ព័ត៌មានក្ដៅ

    រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 30 ខែ 10 ឆ្នាំ 2015 វេលាម៉ោង 10:41 នាទី ចំនួនអានៈ 3772

    យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ការណ៍ នៅ​ព្រឹក​ថ្ងៃទី៣០​ខែ​តុលាឆ្នាំ២០១៥នេះ ដោយ​ពុំ​មាន​វត្ត​មាន​តំ​ណាងរាស្ត្រ​​មក​ពី​គណបក្ស​ប្រ​ឆាំង​នោះ​ទេ។

    ប្រ​ភព​បាន​បន្តថា លោក ហេងសំរិន ប្រធាន​រដ្ឋសភាបាន​បញ្ជាក់​ថា ការ​សម្រេច​ដក​តំណែង​លោក កឹម សុខា នេះដោយសា​​មានការ​​សំណូម​ពរ​ពី​ពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ២០១៥កន្លង​ទៅ​នៅ​មុខ​រដ្ឋ​សភា។

    សូម​រំលឹក​ផង​ដែរថា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ២០១៥ មាន​ជន​​ជ្រុល​និយម​មួយ​ក្តាប់​តូចបាន​ធ្វើ​​បាតុកម្ម​នៅ​មុខ​រដ្ឋ​សភា ដោយ​ស្រែក​អោយ​ដក​លោក​ កឹម​សុខា​ ចេញ​ពី​ដំណែង​អនុ​ប្រ​ធានទី១នៃ​រដ្ឋសភា​​ រហូត​​បង្កើត​បាន​ជា​​អំ​ពើ​ហឹង្សាយ៉ាង​ធ្ងន់ធ្ងរ​​ទៅ​លើ​តំ​ណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិបី​រូបថែម​ទៀត​ផង។

    គេ​សង្កេត​ឃើញ​ថា ស្ថាន​ភាព​នយោ​បាយ​នៅ​កម្ពុជា​កាន់​​តែ​ក្តៅ​ឡើងៗ ដែល​ធ្វើ​អោយ​អ្នក​តាម​ដាន​សង្គម​ព្រួយ​បារម្ភណ៍ថា ប្រ​ទេស​កម្ពុជា​កំពុង​តែ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រ​ជា​ធិប្បតេយ្យសេរី​ពហុបក្ស ដោយ​គេ​មើល​ឃើញ​ថា ការ​ដឹក​នាំ​ប្រ​ទេស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន បច្ចុប្បន្នហាក់​លំ​អៀង​ទៅ​រក​របប​គុម្មុយនីស្តទៅ​វិញ។

    ពល​រដ្ឋ​កម្ពុជា កំពុង​តែ​តាម​ដាន​ដែរថា តើ​អ្នក​អនុវត្ត​ច្បាប់​នៅ​កម្ពុជា អាច​ចាប់​ជន​ល្មើ​ស​ដែល​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​តំ​ណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិកាល​ពី​ថ្ងៃទី​២៦បាន​ដែរឬទេ? ឬមួយបាន​តែ​ស្រែក​ក្តែង​ៗ​ដាក់​កញ្ចក់​ទូរទស្សន៍ អោយ​តែ​ល្អ​មើល​ប៉ុណ្ណោះទេ? ព្រោះ​ក្រុម​អ្នក​ចូល​រួម​ធ្វើ​បាតុកម្ម​ទាំង​នោះ​ភាគ​ច្រើន​ត្រូ​វ​បាន​គេ​ស្គាល់​ថា ជា​មន្ត្រីរាជការ៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    បទល្មើសកាប់ឈើប្រណិតតំបន់ក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២កើតពេញបន្ទុកគ្មានអ្នក?...    អាន776ដង ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ទារ​១០​ ម៉ឺន​ដុល្លារ​ពី​ម្ចាស់​រថយន្ដ​បុក​បាក់​បង្គោល​ភ្?...    អាន592ដង មន្ទីរសម្រាកព្យាបាលក្រុងតាខ្មៅចាក់ថ្នាំស្លាប់​មនុស្សប្រុងបង់លុយ១៥០០ដុល្លារបិតមាត់ស្?...    អាន918ដង នាយរងប៉េអឹមស្រុកត្រពាំងប្រាសាទប្រវាយប្រតប់អ្នកកាសែតខណៈខឹងអ្នកកាសែតថតរូបខ្លួន រួចចាប់?...    អាន3857ដង ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក   អាន867ដង ចាប់រថយន្តដឹកឈើក្រញូងនិងមនុស្ស២នាក់តាំងពីព្រឹក ដល់ម៉ោង៤ល្ងាចទើបរាយការជូនព្រះរាជអាជ្ញ?...    អាន630ដង តំណាង​ជនជាតិដើម​ភាគតិច នៅ​កម្ពុជា ជួប​អ្នកកាសែត បង្ហាញ​ពី​ប្រវត្តិ​ជនជាតិដើម​   អាន1546ដង ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើប?...    អាន622ដង គ.ជ.ប ប្រកាសអោយ​ពល​រដ្ឋ​រងចាំស្តាប់លទ្ធផលឆ្នោតពី គ.ជ.ប   អាន1499ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន921ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
    បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
    សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុងកន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
    តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
    ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែសិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
    បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
    លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរលោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
    បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយនៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
    លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណងកន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      11337នាក់
    ម្សិលមិញ    10910នាក់
    សប្ដាហ៍នេះ    85358នាក់
    ខែនេះ    95991នាក់
    ឆ្នាំនេះ   4211050នាក់
    សរុប   34877296នាក់
    ថ្ងៃទី 08 ខែ 12 ឆ្នាំ 2019 ម៉ោង 23:02