ព័ត៌មានក្ដៅ

    ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង ​ជួញដូរ​ផ្លូវភេទ

    ដោយៈ ចន្ទ្រគ្រាស ខេត្តសៀមរាប ថ្ងៃទី 05 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 08:39 នាទី ចំនួនអានៈ 5888

    ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រមទាំង​មានការ​សង្ស័យ​ជួញដូរ​ផ្លូវភេទ និង​ប្រើ​កាហ្វេ​មាន​ជាតិ​គីមី​ផង​ដែរ​។

    បុគ្គលិក​ខ្មែរ​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃនេះ​ថា ហាង​កាហ្វេ​នោះ​មាន​យីហោ​ណូ​គារ​កាហ្វេ ស្ថិត​នៅ សង្កាត់​សាលា​កំរើក ២​កន្លែង និង​សង្កាត់​ស្វាយ​ដង្គំ ១​កន្លែង ដែល​មាន​ម្ចាស់​ហាង​ឈ្មោះ​ញឹក បាន​គាបសង្កត់​កម្លាំង​ពលកម្ម បុគ្គលិក និង​បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ ដូច​ជា​ហាម​មិន​ឲ្យ​ប្រើ​ទូរស័ព្ទ​ដៃ ដោយ​លើក​ហេតុផល​ថា  ខ្លាច​ទាក់ទង​ទៅ​សង្សារ ឬ​ទៅ​ក្រុម​គ្រួសារ ហាម​មិន​ឲ្យ​ស្នាក់​នៅ​ខាងក្រៅ​កន្លែងធ្វើការ និង​ដើរ​លេង​កំសាន្ដ​យប់​ព្រលប់​ជាដើម​។ បុគ្គលិក​ដដែល​បន្ដ​ថា ប៉ុន្ដែ​បើ​បុគ្គលិក​ជា​ជនជាតិ​វៀតណាម​វិញ ថៅកែ​រូប​នោះ​មិន​ហាមឃាត់ និង​រារាំង​ឡើយ​។  លើស​ពី​នេះ​ទៀត ម្ចាស់​ហាង​កាហ្វេ​យួន​រូប​នោះ គំរាម​ថា តាម​សម្លាប់​ចោល បើសិន​ពួក​គេ​ផ្លាស់​ប្ដូរ​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង ដែល​ពួក​គេ​យល់​ថា នេះ​ជា​ការ​ប៉ុនប៉ង​មនុស្សឃាត ដោយ​ចេតនា និង​ជា​ការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ទៅ​លើ​កម្មករ​ខ្មែរ ខណៈ​កម្មករ​យួន​ដែល​បំរើ​ការ​ជាមួយ​គ្នា​នោះ បែរជា​មាន​សេរីភាព​ជាង​កម្មករ​ខ្មែរ  តើ​នេះ​ជា​ច្បាប់​ខ្មែរ ដើម្បី​ឲ្យ​យួន​ចូល​មក​រកស៊ី​នៅ​ស្រុក​ខ្មែរ​សម្រាប់​មើលងាយ​ខ្មែរ​ឬ?

    ជាមួយ​គ្នា​នោះ​ដែរ ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ហាង​កាហ្វេ​ណូ​គារ​នោះ សង្ស័យ​មានការ​ជួញដូរ​គ្រឿងញៀន ជួញដូរ​ផ្លូវភេទ និង​ប្រើប្រាស់​កាហ្វេ​មាន​ជាតិ​គីមី ដើម្បី​បំរើ​អតិថិជន​ផង​ដែរ​។ ប្រភព​បន្ថែម​ថា មូលហេតុ​ដែល​ហាង​កាហ្វេ​ណូ​គា អនុវត្ដ​ផ្ទុយ​ពី​ច្បាប់​កម្ពុជា​នោះ ដោយសារ​ម្ចាស់​ហាង​កាហ្វេ​នោះ មាន​មន្ដ្រី​សមត្ថកិច្ច​ដែល​មាន​អំណាច​នៅ​ពីក្រោយ​ខ្នង ។ ក្រុម​អ្នក​ផ្តល់​ព័ត៌មាន​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ជំនាញ​អនុវត្ដ​ច្បាប់​ទៅ​លើ​ហាង​កាហ្វេ​នោះ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ផង​។

    កោះសន្តិភាព មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​ហាង​កាហ្វេ​ណូ​គារ ឈ្មោះ​ញឹក​នោះ​បាន​ទេ ដោយសារ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំបន់​សេវា ។ ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ លោក​ទិ​ត្យ ណា​រ៉ុ​ង អធិការ​ក្រុង​សៀមរាប បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​០៤ មេ​សា ២០១៥ ថា  លោក​និង​ឲ្យ​មន្ត្រី​ជំនាញ​ទៅ​ប្រាប់​ក្រុម​បុគ្គលិក​ទាំងនោះ ឲ្យ​ដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច ទើប​សមត្ថកិច្ច​មាន​សិទ្ធិ​កោះហៅ​ម្ចាស់​ហាង​ចូល​មក​បំភ្លឺ ជុំវិញ​ករណី​ដែល​បុគ្គលិក​ចោទប្រកាន់​ខាងលើ ប្រសិនបើ​ម្ចាស់​ហាង​នោះ ប្រព្រឹត្តិ​ដូច​កម្មករ​លើក​ឡើង​ខាងលើ​នោះ​មែន​។​លោក​បន្ដ​ថា ចំណែក​ការ​ជួញដូរ​ផ្លូវភេទ ជួញដូរ​គ្រឿងញៀន និង​ការ​ប្រើប្រាស់​កាហ្វេ​មាន​ជាតិ​គីមី​ជាដើម​នោះ មិនមែន​ជា​ជំនាញ​របស់​លោក​ទេ​។ លោក​បន្ថែម​ទៀត​ថា  លោក​ទទួលស្គាល់​ថា​ម្ចាស់​ហាង​កាហ្វេ​ណូ​គារ​នោះ​ពិត ជា​មាន​ខ្នងបង្អែក​នៅ​ពី​ខាងក្រោយ​មែន​។

    គួរ​រំ​លឹ​ង​ផង​ដែរ​ថា តាម​ការ​សង្កេត​ឃើញជាក់ស្ដែង​របស់​អ្នក​តាមដាន​ហាង​កាហ្វេ​កំពុង​រីក​ដុះដាល​ដូច​ផ្សិត​នៅ​ក្នុង​តំបន់​ទេសចរណ៍​អង្គរ​មួយ​នេះ  ស្ទើ​១០០% ដែល​មាន​ម្ចាស់​ជា​ជនជាតិ​វៀតណាម  ហើយ​គេ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ចុះ​បង្ក្រាប​ម្តងណា​ឡើយ​។ ហាង​កាហ្វេ​នីមួយ​ៗ​មាន​អ្នកបំរើ​ភាគច្រើន​ជា​ក្មេង​ស្រី​ជនជាតិ​វៀត​មិន​ទាន់​គ្រប់​អាយុ និង​មួយ​ចំនួន​ទៀត​ជា​ជនជាតិ​ខ្មែរ​។ នៅ​ពេល​រាត្រី​ពួកក្មេង​ស្រី​អ្នកបំរើ​ហាង​កាហ្វេ​ទាំងនោះ មាន​សម្លៀក​បំពាក់​ឆើតឆាយ ខើច​លើ ខើច​ក្រោម អម​ទៅ​ដោយ​ភ្លើងពណ៌ ព្រម​ព្រៀប បាន​ដូច​ជា​កន្លែង​ឋាន​សួគ៌ា​ផង​ដែរ​៕ ប្រភពដើមពី កោះសន្តិភាព

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    សមត្ថកិច្ចផ្ទុះអាវុធជាង១០គ្រាប់ពេលចុះបង្ក្រាបគ្រឿងញៀន   អាន878ដង លោក កឹម វិក្រា​​ នៅតែប្រព្រឹត្តអំពើពុករលួយ នៅក្រុមហ៊ុនទូរគមនាគមន៏កម្ពុជាដូច​​​លោក​ ឡៅ​ ?...    អាន780ដង អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេ   អាន245ដង បាតុកររោងចក្រតៃយានឈានដល់ការបិទផ្លូវជាតិលេខ៤   អាន765ដង ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចរកឃើញប៊ីចេញក្លែងក្លាយ១៨តោន   អាន336ដង ឆ្កែខាំ​ចៅ​ដេញ​បាញ់៤​គ្រាប់​ផ្អើលពេញភូមិ   អាន1709ដង សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុ...    អាន1480ដង សមត្ថិកិច្ច​ប៉ះ​ទង្គិច​នឹង​យុវជន​សម រង្ស៊ី​ពេល​ហែ​ក្បួន   អាន765ដង ព្រះរាជអាជ្ញា​ និង​នគរបាល​ចាប់ផ្តើម​វែកមុខ​ក្រុម​ឃាតក ​ដែល​រៀប​គម្រោង​សម្លាប់​លោក ហង្?...    អាន1214ដង CCHR ស្នើ​កុំ​ឲ្យ​យក​កង​ទ័ព​ទៅ​ប្រើប្រាស់​ក្នុង​នាម​ជនស៊ីវិល   អាន683ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះImportant Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
    លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួមការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
    វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
    ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រានក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
    ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធាកម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
    បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួនប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
    ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថានបើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
    ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោមPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
    ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      475នាក់
    ម្សិលមិញ    5611នាក់
    សប្ដាហ៍នេះ    31737នាក់
    ខែនេះ    198799នាក់
    ឆ្នាំនេះ   1762145នាក់
    សរុប   36918250នាក់
    ថ្ងៃទី 29 ខែ 05 ឆ្នាំ 2020 ម៉ោង 04:34