កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង

ដោយៈ គ្រឹស្នា ខេត្តកំពុងឆ្នាំ ថ្ងៃទី 01 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 03:34 នាទី ចំនួនអានៈ 1859

គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​ស្ត្រី​ឈ្មោះ ទិ​ត ច្រឹប អាយុ​៤២​ឆ្នាំ ដែល​ត្រូវជា​ម្តាយ​កុមារា​ងាយ​រងគ្រោះ​ទាំងអស់ បាន​រៀបរាប់​ប្រាប់​អ្នកយកព័ត៌មាន​យើង​ដឹងថា ប្តី​របស់​ឈ្មោះ ព្រឿង ហ៊​ន អាយុ​៤៤​ឆ្នាំ មុខរបរ​ឡើងត្នោត និង​មានកូន​ប្រុស​៤​នាក់ ក្នុងបន្ទុក តែ​ពួកគេ​បាន​ពិការ​៣​នាក់​។ កុមារា​ទាំង​៣​នាក់​នោះ មានឈ្មោះ ផុន ហា អាយុ​១២​ឆ្នាំ​, ឈ្មោះ ផុន ហ៊ី អាយុ​១០​ឆ្នាំ​, ឈ្មោះ ផុន សុជាតិ អាយុ​៨​ឆ្នាំ ដោយឡែក​កុមារា​ឈ្មោះ ផុន រស្មី អាយុ​២​ឆ្នាំ ដែលជា​កូនពៅ​នោះ មិនទាន់​កើត​ជំងឺ​ពិការ​ចំពោះ​រូបគេ​នៅឡើយ​ទេ​។ គាត់​បាន​បន្តថា គាត់​មានការ​ភ័យខ្លាច​កូនប្រុស​ពៅ​របស់គាត់​កើត​ជំងឺ​ពិការ​ដូច​បងៗ​ដែរ ព្រោះថា កូនប្រុស​ទាំង​៣​របស់គាត់ នៅពេល​ពួកគេ​មាន​អាយុ​៤​ឆ្នាំ ក៏បាន​លេចចេញ​នូវ​ជំងឺ​ដើរ​មិន​រួច​នេះ​តែម្តង ហើយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន គាត់​ក៏​ធ្លាប់មាន​កូនប្រុស​ម្នាក់ទៀត ឈ្មោះ ផុន ហ៊ា បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ នៅពេល​រូបគេ​អាយុ​បាន​១៥​ឆ្នាំ​។ ដោយសារ​ការព្រួយបារម្ភ និង​ជីវភាព​ខ្វះខាត គាត់​បាន​សំណូមពរ​ដល់​សប្បុរស​ជន​ទាំងអស់ ជួយ​ព្យាបាល​ដល់​កូនៗ​គាត់​ទាំង​៣​នាក់​ផង​។​

​លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច និង​អតីត​យុវ​និតិ​សម្បទា​ខេត្តកំពង់ឆ្នាំង ដែល​បាន​ដឹកនាំ​ក្រុមការងារ​លេខាធិការដ្ឋាន ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ​ចុះទៅ​សួរសុខទុក្ខ​ផ្ទាល់​បាន​ថ្លែងថា ដោយ​មើលឃើញ​នូវ​ភាពលំបាក​នៃ​គ្រួសារ​កុមារា​ងាយ​រងគ្រោះ​ក្រុមការងារ​បាន​នាំយក​ជំនួយ​ឧបត្ថម​មក​ផ្តល់ជូន​ដែល​រួមមាន​អង្ក​ចំនួន​៧៥​គីឡូក្រាម​, ប្រាក់​ចំនួន​៣០​ម៉ឺន​រៀល​, ទឹកស៊ីអ៊ីវ​, ទឹកត្រី​, ប្រេងឆា​, មី​, ទឹកក្រូច​, សា​រ៉ុង និង​ខោអាវ​សម្រាប់​កុមារ​មួយចំនួន​ផងដែរ​។ ដោយឡែក​យុវតី​ឈ្មោះ ហុក ចាន់ អាយុ​២៣​ឆ្នាំ ជា​ជនពិការ​តាំងពី​តូច​រស់នៅ​ជាមួយ​ឪពុក​ជរា​ឈ្មោះ ហុក ញិ​ល អាយុ​៧៥​ឆ្នាំ ស្ថិតនៅ​ក្នុងភូមិ​ឃុំ​ជាមួយគ្នា​ដែរនោះ ក៏បាន​ទទួល​ជំនួយ​ជា​អង្ក​ចំនួន​៥០​គីឡូក្រាម​, ប្រាក់​ចំនួន​២០​ម៉ឺន​រៀល និង​សម្ភារៈ​មួយចំនួន​ផងដែរ​។​

​លោក ថោង ចំរើន ក៏បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំងអស់ ដែល​បាន​ជួយឧបត្ថម្ភ​ដល់​កុមារា​ពិការ​ទាំង​៣​នាក់ ដែល​កំពុង​ជួប​នូវ​ការលំបាក​ក្នុង​ពេលនេះ ជាពិសេស លោក​ក៏បាន​អំពាវនាវ​ដល់​សប្បុរស​ជន​នានា ជួយ​ដល់​កូនប្រុស​ពៅ​របស់​ស្ត្រី​រងគ្រោះ​ឲ្យ​ជៀស​ផុតពី​ជំងឺ​ពិការ​នេះ​ផង ព្រោះថា ក្នុងចំណោម​កូនប្រុស​ទាំង​៥​នាក់ របស់គាត់ បានកើត​ជំងឺ​នេះ​៤​នាក់ ហើយ​ជំងឺ​នេះ បានសម្លាប់​កូនច្បង​គេ​ម្នាក់​ទៀតផង​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ល្ខោនសៀកកម្ពុជាហ្វារ នឹងមកសំដែងនៅសៀមរាបចាប់ពីថ្ងៃទី៨គុម្ភៈ   អាន1420ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនម?...    អាន2173ដង លោកជំទាវបណ្ឌិត លី អ៊ុអេង ចុះចែកជូនអំណោយដល់គណបក្សប្រជាជនកម្ពុជានៅស្រុកប្រាសាទបាគង   អាន1640ដង មេឈ្មួញជើងខ្លាំងប្រចាំខេត្តស្ទឹងត្រែង ឈ្មោះ ធារ៉ា រកស៊ីដឹកឈើប្រណិតខុសច្បាប់ ឆ្លងដែនទៅល?...    អាន1531ដង គណបក្ស​សង្គ្រោះជាតិ​គ្រោងធ្វើ​មហាបាតុ​កម្ម​ថ្ងៃទី ២៣ ខែតុលា   អាន1586ដង សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន1374ដង លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា   អាន891ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន1527ដង លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោ?...    អាន1770ដង តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអ...    អាន1596ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1072នាក់
ម្សិលមិញ    4570នាក់
សប្ដាហ៍នេះ    11408នាក់
ខែនេះ    320576នាក់
ឆ្នាំនេះ   2331115នាក់
សរុប   51691041នាក់
ថ្ងៃទី 17 ខែ 04 ឆ្នាំ 2024 ម៉ោង 05:11