បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង

ដោយៈ រដ្ឋា ខេត្តសៀមរាប ថ្ងៃទី 13 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 04:50 នាទី ចំនួនអានៈ 2147

មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម​ឡើង​វិញ​នៅ​តាម​មាត់​ព្រែក​នានា​ក្នុង​ភូមិសាស្ត្រ ផ្នែក​រដ្ឋបាល​ជលផល​ចុង​ឃ្នៀស ទើប​គេ​ដាក់​ការសង្ស័យ​ថា​សមត្ថកិច្ច​ជំនាញ​មួយ​ចំនួន​បាន​ទ​ទូល​លាភសក្ការៈ​ពី​ក្រុម​ឈ្មួញ​ដែល​ជា​ជនជាតិ​វៀតណាម​បាន​ប្រព្រឹត្ត​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ទាំងនោះ​ជា​ច្រើន​ឆ្នាំ​មកហើយ​គេ​សង្កេតឃើញថា​ដូច្នេះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ផល​ត្រី​កាន់តែ​ថយចុះ​ជា​លំដាប់​ដែល​បណ្តែតបណ្តោយ​ឱ្យ​ពលរដ្ឋ​មួយចំនួន​បង្ខំចិត្ត​ទទួលទាន​ត្រី​ចិញ្ចឹម​ដែល​គេ​យកមក​លក់​នៅ​តាម​ទីផ្សារ​ទៅវិញ​ព្រោះ​ត្រី​ធម្មជាតិ​ត្រូវបាន​ហិនហោច​ស្ទើរ​ទាំងស្រុង​ទៅហើយ បើ​មិន​ទប់ស្កាត់​ទាន់ពេលវេលា​។​

ប្រភព​បានឲ្យដឹងថា នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ចុង​ឃ្នៀស​ កំពង់​ភ្លុក​ ​មាន​សកម្មភាព​បទល្មើស​នេសាទ​ជាច្រើន​ប្រភេទ​មានដូចជា​ប័រ​ ​អ៊ុយ​ ​រុញ​ស៊ី​ប​ ​អូស​អួន​ អូស​យ៉ាំង​កាវ​ ​ស្បៃ​មុង​ជាដើម កំពុង​កើតមាន ជា​យូរ​ឆ្នាំ​មកហើយ ក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​លោក ព្រិ​ន្ទ-សាវិន ​នាយខ​ណ្ឌ​រដ្ឋបាលជល​ផល​ខេត្តសៀមរាប​ ​នាយ​ផ្នែក​ចុង​ឃ្នៀស លោក-ស្រី កែវ​សុភ័ក្ត បាន​ធ្វើ​ឲ្យ​បទល្មើស​កើតឡើង​ដូច​ភ្លៀងរលឹម ក្នុង​ឆ្នាំ​២០១៥​នេះ​ដោយ​ពុំ​​មាន​ចំណាត់ការ​របស់​អាជ្ញាធ​រ​ជុំវិញ​ខេត្ត​នោះ​ទេ ហើយ​ករណី​នេះ​គេ​បានដាក់​ការសង្ស័យថា មាន​ការឃុប​ឃិត​គ្នា​ជា​ប្រពន្ធ័ ។​

ប្រភព​បាន​បន្ត​ឲ្យដឹងថា  បទល្មើស​ជា​ច្រើន​ប្រភេទ​ដែល​កើត​មាន​ច្រើនជាងគេ គឺ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ប្រា​សាទបាគង​,​និង​ក្រុង​សៀមរាប​ក្រោម​ការគ្រប់គ្រង​ដោយ​សមត្ថកិច្ច​ចម្រុះ ជា​ពិសេស​ខាង​ជំនាញ​រដ្ឋបាល​ជលផល​ដែល​មាន​តួនាទី​ការពារ​តំបន់​ទាំងនោះ​ឲ្យបាន​ស្ថិតស្ថេរ​។​ ប្រភព​បាន​បន្តទៀតថា ក្រុម​អ្នកនេសាទ​នៅ​តំបន់​នោះ​តែងតែ​មិន​ហ៊ាន​មើលរំលង​សមត្ថកិច្ច​ខាងលើ​នេះ​ទេ បើ​មិន​ដូច្នេះ​គេ​នឹងមាន​វិធានការ​បង្ក្រាប​យក​ស្នាដៃ​ជូន​ថ្នាក់លើ​មើល​លេង​ជាក់​ជាមិនខាន​។​

ប្រភព​បាន​បន្តទៀតថា ទាក់ទិន​នឹង​ការលើកឡើង​ខាងលើ​នេះ​ដែរ​នាយ​ផ្នែក​ចុង​ឃ្នៀស លោក ស្រី កែវ​សុភ័ក្ត​បាន​មានប្រសាស​ន៍​តាម​ទូរស័ព្ទ​កាលពី​ពេល​កន្លង​ទៅ​ថា លោក​ទទួលស្គាល់ថា នៅក្នុង​ភូមិសាស្ត្រ​ដែល​លោក​គ្រប់គ្រង​គឺ​ពិតជា​មាន​មួយចំនួន​មែន ប៉ុន្តែ​លោក​បាន​ឲ្យ​ប្រជា​នេសាទ​ធ្វើ​ការកែប្រែ​ឡើងវិញ​គឺ​ពី​វែង​មក​ខ្លី​បាន​៧០%​។​លោក​បន្តថា ចំពោះ​ករណី​ថា​លោក​ទទួល​លុយ​ពី​បទល្មើស​នេសាទ​នោះ​ពិតជា​មិន​មាន​នោះទេ តែ​លោក​បាន​លើកឡើង​ថា ចំពោះ​កូនចៅ​របស់​លោក​វិញ​បាន​ទទួល​ខ្លះៗ​ដែរ​។​

ជុំវិញ​ករណី​ចោទប្រកាន់​ខាងលើ​នេះ​ដែរ លោកព្រិ​ន្ទ សាវិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប មិនអាច​សុំ​ការពន្យល់​ពី​លោក​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១២​ខែ​មិនា​ជុំវិញ​បញ្ហា​បទល្មើស​នេសាទ​ដែល​កើតមាន​ពេញ​ផ្ទៃ​បឹង​ទន្លេសាប​នៃ​ខេត្ត​សៀមរាប​ដោយ​ទូរស័ព្ទ​របស់​លោក​ហៅចូល​គ្មាន​លើក​។​

លោក សូ-ប្លាតុ​ង អភិបាល​ក្រុង​សៀមរាប​បាន​មាន​ប្រសា​ស​ន៏​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១២​ខែ​មិនា​ឆ្នាំ​២០១៥​ថា ករណី​បទល្មើស​នៅក្នុង​ក្រុង​សៀមរាប​មិន​អាច​សុំ​ការពន្យល់​បំភ្លឺ​បាន​ទេ​ដោយសារ​លោក​កំពុង​ជាប់រវល់​ប្រជុំ​។​

គេ​នៅ​ទន្ទឹង​រង​ចាំ​មើល​ថា​តើ​លោក ឃឹម-ប៊ុន​សុង អភិបាលខេត្ត​សៀមរាប អាច​មាន​ចំណាត់ការ​បែបណា​ព្រមទាំង​ធ្វើការ​ដុសក្អែល​មន្ត្រី ក្រោម​ឱវាទ​មួយចំនួន​ដែល​ប្រព្រឹត្តិ​អំពើ​ពុករលួយ ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ផល​ត្រី​កើន​ឡើង​វិញ​និង​ជា​ពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​បង្កើន​ការតាមដាន​នូវ​រាល់​បទល្មើស​ផ្សេងៗ​ព្រមទាំង​ចាត់វិធានការ​ក្តៅណា​មួយដូចជា​ដុះក្អែល​ទៅលើ​មន្ត្រី​ជំនាញ​មួយ​ចំនួន​ដែល​ទទួល​សំណូក​ពី​បទល្មើស​នេសាទ ដែល​ហ៊ាន​អនុវត្ត​ផ្ទុយ​ពី​ផ្លូវ​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

កាលពីពេល​កន្លង​ទៅ​ថ្មី​នេះ​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ការបង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​ទន្លេសាប​យ៉ាង​ក្តៅគគុក​ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ ត្រូវបាន​គេ​រាយ​ការ​មក​ថា កំពុង​កើតមាន​ដូច​ភ្លៀងរលឹម​ទៀតហើយ  ដូច្នេះ គេ​ដាក់​ការសង្ស័យថា ក្រុមការងារ​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​កន្លងទៅ ហាក់បីដូច​ដេញ​ត្រី​ចូល​ស៊ង ដើម្បី​រង់ចាំ​ប្រមូល​ប៉ុណ្ណោះ  ដូច​ពាក្យចាស់​លោក​ពោលថា មាន់​ពង​ក្នុង​ជង្រុក​ស្រូវ វា​លែង​អី​នឹង​មិន​ស៊ី​ស្រូវ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​តំបន់​ចុង​ឃ្នៀស​មាន​អ្នកនេសាទ​ល្មើស​ច្បាប់​ប្រភេទ យ៉ាំង​កាវ រុញ​ស៊ី​ប​ដែលជា​ជនជាតិ​វៀតណាម​សុទ្ធសាធ​ប្រកប​របរ​នេះ ដោយ​គេ​ដឹងថា​ជា​របរ​ដ៏​ធំ​មួយ​អាច​រកចំណូលបាន​ច្រើន​ជាគរ​ក្នុង​មួយ​ថ្ងៃៗ ហើយ​ពួកគេ​ក៏​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ចំរុះ​ជា​ពិសេស​ខាង​ជលផល​ជា​ដើម​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ   អាន2006ដង បង្រ្កាបទីតាំងកាសីុណូអត់ច្បាប់ធំមួយ នៅក្នុងបុរីប្រិមប្រិយ   អាន1504ដង អ្នកកាសែតមួយរូបត្រូវបាន ប៉ូលីសចរាចរណ៏គំរាមដកកាមេរ៉ា   អាន1382ដង ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប ចំណេញពីការចំណាយថវិកាជាតិខ្ទង់១០០០លានរៀល យកតែម្នាក់ឯង ?...    អាន9511ដង លោកកាន់ ឆាយហុង បង្ខំឲក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយស្រេចតែចិត្ត   អាន1538ដង អគ្គីភ័យឆាប​ឆេះផ្ទះប្រជាពលរដ្ឋ៤០-​៥០ខ្នងបណ្តាល​អោយ​មនុស្ស៧នាក់រង​របួស   អាន1587ដង កូនម៉ែជួយម៉ែផង គេរឹបអូសយកដីស្រែយើងអស់ហើយកូន   អាន3821ដង អាជីវករផ្សារខ្នល់ទទឹងថា ក្រុមហ៊ុនAZមានភាពមិនប្រក្រតីក្នុងការបណ្តេញពួកគាត់   អាន1644ដង វិនាសកម្មព្រៃលិចទឹកបឹងពារាំងដោយជនទុច្ចរិត   អាន1551ដង វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ   អាន1561ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2171នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    19209នាក់
ខែនេះ    126287នាក់
ឆ្នាំនេះ   2584190នាក់
សរុប   51944116នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 10:12