រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់

ដោយៈ រ៉េត ខេត្តកំពង់ធំ ថ្ងៃទី 06 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 04:38 នាទី ចំនួនអានៈ 1890

យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្ធតែឈើត្រូវប៉ាន់​យ៉ាង​ត្រើន​សន្ធឹក​សន្ធាប់នៅ​ចំនុច ទល់​មុខ​មណ្ឌល​សុខ​ភាព​កំពង់​ថ្ម ក្នុង​ឃុំ​កំពង់​ថ្ម ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ ដែល​បណ្តាល​អោយ​តៃ​កុង​រថ​យន្ត​រង​របួស​ធ្ងន់​ ពញ្ជួន​ទៅ​សង្គ្រោះ​បន្ទាន់នៅ​មន្ទីរពេព្យ។

ប្រភពបាន​លួច​បង្ហើប​ឲ្យដឹងថា បន្ទាប់​ពី​រថ​យន្ត​ខាង​លើ​នេះ​បាន​ក្រ​ឡាប់​ភ្លាម មេការ​ក្រុម​ហ៊ុន​ ហួត​ម៉េង​រីតា នេះ​បាន​ព្យាយាម​រត​ការ​ណ៍​បិត​បាំង​ព័ត៌មាន​កុំ​អោយ​មាន​ការ​ចុះ​ផ្សាយ តែ​នៅ​តែ​មិន​អាច​បិត​បាំ​ងបាន​ដូច​ពាក្យ​ចាស់​ពោល​ថា ˝ដំ​រី​ងាប់​យក​ចង្អេទៅ​បាំង​យ៉ាង​មេច​និង​ជិត​˝។

ប្រ​ភព​បាន​បន្ត​ថា រថ​យន្ត​ក្រុមហ៊ុន ហួតម៉េងរីតា ដែល​ក្រឡាប់​ខាង​លើ​នេះ បានដឹកឈើ ចេញ​ពី​ក្រុម​ហ៊ុន​របស់ខ្លួន​ស្ថិត​នៅ​ក្នុង​ស្រុកអន្លង់វែង​ខេត្តឧត្តរ​មានជ័យ ជាប់​ព្រំ​ប្រ​ទល់​ខេត្ត​សៀម​រាប ជាប់​ជាមួយ​តំ​បន់​ គូលេន​ព្រហ្ម​ទេព ដែល​ជា​តំ​បន់​ព្រៃ​ការពារ របស់​រដ្ឋ​។​

ប្រ​ភព​បែក​ធ្លាយ​មិន​ទាន់​ជាផ្លូវ​ការ​ណ៍​បាន​បង្ហើបថា​ ក្រុមហ៊ុនហួត​ម៉េង​រីតា មិន​បានដាំដំណាំ កៅស៊ូគ្រប់​​តាម​ការ​សន្យា​ជាមួយរាជរដ្ឋាភិបាលនោះទេ បាន​ត្រឹម​តែ​កាប់​ឈើ​ដឹក​លក់​ចែក​ចាយ​គ្រប់​ខេត្ត​ក្រុង​ឡើង​រូង​ថ្នល់​រលាយ​ហិន​ហោច​តែប៉ុណ្ណោះ ហើយ​កាល​ពី​ជិត​១​ឆ្នាំ​មុន​រថ​យន្ត​​ក្រុង​ហ៊ុន​មួយ​នេះ​ក៏​បាន​ក្រ​ឡាប់​នៅ​ខេត្ត​សៀម​រាប​ម្ត​ង​រួច​ទៅ​ហើយ។

ប្រ​ភព​បាន​អោយ​ដឹង​ទៀត​ថា ថៅ​កែ​ក្រុម​ហ៊ុន​នេះ​ឈ្មោះ​ លោកជ័យ (ឈ្មោះ​ហៅ​ក្រៅ) មាន​ឋានៈផ្កាយ​២​កង​អង្គរក្ស របស់​លោកឧត្តម​សេនីយ៍ឯក យឹមលាង កូនលោកឧបនាយក រដ្ឋ​មន្ត្រី​យឹម ឆៃលី ដែល​ត្រូវ​បាន​គេ​ស្គាល់ថាជា ដន្លងជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុនសែន ហើយ​បច្ចុប្បន្ន​​ត្រូវបាន​ប្ដូរទៅ​ជាអគ្គស្នងការរងនគរបាលជាតិពាក់ផ្កាយ៣។

អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ជ័យ ដែល​ជាថៅ​កែ​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតានេះ​បាន​ទេ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង ចំ​ណែក​ឯលោក ប៊ុលបាន ដែល​ធ្លាប់​បាន​អះ​អាង​ពី​មុន​ៗថា ជាក្មួយរបស់​លោក ជ័យ និង​ជា​មេការ​រត​ការ​តាម​ដង​ផ្លូវ​នោះក៏មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ដែរ ព្រោះ​ទូរស័ព្ទ​ចូល​២ដង​ តែ​គ្មាន​អ្នកទទួល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ   អាន1567ដង សំណង់ក្រុមហ៊ុនបាលីរីសតជិត១០០បន្ទប់ត្រូវ អគ្គិភ័យឆេះទាំងស្រុង   អាន1415ដង iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ   អាន2829ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1443ដង ការបែងចែកវ័យរបស់នារី   អាន3772ដង ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង   អាន2586ដង លោក កឹម វិក្រា​​ នៅតែប្រព្រឹត្តអំពើពុករលួយ នៅក្រុមហ៊ុនទូរគមនាគមន៏កម្ពុជាដូច​​​លោក​ ឡៅ​ ?...    អាន1485ដង ក្រុមហ៊ុនធ្វើអាជីកម្មឈើនៅស្រុកជាំក្សាន្ដដឹកជញ្ជូនឈើអត់ច្បាប់រត់ការបង់លុយក្រោមតុបីខេ?...    អាន1455ដង ពលរដ្ឋថាមិនទទួលបានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់មក ពីប្រធានមន្ទីកសិកម្ម   អាន1485ដង រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន1654ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2715នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    13952នាក់
ខែនេះ    121030នាក់
ឆ្នាំនេះ   2578933នាក់
សរុប   51938859នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 15:29