ព័ត៌មានក្ដៅ

    អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 02:16 នាទី ចំនួនអានៈ 3335

    ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន​បាក់ចំនួន២៦ដើម នៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប កាល​ពីថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១៥​កន្លង​ទៅ។

    យោង​តាម​ប្រភព​ប្រ​ជាពលរដ្ឋ​នៅសង្កាត់​ស្លក្រាម ​ក្រុង​សៀមរាប​បាន​អោយដឹង​ថា កាល​ពី​ថ្ងៃ​ទី២២ ថ្ងៃ​ភ្លើង​​ដាច់ដំបូង ដាច់តែមួយផ្លេតរហូត​ដល់​ម៉ោង​៦ល្ងាចមាន​ភ្លើង​ប្រើវិញ ដល់​ព្រឹក​ទើប​ដាច់​ម្តងទៀត។ ពលរដ្ឋ​ខ្លះអះអាងថា ភ្លើង​ជូន​កាល​មាន​កន្លះថ្ងៃ បើ​ពេល​យប់វិញជួន​មាន​ពេល​ល្ងាច ជូន​ម៉ោង​១០ ឬម៉ោង​១១យប់ទើប​មាន​ភ្លើង​ប្រើ​រហូត​ដល់​ម៉ោង​៦ព្រឹក​ទើប​ដាច់។ ប្រ​ជាពលរដ្ឋ​នៅក្រុង​សៀមរាប​ខ្លះប្រាប់ថា ខាង​កាប៊ីន​ភ្លើង​គេ​ចែកចាយ​ចល័តវិលជុំ​ម្តង​ម្នាក់ តែ​នៅ​ជាយក្រុង​ ឬកន្លែង​ផ្សេង ពួកគាត់​មិន​បាន​ដឹង​ថា មាន​ភ្លើង​ប្រើ​ឬអត់​នោះទេ។

    ងាកមក​ក្រុម​ប្រ​ជាពលរដ្ឋ​នៅ​ជាយ​ក្រុង​វិញដូចជានៅ​ឃុំ​ជ្រាវ​ជាដើម ពួកគាត់​បាន​អះអាង​ថា តាំង​ពី​ថ្ងៃដាច់​ភ្លើង​ដំ​បូង​រហូត​ដល់​រសៀល​ថ្ងៃទី២៥​មេសានេះ ពួកគាត់​មិន​ដែល​បាន​ទទួល​ភ្លើង​អគ្គីសនី​សូម្បី​១វិនាទីនោះទេ តែពួកគាត់​លឺថា នៅក្នុង​ក្រុង​គេ​មាន​ភ្លើង​ប្រើខ្លះៗ មិន​ដឹង​ជា​អ្នក​គ្រប់​គ្រងផ្នែក​អគ្គីសនី​គេ​មាន​គំនិត​បែបណាទេ បែបគេ​គិត​ថា អ្នក​នៅ​ជាយ​ក្រុង​ជាសត្វ​ មិន​មែន​ជា​មនុស្សទេ បាន​ជាគេ​មិន​ចែក​ភ្លើង​អោយ​ប្រើខ្លះ។

    លោក ឆៃណា នៅ​សង្កាត់​ជ្រាវ​អះអាងថា គាត់​ជាអ្នក​ប្រកប​របរលាង​ម៉ូតូ​ដោយ​ប្រើ​ភ្លើង​អគ្គីសនី តែ​ដល់​​ភ្លើង​ដាច់តាំង​ពី​ថ្ងៃទី២២ រហូត​ដល់​រសៀល​ថ្ងៃទី២៥នេះហើយ នៅ​តែមិន​មាន​ភ្លើង​ប្រើ​សូម្បី​តែ​មួយ​វិនាទីបែបនេះ សង្ស័យ​តែគ្រួសារគាត់​ដាច់បាយ ហើយ​គ្មាន​លុយសង​ធនាគាទេខែនេះ ព្រោះសង្ឃឹម​លើ​ការលាង​ម៉ូតូរក​កំរៃ ដល់​ដាច់​ភ្លើង​អត់​បាន​លាង​ដូច្នេះ ខាត​បង់​លុយច្រើន​ណាស់ ម្យ៉ាង​ទៀត​អាច​ធ្វើ​អោយ​ជីវភាព​គ្រួសារគាត់​កាន់តែក្រ វា​ផ្ទុយពី​គោល​នយោ​បាយ​ឈ្នះៗរបស់សម្តេច​ហ៊ុនសែន ទាំង​ស្រុង។

    ប្រជាពលរដ្ឋ​ខ្លះត្អូញត្អែថា គ្មានភ្លើង​បូមទឹកដាក់អាង ដាក់បង្គន់ ហើយ​ក៏គ្មានលទ្ធភាពទៅទិញ​ម៉ាស៊ីន​ភ្លើង​ប្រើដែរ សង្ឃឹមតែភ្លើង​រដ្ឋ ឥឡូវ​រលាយបាត់សូន្យមិន​ឃើញ​មក​សោះ។ ពួកគាត់​បន្ថែមថា ធ្លាប់តែជុះអាចម៌ដាក់បង្គន់ ហើយប្រើទឹកលាង ឥឡូវ​ជុះអាចម៌ដាក់ថង់ យក​ក្រដាសកេត ព្រោះបង្គន់អត់មានទឹកប្រើ។​ពួកគាត់បន្ថែមទៀតថា ការអត់ធន់មានកំណត់ ថ្ងៃណាមួយបើនៅ​តែដាច់ភ្លើង​ដូច្នេះដដែលៗ គាត់នឹង​ជុះអាចម៌ដាក់ថង់យកទៅដាក់មុខ​អាគ្គីសនីខេត្តសៀមរាបម្តង អោយ​ពួកគេ​ដឹងថា អត់ភ្លើងអត់ទឹកវាពិបាកយ៉ាងណា។

    ពលរដ្ឋ​ខេត្តសៀមរាប​ឆ្ងល់ថា តើ​ការទៅតភ្លើង​អគ្គីនីពីស្រុក​ថៃនេះ វាមកពី​គំនិត​អ្នក​ណា? តើជាគំនិត​របស់​រដ្ឋាភិបាល ឬជាគំនិត​ប្រ​ធាន​អគ្គីសនីចាស់លោក ជៀម កោសេន? ឬ​មក​ពី​រដ្ឋា​ភិបាល​កម្ពុជាក្រ? គ្មា​លទ្ធភាពទិញ​ម៉ាស៊ី​ភ្លើង​ប្រើ​ខ្លួន​ឯង សំ​រាប់​ខេត្ត​ទេសចរណ៍មួយនេះ?

    បើយោង​តាម​សម្តីប្រធាន​អគ្គីនី​ខេត្ត​សៀមរាបលោក គង់ពុទ្ធី បានអះអាង​ប្រាប់​អ្នក​កាសែត​ក្នុង​ស្រុកថា ម៉ាស៊ី​ភ្លើង​ក្នុង​ខេត្ត​មាន​ភ្លើង​តែ​ ១០មេហ្កាវ៉ាត​ តែ​ប៉ុណ្ណោះដូច្នេះមិន​អាច​បំ​ពេញ​តម្រូវ​ការ​របស់​ប្រ​ជា​ពល​រដ្ឋ​នៅក្នុង​ខេត្ត​ទាំង​អស់​បាន​ទេ។ លោក គង់​ពុទ្ធី បាន​បន្ថែមថា មាន​កន្លែងខ្លះខាង​អគ្គីសនីផ្តល់​ភ្លើង​អោយ​ពី​ម៉ោង​៨ព្រឹក​ដល់​ម៉ោង១ថ្ងៃ កន្លែង​ខ្លះពី​ម៉ោង​១រសៀល​ដល់​ល្ងាច និង​ផ្តល់ភ្លើង​អោយ​ខាង​មន្ទីរពេទ្យ​សំខាន់ៗមួយចំនួនទៀត។

    ទោះជាយ៉ាង​ណា​ក៏ដោយ ​ក៏ការបក​ស្រាយ​របស់​ប្រធាន​អគ្គីសនីខេត្តសៀមរាប លោក គង់ពុទ្ធី មិន​ត្រឹម​ត្រូវ​ដូច​លោក​បាន​អះអាង​ខាង​លើនេះទេ ព្រោះ​គេ​សង្កេត​ឃើញ​ថា វាមានភ្លើង​តែនៅ​ក្នុង​ក្រុង​មួយក្តាប់​តូច​តែប៉ុណ្ណោះ អ្នក​មាន​ភ្លើង​ប្រើ​នៅ​តែមាន ឯអ្នក​អត់​នៅ​តែអត់ វប្ប​ធម៌ចែក​រំលែក​គឺ​គ្មាន​ទេ​សំ​​រាប់​ប្រ​ជា​រាស្រ្ត​ទូទៅ សំ​រាប់​អ្នកក្រ និង​អ្នក​នៅ​ជាយក្រុង។

    ដោយសា​ការចែក​ចាយ​ភ្លើង​មិន​មាន​តម្លាភាពនេះ​បាន​ធ្វើ​អោយ​មាន​ការ​រិះ​គន់ និង​មាន​ការ​សង្ស័យ​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ថា លោក​ គង់ពុទ្ធី ប្រ​ធាន​អគ្គីសនីថ្មីរូប​នេះហាក់មាន​ចេតនាផ្តល់​ភ្លើង​អោយ​តែបក្ស​ពួក អ្នក​មាន​ អ្នក​មាន​អំ​ណាច មួយចំ​នួន​តែប៉ុណ្ណោះ មិន​មាន​បំ​ណង​ចែក​រំលែក​អោយ​ស្មើ​ភាពគ្នានោះទេ។

    សូម​បញ្ជាក់ថា នៅ​តាម​ហាង​លក់គ្រឿង​​អគ្គីសនី ហាងលក់ម៉ាស៊ីនភ្លើង​ រយៈពេល​ប៉ុន្មានថ្ងៃនេះ មាន​ប្រ​ជារាស្រ្ត​ឈរ​តំរៀប​ជួរ​គ្នា ទិញ​កង្ហា ទិញ​អាគុយ ទិញម៉ាស៊ីនភ្លើង ទិញ​អំ​ពូល​ អ្នក​ក្រទិញ​ទៀន ទិញប្រេងកាត ទិញ​ចង្កៀង ទុក​ប្រើ​ប្រាស​ពេលយប់ ដែល​ជាហេតុធ្វើ​អោយ​ពួកគាត់​ចំណាយលុយ មិន​ថា​អ្នក​មាន​ ឬអ្នក​ក្រនោះទេ ព្រោះ​តែ​អគ្គីសនី​ខេត្តសៀមរាប គ្មាន​លទ្ធភាព​ចែក​ចាយ​ភ្លើង​អោយ​ពួកគាត់​ប្រើប្រាស់ ធ្វើ​អោយ​ពួកគាត់​រិះ​គន់ថា ខេត្តទេសចរណ៍ទាំង​មូល​ទៅ​តភ្លើង​ពី​ថៃ ដែល​មាន​ចម្ងាយ​រាប់​រយគីឡូដីមក​ប្រើ អន់ជា​ង​អាចម៌គោកសិកម្មទៅទៀត៕ ដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    តើលោក យិនថាវ ឬលោក ក្រាញ់ជាមេឈ្មួញរកស៊ីដឹកឈើពិតប្រាកដ?   អាន1142ដង គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់   អាន479ដង របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស​​ថ្ងៃ​ទី​១៩​តុលា​ឆ្នាំ២០១២   អាន640ដង មេ​បញ្ជាការ​ទ័ព​២​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​ប្ដឹង​ចោទ​ថា​ជួញ​ដូរ​ឈើ​គ្រញូង​និង​ពុ?...    អាន648ដង រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន663ដង លោកជំទាវ លី អ៊ំអេង អំពាវនាវសូមអោយសម្តេច ហ៊ុនសែន ជួយអន្តរាគមន៍ រឿងអាជ្ញាធរអប្សរា​ធ្វើទុក?...    អាន164ដង ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រា...    អាន2137ដង ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស   អាន1380ដង មេរោគ EV-71 សំលាប់កុម៉ានៅកម្ពុជា52នាក់ហើយ   អាន703ដង ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន2587ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀតលោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
    លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ)លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
    លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹងក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
    រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្តរទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
    ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
    ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀនជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
    លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយបែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
    សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
    លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្មមាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
    ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាចអ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1562នាក់
    ម្សិលមិញ    14497នាក់
    សប្ដាហ៍នេះ    1562នាក់
    ខែនេះ    168640នាក់
    ឆ្នាំនេះ   3244131នាក់
    សរុប   33910377នាក់
    ថ្ងៃទី 19 ខែ 08 ឆ្នាំ 2019 ម៉ោង 04:49