ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 21 ខែ 08 ឆ្នាំ 2014 វេលាម៉ោង 06:41 នាទី ចំនួនអានៈ 2018

សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។

ការឈានដល់ចាប់ខ្លួនជនទាំងពីរខាងលើ ធ្វើឡើងនៅចំណុច មុខរោងម៉ាស៊ីនកិនស្រូវ ឃុំសសរស្តម្ភ ស្រុកពួក តាមដងផ្លូវជាតិលេខ៦នៅម៉ោង១០និង៣០នាទី ថ្ងៃទី៨ខែសីហាឆ្នាំ២០១៤ ។

មន្ត្រីប៉េអឹមជាឈ្មួញរកស៊ីឈើក្រញូងដែលចាប់ខ្លួនមានឈ្មោះសូ វិបុល ប្រុសអាយុ៣៧ឆ្នាំ ជាមន្ត្រីប៉េអឹមប្រចាំស្រុកត្រពាំងប្រា សាទ ខេត្តឧត្តរមានជ័យ។ ចំណែកម្នាក់ទៀតឈ្មោះហុង វិចិត្រ ប្រុសអាយុ២៣ឆ្នាំ រស់នៅស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាតៃកុងរថយន្ត។ រីឯរថយន្តដែលដកហូតម៉ាកISUZU ឌុយមិច ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខក្លែងក្លាយខេមរភូមិន្ទ០៩. ២.០៥៥៧។

                នាយផ្នែកនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រចាំ ខេត្តសៀមរាបលោកវរសេនីយ៏ត្រីឡុង សំអឿន បានឲ្យដឹងថា ការបង្ក្រាបជំនួញឈើគ្រញូងដែលឈានដល់ឃាត់ខ្លួន មន្ត្រីប៉េអឹមនិងជនស៊ីវិល នេះដឹកនាំដោយលោកសំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងមានការសហការជាមួយ ប៉េអឹម ស្រុកពួក សមត្ថកិច្ចរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប។

គេមិនដឹងថាប៉េអឹមរូបនេះ ធ្លាប់រកស៊ីដឹកឈើគ្រញូងពីមុនមកយ៉ាងណានោះទេ តែទឹកមុខកាយវិការ និង សំដីគឺបានសម្តែងឲ្យឃើញថា គ្មានអ្វីកើតឡើងសម្រាប់រូបគេទេ បើទោះបីជាមានការចាប់វាយខ្នោះយ៉ាងនេះ ក៏ដោយ។

 ក្នុងពេលសមត្ថកិច្ចសាកសួរ លោកប៉េអឹមឈ្មោះសូ វិបុល បាន ឆ្លើយក្នុងទឹកមុខញញឺមថា លោកមិនខ្វល់ទេ បើខ្វល់ពីការចាប់ខ្លួនចឹង ម្លេះរត់ចោលឡានបាត់ទៅហើយ។ ត្រឹម តែដឹកឈើគ្រញូងប៉ុណ្ណឹងមានអីត្រូវខ្លាច។ ចប់ចម្លើយជាមួយសមត្ថកិច្ច លោកប៉េអឹម សូ វិបុល បានលើកដៃ ដែលជាប់ខ្នោះបង្ហាញ ហើយប្រាប់អ្នកកាសែតថា ថតឲ្យពេញមុខដើម្បី មេបានឃើញផង។

ទោះបីយ៉ាងណាក្នុងពេលសមត្ថកិច្ច ចាប់វាយខ្នោះ មន្ត្រីប៉េអឹម ដែលមានបទល្មើសឈើគ្រញូងនៅជា មួយផងនោះ មហាជនដែលឃើញហេតុការ សម្តែងពីការសាទរយ៉ាងខ្លាំង ដោយនិយាយថា ជារឿងល្អបំផុត ដែលមន្ត្រីអ្នកច្បាប់ប្រព្រឹត្តិបទល្មើស ហើយច្បាប់មិនលើកលែងបែបនេះ។ គេសង្ឃឹមថាស្ថាបន័តុលាការ នឹង អនុវត្តផ្លូវច្បាប់ បើទោះបីជនប្រព្រឹត្តិជាមន្ត្រីប្រដាប់អាវុធក៏ដោយ។

                ក្រោយពេលសមត្ថកិច្ចស្ទាក់ចាប់រថយន្ត ខ.ម ដឹកឈើគ្រញូងហើយចាប់វាយខ្នោះមន្ត្រីប៉េអឹមខាងលើ ក៏ ធ្លាយព័ត៏មានមកថា លោក សូ វិបុល ជាមេស្នាក់ការប៉េអឹមលេខ២០៦ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យ។ កាលពីយប់ម៉ោង៩និង៣០នាទីថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៣ លោកសូ វិបុល រួមទាំងបក្ខពួកជិត១០នាក់ បានវាយដំទៅលើបុរសជាចាងហ្វាងកាសែត កម្ពុជាសុវណ្ណភូមិ ម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ដោយសា លោកចាងហ្វាងកាសែតខាងលើ ថតរូបសកម្មភាពដឹកឈើរបស់ លោកសូ វិបុល។ ក្រោយកើតហេតុ លោកសូ វិបុល បានបង់ប្រាក់១០០ដុល្លារហើយបញ្ចប់រឿង។

                លោក ឯម មុន្នី នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដែល នៅក្នុងហេតុការណ៏ បានឲ្យដឹងថា ឈើគ្រញូងដែលចាប់បានមាន៧០ដុំ ទម្ងន់៤២០គីឡូក្រាម។ ទាំងឈើទាំង រថយន្តរួមទាំងមន្ត្រីប៉េអឹមនិងជនស៊ីវិល បានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្ត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ   អាន2136ដង ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម...    អាន1977ដង លោក ជំទាវឧកញ៉ា លី អ៊ុំអេង និងស្វាមី យកថវិការ៥០០០ដុល្លារប្រគេនព្រះសង្ឃ   អាន1561ដង ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន1941ដង ក្រុមហ៊ុនចិនវិនិយោគ ផ្លូវដែក និងរោងចក្រស្លដែក នៅព្រះវិហារ លើទឹកប្រាក់ជាង ៩៦០០ លានដុល្លា?...    អាន1443ដង គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង   អាន2059ដង ពលរដ្ឋ និង​បុគ្គលិកសាលាខេត្ត​សាទរពេល​លឺថា សាលាខេត្តប្តូរមកក្នុងខេត្តវិញ   អាន1511ដង ចាប់រំលោភកូនស្រីបង្កើត មិនបាន ត្រូវនគរបាលចាប់ខ្លួន    អាន1774ដង លោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងគប់ស្ត្រីម្នាក់បែកក្បាល ១៦ថ្នេរ ?...    អាន928ដង សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ប្រកាសអញ្ជើញមហាជនចូលទស្សនាផ្សារប្រឌិត...    អាន780ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4166នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    29369នាក់
ខែនេះ    136447នាក់
ឆ្នាំនេះ   2594350នាក់
សរុប   51954276នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 04:30