ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 03:54 នាទី ចំនួនអានៈ 1901

តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ទំរីង រ៉ាប់​ប៊ើ បាន​និង​កំពុង​តែ​សម្រុក កាប់បំផ្លាញ​ព្រៃឈើស្ទើរ​រលាយ​សាបសូន្យ​ក្នុង​បរិវេណ​ក្រុមហ៊ុន និង​ក្រៅ​ក្រុមហ៊ុន ហើយ​ពួកគេ​តែងតែ ប្រើប្រាស់​រថយន្ត​ខ្នាតយ​ក្សធំៗ ដឹកជញ្ជូន​ឈើ​រាប់សិប​តោន លើស​ទម្ងន់​ពី​ច្បាប់​កំណត់ ដែល​ជា​ការបំផ្លិចបំផ្លាញ យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ទៅលើ ផ្លូវជាតិ ផ្លូវថ្នល់ ឬ​ផ្លូវលំ​នានា ដែលជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ។ ទង្វើ​អស់ទាំង​នេះ ត្រូវ​ប្រជាពលរដ្ឋ បាន​និយាយថា វា​ជា​ការផ្គើន ឬ​ប្រមាថមើលងាយ ចំពោះ​បទបញ្ជា របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ។​

​ប្រភព​បាន​រាយការណ៍​មក​ថា កន្លងមក​ក្រុមហ៊ុន សុខ សំណាង ស្អី​គេ​នោះ មិន​មាន​អាជ្ញាប័ណ្ណ​អ្វី ដែល​រាជរដ្ឋាភិបាល បាន​ប្រគល់​ឲ្យ​ក្នុង​ការ វិនិយោគ​ផ្នែក​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម ដំណាំ​កៅស៊ូ​នោះទេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ បាន​ឃុបឃិត​គ្នា ជាមួយ​ក្រុមហ៊ុន ២​ទៀត គឺ​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ទំរីង រ៉ាប់​ប៊ើ ដែល​មាន​ទីតាំង នៅ​ស្រុក​អន្លង់វែង និង​ស្រុក ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ដើម្បី​ចែក​លាភ សក្ការៈ​គ្នា​ចំណេញ កេង​លើ​រាជរដ្ឋាភិបាល​កម្ពុជា​តែម្ដង ។

​ប្រភព​បាន​បញ្ជាក់ទៀតថា ក្រោយ​ពី​ក្រុមហ៊ុន សុខ សំណាង បាន​ទទួល​សិទ្ធិ​ស្ងាត់ៗ ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុនទំរីង រ៉ាប់​ប៊ើ រួចមក ក្រុមហ៊ុន សុខ សំណាង ក៏បាន​ចាប់ផ្តើម​សម្រុក កាប់បំផ្លាញ​ព្រៃឈើ និង​ប្រមូល​ទិញ​ឈើ ក្រៅ​បរិវេណ​ក្រុមហ៊ុន ដូច​ជា​ឈើ​លេខ​១,  ឈើ​លេខ​២ រួម​ទាំង​ឈើ​គ្រញូង​ផងដែរ ។ ឈើ​ទាំងឡាយ ដែល​ក្រុមហ៊ុន​នេះ កាប់​បាន និង​ប្រមូល​ទិញ​បាន គេ​តែងតែ​ដឹកជញ្ជូន​ចែកចាយ លក់​នៅ​តាម​បណ្តា​ខេត្ត​-​ក្រុង​ផ្សេងៗ ដូចជា​ខេត្ត​សៀមរាប​, បន្ទាយមានជ័យ​, បាត់ដំបង​, កំពង់ធំ​, កំពង​ចាម​, ព្រៃវែង​,  ស្វាយរៀង និង​ខេត្ត​មួយទៀត ។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មាន​មជ្ឈដ្ឋាន​ជាច្រើន បាន​និយាយថា នៅក្នុង​សម័យ​តេ​ជោនេះ  គេ​មិនដឹងថា តើ​មាន​ក្រុមហ៊ុន ចំនួន​ប៉ុន្មាន​ទេ ដែល​រត់​ការ​បាន​សិទ្ធិ វិនិយោគ​លើ​ដី​សម្បទាន អភិ​វឌ្ឈន៍​ស្អីៗ​ត្រឹមត្រូវ ពី​រាជរដ្ឋាភិបាល​ហើយ ពួក​គេ​បែរជាយក​ឡៃ​សិន (License) នោះ ទៅ​គួ​កជេរ​លក់​បន្ត ទៅឲ្យ​ក្រុមហ៊ុន​ផ្សេងៗ ជា​ភាគី​ទី​២ ឬ​ទី​៣​ទៀត ដែល​មិន​មាន​លក្ខណៈ សម្បត្តិ​គ្រប់គ្រាន់​សោះ​ទៅ​វិញ​? តើ​ទង្វើ​បែបនេះ អាច​ចាត់ទុកថា ជាការ​ក្បត់​ទំនុកចិត្ត ឬ​ជា​ការរំលោភ​បំពាន ឬ​ជា​ការ​ក្បត់​កិច្ចសន្យា ជាមួយ​រាជរដ្ឋាភិបាល​ដែរឬទេ​? ឬ​មួយ​រាជរដ្ឋាភិបាល ជា​អ្នក​អនុញ្ញាតិឲ្យ​ធ្វើ​បែប​នេះ​? បើ​ធ្វើ​អញ្ចឹង​បាន​តាមចិត្ត ប្រហែល​ជា​អាណត្តិ​នេះ នឹង​មាន​អ្នក​មាន​លុយ​ច្រើន បើក​ជា​ក្រុមហ៊ុន​មួយ ក្នុង​ការបម្រើ​សេវាកម្ម​រត់ការ និង​លក់ឡៃ​សិន គ្រប់​ប្រភេទ​ហើយ ។​

ផ្ទុយទៅវិញ បើ​មិន​អីចឹង​ទេ រាជរដ្ឋាភិបាល ត្រូវតែ​ដក​យក​សិទ្ធិ ពី​ក្រុមហ៊ុន​ទាំងនោះ មក​វិញ​ទាំងអស់​… ហើយ​ក៍​ត្រូវ​ដាក់​ទោស ឲ្យ​ធ្ងន់ធ្ងរ​ទៅលើ ម្ចាស់​ក្រុហ៊ុន​តាំង​នោះដែរ ដូចជា​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ទំរីង រ៉ាប់​ប៊ើ ដែល​បាន​លក់​សិទ្ធិកាប់​ឈើ ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ ទៅឲ្យ​ក្រុមហ៊ុន សុខ សំណាង​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ថ្ងៃនេះ​ជនបរទេស១០នាក់​ត្រូវ​បាន​បញ្ជូនខ្លួនមកតុលាការ បន្ទាប់​ពីសមត្ថកិច្ចឃាត់​ខ្លួនក?...    អាន1484ដង មាន​គេ​​យក​រូប​លោក​ យ៉ង់សុភា ទៅបង្កើតAccount Facebookសរសេររឿងអាក្រក់   អាន1813ដង លោកអៀងសារីទទួលមរណភាពនៅព្រឹកមិញ   អាន1510ដង រថយន្តធួរីសដឹកឈើប្រណិតរបស់ប្រពន្ធអធិការស្រុកប្រាសាទបាគងត្រូវ អ្នកកាសែតហៅមេព្រៃអោយចាប?...    អាន1343ដង ឃាត់ខ្លួនមេខ្លោងប្លន់រថយន្តមិនបានសម្រេច   អាន1500ដង ឃាត់ខ្លួនសិស្សវិទ្យាល័យ នេត យ៉ង់ ម្នាក់បញ្ជូនទៅតុលាការ ក្រោយកាប់សិស្សដូចគ្នារបួសដាច់ដៃ?...    អាន1668ដង រថយន្ត​ធួរីស១គ្រឿង ឆេះខ្ទេចពេលកំពុងធ្វើ ដំណើរនៅវិហារសួរ    អាន1474ដង ចោរប្លន់ប្រដាប់អាវុធ៣នាក់ប្លន់ទូមាសបាញ់មនុស្សធ្លាយពោះ   អាន1513ដង បរិយាយថ្ងៃនេះ៖ អតីតព្រៃស្អាក បច្ចុប្បន្តក្លាយជាព្រៃស្អាត   អាន1596ដង លោក ទិត្យ គឹមហ៊ីំម អនុប្រធានសូរិយោដីខេត្តឧត្តរមានជ័យ ត្រូវពលរដ្ឋចោទថាប្រព្រឹត្តិអំពើពុ?...    អាន1404ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      348នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    25551នាក់
ខែនេះ    132629នាក់
ឆ្នាំនេះ   2590532នាក់
សរុប   51950458នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 00:15