កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក

ដោយៈ ហេងសុភា សហរដ្ឋអាមេរីក ថ្ងៃទី 21 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 11:10 នាទី ចំនួនអានៈ 2229

អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​១ និង​ច្រើន​ជាង ១ លាន​នាក់​នៃ​ប្រជាពលរដ្ឋ​អាមេរិក រាប់ បញ្ចូល​ទាំង​កុមារ និង​មនុស្សពេញវ័យ​ទាក់ទង​ជាមួយ​ជំងឺ​នេះ​ជា​រៀងរាល់ថ្ងៃ​។​

១ ជំងឺ​ទឹកនោម​ផ្អែម​គឺជា​អី្វ​?

​ទឹកនោម​ផ្អែម គឺ​ជា​ជំងឺ​មាន​អានុភាពេ​ទៅ​លើ​រាងកាយ​របស់​មនុស្ស នៅពេលដែល ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ជាង​ធម្មតា​។ ស្ករ​បានមកពី​ចំណីអាហារ​ទាំងអស់​ដែលមាន ជាតិ​ស្ករ​តិច ឬ​ច្រើន ពេល​យើង​បរិភោគ​ចូលទៅ ជាតិ​ស្ករ​នេះ​នឹង​ស្រូប​ចូលទៅក្នុង​ឈាម​យើង ហើយ​មាន​ល្បឿន​យឺត ឬ​លឿន​គឺ​មិន​ដូច​គ្នា​ទេ​។ ជំងឺ​ទឹកនោម​ផ្អែម គឺ​ស្ថិតក្នុង​ជំងឺ​រុំ​ា​រ៉ៃ​ដែល​ត្រូវ ការព្យាបាល​ដោយ​យកចិត្តទុកដាក់ ហើយ​អ្នក​កើត​មាន​ជំងឺ​នេះ ចាំបាច់​ត្រូវតែ​ស្វែង​យល់​នូវ​គន្លឹះ ដើម្បី​ថែរក្សា​សុខភាព ក៏ដូចជា​ការស្វែងយល់​ពី​របៀប​រស់នៅ​ប្រចាំថ្ងៃ​ផងដែរ​។ 

២ អ្វី​ទៅ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​មួយ​?

​ជំងឺ​ទឹកនោម​ផ្អែម​គឺ​មាន​ពីរ​ប្រភេទៈ ប្រភេទ​ទី​មួយ និង​ប្រភេទ​ទី​ពីរ​។ ជំងឺ​ទឹកនោម​ផ្អែម ទាំង​ពីរ​ប្រភេទ​នេះ បណ្តាល​មក​ពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ជាង​ធម្មតា​។​

​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​មួយ (​កាលពី​មុន​គេ​ហៅថា ជំងឺ​ទឹកនោម​ផ្អែម​ដែល​រួម​បញ្ចូល ការប្រើ​ថ្នាំ​អាំង​ស៊ុយ​លីន ឬ​ជំងឺ​ទឹកនោម​ផ្អែម​កើត​មាន​តែ​ចំពោះ​ក្មេង​) លទ្ធផល​នៅពេល​លំពែង បាត់បង់​សមត្ថភាព​ដើម្បី​ផលិត​អ័រម៉ូន​អាំង​ស៊ុយ​លីន​។ ជាមួយគ្នានេះ អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទីមួយ មាន​ប្រព័ន្ធ​សាំ​នឹង​ជំងឺ ហើយ​ធ្វើអោយ​ខូច​កោសិកា នៅក្នុង​លំពែង​សម្រាប់​ផលិត អាំង​ស៊ុយ​លីន​។ ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​មួយ​នេះ មិន​អាច​ការពារ​ទុក​ហើយ​គ្មាន​មធ្យោបាយ ណា​ដើម្បី​ទស្សន៍​ទាយ​ថា នរណា​កើតមាន​ជំងឺ​នេះ​ណាស់ មិន​មានន័យថា មនុស្សពេញវ័យ ឬ​កេ្មង​ទេ​។ កុមារ និង​មនុស្ស​វ័យ​ជំទង់ ដែល​កើតមាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទី​មួយ គឺ​ពឹងផ្អែក ទាំងស្រុង​ទៅលើ​ការចាក់​ថ្នាំ​អាំង​ស៊ុយ​លីន (​ឱសថ​ព្យាបាល​ទឹកនោម​ផ្អែម​) រៀងរាល់ថ្ងៃ​ដើម្បី គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​គេ​។ សូមបញ្ជាក់​ថា ថ្នាំ​ចាក់​អាំង​ស៊ុយ​លីន ដែល​ដាក់ លក់​នៅលើ​ទីផ្សារ​មាន​ច្រើន​ប្រភេទ វា​អាស្រ័យ​លើ​ការព្យាបាល​របស់​គ្រូពេទ្យ​ជំនាញ​។ ថ្នាំ​ទាំង នោះ​រួមមាន​ដូចជា អាំង​ស៊ុយ​លីន NPH, Mixtard, Rapid...​។ រាល់​ការប្រើប្រាស់​ថ្នាំ​ចាក់​ទាំងនេះ អ្នកជំងឺ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​អោយ​បាន​ត្រឹមត្រូវ ចៀសវាង​ការចាក់​ខុស​ពី​វេជ្ជបញ្ជា បណ្តាល​អោយ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ខ្លាំង កត្តា​នេះ​នាំ​អោយ​អ្នកជំងឺ​ឈានទៅរក​ការបាត់បង់​ជីវិត ឬ​សន្លប់​។​

​អ្វី​ទៅ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​ពីរ​?

​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​ពីរ (​កាលពី​មុន​គេ​ហៅថា ជំងឺ​ទឹកនោម​ផ្អែម​មិន​ត្រូវការ​ថ្នាំ​ចាក់ អាំង​ស៊ុយ​លីន ឬ​ជំងឺ​ទឹកនោម​ផ្អែម​ចាប់ផ្តើម​កើត​មាន​ទៅលើ​មនុស្សពេញវ័យ​) ហើយ​ជំងឺ​ប្រភេទ ទី​ពីរ​នេះ​ខុស​ពី​ប្រភេទ​ទី​មួយ​។ ប្រភេទ​ទី​ពីរ​នេះ​បង្ហាញ​ពី​រាងកាយ​របស់​មនុស្ស​គ្មាន​លទ្ធភាព ដើម្បី​ឆ្លើយតប​ទៅ​នឹង​អាំង​ស៊ុយ​លីន​ធម្មតា វា​មិន​ដូច​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​មួយ​នោះ ទេ ហើយ​អ្នកជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​ពីរ​ជាច្រើន អាច​បន្ត​ផលិត​អាំង​ស៊ុយ​លីន ប៉ុន្តែ​មិន​គ្រប់ គ្រាន់​ដើម្បី​ជួប​សេចក្តីត្រូវការ​រាងកាយ​របស់គេ​។​

-​សញ្ញាណ និង​រោគសញ្ញា​នៃ​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទី​មួយៈ នោម​ញឹកញាប់ ស្រេកទឹក​ខុសពី​ធម្មតា ស្រក​ទំងន់​ខុស​ពី​ធម្មតា ជារឿយៗ​អស់កម្លាំង មាន​អារម្មណ៍​ថា​នឿយ ហត់ ស្រវាំងភ្នែក ឈឺ​ស្ពឹក​ដៃ ស្ពឹក​ជើង​។​

​ការរស់នៅ​របស់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​មួយ​

​          ​កុមារ និង​ក្មេង​ជំទង់​ដែល​កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទីមួយ ត្រូវ​ការតាមដាន និង ត្រួតពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដូចខាងក្រោមៈ​

​          ​-​ត្រួតពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យ៉ាង​តិច​អោយ​បាន​បី​ដង​ក្នុង​មួយថ្ងៃ ដោយ​ប្រើ ឧបករណ៍​វាស់​ជាតិ​ស្ករ​។ សព្វថ្ងៃនេះ មាន​ឧបករណ៍​វាស់​ជាតិ​ស្ករ​ច្រើន​សណ្ឋាន​ដាក់​លក់​នៅលើ ទីផ្សារ អ្នក​អាច​រក​ជាវ​បាន​នៅ​តាម​ហាង​លក់​បរិក្ខារ​ពេទ្យ និង​ហាង​លក់​ថ្នាំពេទ្យ​នានា​។​

-​ចេះ​ប្រើ​ថ្នាំ​ចាក់​អាំង​ស៊ុយ​លីន​ដោយ​ខ្លួនឯង​

-​បរិភោគ​ចំណីអាហារ​សមល្មម​អោយបាន​ទៀងទាត់​ពេល និង​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​

-​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ដើម្បី​សុខភាព​។ ការ​ហាត់ប្រាណ​គឺមាន​ប្រយោជន៍​ណាស់ សម្រាប់​អ្នកជំងឺ​ទឹកនោម​ផ្អែម ព្រោះ​អាច​ជួយ​អោយ​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​លើស​ថយ ចុះ ពិសេស​កាត់បន្ថយ​ជំងឺ​បេះដូង ឬ​បញ្ហា​ផ្សេងៗ​នាពេល​អនាគត​។​

-​គ្រប់​បញ្ហា​ទាំងឡាយ​ណា​ដែល​កើតមានឡើង ត្រូវតែ​មក​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ជំនាញ​ជា​បន្ទាន់​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តដឹកទំនំញរបស់ក្រុមហ៊ុនសូរ ងួនក្រឡាប់ទៀតហើយ   អាន1693ដង រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ   អាន2189ដង មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ   អាន1534ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន3250ដង លោកសៀងណាំដឹកឈើធ្វើសាលប្រជុំជិត២ឆ្នាំហើយនៅតែមិនគ្រប់   អាន1543ដង មន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ ស្នើរសុំអភិបាលខេត្តសៀមរាបជួយពន្លឿនការដោះស្រាយ ក្រុមហ៊ុ...    អាន1520ដង ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌   អាន1388ដង សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន2028ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យា​ករណ៍​កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី​០២ ខែតុលា   អាន1388ដង ឪពុកចុងចិត្ដតិរិច្ឆានចាប់រំលោភកូនស្រីអាយុ១៤ឆ្នាំ   អាន1436ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1652នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71243នាក់
ខែនេះ    178321នាក់
ឆ្នាំនេះ   2636224នាក់
សរុប   51996150នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:31