បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹង​ អំពីរបៀបបង្កាទឹកជំនន់ឆ្នាំនេះ

ដោយៈ ផ្លុង រ៉េត ថ្ងៃទី 01 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 08:00 នាទី ចំនួនអានៈ 1581

គ្រោះធម្មជាតិតែងតែកើតឡើងដោយយថាហេតុដោយមិននឹកស្មានដល់ យើងមិនអាចទប់ស្កាត់គ្រោះធម្មជាតិមិនអោយកើតឡើងបានទេ តែយើងអាចរកវិធីសាស្រ្តណាមួយដើម្បីបញ្ជៀស បង្កា បន្សាំខ្លួនទៅនឹងហេតុការណ៍ទាំងនោះ។

គេសង្កេតឃើញថា កាលពីឆ្នាំ២០១១ទឹកជំនន់បានឡើងលេចលង់ខុសពីឆ្នាំមុនៗ ដែលបណ្តាលប្រជាពលរដ្ឋទទួលរងនូវភាពលំបាក បាត់បង់លំនៅដ្ឋាន ស្រែចំការ គោក្របី ជ្រូកមាន់ទា រហូតបាត់ជីវិតមនុស្ស ដែលជាហេតុធ្វើអោយខាតបង់ថវិការរបស់រដ្ឋយ៉ាងសន្ធឹកសន្ធាប់។

ដោយយល់ឃើញថា ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅទីក្រុងមួយចំនួនមានកំណត់ និងជាពិសេសប្រជាពលរដ្ឋនៅតាមទីជនបទ ភាគច្រើនពុំបានយល់ដឹងអំពីវិធានការការពារ ទប់ស្កាត់ ឬវិធីបន្សាំខ្លួនទៅនឹងហេតុការទាំងនោះនៅឡើយទេ ដូច្នេះគួរតែអាជ្ញាធរ ស្ថាប័នមានសមត្ថកិច្ច ចុះចែករំលែក បទពិសោធន័ ការយល់ដឹងអំពី ការការពារខ្លួនទប់ទល់នឹងគ្រោះទឹកជំនន់ ខ្យល់ព្យុះ រន្ទះបាញ់ជាដើម។

ម្យ៉ាងវិញទៀតអាជ្ញាធរគួរតែ រៀបចំប្រព័ន្ធធារាស្រ្ត លូប្រឡាយអោយបានច្រើលើសពីការកំណត់ ដើម្បីបញ្ជៀស ទឹកពីទីប្រជុំជន ពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ អោយបានមួយរយភាគរយនោះទើបជាការប្រសើ។

ការផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ តាមសារអេឡិចត្រូនិក តាមសារព័ត៌មាន វាជាការរួមចំណែកមួយដ៏សំខាន់ ប៉ុន្តែបើអាជ្ញាធរ ចុះផ្ទាល់ពន្យល់ នែនាំដល់ប្រជាពលរដ្ឋតាមភូមិឃុំនីមួយៗ នោះទើបវាជាការប្រសើ ព្រោះប្រជាពលរដ្ឋអាចមានអារម្ភណ៍រីករាយ អាចសួរអាចឆ្លើយទៅវិញទៅមក អាចទទួលការយល់ដឹងបានច្រើនដោយផ្ទាល់។

កុំដូចពាក្យស្លោកមួយពោលថា ” គោរួចទើបធ្វើរបង ដល់ពេលប្រឡងទើបខំរៀន “ កុំដល់ពេលទឹកដល់ច្រមុះហើយតាំងនាំគ្នាចុះមកជួយសង្រ្គោះ។ ការចុះជួយសង្រ្គោះបែបនេះជូនកាលទាន់ពេល ជួនកាលហួសពេលទៅហើយ បើផ្តល់ចំណេះដឹងដល់ពួកគាត់ យ៉ាងណាក៏ពួកគាត់ អាចជួយខ្លួនឯងជាមុន មុនពេលអ្នកសង្រ្គោះទៅដល់។

នៅតាមជនបទគេសង្កេតឃើញថា ពេលមានគ្រោះទឹកជំនន់ឡើងលិចដីស្រែចំការ លំនៅដ្ឋានរបស់ពួកគាត់ គេតែងតែឃើញសំបូរទៅដោយសត្វអាសេរពិសមួយចំនួន ដូចជាពស់ ក្អែប ខ្ទួយ ហែលមកតោងតាមកន្លែងស្នាក់អាស័យរបស់ប្រជាពលរដ្ឋ រួចខាំទិចប្រជាពលរដ្ឋជាញឹកញាប់។ នេះក៏ជាកត្តាមួយពាក់ព័ន្ធជាមួយសេវាសុខភាព ដែលត្រូវបន្យល់ប្រជាពលរដ្ឋ ថាគួរធ្វើបែបណាពេលសត្វទាំងនោះទិច ឬខាំ? តើគាត់គួរមានឱសថអ្វីខ្លះប្រចាំក្រុមគ្រួសាររបស់គាត់? ប្រសិនបើគេហដ្ឋានរបស់គាត់នៅឆ្ងាយពីមន្ទីរពេទ្យ។

គន្លឹះ ឬចំណុចតូចៗ វាអាចនាំអោយមានភាពជោគជ័យ ប្រសិនបើអាជ្ញាធរយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ លំដាប់ថ្នាក់ កុំចេះតែហៃអើ ហៃអើ ពេលមានគ្រោះទឹកជំនន់តាំងនាំគ្នាចុះជួយថតដាក់ទូរទស្សយកមុខយក មាត់ ដល់ផុតទឹកជំនន់ស្ងាត់ឈឹង គ្មានរកវិធីសាស្រ្តបង្ហាត់ បង្រៀនផ្តល់ជាចំនេះដឹងដល់ពួកគាត់សោះ។ តើគួរបង្រៀនអោយគាត់ចេះចាប់ត្រី ឬនាំគ្នាទៅចាប់ត្រីអោយគាត់ហូបរាល់ថ្ងៃ???៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សារថ្វាយព្រះពរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្?...    អាន2002ដង លោកអធិការនគរបាលក្រុងសៀមរាប បញ្ជាអោយធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី ...    អាន1612ដង ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងសហការគ្នាដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស ហើយប្រកាស...    អាន1644ដង ផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុបានដាក់​អោយ​ប្រើប្រាស   អាន1556ដង តាចាស់ព្រើលអាយុ៧១ឆ្នាំល្បួងក្មេងស្រីទៅបេះអម្ពិលរួចចាប់រំលោភ   អាន1701ដង មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ   អាន1354ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានឃាត់រថ​យន្ត​របស់លោក​ កឹមសុខា កាលប៉ុន្មាននាទីមុននេះបន្តិច   អាន1632ដង នាយទុយ យំ​ពី​ទូតអាមេរិក​រហូតដល់​ផ្ទះ   អាន1547ដង តើវាសនាលោក ម៉ម-សូណង់ដូ ទៅជាយ៉ាងណាព្រឹកនេះ?   អាន1588ដង ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន1941ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3239នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    14476នាក់
ខែនេះ    121554នាក់
ឆ្នាំនេះ   2579457នាក់
សរុប   51939383នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 17:49