ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 06 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 01:21 នាទី ចំនួនអានៈ 2192

លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ​វេលាម៉ោង​៨ព្រឹក ក្នុង​សំ​ណុំ​ព្រហ្ម​ទណ្ឌ​លេខ៨៨៩ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ​ពី​បទ​បរិហាកេរ្តិ៍ តាម​សារព័ត៌មាន ដែល​ប្រព្រឹត្តិទៅ​​នៅ​ខេត្ត​សៀម​រាប​កាល​ពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤។

លោក​ ប៉ាតសុខ បាន​ប្រាប់ ​​កម្ពុជា​សុវណ្ណភូមិ នៅ​ព្រឹក​ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥នេះ​ថា ​លោក​មិន​ទាន់បានដឹង​ច្បាស់​នៅ​ឡើយទេថា អ្នក​ណាជាអ្នក​ប្តឹង​រូប​លោក តែ​លោក​ធ្លាប់​មាន​មិត្ត​ភ័ក្រ​ប្រាប់​ថា ប្រហែល​ជា​ក្រុម​សមត្ថ​កិច្ចនៅ​ភូមិ​មាត់​ខ្លា ស្រុក​ជីក្រែង ខេត្តសៀមរាប ជា​អ្នក​ប្តឹង​រូប​លោក​ ទាក់ទង​និង​ការ​បោះ​ពុម្ភ​ផ្សាយ​កាសែត​ ព្រះ​ច័ន្ទកម្ពុជា ឆ្នាំទី០៣ លេខ០៨ ចេញផ្សាយថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០១៤ ក្នុង​អត្ថបទមួយដែល​មាន​ចំ​ណង​ជើងថា (លោក ឈាង លាងពៅ និងលោក ថនឃេ ជាប៉ូលីសដៃម្ខាង​រកស៊ី​បទល្មើស​ដៃម្ខាង​ បង្ក្រាប​បទល្មើស​យកលុយ​ដាក់ហោ​ប៉ៅ)។

លោក ប៉ាត​សុខ បាន​ប្រាប់​អោយ​ដឹង​ទៀត​ថា លោក​មិន​មាន​ការ​ព្រួយ​បារម្ភណ៍ចំ​ពោះ​បណ្តឹង​ដែល​ចោទ​ប្រ​កាន់​លោក​ពី​បទ​​បរិហាកេរ្តិ៍ខាង​លើនេះទេ ព្រោះ​អត្ថ​បទ​ដែល​លោក​បាន​ចុះផ្សាយ​គឺ​សរសេរ​ឡើង​ដោយ​មាន​ក្រម​សីលធម៌ និង​វិជ្ជា​ជីវៈច្បាស់លាស់។ លោក​ ប៉ាត​សុខ បាន​បន្ថែមថា អត្ថបទ​ដែល​លោក​បាន​ចុះផ្សាយ​គឺ​មាន​ប្រភព​ច្បាស់លាស់ ពី​ប្រ​ជាពល​រដ្ឋ​ដែល​រងគ្រោះ​ដោយ​ក្រុម​សមត្ថ​កិច្ច​មួយក្តាប់​តូច​ជំ​រិត​ទាប្រាក់​ជា​ថ្នូរនិង​ការ​ដោះលែង​មនុស្ស និង​មិន​ចាប់​ចង​អ្នក​ប្រកប​របរនេសាទទាំង​ស្រប​ច្បាប់​និង​មិន​ស្រប​ច្បាប់​នៅ​ក្នុង​ខេត្តសៀមរាប តាម​មាត់​បឹង​ទន្លេសាបនៅ​រដូវ​បិតនេសាទ ឬរដូវ​ត្រីពង​កូន។ ​

លោក សុខ សុវណ្ណ ប្រ​ធាន​ក្រុមប្រឹក្សាសារ​ព័ត៌មានកម្ពុជា បាន​មាន​ប្រាសាសន៍​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៥នេះថា បើ​យោង​តាម​ច្បាប់​របស់​អ្នក​សារព័ត៌មាន​ អ្នក​ដែល​ត្រូវ​គេ​សរសេរ​ចុះ​ផ្សាយ ត្រូវ​សរសេរ​លិខិត​ស្នើ​សុំ​អោយ​ចាង​ហ្វាង​ ឬ​និពន្ធនាយក​កាសែត​នោះ​ ចុះ​ផ្សាយ​បក​ស្រាយសា​​ឡើង​វិញ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ បើ​អ្នក​ដែល​ត្រូវ​បាន​គេ​ចុះ​ផ្សាយ យល់​ឃើញ​ថា ការ​សរសេរ​ចុះ​ផ្សាយ​នោះ​វា​មិន​ត្រឹម​ត្រូវ​ខុស​ពី​ការពិត ហើយ​សាមី​​ខ្លួនមិន​​បាន​ប្រព្រឹត្តិដូច​ការ​ចោទ​ប្រកាន់​ មុន​ទៅ​ដាក់​ពាក្យ​បណ្តឹង​តាម​ផ្លូវ​ច្បាប់។ លោក សុខ​សុវណ្ណ បាន​បន្ត​ថា តុលាការ​ត្រូវ​តែ​យក​ច្បាប់​របប​​​សារព័ត៌មាន​មក​អនុវត្តចំពោះ​អ្នក​សារ​ព័ត៌​មាន។ លោក សុខសុវណ្ណ បាន​បន្ថែមថា តុលាការ​មិន​គួរ​ធ្វើ​ការ​ចោទ​ប្រ​កាន់​ទៅ​លើ​អ្នក​សារ​ព័ត៌មានអំ​ពី​បទ​បរិហាកេរ្តិ៍​នោះ​ទេ ព្រោះ​អ្នក​សារព័ត៌មាន​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​សង្គមទូទៅ  ហើយ​ជា​អ្នក​នាំ​សារពីប្រ​ជា​​រាស្រ្ត​ទៅ​រដ្ឋាភិបាល​​ ឬ​ពី​រដ្ឋាភិបាល​​មក​រាស្រ្តវិញ។

បើ​យោង​តាម​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មីនៃ​មាត្រា​ ៣០៦ បាន​ចែងថា អំ​ពើ​បរិហារកេរ្តិ៍ តាម​សារព័ត៌មាន​ ការ​បរិហាកេរ្តិ៍ដែល​ប្រ​ព្រឹត្ត​តាម​សារព័ត៌មាន ត្រូវ​ស្ថិត​នៅ​ក្រោម​បទបញ្ញត្តិនៃ​ច្បាប់​ស្តី​ពី​របបសារព័ត៌មាន។

មានត្រា ៤១ នៃ​រដ្ឋ​ធម្មនុញ្ញបាន​ចែងថា ប្រ​ជាពល​រដ្ឋ​ខ្មែរ​​មាន សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិរបស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះ​ពុម្ភផ្សាយ សេរីភាព​ខាង​ការ​ប្រ​ជុំ។

មាត្រា ១៩ នៃ​កតិកាសញ្ញាអន្តរជាតិបាន​ចែងថា៖ ១-ជន​គ្រប់​រូប​មាន​សិទ្ធិ​ប្រ​កាន់​យក​មតិយោបល់​ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក។ ២-ជន​គ្រប់​រូប​មាន​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញមតិ។ សិទ្ធិនេះ​ត្រូវ​រាប់​បញ្ចូល​ទាំង​សេរីភាព ស្រាវ​ជ្រាវ​ព័ត៌មាន ទទួល​ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន និង​គំនិត​សព្វ​បែបយ៉ាង​ដោយ​មិន​គិត ពី​ព្រំ​ដែន​ដោយ​ផ្ទាល់​មាត់ សរសេរ ឬបោះ​ពុម្ព​តាម​ទម្រង់​តា​ម​សិល្បៈក្តី ឬ​ដោយ​មធ្យបាយ ផ្សព្វ​ផ្សាយ​ដ៏ទៃក្តី តាម​ការ​ជ្រើ​ស​រើស​របស់​ខ្លួន។

មាត្រា ២០ នៃ​ច្បាប់​របបសារព័ត៌មាន៖ អំ​ពើ​ប្រ​ព្រឹត្ត​របស់​និយោជន និពន្ធនាយក ឬអ្នក​និពន្ធ​អត្ថ​បទ ដែល​រំ​លោភច្បាប់​ព្រហ្មទណ្ឌ ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ។ ប៉ុន្តែទោះ​ជា​យ៉ាង​ណាក៏ដោយ ក៏​គ្មាន​ជនណា​ម្នាក់​ត្រូវ​ចាប់​ចង ឬ​ដាក់​ពន្ធនាគារ ដោយ​សារ​ការ​បញ្ចេញមតិឡើយ។

ពាក់ព័ន្ធករណី​ខាងលើ​នេះ កម្ពុជា​សុវណ្ណភូមិ មិន​ទាន់​អាច​សុំ​ការ​ពន្យល់​ពី​លោក សំរិទ្ធ សុខុន ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំ​បូង​ខេត្តសៀម​រាប​បាន​ទេ ថា​អ្នក​ណា​ជា​ដើម​បណ្តឹង​ ព្រោះ​ថ្ងៃទី​០៦​នេះជា​ថ្ងៃដែល​ពល​រដ្ឋ​កម្ពុជា និង​មន្រ្តីរាជការសំ​រាក​ប្រា​រព្ធពិធីបុណ្យ ច្រត់ព្រះនង្គ័ល។

លោក ប៉ាតសុខ ចាងហ្វាង​កាសែត ព្រះច័ន្ទ​កម្ពុជា សូម​សំ​នូម​ពរ​ទៅ​លោក សំ​រិទ្ទ សុខុន ព្រះរាជអាជ្ញា​រងអម​សាលាដំ​បូង​ខេត្ត​សៀមរាប​ និង​ លោក កើត វណ្ណរ៉េត ព្រះរាជ​អាជ្ញា​សាលាដំ​បូង​ខេត្ត​សៀមរាប មេត្តា​កុំ​ធ្វើ​ការ​ចោទ​ប្រកាន់​រូប​លោក ពី​បទ​បរិហាកេរ្តិ៍ខាង​លើ ព្រោះ​ដើម​បណ្តឹង​មិន​បាន​សរសេរ​លិខិត​មក​រូប​លោក ឬ​និពន្ធ នាយក​របស់​លោក អោយ​ធ្វើ​ការ​បក​ស្រាយ​បំ​ភ្លឺនោះ​ទេ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1613ដង ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​អោយ​លោក​កឹ​ម​សុខា​សុំ​អភ័យទោស   អាន1715ដង សង្ឃក្លែងក្លាយចំនួន២នាក់កំពុងដើរបិណ្ឌបាតក្នុងផ្សារត្រូវប៉ូលីសចាប់ឃាត់ខ្លួន   អាន1814ដង សាលាបង្រៀនយីហោ​ សុខាទាន់សម័យ ត្រូវម្ចាស់​ស្ថានីយ៍​វិទ្យុប្តឹង​ពី​បទ​ឆបោក   អាន1605ដង ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ   អាន1809ដង លោកផ្លុងរ៉េតត្រូវបានលោក ប៊ុលបាន មេការដឹកឈើអោយក្រុមហ៊ុន ហួតម៉េងរីតាគំរាមប្តឹងតាមទូរស័ព?...    អាន1702ដង គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​ជ័យ​ជម្នះ ៧មករា   អាន1582ដង ថៅ​កែ​ហាង​លក់​សម្លៀក​បំ​ពាក់​កែ​សម្ជស្សប៉ូ​ទិច​សា​ឡនត្រូវចោរប្លន់   អាន1750ដង លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារក?...    អាន2459ដង លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ   អាន1945ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35368នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77701នាក់
ខែនេះ    224974នាក់
ឆ្នាំនេះ   2969278នាក់
សរុប   56568174នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:45