ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 19 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 01:23 នាទី ចំនួនអានៈ 1842

តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា មនុស្ស​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ឆេះក្លឹប​នេះ​អាច​ច្រើន​ជាង​៥នាក់​ ដែល​ជា​ហេតុ​ធ្វើ​អោយ​ក្រុម​ប្រ​ជា​ពល​រដ្ឋ​ទៅ​ឈរ​មើល​ពី​ក្រៅ​ទ្វារ​របង​របស់​ក្លឹប​ដែល​ត្រូវ​បាន​គេ​បិទជិត​ហាក់​មាន​ការ​លាក់​លៀម​នៅមាន​​អាថ៌កំបាំង​អ្វីមួយនៅឡើយ។

យោងតាម​សម្តី​ក្រុម​យុវជន​ និង​យុវនារី​ដែល​ទៅ​ឈរ​មើល​នៅ​ក្រៅ​ទ្វារ​របង​មុខ​ក្លឹប​ហ៊ីបហប់​ដែល​ឆេះកាល​ពី​ល្ងាចថ្ងៃទី១៨បាន​លួច​បង្ហើបថា មូល​ហេតុ​ដែល​បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់​ច្រើន​បែប​នេះនោះគឺ​បណ្តាល​មក​ពី ក្រុម​សន្តិសុខ​ដែល​យាម​ទ្វារ​មិន​ព្រម​អនុញ្ញាតិ​អោយ​ភ្ញៀវ​ចេញពី​ក្លឹប​នៅ​ពេល​ដែល​ក្លឹប​ត្រូវ​បាន​ដាច់​ភ្លើង បិទម៉ាស៊ីន​ត្រជាក់ ថែមទាំងមាន​ផ្សែង​ហុយចេញពី​ពិដាន និង​មាន​ក្លិន​ឆ្ងៀម​ខ្លាំង​ទៀត​ផង​នោះ  ព្រោះ​ក្រុម​សន្តិ​សុខ​ទាំង​នោះ​តម្រូវ​អោយ​ភ្ញៀវ​ដែល​នៅ​ក្នុង​ក្លឹបនោះ​បង់​លុយថ្លៃ​ផឹកស៊ី​សិន​ទើប​អាច​ចេញ​បាន។

ប្រ​ភព​បាន​បន្តថា ក្រុម​ភ្ញៀវ​មាន​ការ​ភ័យ​ស្លន់​ស្លោ​ខ្លាំង​សំរុក​ចេញ​តាម​ច្រក​ទ្វារ​មុខ តែ​ត្រូវ​សន្តិសុខ​ឈរ​រារាំង​មិន​អោយ​ចេញ ទាល់​តែ​ភ្ញៀវ​នាំ​គ្នាវាយ​ច្រានសន្តិសុខ​ដួល​ទើប​អាច​រត​ចេញ​មក​រួច​។ ប្រ​ភពបន្តថា ជន​ជាតិ​បរទេស​ដែល​ស្លាប់​ក្នុង​ហេតុការណ៍នេះគឺ​គាត់​បាន​ចេញ​រួច​មក​ក្រៅហើយ​ តែ​គាត់​មាន​ចិត្ត​មេត្តាក៏ចូល​ជួយ​រំដោះ​មនុស្ស​ចេញ​ពី​ក្នុង​ក្លឹប​ដែល​ភ្លើង​កំពុង​ឆេះ បាន​ប្រ​ហែល​ជា​៤នាក់ ក្រោយមក​គាត់​មិន​អាច​រំដោះ​ខ្លួន​ឯង​បាន​ទើប​ស្លាប់​នៅ​ក្នុង​ភ្លើង​នោះតែ​ម្តង​ទៅ។

ជាក់ស្តែង​នៅ​ល្ងាច​ម៉ោង​៦ថ្ងៃទី១៨​មាន​ប្រ​ភព​ពី​មន្រ្តី​រាជ​ការ​ម្នាក់​លួច​ខ្សឹប​ប្រាប់​ពួកម៉ាក​របស់​គេថា នៅ​មាន​ម៉ូតូចំនួន​​១៧គ្រឿង​ដែល​មិន​ទាន់​មាន​ម្ចាស់​ទៅ​យក​ចេញ​ពីក្នុង​ក្លឹប ដែល​ត្រូវ​បាន​ពួកគេ​សង្ស័យថា ម្ចាស់​អាច​ឆេះ​ស្លាប់​គ្មាន​សល់​សាកសព ឬ​សាកសព​អាច​គេ​លួច​ចល័ត​ចេញតាំង​ពី​យប់​កើត​ហេតុភ្លាបៗ ។ តែបើ​ទោះបី​​ជា​មាន​ការ​អះអាង​យ៉ាង​នេះ​ក៏ដោយ ក៏វាគ្រាន់តែ​ជា​ការ​សង្ស័យ​តែប៉ុណ្ណោះ វា​មិន​ទាន់​អាច​យក​ជាផ្លូវការ​បាន​ទេ។

នៅ​ម៉ោង​៨-១២ និង​៣០​នាទីយប់​ថ្ងៃទី១៨ម្សិលមិញ អ្នក​យក​ព័ត៌មាន​យើង​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​ដល់​កន្លែង​កើត​ហេតុ ក៏​សង្កេត​ឃើញ​ថា នៅ​កន្លែង​កើត​ហេតុគ្មាន​សមត្ថកិច្ច​យាម​កាមដើម្បី​រក្សា​វត្ថុតាងទេ គឺ​មាន​តែ​ក្រុម​សន្តិខុស​ឯកជន​ប្រ​ហែល​ជិត​១០នាក់​ ខ្លះឈរ​ ខ្លះអង្គុយ​យាម​ទ្វារ ហើយ​មាន​មនុស្ស​បើ​កម៉ូតូចេញ​ម្តង​មួយៗ​រហូត​ជិត​១០​គ្រឿង​ ក្នុង​ចំ​ណោម​ម៉ូតូដែល​ចត​ក្នុង​របង​ក្លឹប​​ប្រ​ហែល​៤០គ្រឿង។

ក្រុម​កន្តិសុខ​ឯកជន​ខាងលើ​ត្រូវ​បាន​ពល​រដ្ឋ​ រាប់​រយ​នាក់​ដែល​ឈរ​នៅ​ទីនោះរិះគន់​ថា គ្មានសុជីវធម៌ដោយ​ពួកគេ​និយាយចំអក​ឡកឡើយដាក់​ពល​រដ្ឋថា “ ពូកនេះគេ​មក​ឈរ​ចាំមើល​លោក​ ព្រាបសុត្ថិ មក​សម្តែង“ សន្តិ​សុខ​ខ្លះនិយាយថា ”ថ្ងៃនេះក្លឹបគេមិន​បើកទេ ចាំស្អែកគេបើក​វិញចាំមកកម្សាន្ត“ ឯសន្តិសុខ​ខ្លះ​ទិញ​ស្រាយ​ក​មក​ផឹក សើច​លេង​ក្អាកក្អាយសប្បាយចិត្ត ក្នុង​គំនរទុក្ខ​របស់​អ្នក​ដទៃ។

ក្រុម​ប្រ​ជា​ពល​រដ្ឋ​សង្ស័យថា ក្រុម​សន្តិសុខ​ខាង​លើ​កំពុង​តែ​ឈរ​ចាំបើក​ទ្វារ​អោយ​មនុស្ស​ចំឡែក​បីបួននាក់​ចល័ត​ម៉ូតូ​ដែល​នៅ​សេសសល់​ចេញ​ពី​ក្លឹបក្នុង​គោល​បំ​ណង​បំបាត់​ភស្តុតាង ព្រោះ​មិន​មាន​ឃើញ​ម្ចាស់​មក​យក​។

នៅ​ព្រឹក​ថ្ងៃទី​១៩នេះ​នៅ​តែមាន​ក្រុម​ប្រ​ជា​ពលរដ្ឋ​មក​ឈរ​មើល​ត្រៀបត្រា នៅ​មុខ​ក្លឹបកម្សាន្ត​ ហ៊ីបហប់ ដោយ​ពួកគាត់​មាន​ការ​សង្ស័យ មិន​អស់​ចិត្ត​ ថាមូល​ហេតុ​អ្វី​ទើប​ម្ចាស់​ក្លឹបនេះបញ្ជា​អោយ​គេ​បិទ​ទ្វារ​២៤​ម៉ោង​ហាក់​មាន​អាថ៌កំបាំងមិន​ទាន់​បញ្ចប់​នៅ​ឡើយ ហើយ​ពួកគេ​ក៏មិន​ជឿថា មាន​មនុស្ស​ស្លាប់​តែ៥នាក់នោះដែរ។

មាន​ពលរដ្ឋ​មួយ​ចំ​នួន​សង្ស័យ​ថា ក្រែង​មាន​គេ​លួច​ដុះ តែ​ក៏មាន​ក្រុម​អ្នក​ធ្លាប់​ចូល​ក្លឹប​ខាង​លើ​នេះ​ញឹកញាប់​បាន​អះអាង​ថា មិន​អាច​មាន​អ្នក​លួច​ដុត​ទេ ព្រោះ​ក្លឹបនេះ​មាន​របង​ថ្មព័ទ្ធ​ជុំ​វិញសូម្បីសត្វ​កណ្តុរ​លូន​ចូល​មិន​រួច​ផង​ ហើយ​មា​សន្តិ​សុខ​យាម​កាម​គ្រប់​ទិស​ទីទាំង​ខាង​ក្រៅ​ទាំង​ខាង​ក្នុង ម្យ៉ាង​ទៀត​ភ្ញៀវ​មុន​ចូល​កម្សាន្ត​ត្រូវ​បាន​សន្តិសុខ​ឆែកឆេគ្រប់​កន្លែង សូម្បីតែ​នៅ​តាម​តុផឹក​ស៊ីក៏មាន​សន្តិសុខ​ឈរ​ចាំ​មើល​គ្រប់​ច្រក​ល្ហកដែរ។

ក្រុម​អ្នក​ចូល​ចិត្តចូល​​កម្សាន្ត​ក្នុង​ក្លឹប​ហ៊ីបហប់​ខាង​លើ​ប្រ​ហែល​ជិត​១០​នាក់​បាន​អះអាង​ថា ក្លឹប​នេះ​មិន​ដែល​បាន​បិទនៅ​ម៉ោង​១២យប់​នោះទេ គឺ​ភាគច្រើន​គឺ​បិទនៅ​វេលាភាបភ្លឺ ព្រោះ​អ្នក​ដែល​គេ​ទៅ​រាំង​លេង​កម្សាន្ត​សុទ្ធតែ​បាន​ផឹក​ស៊ី​កន្លែង​ផ្សេង​ដូច​ជា​ញាំការ ខូបកំណើត ឬ​មាន​កម្ម​វិធីផ្សេងៗមុន​ពេល​ចូល​ក្លឹប ដូច្នេះ​ជារៀង​រាល់​យប់ក្លឹបគឺបិទជិត​ភ្លឺ មិន​ថា​ក្លឹប​ណាទេ គឺគ្រ​ប់​ក្លឹបនៅ​ខេត្ត​សៀមរាប​សុទ្ធតែបិទជិត​ភ្លឺដូច​គ្នា។

សមត្ថ​កិច្ច​​​ក្រុង​សៀមរាប​បាន​អោយ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​មាន​៥នាក់​ដដែល​រហូត​មកដល់​ថ្ងៃទី​១៩នេះ ក្នុង​នោះ​ប្រុស​៣នាក់​ស្រី២នាក់ ប្រុស​ម្នាក់​ជាជន​ជាតិ​អូស្រ្តាលី។ សមត្ថ​កិច្ច​ជំ​នាញ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​តាម​ដាន​បើ​ទោះបី​ជា ​អគ្គីភ័យ​នេះ​កើត​ឡើង​ដោយ​ទុស្សេ​ខ្សែ​ភ្លើង ឬ​មាន​គេ​ដុត​ក៏ដោយ។

ពល​រដ្ឋ​ខេត្ត​សៀមរាប​សំនូមពរ​ទៅ​ដល់​សមត្ថ​កិច្ច​ជំ​នាញមេត្តា​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ​អោយ​បាន​ច្បាស់លាស់​បន្ថែម​ទៀត​​ពី​ចំនួន​មនុស្ស​ស្លាប់​ ឬចំ​នួន​អ្នក​បាត់​ខ្លួន ដើម្បី​រក​យុត្តិធម៌ជូន​ជនរង​គ្រោះដែល​បាន​បាត់បង់​ជីវិត​ទៅហើយ។

អ្នក​យក​ព័ត៌មាន​យើង​ពុំអាច​សុំ​ការ​បំ​ភ្លឺ​ពី​ម្ចាស់​ក្លឹប​កម្សាន្ត​ខាង​លើ​បាន​ទេ ព្រោះ​លេខ​ទូរ​ស័ព្ទ​ដែល​ដាក់លើ​​ស្លាក​យីហោ មួយខ្សែខល​មិន​ចូល​ ឯមួយខ្សែ​ទៀត​ខល​ចូល​តែ​គ្មាន​អ្នក​លើក​ទទួល​នៅ​រសៀ​ល​ថ្ងៃទី១៩នេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ   អាន2101ដង ដំណឹងជ្រើសរើសបុគ្គលិក    អាន1789ដង រដ្ឋបាលព្រៃឈើស្រុកអង្គស្នួលរងការចោទប្រកាន់ថា ដាក់កុងត្រូលជជុះគ្មានរនាំងបាំង   អាន1624ដង អគ្គិភ័យបានឆាបឆេះផ្ទះពីរខ្នង ក្នុងរដូវបុណ្យចូលឆ្នាំចិន និង វៀតណាម   អាន1333ដង អ្នក​ភូមិ​មួយ ក្នុង​តំបន់​ក្រហម នាំ​គ្នា​តវ៉ា​សុំ​ជំនួយ​​បន្ទាន់ ដោយ​សរសេរ​ថា ​«​ភូមិ​?...    អាន1538ដង ព្រះអាជ្ញាខេត្តកំពង់ស្ពឺអនុញ្ញាត្តិអោយដឹកឈើប្រណិត តែត្រូវសមត្ថកិច្ចចាប់ថាខុសច្បាប់   អាន1593ដង ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ   អាន1947ដង នាយរងប៉េអឹមស្រុកត្រពាំងប្រាសាទប្រវាយប្រតប់អ្នកកាសែតខណៈខឹងអ្នកកាសែតថតរូបខ្លួន រួចចាប់?...    អាន1576ដង មេឈ្មួនបំផ្លាញព្រៃឈើឈ្មោះ លួនស៊ុយ និងឈ្មោះ ប៉ូ ដឹកឈើគ្មានអ្នកបង្ក្រាប   អាន1301ដង សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1510ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4469នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    43511នាក់
ខែនេះ    352679នាក់
ឆ្នាំនេះ   2363218នាក់
សរុប   51723144នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 07:33