សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 05:17 នាទី ចំនួនអានៈ 2068

បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត់សៀមរាប ដែលបាន ស្លាប់នៅ ក្នុងបន្ទប់ទឹកនោះ  គឺបណ្តាលមក ពីផ្សែងម៉ាស៊ីនភ្លើង​ដដែល ប៉ុន្តែមន្ត្រីពេទ្យ មានការសង្ស័យថា ពុលថ្នាំសំលាប់​សត្វល្អិត។

ប្រភពពីរសមត្ថកិច្ចខាងលើ​បាន​អោយ​ដឹង​ថា លោក ជុំ ចាន់ព្រឹក្សា (ជាប្តី) បោកក្បាល នៅក្នុងបន្ទប់ទឹកស្លាប់​នៅ​ក្នុង​ផ្ទះ ចំណែក​ឯប្រពន្ធកូនត្រូវបាន​ជួយសង្គ្រោះយក​ទៅ​មន្ទីរពេទ្យ​ទាន់វេលា។ ​សមត្ថ​កិច្ចបាន​​បង្ហើប​ប្រាប់​អ្នក​កាសែត​ឲ្យ​ដឹង​នៅព្រឹក​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០១៥ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ថា ការពុល​នោះគឺ​បណ្តាល​​មក​ពីម្ចាស់ ​ផ្ទះ​ដាក់​ម៉ា​ស៊ីន​ភ្លើង​នៅ​ក្នុង​ផ្ទះ​ ដោយ​ពុំមាន​ខ្យល់ចេញចូល ហើយ​បាន​បង្ហប់ផ្សែង​នៅ​ពេញ​ក្នង​ផ្ទះ ទើប​បណ្តាល​អោយ​ពុល​ទាំង​គ្រួសារបែបនេះ។

សមត្ថកិច្ចបានបន្ថែមថា មុនពេលកើតហេតុក្រុម គ្រួសារនោះបាននាំគ្នាជិះឡាន ដើរ​លេង​ហើយ​ទៅ​ហូប​អាហារ​នៅអង្គរ​ឃ្យុង​យូរ (ផ្លូវ៦០ម៉ែត្រ) នៅវេលាម៉ោង ៦និង៣០នា ទី​ថ្ងៃ​ទី២៤​ ខែឧសភា ឆ្នាំ២០១៥ រួចបន្តទៅហូប​សាច់មាន់​បំពង​នៅផ្សារ​ឡាក់​គីម៉ល ដល់​ម៉ោង​៩និង​៣០​នាទី ទើប​នាំ​គ្នា​ ត្រ​ឡប់​មក​ផ្ទះ​វិញ ហើយ​​នៅ​ម៉ោង ប្រមាណជាង​១០​​យប់​ ក្រោយ​ពី​នាំ​គ្នា​ចូល​ដល់​ក្នុង​ផ្ទះ ​​​អគ្គីសនី​ត្រូវ​បាន​កាត់​ផ្តេច​ ​ខណៈនោះ​ទើប នាយរងប៉ូ​លីសរូបនោះ​បាន​យក​ម៉ា​ស៊ីន​ភ្លើង​ដាក់​ចូល​ទៅ​ក្នុង​ផ្ទះ​មុខ​បន្ទប់​ទឹក ​រួច​ធ្វើ​ការ​បញ្ឆេះ​តែ​ម្តង។ សមត្ថកិច្ចបានប​ន្ថែម​ថា នៅ​ចន្លោះ​ម៉ោង​ប្រ​មាណ​១០ និង៣០​នាទី​ប្រ​ពន្ធ​ជន​រង​គ្រោះ បាន​ចេញ​ពី​បន្ទប់​ដេក​ចូលបត់​​ជើង​​ក្នុង​បន្ទប់​ទឹកដោយ​​មាន​រោគ​បេះដូងផង​ ពេលគាត់​ចេញ​ពីបន្ទប់​ទឹក​វិញ គាត់​ឮម៉ាស៊ីន​ភ្លើង​ ធ្វើ​ឲ្យ​គាត់​ញ័រ​ដើម​ទ្រូង​ហើយ​ងី​ងើរ​ ដោយ​សារ​មាន​ផ្សែង​ពេញ​ផ្ទះ ​ទើប​គាត់​ចូល​ទៅ​ដេក​ជិត​កូន​វិញ​រហូត​  ហើយ​គាត់​មិន​ដឹង​ថា ​ប្តីរបស់​គាត់​ចេញ​មក​ពន្លត់​ ម៉ា​ស៊ីន​នៅ​ពេល​ណាឡើយ​  រហូត​មក​ដល់​ថ្ងៃ​ដែល​គាត់​ដឹង​ខ្លួន​នៅ​មន្ទីរ​ពេទ្យ ​រូប​គាត់​ឆ្លើយថា មិនដឹងគេយកគាត់មក ដេក​ពេទ្យ​ថ្ងៃ​ណា​នោះទេ​ (មិន​ដឹង​ថាខ្លួនសន្លប់គេយក​មក​មន្ទីរផង) ។

អនុប្រធាន មន្ទីរពេទ្យ បង្អែកខេត្តសៀមរាប លោក អ៊ិត ឆបឆរ័ត្ន បានឲ្យដឹងកាល​ពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅថា លោកមានការសង្ស័យថា ក្រុមគ្រួសារ មន្ត្រីនគរបាល ដែល​ពុល​ស្លាប់ប្ដី និងប្រពន្ធកូន សង្គ្រោះបន្ទាន់នោះ បណ្ដាលមកពីរពុលថ្នាំសត្វល្អិត នេះគ្រាន់តែ ជា​ការសង្ស័យនោះទេ ព្រោះភរិយា របស់មន្ត្រីនគរបាល មកសម្រាកនៅ មន្ទីរពេទ្យ ខេត្ត បានដឹងខ្លួនវិញហើយ តែភ្នែករបស់គាត់ មានលក្ខណៈតូច ចំណែកជនរងគ្រោះដែល ស្លាប់​នោះខ្នងជើងត្រង់ មានលក្ខណៈខុសប្លែកពី​ធម្មតា។

សូម​បញ្ជាក់ថា ករណីពុលទាំងគ្រួសារមានគ្នា៥នាក់ខាង​លើ​នេះ ស្ថិត​នៅក្នុងភូមិថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​​សៀមរាប ខេត្ត​សៀមរាប ក្នុងនោះ ទី១-ឈ្មោះជុំ ចាន់ព្រឹក្សា ជាប្តីបាន​ស្លាប់​ អាយុ ៣៨ឆ្នាំ មុខរបរនាយរងប៉ុស្តិ៍នគរបាលសង្កាត់សៀមរាប ទី២-ឈ្មោះ ឈឹម ចាន់នី ជា​ភរិយា អាយុ៣៩ឆ្នាំ មុខរបរមេផ្ទះត្រូវ​បាន​សង្គ្រោះ ទី៣-ឈ្មោះ  ជុំ ភក្តី អាយុ២៥ឆ្នាំ សិស្ស ជាកូន​ច្បង​ ត្រូវ​បាន​សង្គ្រោះ ទី៤-ឈ្មោះ ជុំ ចាន់រក្សា អាយុ១៣ឆ្នាំ សិស្ស ជាកូន​ត្រូវ​បាន​សង្គ្រោះ និង​ទី៥-ឈ្មោះ  ជុំ លីកា អាយុ៨ឆ្នាំ សិស្ស ជាកូន​ត្រូវ​បាន​សង្គ្រោះ។​

បើ​ទោះ​ជា​សមត្ថ​កិច្ច​ជំ​នាញ​ធ្វើ​ការ​អះអាង​ថា គ្រួសារ​រង​គ្រោះ​ខាង​លើ​ពុល​ផ្សែង​ម៉ាស៊ីន​ភ្លើង​យ៉ាង​ណា​ក៏ដោយ តែ​ក្រុម​អ្នក​លេង​បណ្តាញ​សង្គម​ (Facebook) នៅ​តែ​មិន​ជឿទាំង​ស្រុង​នោះ​ទេ មហាជន​នៅ​តែ​មាន​ការ​សង្ស័យថា ក្រុម​គ្រួសារ​ខាងលើ​ត្រូវ​ថ្នាំ​ពុល ព្រោះ​តាំង​ពី​ដូន​តាមក​មិន​ដែល​លឺ​ល្បី​ថា មាន​អ្នក​ពុល​ផ្សែង​ម៉ាស៊ីន​ភ្លើង​ស្លាប់​បែបនេះ​នោះ​ទេ ហើយ​ហេតុ​ផល​ខាងលើ​ហាក់​មិន​ទាន់​គ្រប់​គ្រាន់​ដែល​អាច​ទទួល​យក​ជាការ​បាន​ឡើយ៕ កម្ពុជាសុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

មន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ ស្នើរសុំអភិបាលខេត្តសៀមរាបជួយពន្លឿនការដោះស្រាយ ក្រុមហ៊ុ...    អាន1520ដង ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ   អាន1524ដង ពលរដ្ឋចោទថា ឧកញ្ញ៉ា សុខគង់ កំពុងបើកដៃអោយក្រុមឈ្មួញកាយយកថ្មនៅភ្នំបូកគោជិតរលាយអស់ហើយបើស?...    អាន1387ដង ពលរដ្ឋផ្អើលមើលព្រះភក្រ្កសម្តេចឪនៅលើព្រះច័ន្ទ   អាន1533ដង សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកជួញដូរ ចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធា?...    អាន1438ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន1547ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក សម រង្ស៊ី   អាន1353ដង ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន2440ដង បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅត?...    អាន1437ដង លោក​ នុត​ លីឆូ​យឃុ​បឃិត​ឲ្យឈ្មួ​ញធំៗ​ នាំចូ​លទំនិ​ញប​ង់ពន្ធ​មិន​គ្រប់តាម​ច្រក​ផែ ​កែវផ?...    អាន1388ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1339នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70930នាក់
ខែនេះ    178008នាក់
ឆ្នាំនេះ   2635911នាក់
សរុប   51995837នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:55