អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ

ដោយៈ VOD ខេត្តក្រចេះ ថ្ងៃទី 12 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 06:07 នាទី ចំនួនអានៈ 1790

អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​

​តាម​សេចក្ដី​រាយ​ការណ៍​ពី​អ្នក​សារ​ព័ត៌មាន​ប្រជា​ពលរដ្ឋ​របស់​VOD​ លោក ​ចាន់ ​កុសល្យ ​ឲ្យ​ដឹង​ថា ​អ្នក​សារ​ព័ត៌មាន​រូប​នោះ​ឈ្មោះ ​តាំង​ ទ្រី​ អាយុ​៤៨ ​ឆ្នាំ ​ត្រូវ​បាន​ជន​ដៃ​ដល់​បាញ់​សម្លាប់ នៅ​វេលា​ម៉ោង​ជាង​១ ​រំលង​អាធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​អាទិត្យ​ ទី​១២ ​ខែ​តុលា ​នៅ​ចំណុច​ទួល​ពន្លៃ ក្នុង​ភូមិ​ឃ្សឹ​មខាង​ក្រៅ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ ខណៈ​ដែល​អ្នក​យក​ព័ត៌មាន​រូប​នោះ​ព្យាយាម​តាម​ថត​សកម្ម​ភាព​ជួញ​ឈើ​ខុស​ ច្បាប់​នៅ​តំបន់​នោះ​។

ក្រោយ​ហេតុ​ការណ៍ ​គេ​ឃើញ​មាន​រថ​យន្ត​ម៉ាក​ឡិច​ស៊ីស ​៤៧០ ​មួយ​គ្រឿង​ គ្មាន​ស្លាក​លេខ ក្រឡាប់​នៅ​ខាង​មុខ​រថយន្ត​របស់​ជន​រង​គ្រោះ ដែល​ជាប់​គឿង​កណ្ដាល​ផ្លូវ​។ ចំណែក​ឯ​ម្ចាស់​រថ​យន្ត​ឡិចស៊ីស​ដែល​ក្រឡាប់​នោះ​បាន​គេច​ខ្លួន​បាត់​។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា លោក​តាំង​ ទ្រី  ជា​អ្នក​យក​ព័ត៌​មាន​ឲ្យ​កាសែត​វាល​ឥ​ន្ទ្រី ​ដែល​មក​ដល់​ពេល​នេះ ​VOD​ មិន​ទាន់​អាច​សុំ​បំភ្លឺ​ពី​ចាង​ហ្វាង​ការ​ផ្សាយ ​ដើម្បី​បញ្ជាក់​ពី​ហេតុ​ការណ៍​បាញ់​សម្លាប់​នោះ​នៅ​ឡើយ​ទេ​។ ចំណែក​អធិការ​ស្រុក​ស្នួល ​ខេត្ត​ក្រចេះ ​លោក​ញ៉ាម ​សៅយ៉ុន សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​។

​រហូត​មក​ដល់​ពេល​នេះ ​អ្នក​កាសែត​ ជាង​២០​នាក់​ហើយ​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ក្រៅ​ច្បាប់ ហើយ​ឃាតក​ពិត​នៅ​មិន​ទាន់​វែក​មុខ​មក​ផ្ដន្ទា​ទោស​នៅ​ឡើយ​ទេ​៕ ប្រ​ភពដើមពី៖ VOD

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

មនុស្សបីនាក់ស្លាប់ដោយប៉ះគ្នាជាមួយរថយន្តហែសព គ្រួសារកើតទុក្ខមិនសុខចិត្ត   អាន1585ដង កូនស្រីបង្កើតបណ្តេញ និងលើកកៅអីវាយឪពុកបណ្តាលអោយមានរបួសស្នាម   អាន2055ដង ការដេញថ្លៃឈើប្រណីតចំនួន៤៩៦ម៉ែត្រគូបមិនប្រក្រតី   អាន1611ដង ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ា...    អាន3283ដង ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាដឹកនាំអ្នកកាសែត១រយ​នាក់ ​ទៅ​បង្ហាញ​បទ​ពិសោធ​នៅ​ប្រទេស​?...    អាន1596ដង គង់គឹមនី ចៅហ្វាយស្រុកស្នួលកំពុងប្រើល្បិចថោកទាប គាំទ្រក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើយ៉ាង...    អាន1484ដង បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ?...    អាន1629ដង ការបែងចែកវ័យរបស់នារី   អាន3778ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1574ដង ចំនួន​ប្រជា​ជន​កម្ពុជា​តិច​ជាង ស៊ីម​កាតទូរស័ព្ទ   អាន1533ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5302នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    22340នាក់
ខែនេះ    129418នាក់
ឆ្នាំនេះ   2587321នាក់
សរុប   51947247នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 18:46