ព័ត៌មានក្ដៅ

    ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន

    ដោយៈ នាយខ្វែក ខេត្តសៀមរាប ថ្ងៃទី 02 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 06:37 នាទី ចំនួនអានៈ 1016

    កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​ត្រូវ​អង្គភាព យោធា​ខេត្ត​ហាមឃាត់ ដោយ​អះអាងថា​ត្រូវ​ទៅសុំ​សច្ចាប័ន​ពី​គណៈបញ្ជាការ​កងឯកភាព​ខេត្ត​សិន​។​ ​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភ្ល​ន់ តារា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តបន្ទាយមានជ័យ អោយដឹង​ជាថ្មី នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៤ ថា ករណី​សង់​ប៉ុស្តិ៍​ព្រំដែន​ថ្មី​មួយទៀត នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​២៧​នោះ គឺ​ទីនោះ​ពីមុនមក ជា​ព្រៃដែល​ទាហាន​ឈរជើង​។ នគរបាល ត្រូវ​ឈរជើង ឬ​សង់​ប៉ុស្តិ៍​/​បន្ទាយ ទាល់តែ​គោរព​គោលការណ៍​ថ្នាក់លើ​ខ្សែបណ្តោយ គឺ​នគម​រ​បាល សុំ​នាយកដ្ឋាន​នគរបាល​ព្រំដែន​គោក នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ ឯ​ទ័ព ត្រូវសុំ​គោលការណ៍​យោធភូមិភាគ​ទី៥ និង​កងទ័ពជើងគោក​។ បើ​ខ្សែបណ្តោយ​ណា ជំទាស់​ក៏​ធ្វើ​មិនបាន ប៉ុន្តែ​គោលការណ៍ និង​ជំហរ គឺ​បែង​ចែកគ្នា​ឈរជើង និង​ការពារ​នៅជាប់​គ្នា​តែម្តង​។​

    ​លោក​បន្តថា ឥឡូវ​ខាង​លោក​ជំទាស់​។ តែ​ត្រូវ​ទុក​សុំ​សច្ចាប័ន​ពី​គណៈបញ្ជាការ​កងឯកភាព​ខេត្ត​សម្រេច​។ បើ​ខេត្ត ផ្តល់​សច្ចា​ប័នអោយ​សង់​ប៉ុស្តិ៍​នេះ​បាន គឺ​តំប​ន្រ់​ប​តិ​ប​ត្តិ​ការ​សឹក​រង​ខេត្ត ត្រូវសុំ​ឈរជើង និង​សង់​បន្ទាយ តាម​គោលដៅ​ព្រំដែន​ត្រង់​កន្លែង​ណា ដែល​ពុំទាន់​មាន​ទ័ព​ឈរជើង​លើ​បណ្តោយ​ព្រំដែន១៥៣គម ដែន​នៃ​ខេត្ត​នេះដែរ ព្រោះ​ភារកិច្ច​ទ្រោល​ការពារ​ព្រំដែន តាំងពី​ឆ្នាំ​២០០៨ មក​។​ក្នុងនោះ ពេល​បង្កើត​កងអនុសេនាធំ​លេខ២​មួយទៀត នៅ​ក្រុង​ប៉ោយប៉ែត កម្លាំង​ទ័ព​នឹងត្រូវ​ដាក់​ទី​ឈរជើង​នឹង​ព្រំដែន២​កន្លែង គឺ​នៅក្នុង​ភូមិសាស្ត្រ​ដែល​នគរបាល​ព្រំដែន​៩១១ ឈរជើង​ខាង​ប៉ោយប៉ែត និង​នៅក្នុង​ភូមិសាស្ត្រ​នគរបាល​ព្រំដែន​៨៩១ ឈរជើង​ខាងត្បូង​ប៉ោយប៉ែត​។​ ​

    គួររំលឹកថា ក្នុង​កិច្ចប្រជុំ​គណ​:​បញ្ជាការ​កងឯកភាព​កាលពី​ចុង​សប្តាហ៍​មុន មានការ​លើកឡើង​បញ្ហា​ចម្រូងចម្រាស​ប៉ូលីស​ត្រូវ​សង់​ប៉ុស្តិ៍​ព្រំដែន​ថ្មី​បង្គោល​លេខ​២៧​នេះ​។ គ្រឿងសំណង់​ខ្លះ ដឹក​ទៅ​ត្រុ​វ​ស្ទះ​សិន ដោយ​ទាហាន​មិនអោយ​សង់​។​ ​

    លោក គោ​ស៊ុំ សារឿ​ត អភិបាល និង​ជា​ប្រធាន​គណ​:​បញ្ជាការ​កងឯកភាព​ខេត្ត​បន្ទាយ​មាន​ជ័យ​ មាន​​យោបល់​ថា បើ​ដណ្តើម​គ្នា​ឈរជើង​យ៉ាងនេះ គ្មានអ្វី​ក្រៅពី​រឿងផល​​​ប្រយោជន៍នោះ​​ទេ។

    ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភ្ល​ន់ តារា បដិសេធថា មិន​ពាក់ព័ន្ធ​ប្រយោជន៍​ផ្ទាល់ខ្លួន​ទេ​ តែ​សំខាន់ គឺ​ប្រយោជន៍​ការពារជាតិ​ព្រំដែន និង​ធ្វើ​អ្វី​អោយ​ស្របតាម​គោលការណ៍​ថ្នាក់លើ ហើយ​មុននិង​ឥឡូវនេះ ទ័ព​ក៏​សម្រួល​អោយ​នគរបាល​សង់​អគារ​ប៉ុស្តិ៍​ព្រំដែន​ថ្មី​មួយ​ដែរ នៅ​ចំណុច​ក្រឡ​ឆ្ងាញ់ ឬ​ប៉ុស្តិ៍​ដងរែក​ដែល​មិន​ស្ថិត​លើ​ទីតាំង​ចាស់​នោះទេ​។​ 

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ ជិត ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ ទទួលបន្ទុក​ព្រំដែន និយាយថា ការសង់​ប៉ុស្តិ៍ និង​ឈរជើង​ថ្មី​នេះ មិន​ពាក់ព័ន្ធ​ប្រយោជន៍​បុគ្គល​ឡើយ តែ​ជា​គោល​ការណ៍​ និង​ទិស​ថ្នាក់លើ​។​ ​លោក សំ ជិត ប្រាប់​តាម​ទូរស័ព្ទ​បន្ថែមថា ទាហាន​មិន​ចង់អោយ​ប៉ូលិស​សង់​ប៉ុស្តិ៍ និង​ឈរជើង ព្រោះ​សង្ស័យ​មាន​អាថ៌កំបាំង និង​ផលប្រយោជន៍​ពី​ព្រំដែន​នោះ​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    តើលោក យិនថាវ ឬលោក ក្រាញ់ជាមេឈ្មួញរកស៊ីដឹកឈើពិតប្រាកដ?   អាន1080ដង យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយ?...    អាន1410ដង ប៉េអឹមក្របួចបានរថយន្តដឹកឈើក្រញូងក្បត់ជាតិ១គ្រឿង   អាន642ដង លោកសុរិយាប្រាសាទស៊ូប៊ែឌី នឹងអមដំណើរលោកសមរង្ស៊ី និងលោកកឹមសុខា ទៅតុលាការក្រុង   អាន623ដង CCHR ស្នើ​កុំ​ឲ្យ​យក​កង​ទ័ព​ទៅ​ប្រើប្រាស់​ក្នុង​នាម​ជនស៊ីវិល   អាន585ដង សម្តេច ហ៊ុន សែន អំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា   អាន707ដង ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន537ដង លោកអគ្គស្នងការនគបាលជាតិគួរតែតំឡើងឋានៈលោក យិនថាវ ជាស្នងការទើបសមព្រោះគាត់ពូកែរកស៊ីដឹកឈើ...    អាន8302ដង បែកធ្លាយរឿងពុករលួយ​ នៅមន្ទីរទេស​ចរណ៍​ខេត្ត​បាត់​ដំបង   អាន530ដង ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ រ?...    អាន6710ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
    លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ)លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
    Apple iPhone 6 official sales kick off in a number of countriesApple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
    អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោលភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
    លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
    ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
    សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
    លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរយោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
    ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួនក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
    ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      6377នាក់
    ម្សិលមិញ    15581នាក់
    សប្ដាហ៍នេះ    42946នាក់
    ខែនេះ    144208នាក់
    ឆ្នាំនេះ   144208នាក់
    សរុប   30810454នាក់
    ថ្ងៃទី 17 ខែ 01 ឆ្នាំ 2019 ម៉ោង 18:45