សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 10:47 នាទី ចំនួនអានៈ 2695

សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​ លិខិត​ជូន​ដំ​ណឹង​មួយ​ច្បាប់របស់​ អយ្យការ​អម​សាលាដំ​បូង​ខេត្តសៀមរាប​​ លេខ​៤៥៨ ចុះ​ហត្ថ​​លេខា​ដោយ​លោក កើត វណ្ណារ៉េត ព្រះ​រាជ​អាជ្ញា​សាលាដំបូងខេត្ត។

នៅ​ក្នុង​លិខិត​នោះ​សរសេរថា ˝ យើង​ កើត​ វណ្ណារ៉េត ព្រះរាជអាជ្ញា ជាតំណាង​អយ្យ​ការ​អម សាលាដំ​បូង​ខេត្តសៀមរាប។ ជម្រាប​មក​ឈ្មោះ សិញ ស៊ុនឡី ភេទប្រុស​អាយុ ៣៦ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​សព្វ​ថ្ងៃនៅ ភូមិ​គោគឬស្សី ឃុំ​កែវ​ពណ៍ ស្រុក​ពួក​ ខេត្តសៀមរាប។ ត្បិត​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់​លោក ដែល​បាន​ប្តឹង​ពី​ឈ្មោះ​ អ៊ាឆៃយិន ពីបទៈ ប៉ុនប៉ង​មនុស្សឃាត ប្រ​ព្រឹត្ត​នៅ​ភូមិ​វត្ត​ ឃុំ​ស្រែណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប​ កាលពីថ្ងៃទី០៧ ខែវិច្ឆកា ឆ្នាំ២០១៣ បទល្មើស​ព្រហ្ម​ទណ្ឌមាន​ចែង​អោយ​ផ្តន្ទា​ទោស​តាម​បញ្ញតិ្តមាត្រា​២៧ និង​មាត្រា ២០៧ នៃ​ក្រម​ព្រហ្មទណ្ឌនោះ អយ្យការ​អម​សាលាដំ​បូង​ខេត្ត​សៀមរាប បាន​សម្រេច តម្កល់រឿង​ទុក​ឥត​ចាត់ការ តាម​ដី​ការ​តម្កល់​​រឿង​ទុក​ឥត​ចាត់ការ​លេខ ៤៥០ ពស.ព្រទ/១៥ ចុះ​ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥។ លោក​មាន​សិទ្ធិប្តឹង​ឧទ្ធរណ៍​នឹង​ ដីកាសម្រេច​តម្កល់​រៀង​ទុក​ឥត​ចាត់ការ​ រយៈពេល​០២(ពីរ)ខែ គិត​ចាប់​ពី​ថ្ងៃបានទទួល​លិខិត​ជូន​ដំណឹង​នេះតទៅ (សៀមរាប ថ្ងៃទី០៩ មេសា ឆ្នាំ២០១៥)។

សូម​រំលឹកផងដែរថា លោក​អៀ.ឆៃយិន មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់​ដ៍​ស​កម្ម​ម្នាក់​បាន​បើក​ឡាន​ម៉ាក​លុច​ស៊ិស​៤៧០​ពណ៍​ខ្មៅ​គ្មាន​ផ្លាក​លេខ​បុក​រថ​យន្ត​អ្នក​កា​សែតជា​ច្រើន​ដង​​ប៉ុង​ប៉ង​ធ្វើ​មនុស្ស​ឃាតដោយ​ចេតនា ​យ៉ាង​កំ​រោល​ហាក់​បី​ដូច​ជានៅ​​ក្នុង​​ឆាក​ប្រ​យុទ្ធស៊ី​សាច់ហុត​ឈាម​ ក្នុង​រឿង​​ហុង​កុង​​​អញ្ចឹញ។​

ហេតុការណ៍​គួឲ្យរន្ធត់​នេះ​បង្ក​ឡើង​ដោយលោក ​អៀ ឆៃយិន ជា​មេ​ឈ្មួញ​រក​ស៊ី​ឈើ​ក្រ​ញូង​ដ៍​ធំ​ប្រ​ចាំ​អា​ណា​ចក្រ​ខេត្ត​សៀម​រាប​ បាន​បើករថ​យន្ត​​បុក​ទៅ​លើ​រថ​យន្ត​អ្នក​កា​សែត​មួយ​គ្រឿង​កាល​ពី​វេ​លា​ម៉ោង​៩និង១២​នាទី​យប់ ​ថ្ងៃទី​៧ ​ខែវិឆ្ឆិកា​ ឆ្នាំ២០១៣ ​នៅ​ផ្លូវ​លំ​១​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ផ្លូវ លេខ៦៧ ​ទៅ​ស្រុក​អង្គរ​ជុំ​ឋិត​នៅ​ភូមិ​វត្ត ​ឃុំស្រែណូយ ​ស្រុក​វ៉ារិន ខេត្តសៀមរាប។​

ក្រុមអ្នកកា​សែត​រង​គ្រោះ​បាន​និ​យាយ​ថា​ ពួក​គេ​បាន​បើក​រថ​យន្ត​១​គ្រឿង​ម៉ាក​កាម​រី​សេរី​ឆ្នាំ​៨៥ ​ពណ៍​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ -៥២១៧ មាន​គ្នា​៣​នាក់​ទៅ​ចត​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ​បាន​បន្តិច​ ក៍​មាន​រថ​យន្ត​១​គ្រឿង​ម៉ាក​លុច​ស៊ិស​៤៧០ ​ពណ៍​ខ្មៅ ​បើក​វ៉ា​ហួស​បាន​ប្រ​ហែល​៥០​ម៉ែត្រ​ ក៍​រយ៉ែ​រថ​យន្ត​ថយ​ក្រោយ មក​​បុក​ឡាន​របស់​គាត់​ទាំង​កំ​រោល​ជិត​២០​ដង ​បណ្ដាល​ឲ្យ​ឡាន​ពួក​គាត់ (អ្នក​កាសែត​) ធ្លាក់ចូល​ក្នុង​​ប្រ​ឡាយ​តែ​ម្ដង​ ហើយ​រថ​យន្ត​បង្ករ​បាន​រយ៉ែ​តាម​បុក​ដល់​ក្នុង​ប្រ​ឡាយជា​ច្រើន​ដង​​ថែម​ទៀត ប៉ុន្តែ​មិន​មាន​បណ្ដាល​ឲ្យ​នរ​ណាម្នាក់​​ទទួល​រង​របួសនោះ​​ទេ ព្រោះ​ពួកគាត់​បាន​លោត​ចុះ​ចេញ​ពី​រថ​យន្ត​ទាន់។

អ្នកកា​សែត​បន្ត​ថា​នៅ​យប់​កើត​ហេតុ​មាន​រថ​យន្ត​ការី​បា​ឡែន​ពណ៍​ស្ក២​គ្រឿង ​បាន​ដឹក​ឈើ​ក្រ​ញូង​មក​ពី​តំ​បន់​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរមានជ័យ មក​ខេត្ត​សៀម​រាប​តាម​ផ្លូវ​៦៧​ប៉ុ​ន្តែ​មក​ដល់​ចំ​ណុច​ផ្លូវ​លំ​គ្រួស​ក្រ​ហម​ក៍​រថ​យន្ត​ដឹក​ឈើ​ទាំង​២​គ្រឿង​នោះ​បើក​សំ​ដៅ​ទៅ​ស្រុក​អង្គរ​ជុំ​ដោយ​សុវត្តិ​ភាពមុន​ពេលលោក​យិន​បើ​ក​រថ​យន្ត​បុក​អ្នក​កាសែត​ប្រ​ហែល​តែ​៥នាទី​ប៉ុណ្ណោះ​។

ជុំ​វិញសកម្ម​ភាព​ដ៍អា​ក្រក់​មក​លើ​ក្រុម​អ្នក​កា​សែត​ពី​សំ​ណាក់​ឈ្មួញ​ឈើ​ក្រ​ញូង​ដ៍​ម​ហិ​មា​ឈ្មោះ អ៊ា ឆៃយិន នេះ​ក្រុម​អ្នកកា​សែត​បាន​ដាក់​ពាក្ស​បណ្ដឹង​ទៅ​តុ​លា​ការ​ខេត្ត​សៀម​រាប​ និង​ដាក់​បណ្តឹង​នៅ​អធិ​ការ​ស្រុក​វ៉ា​រិន​ កាល​ពី​ថ្ងៃ​ទី​៨ ខែវិច្ឆកា ឆ្នាំ២០១៣។

សូម​បញ្ជាក់ថា ឈ្មួញ​ឈើ​ក្រ​ញូង​រូប​នេះ (អ៊ាឆៃយិន) ​កន្លង​មក​ធ្លាប់​ត្រូវ​បាន​អ្នក​កា​សែត​រង​គ្រោះ​ខាង​លើ ​ហៅ​សមត្ថ​កិច្ច​​អោយ​បង្ក្រាប​រថ​យន្ត​ដឹក​ឈើ​ក្រញូង​របស់​គាត់​ជា​ញឹក​ញាប់​ តែឈ្មួញ​រូប​នេះ ​គេ​នៅ​តែ​មាន​ឱ​កាស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​បាន​ដដែល ​មិន​ដឹង​ថា គាត់​មាន​ខ្សែ​ ឬខ្នង​បង្អែក​ប៉ុណ្ណា​នោះ​ទេ ឬមួយ​មាន​ខ្សែ​តាម​រយៈ​សូក​លុយ​ឲ្យ​សមត្ថ​កិច្ច។​

ក្រុម​អ្នក​កាសែត​រង​គ្រោះ​ដែល​ពុំ​ទាន់​បាន​ទទួល​យុត្តិធម៌ខាង​លើ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥នេះថា កាល​ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥នេះ ពួក​គាត់​បាន​ទៅ​ដាក់​បណ្តឹង​ឧទ្ធរណ៍ នៅ​សាលាដំ​បូង​ខេត្ត​សៀមរាប បន្ត​ទៅ​ទៀត​ដើម្បី​ស្វែង​រក​យុត្តិធម៌ទៅ​តាម​ផ្លូវ​ច្បាប់ បើ​ទោះ​ជា​មិន​មាន​លុយ​ដូច​ថៅ​កែ​រក​ស៊ី​ដឹក​ឈើក្រញូង​​ឈ្មោះ​ អ៊ាឆៃយិន​ នេះក៏ដោយ ក៏ពួក​គាត់​មិន​មាន​ការ​អស់​សង្ឃឹម​ក្នុង​ការ​ទាម​ទា​រក​យុត្តិ​ធម៌តាម​ផ្លូវ​ច្បាប់​នោះទេ ទោះ​ជា​សាលាដំ​បូង​ខេត្ត​សៀមរាប មិន​បាន​ផ្តល់​យុត្តិធម៌ជូន​ពួកគាត់​បែបនេះក៏ដោយ។

នៅ​ព្រឹក​ថ្ងៃទី២១​ដដែលនេះ លោក​ អ៊ាឆៃយិន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរ​ស័ព្ទ​ថា លោក​មិន​បាន​ដឹង​រឿង​គេ​តម្កល់​ ឬមិន​តម្កល់​សំណុំ​រឿង​អ្នក​កាសែត​ខាង​លើនោះ​ទេ ហើយ​តុលាការ​ក៏មិន​បាន​កោះ​ហៅ​លោក​ដែរ​។ លោក យិន​ បន្ថែម​ថា សព្វ​ថ្ងៃនេះលោក​មិន​បាន​រក​ស៊ី​ដឹក​ឈើ​ទៀត​ទេ លោក​បាន​រក​ស៊ី​លក់​កន្ទក់​ លក់​អង្ករនៅ​ផ្ទះ បន្ទាប់មក​ក៏ប្រាប់​ថា ជាប់​រវល់​ រួច​ក៏បិទទូរ​ស័ព្ទ​បាត់​ទៅ។

អ្នក​កាសែត​រង​គ្រោះ​ខាង​លើ សំ​នូម​ពរ​ទៅ​សាលា​ឧទ្ធរណ៍ មេត្តាផ្តល់​យុត្តិធម៌​ដល់​ពួកគាត់​ ដែល​ជា​ជន​រង​គ្រោះ​ពិត​ប្រាកដ។ និង​សូម​សំនូម​ពរ​ទៅ​សមាគមន៍ អង្គរការផ្សេងៗ ស្ថាប័ណឯករាជនានា មេត្តាជួយ​រក​យុត្តិធម៌ជូន​ពួក​គាត់​ផង ព្រោះ​ពួកគាត់​ជាអ្នក​កាសែត​មិន​មាន​លុយ​សំ​រាប់​តតាំង​ក្តីរក​យុត្តិធម៌នោះទេ មាន​តែ​ភាពបរិសុទ្ធតែប៉ុណ្ណោះ សំ រាប់​រក​យុត្តិធម៌៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងគប់ស្ត្រីម្នាក់បែកក្បាល ១៦ថ្នេរ ?...    អាន928ដង មុខម្ហូបពិសេស ខ្យងអប់សំនព្វចិត្ត មានវីដេអូអ្នកមិនចេះអាចរៀនធ្វើបាន   អាន1551ដង សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម   អាន1500ដង បាឡុងហោះរបស់ក្រុមហ៊ុនចិនធ្លាក់នៅសៀមរាបបណ្តាល អោយភ្ញៀវបរទេសរងរបួសជាទម្ងន់   អាន1509ដង មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​   អាន1447ដង រថយន្តដឹកឈើរបស់ឧកញ៉ាដ៏ល្បីម្នាក់ក្រឡាប់បណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1722ដង ប៉េអឹមព្រះសីហនុសីុមិនឆ្អែត   អាន1455ដង មេឧក្រិដ្ឋជនព្រៃឈើពីររូបជាមេបញ្ជាការរងយោធាសឹករងស្រុកអន្លង់វែង   អាន1434ដង CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន   អាន1425ដង មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​...    អាន1879ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3208នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    20246នាក់
ខែនេះ    127324នាក់
ឆ្នាំនេះ   2585227នាក់
សរុប   51945153នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 13:26