ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ

ដោយៈ ច្បារមន ខេត្តកំពង់ស្ពឺ ថ្ងៃទី 12 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 01:33 នាទី ចំនួនអានៈ 2112

មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយពី រាស្រ្តរាល់ថ្ងៃហើយចំហមិនខ្លាចអ្នកណាថែមទៀត ។ការលេង​ដោយ​បើក​ចំ​ហបានបែបនេះ​ត្រូវបានគេ​ដឹងថាមាន​មន្រ្តីខិលខូច​ជាសមត្ថកិច្ចជួយ​គាំទ្រនិងជួយ​ដោះស្រាយ​ពេល​មាន​អ្នក​ចង់បង្រា្កប ហើយក្រុម​មន្រ្តីទាំងនោះ​ក៏ជារនុកក្នុង សម្រាប់​ជាការ​តាម​ដាន​និង​រាយ​ការណ៏​ដល់​មេ​កន្ទុយ​លេខ​ទាំងនេះដែរ ។

តាមប្រភពពត៏មានបានឲ្យដឹងថាការរកស៊ីរបរកត់កន្ទុយលេខក្នុងផ្សានេះកើតលុះត្រាតែមេឆ្នោតទាំងនោះបានបង់លុយខែទៅឲ្យក្រុមសមត្ថកិច្ចពាក់ពន្ធ័ក្នុងរួមមានសមត្ថកិច្ចសាលាក្រុងច្បារមន លោកប៉ូលីស៏ និងលោកប៉េអឹម រួមទាំងអាជ្ញា ធរក្នុងផ្សាផងដែរ ។

បើការឲ្យដឹងពីក្រុមអាជីវករលក់ក្នុងផ្សាបាននិយាយថាតូបលក់សាច់ជ្រូកដែលជាកន្លែងកត់កន្ទុយលេខដ៏ធំក្នុងផ្សាកំពង់ស្ពឺតាមច្រកចូលពីខាងមុខផ្សាគេបានកត់និងស៊ីសងលុយយ៉ាងចំហ មិនមានការលាក់លាមទេ ដោយសារតែពួកមេកត់ និងទទួលស៊ីសងដ៏ធំនេះគេបានបងលុយដល់ក្រុមសមត្ថកិច្ចទាំងនោះគ្រប់ៗកន្លែង ។ ប្រភពបានឲ្យដឹងទៀតថា មេកន្ទុយលេខដ៏ធំនេះគេបានប្រមូលលុយពី ក្រុមកូនកញ្ច្រែងឬ(អ្នកកត់ឬប្រមូលតាមភូមិ)ក្នុងមួយថ្ងៃមិនក្រោមពី១០ទៅ២០លានរៀលទេក្នុងមួយថ្ងៃ ហើយលុយទាំងនោះគឺគេបានច្រកថង់វិចយកទៅផ្ទះ ជារាល់ល្ងាចដោយមិនខ្លាចសមត្ថកិច្ចបន្តិចឡើយ ។

ករ​ណី​​ល្បែង​ស៊ី​សង កន្ទុយ​លេខ​ខុស​ច្បាប់នៅទូទាំងខេត្តកំពងស្ពឺ បាន​​បើក​​លេង យ៉ាង​​គ​គ្រឹក​គ​គ្រេង តែ​​ស​មត្ថ​កិច្ច​​ប៉ូ​លិសនិងប៉េអឹម រួម​​អាជ្ញា​ធរ​​មិន​​ប​ង្ក្រាប ពីព្រោះ​ជា​ឆ្នាំងបាយ របស់​ពួកគាត់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ អស់ជំនឿ​ទៅលើ គោលនយោបាយ ៩​ចំណុច នៃ​ភូមិ ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​។​

ការ​បើក​លេង ល្បែង​កន្ទុយលេខ ​ខុសច្បាប់នោះដែរមាន​ក្នុង​ផ្សាកំពង់ស្ពឺ ផ្សាព្រៃផ្តៅ ផ្សាត្រពាំងក្រឡឹង  ​ផ្សាត្រែងត្រយឹង សុទ្ធសឹងតែ​មេ​ធំៗ​ដុះ​ស្លែ ហើយ​គេ​ពុំដែល​ឃើញ អាជ្ញាធរ​ឬ សមត្ថកិច្ច​ប៉ូលិស ធ្វើការ​បង្ក្រាប ម្តងណា​ឡើយ​មានតែជួយកាងនិងលាក់ការបន្ថែម ។

​ការរិះគន់​ខាងលើនេះ ប្រជាពលរដ្ឋ រស់នៅក្នុង​ខេត្តមួយចំនួន បាន​សង្កេតឃើញ ការចុះ​បង្ក្រាប​ទៅលើ បទល្មើស​ខុសច្បាប់​នោះ តាម​បណ្តា​ខេត្ត​ក្រុងនានា គឺ​គេ ​បាន​អនុវត្ត ចុះបង្ក្រាប​ស្ទើរ​ទាំងស្រុង ហើយ​ចម្លែក​តែ​នៅក្នុង ខេត្តកំពង់ស្ពឺហាក់បីដូចជា ធ្វើ​មិនដឹងមិនឮ ចំពោះ​បទល្មើស ដែល​កើតឡើង ជា​យូរ​ឆ្នាំ​មកហើយ ឬ មួយ​ជា​ឆ្នាំងបាយ របស់​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​។ ភាព​ធូរ​លុង​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​បែបនេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង ចំពោះ​ភូមិ ឃុំ​គ្មាន​សុវត្ថិភាព ដូចជា អំពើហិង្សា​ក្នុង​គ្រួសារ និង​ចោរលួច​ចោរប្លន់ ចោរ​គាស់​ផ្ទះរួមទាំងការជំពាក់បំណុលរដ្ឋស្ទើរ គ្រប់គ្រួសារ  ។ពួកពលរដ្ឋគាត់នៅតែចាំមើលតើចំណាត់ការរបស់ លោកអភិបាលខេត្តកំពង់ស្ពឺដែលលោកជាគណះបញ្ជាការរួមនិងជាអ្នកដឹកនាំធំជាងគេនិងមានវិធានការបែបណាចំពោះរឿងនេះ ៕ច្បារមន

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន1895ដង ភាពសិចស៊ីធ្វើអោយ ឆៃលីដាឡែន ធ្លាក់កូដ   អាន1656ដង ព្រោះ​តែបណ្តាំ​ម៉ែ បែ​ជាមិន​ហ៊ាន​រួម​ភេទ   អាន1613ដង គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្ត?...    អាន1846ដង ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស   អាន1904ដង អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ...    អាន1576ដង តៅ សាវឿន អតីតនិស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បញ្ចេញលិខិតសុំអភ័យទោស   អាន1823ដង ស្រ្តីរងគ្រោះម្នាក់ចោទថា អ្នកលក់នុំបុ័ងមានគ្នា៤នាក់ព្រួតវាយនាង   អាន1715ដង ព្យាករណ៍កំពស់ទឹ​កជំនន់​សំរាប់ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១២   អាន1606ដង សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន1617ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1613នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    26816នាក់
ខែនេះ    133894នាក់
ឆ្នាំនេះ   2591797នាក់
សរុប   51951723នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 01:28