សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន

ដោយៈ ចរិយា កម្ពុជា ថ្ងៃទី 12 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:08 នាទី ចំនួនអានៈ 1547

វា​គឺជា​ទម្លាប់​ទៅ​ហើយ​ដែល​សេវាកម្ម​ដឹក​ជ​ញ្ជូ​នៅ​ប្រទេស​កម្ពុជា​តម្លើង​ថ្លៃ​ក្នុង​ឱកាស​ពិធីបុណ្យ​ជាតិ​ម្តងៗ​ដូច​ជា​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ និង​ពិធីបុណ្យ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​នេះ​ជាដើម​។​មូលហេតុ​ដោយសារ​តែ​អ្នក​ធ្វើ​ដំណើរ​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ​កាន់តែ​ច្រើន​សម្រុក​ចេញ​ទៅ​ស្រុក​កំណើត​និង​យានជំនិះ​មិន​មាន​គ្រប់គ្រាន់​។​

​នៅ​តាម​ចំណតរថយន្ត​ក្រុង​និង​ចំណតរថយន្ត​តាក់ស៊ី​ក្នុង​រាជធានី​ភ្នំពេញ​ អ្នកដំណើរ​បាន​កកស្ទះ​រង់ចាំ​ទិញ​សំបុត្រ​និង​ឡើង​ជិះ​រថយន្ត​យ៉ាង​ប្រញាប់ប្រញាល់​ខណៈ​ដែល​កម្មករ​ បុគ្គល​នៃ​បណ្តា​ក្រុមហ៊ុន​ និង​មន្ត្រីរាជការ​មួយ​ចំនួន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ហើយ​ពួក​គេ​នឹង​ត្រូវ​ត្រឡប់​ទៅ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំ​នៅ​ស្រុក​កំណើត​ជាមួយ​គ្រួសារ​។​

​លោក​ ច័ន្ទ​ សុ​ផា​ន់​ណា​ ប្រធាន​ក្រុមហ៊ុន​សូ​រិ​យា​ដឹក​ជញ្ជូន​អ្នកដំណើរ​ តាម​រថយន្តក្រុង​ បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​របស់​លោក​បាន​តម្លើង​ថ្លៃ​ពី​២៥​ ០០០​ន់​រៀល​ទៅ​ ២៨០០០​រៀល​សម្រាប់​កំណាត់​ផ្លូវ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្តបាត់ដំបង​។​

​ម្ចាស់​ក្រុមហ៊ុន​ដដែល​បញ្ជាក់​ថា​តម្លៃ​នេះ​អាច​នឹង​ឡើង​បន្ថែម​បន្តិចទៀត​ក​ក្នុងអំឡុងពេល​ពិធីបុណ្យ​ជាតិ​នេះ​។​
​លោក​ ច័ន្ទ​ សុ​ផា​ន់​ណា​ ពន្យល់​ថា​ការ​តម្លើង​ថ្លៃ​ដោយសារ​ប្រេងឥន្ធនៈ​ ឡើងថ្លៃ​ ការ​ត្រឡប់​មក​វិញ​គ្មាន​អ្នក​ជិះ​ច្រើន​ និង​ការ​ផ្តល់​ប្រាក់​បន្ថែម​ទ្វេ​ដង​សម្រាប់​បុគ្គលិក​របស់​ខ្លួន​ ដែល​បម្រើ​ការងារ​នៅ​ថ្ងៃ​បុណ្យ​។​

​របាយការណ៍​ពី​ក្រុមហ៊ុន​នានា​បាន​ឲ្យ​ដឹង​ថា​ អ្នកដំណើរ​ពី​ខេត្តពោធិ៍សាត់​មក​ក្រុងភ្នំពេញ​ត្រូវ​ចំណាយ​លុយ​ថ្លៃ​ជាង​មុន​ចំនួន​២០០០​ រៀល​ ៨០០០​ រៀល​ឬ​១២០០០​រៀល​។​

​ជាក់ស្តែង​ដូច​ជា​តម្លៃ​សំបុត្រ​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ​កា​ពី​តូ​ល​ បាន​ឡើង​ពី​១៨០០០​រៀល​ដល់​៣២០០០​រៀល​។​
​ប៉ុន្តែ​តម្លៃ​សំបុត្រ​ឡើងថ្លៃ​កាន់តែ​អាក្រក់​សម្រាប់​ការ​ធ្វើ​ដំណើរ​ពី​ក្រុង​ប៉ោយ​ប៉ែ​ត​មក​រាជធានី​ភ្នំពេញ​គឺ​កើនឡើង​ពី​៣៥០០​រៀល​ទៅ​៦០​ ០០០​ឬ​៧០​ ០០០​រៀល​។​ ក្រុង​ជាប់​ព្រំដែន​ថៃ​នេះ​សំបូរ​ទៅ​ដោយ​ពលករ​ចំណាកស្រុក​។​ ក៏​ប៉ុន្តែ​អ​ជ្ញា​ធរ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ធ្វើ​អន្តរា​គម​និង​ធ្វើ​ឲ្យ​តម្លៃ​សំបុត្រ​ធ្លាក់​មក​ដូច​ដើម​វិញ​។​

​ដោយឡែក​សាលា​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ និង​ម្ចាស់​រថយន្ត​ ដែល​ប្រកប​អាជីវកម្ម​ដឹក​ជញ្ជូន​អ្នកដំណើ​ ទាំងអស់​កុំ​ឲ្យ​ដំឡើង​ថ្លៃ​ធ្វើ​ដំណើរ​ក៏​ប៉ុន្តែ​សេចក្ដី​អំពាវនាវ​នោះ​មិន​បាន​ផ្តល់​ផល​វិជ្ជមាន​ទេ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កសិករចាប់ផ្ដើមការងារបង្កបង្កើនផលជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1415ដង ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់   អាន1301ដង ជម្លោះរវាង អាចារ្យធំ និង លោក ហ៊ន កំពុងតែក្តៅនៅតុលាការខេត្តសៀមរាប   អាន1078ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានសំរុកចូលស្នាកការកណ្តាលរបស់គណបក្សសង្គ្រោះជាតិហើយ   អាន1521ដង ថៅកែហាងធ្វើសរសៃបង្កប់សេវាផ្លូវភេទម្នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន   អាន1390ដង អត្តបទកែតម្រូវ: មេឧក្រិដ្ឋជនព្រៃឈើ ដែលប៉ុនប៉ងសម្លាប់អ្នកកាសែត១ក្រុមឈ្មោះ ទូច ក្បាលធំ មិ?...    អាន1603ដង ឯកឧត្តម សខេងអនុញាត្ត​ឲ្យ ឯកឧត្តម ឯក​អគ្គ​រដ្ឋ​ទូត​ស្វីស​ចូល​ជួប​ពី​ភាក្សា​ការ​ងារ    អាន1397ដង ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​   អាន1492ដង លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែ?...    អាន3211ដង ពលរដ្ឋចោទថាសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលជម្រិតទាប្រាក់ពីអ្នកដឹកធ្យូងអុស ហើយឆ្លើយដាក់?...    អាន1388ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      41872នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    145043នាក់
ខែនេះ    528323នាក់
ឆ្នាំនេះ   1910555នាក់
សរុប   51270481នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 22:45