បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ្ញាត្រូវជាប់ខ្នោ

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 24 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:30 នាទី ចំនួនអានៈ 1632

បុរស់​ម្នាក់​ជិះ​រថ​យន្ត​ម៉ាក​ធុន​ត្រាពណ៍​ស​គ្មាន​ស្លាក់​លេខ​ មានកាំ​ភ្លើង​ជ័រ​ម៉ាក​ឡុក១​ដើម និង​ឯក​សណ្ឋាន​កង​រាជ​អា​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេសមានមាន​ឈ្មោះ​ ហ៊ុន​រដ្ឋា អត្ដ​លេខ ០៤៦៩១៦ និង​មាន​​ឋានៈជា​វីរ​សេ​នី​ទោ​ ​ដែល​គេ​សង្ស័យ​ថា ជា​ក្រុម​កាង​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ បាន​បើ​ក​រថ​យន្ត​កៀរថយន្ត​ព្រះ​រាជ​អាជ្ញារួច​សំឡុត​គុំ​រាម​ព្រះ​រាជ​អាជ្ញា​យ៉ា​ង​ចាស់​ដៃរហូត​ដល់​ព្រះ​រាជ​អាជ្ញា​ទ្រាំ​មិន​បាន​ក៏​អោយ​អធិការ​ស្រុក​សូទ្រ​និគម​ឃាត់​ខ្លួនបញ្ជូន​ទៅ​​កង​រាជ​អា​វុធ​ខេត្ត។​

លោក​ទី​សុ​វិន​ថាល់​ ព្រះ​រាជ​អា​ជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​បាន​អោយ​ដឹ​ង​ថា នៅ​ម៉ោង​ប្រ​ហែល​ជា​ង​៩​យប់​នាថ្ងៃ​ទី​២៣​ខែ​វិច្ឆឆ្នាំ​២០១២ មុនពេល​កើតហេតុ គឺ​លោក​បាន​ទទួល​សេច​ក្ដីរាយការណ៍​តាម​ទូរ​ស័ព្ទ​ពី​អ្នកកាសែត​មួយរូប ឈ្មោះ ផ្លុងរ៉េត ថា​​មាន​រថយន្ដ​ទំនើបៗ ៣ ទៅ ៤​គ្រឿង កំ​ពុង​ធ្វើ​សកម្មភាព​ដឹកឈើ​គ្រញូង​ចុះ​ពី​ចំ​ការ​កៅ​ស៊ូ​ស្ថិត​ក្នុង​ស្រុក​ស្វាយ​លើ ឆ្លងកាត់​ទីរួមស្រុក​សូទ្រនិគម ទើប​លោក​ឱ្យ​ក្រឡាបញ្ជី​ឈ្មោះ ថេងចន្ទី (ហៅម៉ៅ) យក​​រថ​យន្ដ​​ជូន​​លោក​ ព្រមជា​មួយ​​​​​​លោក​​វី​រសេនីយ៍ឯក អ៊ុំ អមរា ស្នង​ការ​រង​ទទូល​បន្ទុក​បង្រ្កាប​បទ​ល្មើស​ និង​នគរបាល​ខ្លាហោះ​ឈ្មោះ ម៉ុក រ៉ា ធ្វើ​ដំ​ណើរ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦ដតំ​រ៉ង់​ទៅ​ទិស​ខាង​កើតក្នុង​គោល​បំ​ណង​តាម​ចាប់​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទាំង​នោះ។ លោក​ទី​សុវិន​ថាល់​បន្តថា លុះ​​​ដល់​ឃុំ​ដំដែក​ស្រាប់​តែ​មាន​រថ​យន្ត​ម៉ាក​បាឡែន​គ្មាន​ស្លាក​លេខ​១គ្រឿង​ ​បើក​ហ្វា​ប្រើ​ឡា​ហ្សែ​ពីក្រោយ ហើយ​រថយន្ដ​នោះ​ក៏​បើក​វ៉ា​រថយន្ដ​ព្រះរាជអាជ្ញា​ពី​មុខ​ពី​ក្រោយ​របៀ​ប​ដូច​ជា​បញ្ឆោត​ចុះ​ឡើង​។ លោក​ទី​សុវិន​ថាល់​បន្តទៀត​ថា មិន​យូ​ប៉ុន្មាន​ស្រាប់​តែ​មាន​រថ​យន្ត​ម៉ាក​ធុន​ត្រាខាង​លើ​​បើក​មក​​​កៀ​រថ​យន្ត​លោក​តែ​ដោយ​ក្រ​ឡា​បញ្ជី​លោក​គេច​ទៅ​កៀន​ថ្នល់​រហូត​ដល់​​ធ្លាក់​កង់​ម្ខាង​ហើយ​ឈប់​ភ្លាម ស្រាប់​តែ​បុរសជាប់​ខ្នោះ​ខាង​លើ​ចុះ​ពី​រថ​យន្ត​មក​ឡូឡា​គំ​រាម​គំ​ហែង​ក្រុម​លោក​ដោយនិយាយ​មិន​ស្តាប់​គ្នាទាល់​តែ​សោះទើប​​លោក អោយ​អធិការ​ស្រុក​ឃាត់​ខ្លួន​បញ្ជូន​ទៅ​អោយ​​កង​រាជ​អា​វុធ​ហត្ថ​ខេត្តតែ​ម្តង។​លោក ទី​សុវិនថាល់ បាន​បន្ដថា ករណី​កៀរ​ឡាន​លោក លោក​សុំ​មិន​ប្ដឹង​ពីបទ​ប៉ុនប៉ង​មនុស្សឃាត​ឡើយ ប៉ុន្ដែ​ករណី​អាវ​កង​រាជអាវុធហត្ថ លោក​ស្នើឱ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​រួចហើយ​ ឯ​រឿង​មនុស្ស​ឃាត​ខ្លួន​ខាង​លើ​អាច​បញ្ចប់ ហើយ​អាច​នឹង​បញ្ជា​ឱ្យ​ដោះលែង​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​នេះ ប៉ុន្ដែ​សំណុំរឿង​អាវ​អាវុធហត្ថ​មិនទាន់​ចប់​ទេ​។

​បើតាម​សមត្ថកិច្ច​បញ្ជាក់ថា ឈ្មោះ​ពិត​នៃ​ម្ចាស់​ឡាន​Tuntra ខាងលើ​គឺឈ្មោះ​ ហ៊ុន​រដ្ឋា​ មាន​អត្ដ​លេខ ០៤៦៩១៦ ដែល​ជា​ម្ចាស់​អាវ​ និង​ជា​ម្ចាស់​​ស្រោម​កាំ​ភ្លើង​ខ្លី ដែល​ឈ្មោះ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អា​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្អូន​មន្ដ្រី​អាវុធហត្ថ​មួយរូប​នៅ​ផ្ទៃ​ប្រទេស និង​ជា​ក្មួយ​លោកស្នងការ​រង​នគ​រ​បាល​​ខេត្ដ​សៀមរាប​មួយរូប​ផង​ដែរ។​ ចំ​ណែក​​​អ្នក​បើ​ក​បរ​ដែល​គេ​ឃាត់​ខ្លួន​ឈ្មោះ លីរ័ត្ន​ធា​រ៉ា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មានមុខ​របរ​លក់​ថ្នាំ​ពេទ្យ​ និង​លក់​-​ជួសជុល​ទូរស័ព្ទដៃ នៅ​ស្រុក​សូទ្រនិគម ខេត្ត​សៀម​រាប ដែល​បាន​ខ្ចី​រថ​យន្ត​ខាង​លើ​មក​បើក​បរ​។

​ខាង​ភាគី​​រថយន្ដ Tuntra ខាងលើ​បាននិ​យាយ​ចោត​ថា រថយន្ដ​លោក​ព្រះរាជអាជ្ញា បាន​បើក​ដេញ​រថយន្ដ​បា​ឡេន​​នោះ ហើយ​តៃ​កុង​រថ​យន្ត​​ក៏​ទូរស័ព្ទ​មក​បងរប​គេ​ ហើយ​បង​គេ​ក៏​​បើករថយន្ដ​Tuntra មក​កាក់​ឡាន​ដែល​ដេញតាម​នោះ​ឱ្យ​ឈប់ ប៉ុន្ដែ​ចុងក្រោយ​ទើប​ដឹងថា រថយន្ដ​នោះ​ជា​របស់​ព្រះរាជអាជ្ញា​។

លោក​ ផ្លុង​រ៉េត ចាង​ហ្វាង​កាសែត​កម្ពុជា​សុវ​ណ្ណ​ភូមិ ​បាន​អោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី២៤​ដដែល​នេះ​ថា វា​ពិ​ត​ជា​មាន​រឿង​ដូច​ខាង​លើ​មែន។ លោ​បន្តថា នៅ​ល្ងាច​ថ្ងៃ​ទី​២៣​ម៉ោង​ប្រ​ហែល​៦​លោក​បាន​ទទួល​ទូរ​ស័ព្ទ​ពី​បណ្តាញ​ថា មាន​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ចុះ​មក​ពី​ស្រុក​ស្វាយ​លើ ទើប​លោក​បើ​ក​រថ​យន្ត​ម៉ាក​កាលី​ហ្វ​ញ៉ា​មាន​គ្នា​៤​នាក់​ទៅ​តាម​ដាន​មើល។ លុះ​ដល់​ចំ​ណុច​កុង​ត្រូល​ទី​១​ផ្លូង​ក្នុង​ស្រុក​ស្វាយ​លើ​ក៏​ប្រ​ទះ​ឃើញ​រថ​យន្ត​កាម​រីហើម​សេរី​ឆ្នាំ​៩៣ពណ៍​ទឹក​ប្រាក់​១​គ្រឿង​ និង​រថ​យន្ត​​បាឡែន​ពណ៍​ស្ក​អត់​ស្លាក​លេខ១គ្រឿង​ដឹក​ឈើ​ក្រ​ញូង​ពេញ។ លោក​បាន​បើក​រថ​យន្ត​តាម​ពី​ក្រោយ​ស្រាប់​តែ​មាន​រថ​យន្ត​ម៉ាក​ឡិច​ស៊ីស​​ពណ៍​ស្ក​អត់​ស្លាក​លេខ​មក​បើ​ក​រេ​ពេញ​​ផ្លូវ​បាំង​មិន​អោយ​រថ​យន្ត​លោក​បន្ត​ដំ​ណើរ​ទៅ​មុខ​បាន​ ទើប​លោក​រាយ​ការណ៍​ជូន​លោក​ព្រះ​រាជ​អា​ជ្ញាអោយ​ជួយ​អន្ត​រាគម​​ភ្លាម​ តែ​ដោយ​សា​រថ​យន្ត​កាង​ឈើ​រេ​មិន​អោយ​រថ​យន្ត​លោក​ទៅ​មុខ​ទើប​បណ្តាល​អោយ​រថ​យន្ត​ដឹក​ឈើ​គេច​បាត់​ទៅ​។ លោក​រ៉េត​បន្ត​ថា ប្រ​ហែល​២០​នាទី​ក្រោយពី​រថ​យន្ត​ទាំង​២​ខាង​លើ​រត​បាត់​ ស្រាប់​តែ​មាន​​រថ​យន្ត​ម៉ាក ណាវើរ៉ា​ ពណ៍​ត្រអ៊ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ និង​រថយន្ត​ម៉ាក​ធុន​ត្រាពណ៍​ស​ដាក់​ឈើ​ក្រ​ញូង​ពេញ​ស្មើ​ដំ​បូល​គ្រប​កៅ​ស៊ូ​បា​តង់​ពណ៍​ខៀង​ចុះ​ពី​ចំ​ណុច​ចំ​ការ​កៅ​ស៊ូ​ស្រុក​ស្វាយ​លើ​ដូច​បណ្តាញ​រាយ​ការណ៍​មែន។​ លោក​រ៉េត​បន្ត​ទៀត​ថា លោក​បាន​ដេញ​រថ​យន្ត​២គ្រឿង​ក្រោយ​ទៀតនេះ​ពី​ចំ​ណុច​ផ្សា​ដំ​ដែក ​ហើយ​​​ភា្លម​នោះ​ក៏​មាន​រថ​យន្ត​ម៉ាកឆ្លាម​ពណ៍​សំ​បក​ឪឡឹក​អត់​ស្លាក​លេខ​ និង​រថ​យន្ត​ម៉ាក​ហៃ​លេន​ដឺ​ពណ៍​ខ្មៅ​មក​បាំង​រថ​យន្ត​លោក​ទៀត​តាំង​ពី​ចំ​ណុច​ផ្សា​ដំ​ដែលក​រហូត​ដល់​ផ្សា​កំ​ពុង​ក្តី។ លោក​រ៉េត​បន្ត​ទៀត​ថា ”លោក​ព្រះ​រាជ​អា​ជ្ញា​ប្រាប់​លោក​ថា អោយ​តាម​ពី​ក្រោយ​កុំ​អោយ​បាត់​ឡាន លោកអោយ​សមត្ថ​កិច្ច​គេ​ដាក់​កំ​លាំង​ចាំ​ស្ទាក់​ខាង​មុខ​ហើយ“ តែ​ទៅ​ដល់​ឃុំ​កំពុង​ក្តី​ស្រុក​​សូទ្រ​និគម​គ្មាន​ឃើញ​សមត្ថ​កិច្ច​ណា​ម្នាក់​សោះ ហើយ​រថ​យន្ត​ក្រញូង​ក៏​ទៅ​បាត់​ទៀត។ លោក​រ៉េត​បន្ថែម​ថា បើ​កុំ​តែ​លោក​ព្រះ​រាជ​អា​ជ្ញា​រវល់​មាន​បញ្ហាជា​មួយ​ក្រុម​រថ​យន្ត​ធុន​ត្រា​ខាង​លើ ម្លេះ​អាច​ចាប់​ឈើ​ក្រញូង​បាន​ខ្លះ។

លោក​រ៉េត​និង​អ្នក​កាសែត​ខេត្ត​សៀម​រាប​បាន​បញ្ជាក់​បន្ថែម​ថា នេះ​វា​មិន​មែន​ជា​លើក​ទី​១​ដែល​ក្រុម​មន្រ្តី​ប៉េ​អឹម​នៅ​តាម​ដង​ផ្លូវ​ព្យា​យាម​រា​រាំង​សមត្ថ​កិច្ច​ ឬ​អ្នក​កាសែត​មិន​អោយ​តាម​ឡាន​ដឹក​ឈើ​ក្រញូង​ ដោយ​យកលេស​សុំ​ឆែក​ឡាន​ ឬយក​លេស​ពី​នេះ​ពី​នោះ​ ក្នុង​គោល​បំណង​ពន្យា​ពេល​អោយ​រថ​យន្ត​ដឹក​ឈើ​រត​គេច​..។

ក្រុម​អ្នក​កាសែត​ ខេត្ត​សៀម​រាប​និយាយ​ទាំង​ការ​អស់សង្ឃឹមថា ពេល​មាន​បទ​ល្មើស​ព្រៃ​ឈើ​ធ្វើ​ដំ​ណើរ​គឺ​ពួក​គេ​មិន​អាច​ទំនាក់​ទំ​នង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ និង​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​ពួកគេ​បិទ​អស់​ ឬ ខល​ចូល​ហើយ​មិនលើក តែ​បើលើកបែ​ជា​ឆ្លើយ​​ថា នៅ​ឆ្ងាយ​ ជាប់​ប្រ​ជុំ ជាប់​មាន​កម្ម​វិជីនេះនោះ មាន​លេស​តែ​រហូត​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ រ?...    អាន2052ដង ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា ?...    អាន1480ដង លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រ?...    អាន2251ដង រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន1594ដង បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង   អាន2151ដង អ្នកយកព័តមានវិទ្យាសាស្ត្រខ្មែរខកចិត្តចំពោះប្រាក់អត្ថបទ មានតម្លៃថោកមិនរួចថ្លៃសាំងនិងក?...    អាន324ដង លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែ?...    អាន1720ដង ក្រុមនិស្សិបាតផ្សាមួយក្រុម បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ?   អាន1541ដង លោក ទិត្យណារ៉ុង ស្នងការខេត្តសៀមរាបគ្មានសមត្ថភាពបញ្ឈប់ភ្ញៀវទេសចរណ៍បរទេសជួលម៉ូតូជិះដោយខ...    អាន1551ដង លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថ?...    អាន2159ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1113នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70704នាក់
ខែនេះ    177782នាក់
ឆ្នាំនេះ   2635685នាក់
សរុប   51995611នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 06:56