លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 17 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 04:15 នាទី ចំនួនអានៈ 2323

ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផុត​ ហើយ​ធ្វើឲ្យ​ជំនួញ​ឈើរបស់​គេកាក់កប​យ៉ាង​ខ្លាំង។

គេ​មិនដឹងថាលោក ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការ​កងពលធំអន្តរាគមន៍​លេខ២ (​នៅ​ជើង​ភ្នំ​គូលេន ខេត្ត​សៀមរាប) បានដឹង​ពីសកម្ម​ភាពរបស់​កូនចៅ​របស់​ខ្លួន​រកស៊ីបទ​ល្មើស​ព្រៃឈើ ​ឬ​យ៉ាង​ណា​នោះទេ ប៉ុន្តែ​ ស​កម្ម​ភាពកូនចៅ​របស់​មេកង​ពលរូបនោះ​បានប្រកប​មុខរបរដឹក​ឈើ​ក្រ​ញូង​នេះ​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ​។​

ទោះ​ជា​យ៉ាងណា​ក៍ដោយ​ក៏អ្នក​តាម​ដាន​ការ​រក​ស៊ី​បទ​ល្មើស​ព្រៃ​ឈើ ​​​បាន​លើក​ឡើង​ថា បើ​មិន​មាន​ការ​បើក​ភ្លើង​ខៀវ​ពីរមេៗទេ កូនចៅ​មិនអាច​ហ៊ាន​រកស៊ី​បទល្មើស​ព្រៃឈើ​ប្រឆាំង​ទៅនិង​បទ​បញ្ជារ​របស់ សម្ដេច តេជោ ហ៊ុនសែន បាន​នោះឡើយ។

គេ​សង្កេត​ឃើញ​ថា ប​ន្ទា​ប់​ពី​​ស​កម្ម​ភាព​ដឹក​ជ​ញ្ជូន​​ឈើ​​​គ្រ​ញូង​បាន​​ស្ងប់​​ស្ងាត់​​​មួយ​​រ​យៈពេល​​​ខ្លី មាន​ប្រ​ភព​បាន​លួច​បង្ហើប​ប្រាប់​ថា មាន​មេ​ព្រៃ​​​ មន្ត្រី​បរិស្ថានខ្លះ និង​សមត្ថ​កិច្ច​លេម​លើម​តាម​ដង​ផ្លូវ​មួយ​ចំ​នួន ​​​ចង់​​ដាច់​​បាយ​។ ​

ជាក់ស្តែង​នៅក្នុង​សប្តាហ៍​នេះ ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម បាន​ឃាត់​រថយន្ត ដែល​បាន​លបលួច​ដឹកឈើ​គ្រញូង ឆ្លងកាត់​ខេត្តកំពង់ធំ ចំនួន ៣​គ្រឿង មកហើយ រួមមាន​កាល​ពី​​យប់​ថ្ងៃទី​១០  ខែកញ្ញា ឆ្នាំ​២០១៥ ដែល​លោក សុទ្ធ ម៉ា​រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម បាន​អនុវត្តតាម​ការបញ្ជា របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកំពង់ធំ បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ ស្ទាក់ចាប់​រថយន្ត ឲ្យ​ខាន​តែ​បាន ពេល​ដែលមាន​កម្លាំង​ឃ្លាំមើល បាន​បើករថយន្ត តាម​ពីក្រោយ រថយន្ត​ដឹក​បទល្មើស យ៉ាង​កកិត បើ​ពុំ​នោះទេ​រថយន្ត​នេះ នឹង​ទទួលបាន​ចម្លើយ​ថា អត់​ឃើញ ដូច​សព្វមួយដង​។​

រថយន្ត​ម៉ាក​លុច​ស៊ី​ស ពណ៌​ខ្មៅ ឆ្នាំ​២០០០ ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-9915 ត្រូវបាន​ព្រះរាជអាជ្ញា បញ្ជា​ឲ្យ​ចាប់ ដោយសារ ដឹក​បទល្មើស​ឈើ​គ្រញូង ពេលដែល​រថយន្ត មួយគ្រឿង​នេះ ត្រូវបាន​សមត្ថកិច្ច ប្រដេញ​ចាប់ ហើយ​បាន​បើក ត្រឡប់ក្រោយ មកដល់​ចំណុច ជិត​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ក៏បាន​ជ្រុល​ចង្កូត ធ្លាក់​វាលស្រែ នៅ​ម៉ោង  ១១​និង​៣០ នាទី យប់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៥ ហើយ​ត្រូវបាន​ស្ទូច យកទៅ​រក្សាទុក នៅ ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម ដើម្បី​រងចាំ​ធ្វើការ​វាស់វែង នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា បន្តទៀត​។​

ប្រភពព័ត៌មាន​ច្បាស់ការ បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​បទល្មើស ជា​កម្មសិទ្ធិ​របស់លោក តឿ ដែលជា​ឈ្មួញ​ឈើ​ដុះ​ស្លែ ប្រចាំខេត្ត​សៀមរាប រកស៊ី​ខួបប្រាំងខួបវស្សា ហើយ​មាន​អ្នក​រត់ការ ឈ្មោះ យ៉ាំ ប៊ុ​ណ្ណា ហៅ​ចិន កងរាជអាវុធហត្ថ ខេត្តកំពង់ធំ និង​ឈ្មោះ ភាន់ ជា​ប៉ូលិស​សេដ្ឋកិច្ច​ខេត្តកំពង់ធំ ដោយ​រត់ការ​តាមផ្លូវ មួយ​កំណាត់​ម្នាក់​។

ប្រជាពលរដ្ឋ បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង ទៅលើ​លោក ហ៊ុន អៀង នាយ​អធិការដ្ឋាន រដ្ឋបាល​ព្រៃឈើ ខាង​ជើង​​បឹង​ទន្លេសាបថា ពុំដែល​ឃើញ​មានការ​បង្ក្រាប បទល្មើស​ព្រៃឈើ ដោយ​ខ្លួនឯង​នោះទេ គឺ​បង្ក្រាប​បាន​ត្រឹម​តែ កាឡេ​ថង ដឹកអុស និង​ដឹក​ជន្លង់ម្រេច របស់​ប្រជាពលរដ្ឋ រក​ព្រឹក​ខ្វះ​ល្ងាច​តែប៉ុណ្ណោះ ហើយ​បង្ខំ​ផាក​ពិន័យ ៤​លាន ទៅ ៥​លាន​រៀល ដោយ​គ្មាន​ក្តី អាណិតអាសូរ​។

នៅរសៀល ថ្ងៃទី១៧កញ្ញា ឆ្នាំ២០១៥នេះ អ្នក​យក​ព័ត៌មាន​យើង​មិនអាចទាក់ទងលោក កែវ ធី ដើម្បី បក​ស្រាយ​បំភ្លឺបានទេ ដោយមិនមាន​លេខទូរស័ព្ទសំ​រាប់​ទំ​នាក់​ទំ​នង។

ចំ​ណែក​ឯលោក លោកតឿ ដែលរងនូវការ​ចោទថា រកស៊ីបទ ល្មើសព្រៃឈើ ក្រញូង ក៍មិនអាចទាក់ទង បំភ្លឺបាន ដោយទូរស័ព្ទ នៅក្រៅតំបន់សេវា៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ធំក្លិនស្អុយរលួយចេញពីមេបញ្ជាការប៉េអឹមស្រុកបសេដ្ឋ   អាន1537ដង ពិ​ធី​ប្រកាស​​ផ្ទេរ​ភារ​កិច្ច​និង​​តែង​​តាំង​​មុខ​តំណែង​​មន្ត្រី​នគរ​បាល​​នៃ​​ស្នង​?...    អាន1661ដង លោកជំទាវ លីអ៊ុំអេង អះអាងថា អ្នកដែលអាជ្ញាធរនាំទៅវាស់យកដីរបស់គាត់ សុទ្ធតែប្រជាពលរដ្ឋសប្ប?...    អាន1795ដង ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ   អាន1383ដង សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន1575ដង សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និង?...    អាន1556ដង លោកស៊ិក ប៊ុនហុក សម្រេចលាឈប់ពីតំណែងជាប្រធានគ.ជ.ប ដោយសារបញ្ហាសុខភាព   អាន1525ដង លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា   អាន973ដង ស្រុកពួក:ករណីគ្រោះថ្នាក់ចរាចរណ៏ ស្លាប់អ្នកបើកបរ LEXUS RX330   អាន1541ដង គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន1536ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6183នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    31386នាក់
ខែនេះ    138464នាក់
ឆ្នាំនេះ   2596367នាក់
សរុប   51956293នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 06:26