ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 19 ខែ 10 ឆ្នាំ 2015 វេលាម៉ោង 09:59 នាទី ចំនួនអានៈ 2202

តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រី​សៀង​ណាំ​ ក្នុង​ក្រុង​សៀម​រាប​ ខេត្ត​សៀមរាប បានទារលុយ ថ្លៃ១ម៉ឺនរៀល ពីក្បាលឡាន របស់ក្រុមហ៊ុន ដឹកអ្នកដំណើរ ជាច្រើន ដែលជាក្រុម ហ៊ុនមានចុះ បញ្ជីការត្រឹម ត្រូវតាមច្បាប់, នេះបើយោង តាមលិខិតមួយ ច្បាប់របស់ ក្រុមហ៊ុនចំនួន៨ ដែលដាក់ប្តឹង ទៅកាន់អភិបាល ខេត្តសៀមរាប។

ក្រុមហ៊ុនដឹក អ្នកដំណើរទាំង៨ ដែលប្តឹងទៅកាន់ អភិបាលខេត្ត សៀម​រាប​រួម​មាន៖​ ក្រុម​ហ៊ុន​ឡា​រី​តា,​ ក្រុម​ហ៊ុន​ ថេរ៉ូអ៊ិច​ប្រេស, ក្រុមហ៊ុន Golden Bayon express, ក្រុមហ៊ុន VGS Express, ​ក្រុម​ហ៊ុន​ នាគ​ក្រ​ហម,​ ក្រុម​ហ៊ុន​ សូរិយា,​ ក្រុម​ហ៊ុន G.Express និងក្រុមហ៊ុនរិទ្ធិមុន្នី។

លិខិតរបស់ ក្រុមហ៊ុនដឹក ជញ្ជូនអ្នក ដំណើរទាំង៨ ដែលអ្នក​យក​ព័ត៌មាន​យើងទទួល​បាន​នៅ​ព្រឹក​ថ្ងៃទី​១៨​ ខែ​តុ​លាម្សិល​​មិញនេះ បានសរសេរ បញ្ជាក់យ៉ាងដូច្នេះថា៖

 «យើងខ្ញុំសុំការ អនុញ្ញាតជម្រាបជូន ឯកឧត្តមអភិបាល សៀមរាបថា យើងពុំដឹងថា ម្ចាស់អាជ្ញាប័ណ្ណចំណត (បេនឡាន)ជានរណានោះទេ ប៉ុន្តែចំពោះម្ចាស់ ក្រុមហ៊ុនដឹកអ្នកដំណើរ សិលាអង្គរខ្មែរ បានធ្វើការបដិសេធ មិនបានដាក់ កម្លាំងទារលុយពី រថយន្តតាក់ស៊ីនោះទេ ជាក់ស្តែងយើងស្គាល់ថា លោក ប្រុស ដែលជាកូនប្រសារ របស់ម្ចាស់ក្រុម ហ៊ុនដឹកអ្នកដំណើរ សិលាអង្គរខ្មែរ អ៊ិចប្រេស (SEILA ANGKOR KHMER EXPRESS Co., Ltd) ជាអ្នកគ្រប់គ្រងលើ ក្រុមសន្តិសុខ បេនឡាន មានឈ្មោះ ថា ជាប្អូនបង្កើត របស់លោក ប្រុស, លោក ហោ, លោក រី លោក ធឿន និងមួយចំនួនទៀត ដែលជាអ្នកដើរប្រមូលលុយ និងចាំកាក់យក លុយនៅកុងត្រូលជជុះ មុខបុរីសៀងណាំដោយមានការកាង ពីក្រោយរបស់ ប៉ូលិសសណ្តាប់​ធ្នាប់មួយក្រុម ចំណែកលោក ប្រុស ចុះមកប្រមូល លុយជារៀងរាល់ ថ្ងៃ ព្រឹក ល្ងាច ពីក្រុមសន្តិសុខទាំងនោះ ហើយពួកគេតម្រូវ ឲ្យក្រុមហ៊ុនយើង ខ្ញុំបង់មួយក្បាល​​ឡាន ចំនួន​១ម៉ឺនរៀល និងក្រុមហ៊ុនមួយ ចំនួនទៀតត្រូវបាន ក្រុមប៉ូលិសសណ្តាប់ ធ្នាប់នៅកុងត្រូល ជជុះខាងលើនេះ តម្រូវឲ្យបង់លុយ ប្រចាំខែ៧០,០០០រៀល ក្នុងមួយខែថែមទៀត»។

ក្រុមហ៊ុនដឹក អ្នកដំណើរទាំងនោះ បានស្នើឲ្យលោក ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាបមេត្តាជួយ ដកកុងត្រូលជជុះ នៅខាងមុខបុរី សៀងណាំ នេះចេញផង។ 

ពាក់ព័ន្ធនឹងករណីចោទប្រកាន់អំពីការដាក់ កុងត្រូលជជុះ ទារលុយខាងលើនេះ អ្នក​យក​ព័ត៌យើង​មិនទាន់អាច​សុំ​ការ​​បំភ្លឺពីអាជ្ញាធរ​ខេត្តសៀមរាប បាននៅឡើយនោះទេ។

សូមជំរាបថា អ្នកវិនិយោគ ចំណតរថយន្ត នៅខេត្តសៀមរាប គឺលោកឧញ៉ា ទូច សៀ ដែលបាន ដេញថ្លៃបានពីរ រាជរដ្ឋាភិបាល ហើយលោកឧកញ៉ា ទូចសៀ បានប្រគល់ ឲ្យទៅឈ្មោះ កាក់ ជាអ្នកមើលការខុសត្រូវ លើការ ដឹកនាំប្រមូលភាស៊ី ហើយឈ្មោះកាក់បាន ឲ្យកូនប្រសារឈ្មោះ ប្រុស ជាអ្នក ចេញមុខជំនួស៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

រាជរដ្ឋាភិបាលសម្រេចឱ្យ ACU ចាត់វិធានការចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំងក្នុងសំណុំរឿងទន្ទ...    អាន1510ដង អគ្គីភ័យបានបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងភូមិឬស្សីក្នុងខណ្ឌមានជ័យ   អាន1420ដង ពីរនាក់បងប្អូនត្រូវទាហ៊ានថៃបាញ់សម្លាប់នៅលើខ្នងភ្នំ   អាន1538ដង រថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿងជាប់សំណាញ់សមត្ថកិច្ចទាំងព្រឹក   អាន1375ដង ពលរដ្ឋថាមិនទទួលបានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់មក ពីប្រធានមន្ទីកសិកម្ម   អាន1485ដង ការដេញថ្លៃឈើប្រណីតចំនួន៤៩៦ម៉ែត្រគូបមិនប្រក្រតី   អាន1611ដង ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន   អាន1817ដង បុណ្យចូលឆ្នាំខ្មែរ   អាន2586ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹង​ អំពីរបៀបបង្កាទឹកជំនន់ឆ្នាំន...    អាន1581ដង ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស?...    អាន1384ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5291នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    22329នាក់
ខែនេះ    129407នាក់
ឆ្នាំនេះ   2587310នាក់
សរុប   51947236នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 18:28