លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម

ដោយៈ ចរិយា ខេត្តពោធិសាត់ ថ្ងៃទី 14 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 09:47 នាទី ចំនួនអានៈ 2047

មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ ផេង ដែលជា​ប្រធាន​មន្ទីរ​តែម្តង​។

ប្រាក់​ដែល​គេ​កេងប្រវ័ញ្ច​នោះ​មានដូច​ជា ប្រាក់​នៃ​ជំពូក​៦០ ជំពូក​៦២ និង​ជំពូក​៦៤ ហើយ​អំពើពុករលួយ​គួរ​ឲ្យ​ស្អប់ខ្ពើម គឺ​ការ​បើក​​យក​ប្រាក់ខែ​មន្ត្រី​កិច្ចសន្យា​ខ្មោច​យ៉ាងតិច​២២​នាក់​ក្នុងចំណោម​មន្ត្រី​កិច្ចសន្យា​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​២៨​នាក់​សម្រាប់​ឆ្នាំ​២០១៤​ជាដើម​។

អំពើពុករលួយ​របស់​លោក នូ ផេង និង​បក្ខពួក​មាន​ច្រើន​លើសពី​អ្វីដែល​រៀបរាប់​ត្រួសៗ​ខាងលើនេះ​ដូច្នេះ​លោក មិន ឃិន ត្រូវ​ចាត់​វិធានការ​ស​លើ​មន្ត្រី​ពុករលួយ​ទាំងនោះ​តាមច្បាប់។អំពើពុករលួយលោក នូ ផេង ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តពោធិ៍សាត់ ព្រមទាំង​បក្ខពួក​បាន​ប្រព្រឹត្ត កំពុង​ត្រូវបាន​ក្រសួង​ធម្មការ​និង​សាសនា​ដែលមាន​លោក មិន ឃិន ជា​រដ្ឋមន្ត្រី​ចាត់វិធានការ​ស៊ើបអង្កេត​។

ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​លោកស្រី កែវ សុធា​រី អគ្គនាយក​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​ក្រសួង​ធម្មការ​បាន​ចុះទៅ​ស៊ើបអង្កេត​រឿងអាស្រូវ​ពុករលួយ​ដែល​កើត​ទ្បើង​នៅក្នុង​មន្ទីរ​ធម្មការ​ខេត្ត​ពោ​ធិ៏​សាត់​។

លោកស្រី កែវ សុធា​រី ត្រូវបាន​គេ​ដឹងថា​ជា​ម្តាយមីង​របស់លោក ពេជ្រ ចន្ថា ដែលជា​ប្រធានការិយាល័យ​ធម្មការ​ខេត្តពោធិ៍សាត់ ហើយ​ជាម​ន្ត្រី​ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។នៅពេល​ចុះទៅ​ស៊ើបអង្កេត​នោះ​លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ​បាន​កោះហៅ​ឈ្មោះ ពេជ្រ ចន្ថា ប្រធានការិយាល័យ​រដ្ឋ​បាល​មន្ទីរ​ធម្មការ​ខេត្ត និង​លោក រ៉ុ​ន សុភា​រិ​ន អនុប្រធាន​មន្ទីរ​ទៅ​សាកសួរ​នៅក្នុង​សណ្ឋាគារ​ភ្នំពេញ ដើម្បី​ឲ្យ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​រឿងអាស្រូវ​ពុករលួយ​។

ចំណាត់ការ​របស់​ក្រសួង​ធម្មការ​បែបនេះ​បានធ្វើ​ឲ្យ​មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​ត្រេកអរ​យ៉ាងខ្លាំង ព្រោះ​សង្ឃឹមថា​លោក នូ ផេង ជា​ប្រធាន​មន្ទីរ​និង​បក្ខពួក​ជាពិសេស​លោក ពេជ្រ ចន្ថា មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ​។ ជាមួយគ្នានេះ​គេ​សង្ឃឹម​ថា អ្នកស្រី កែវ សុធា​រីនឹង​មិន​ការពារ​ក្មួយប្រុស​របស់ខ្លួន​ឈ្មោះ​ពេជ្រ ចន្ថា ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​នោះ​ទ្បើ​យ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​ជ័យ​ជម្នះ ៧មករា   អាន1414ដង លោកជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង លោកជំទាវ ជា ម៉ន និងលោកជំទាវ អ៊ុយសុភា បានអញ្ជើញជួបសំណេះសំណា?...    អាន1784ដង បីសាចរាត្រីខាងគប់ដំបូលផ្ទះត្រូវបាន អ ហ ចាប់ដាក់ទ្រុង    អាន1498ដង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង   អាន2466ដង ចាប់រំលោភកូនស្រីបង្កើត មិនបាន ត្រូវនគរបាលចាប់ខ្លួន    អាន1774ដង ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន1674ដង ឧត្តម​សេនីយ៏យោធា ​​​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ​​ត្រូវ​បាន​​ដោះលែង​   អាន1370ដង បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម   អាន1323ដង ភូមិគ្រឹះមួនប៊ីមអង្គរ ទើបបើក​ថ្មីនៅកណ្តាល​ទីក្រុង​សៀមរាប ទទួល​ទាំង​ភ្ញៀវជាតិ និង​ភ្ញៀ?...    អាន2210ដង មន្ត្រីរាជការត្រូវបានរាជរដ្ឋាភិបាលឲ្យឈប់សម្រាកនៅថ្ងៃប្រជុំអាស៊ានថ្ងៃទី១៩-២០វិច្ឆិកា   អាន1499ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1160នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    18198នាក់
ខែនេះ    125276នាក់
ឆ្នាំនេះ   2583179នាក់
សរុប   51943105នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 07:15