លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ

ដោយៈ សសឃក កម្ពុជា ថ្ងៃទី 19 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:07 នាទី ចំនួនអានៈ 1774

លោក​សម​ រ​ង្ស៊ី​ ស្នើ​សុំ​អន្តរា​គម​ពី​សមេ្តច ហ៊ុន​ សែន​ និង​ពី​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ទី​១៨​តុលា​នេះ​ដើម្បី​អាច​វិល​ត្រឡប់​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ​។​ ក៏​ប៉ុន្តែ​មន្ដ្រី​រដ្ឋាភិបាល​បាន​រំលឹក​ឡើង​វិញ​ថា​ លោក​នៅ​តែ​ប្រឈម​នឹង​បញ្ហា​តុលាការ​ដដែល​។​

 

នៅ​ក្នុង​លិខិត​ចំនួន​ពីរ​ច្បាប់​ដាច់​ដោយឡែក​ពី​គ្នា​នៅ​ថ្វាយ​ព្រះមហាក្សត្រ​នរោត្តម​ សីហ​មុនី​និង​ជូន​សមេ្តចនាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​សរសេរ​ក្នុង​ន័យ​ដូច​គ្នា​ថា​ លោក​ចង់​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ដើម្បី​គោរព​វិញ្ញាណ​ខន្ធ​អតីត​ព្រះមហាក្សត្រ​សម្តេច​ឱ​នរោត្តម​ សីហ​នុ​។​

​អតីត​ព្រះមហាក្សត្រ​ដែល​បាន​យាង​ចូល​ទីវ​ង្គ​ត​កាលពី​ថ្ងៃ​ច​ន្ទ័​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន​ហើយ​ព្រះ​សព​ត្រូវ​បាន​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​

​លោក​សម​ រ​ង្ស៊ី​ ដែល​ចុះហត្ថលេខា​ពី​ទីក្រុង​ប៉ា​រី​ប្រទេស​បារាំង​បាន​សរសេរ​ទៅ​កាន់​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ ថា​«​ខ្ញុំ​សូម​សម្តេច​មេត្តា​ជួយ​ធ្វើ​អន្តរា​គម​ដោយ​ទឹកចិត្ត​យោគយល់​ដ៏​ខ្ពង់ខ្ពស់​ដើម្បី​ឲ្យ​រូប​ខ្ញុំ​បាន​ទៅ​គោរព​ព្រះ​វិញ្ញាណ​ខន្ធ​ព្រះ​សព​និង​បានឃើញ​ព្រះ​ភក្ត្រ​ព្រះ​អង្គជា​ចុង​ក្រោយ​នៅ​រាជធានី​ភ្នំពេញ​»​។​

​លោក​សម​ រ​ង្ស៊ី​ បាន​បន្ថែម​ថា​ក្នុង​លិខិត​នោះ​ថា​ ក្នុង​ឱកាស​នៃ​អវត្តមាន​«​ជា​រៀង​រហូត​»​នៃ​អតីត​ព្រះមហាក្សត្រ​លោក​យល់​ឃើញ​ថា​វា​ជា​ការ​ចាំបាច់​ដែល​លោក​ត្រូវ​ជួយ​ពង្រឹង​ការ​ផ្សះផ្សារ​ជាតិ​ រួបរួម​និង​ឯកភាព​ជាតិ​«​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ខ្មែរ​ដោយ​ខ្មែរ​គ្នា​ឯង​»​តាម​ព្រះ​តំរិះ​របស់​អតីត​ព្រះមហាក្សត្រ​។​

​ប្រមុខ​ដឹកនាំ​គណបក្សជំទាស់​សរសេរ​ក្នុង​ន័យ​នេះ​ដែរ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​។​

​លោក​សម​ រ​ង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សម​ រ​ង្ស៊ី​ ត្រូវ​តុលាការ​ខ្មែរ​ផ្តន្ទាទោស​ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ហើយ​បាន​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​

​លោក​យឹ​ម​ សុវណ្ណ​ តំណាងរាស្ត្រ​មណ្ឌល​ក្រុងភ្នំពេញ​និង​ជា​អ្នកនាំពាក្យ​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​លិខិត​ដែល​លោក​សម​ រ​ង្ស៊ី​ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​និង​ជូន​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ត្រូវ​បាន​ទទួល​ដោយ​ខុទ្ទកាល័យ​របស់​ព្រ​អង្គ​និង​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​រួច​ហើយ​។​

​លោក​យឹ​ម​ សុវណ្ណ​ បញ្ជាក់​ថា​ លោក​សម​ រ​ង្ស៊ី​ មាន​បំណង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ជា​យូរណាស់​មក​ហើយ​ គឺ​ក្នុង​«​បំណង​ចូល​មក​បម្រើ​ប្រទេស​ជាតិ​»​។​

​លោក​ខៀវ​ កញា​រិ​ទ្ធ​ រដ្ឋមន្ដ្រី​ក្រសួងពត៌មាន​និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ប្រាប់​អ្នកកាសែត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ថា​ ករណី​លោក​សម​ រ​ង្ស៊ី​នៅ​តែ​ស្ថិត​លើ​ការ​សម្រេច​របស់​តុលាការ​ដដែល​។​
​លោក​បញ្ជាក់​ថា​រដ្ឋាភិបាល​«​មិន​អាច​បញ្ជា​តុលាការ​នោះ​ទេ​»​។​

​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​គណបក្ស​កូន​កាន់​រវាង​គណបក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស​សម​ រ​ង្ស៊ី​។​ថ្វីបើ​លោក​សម​ រ​ង្ស៊ី​ ត្រូវ​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​ឲ្យ​ធ្វើ​ប្រធាន​គណបក្ស​នេះ​ក៏​ដោយ​ក៏​ប៉ុន្តែ​លោក​ទេព​ នី​ថា​ អគ្គលេខាធិការ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បញ្ជាក់​ជា​ច្រើន​ដង​ថា​ លោក​សម​ រ​ង្ស៊ី​មិន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​បាន​ទេ​ដោយ​យោង​តាម​ច្បាប់បោះឆ្នោត​នៃ​ប្រទេស​កម្ពុជា​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះ​រាជ​បណ្ដាំ​ព្រះ​មហា​វីរក្សត្រ​ចំពោះ​​ព្រះ​រាជវង្សានុវង្ស   អាន1398ដង សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន1815ដង សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ​   អាន1570ដង បុគ្គលឹកសណ្ឋាគារឡឺម៉េរីឌានអង្គរតវ៉ាទាមទាដកលោកប្រធានផ្នែក១រូប   អាន1374ដង តុលាការប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីហ៊ុនសែន?   អាន1365ដង ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង   អាន1362ដង ពលករខ្មែរជាង១៦ម៉ឺននាក់ត្រូវថៃបញ្ជូនមកខ្មែរវិញដែល​ពុំធ្លាប់​មាន   អាន1585ដង លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេ?...    អាន1987ដង ដំណឹងបាត់កូនស្រី   អាន1522ដង កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់   អាន1433ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1268នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70859នាក់
ខែនេះ    177937នាក់
ឆ្នាំនេះ   2635840នាក់
សរុប   51995766នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:28