ព័ត៌មានក្ដៅ

    លោកជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង លោកជំទាវ ជា ម៉ន និងលោកជំទាវ អ៊ុយសុភា បានអញ្ជើញជួបសំណេះសំណាល ស៊ួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនសិស្សសាលាអនុវិទ្យាល័យនិង បឋមសិក្សាត្រកៀក

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 07 ឆ្នាំ 2019 វេលាម៉ោង 07:08 នាទី ចំនួនអានៈ 1043

    នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ជំទាវបណ្ឌិតឧកញ៉ាលី អ៊ំអេង លោកជំទាវ ជា ម៉ន និង​លោកជំទាវ អ៊ុយសុភា បាន​អញ្ជើញជួបសំណេះសំណាល ស៊ួរសុខទុក្ខ និង​នាំយក​អំ​ណោយ​មនុស្ស​ធម៌ជូនសិស្សសាលាអនុវិទ្យាល័យនិង បឋមសិក្សាត្រកៀកដែល​មានសិស្ស​ចំនួន​៦៥០​នាក់​ព្រម​ទាំង​លោកគ្រូរអ្នកគ្រូរលោកនាយក និងមេភូមិមេឃុំប្រជាការពារ លោក​យាយ​លោក​តា​សហគមន៍ និង​មានការចូលរួមផ្តល់កិត្តិយសដោយ​លោក ទេព ពុំសែន អធិការ​ស្រុក​ពួក​និង​ព្រះ​សង្ឃ​១៧​អង្គ បាននិមន្តចូលរួមក្នុងកម្មវិធីមនុស្សធម៌ផងដែរ។

    មាន​ប្រសាសន៍ក្នុងឱកាស់នោះ លោកជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង​បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើសួរ​សុខ​ទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែល​តែងតែយកចិត្តទុក្ខដាក់ គិត​គូរ​ចំ​ពោះ​សុខ​ទុក្ខ​ក្មួយៗ​សិស្សា​នុសិស្ស​លោក​គ្រូ​អ្នក​គ្រូ​លោក​យាយ​លោក​តាពុកម៉ែបងប្អូនមិនប្រកាន់វណ្ណះពណ៍សប្បុរ ជំនឿសាសនា ឬនិន្នា​ការ​នយោ​បាយ​ណា​មួយ​ឡើយ។ លោក​ជំទាវ​បណ្តិត​បន្ត​ថា​ថ្វីត្បិត​អំ​ណោ​យ​មនុស្ស​ធម៌​ដែល​បាន​នាំ​យក​មក​ចែក​ជូន​បង​ប្អូន​នា​ពេល​នេះ​មាន​ចំនួន​តិច​តួច​ក្តី​ក៍​ជា​ការ​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក្ខ​ដាក់​ចំពោះ​ប្រ​ជា​ពល​រដ្ឋ​គ្រប់​រូបពីសំណាក់ថ្នាក់ដឹកនាំពិសេសគឺកាកបាទក្រហមកម្ពុជា។

    អំណោយមនុស្សធម៌ដែលបានផ្តល់ជូនសិស្សចំនួន៦៥០នាក់ក្នុងម្នាក់ៗទទួលបានសៀវភៅប៊ិចនិងថវិការ២០០០៛ លោកគ្រូរអ្នក់គ្រូរ២៧នាក់ម្នាក់ៗទទួលបាន៣០០០០៛ មេភូមិ៥០ម៉ឺនរៀល មេឃុំ៥០ម៉ឺនរៀលកងកម្លាំង៥០ម៉ឺនរៀល និងប្រ​ជាការ​ពារ​សហគមន៍​ទទួល​បាន​៥០​ម៉ឺន​រៀល​ស្មើ​គ្នា​ ព្រះសង្ឃ១៧អង្គក្នុងមួយអង្គ បច្ច័យ៥ម៉ឺរៀល ពិសេស​និង​ជួយ​ផ្លូវ​ចាក់​បេតុង​ចូល​សា​លា​ត្រ​កៀល​អស់​ចំនួន៣២៥០ដុល្លារ និង​ជួយខ្លោង​ទ្វារសាលា​ត្រគៀត១អស់ថវិការចំនួន៨០០ដុល្លារ។

    ក្នុង​ឱកាស​នេះ​ផងដែរ គេ​សង្កេត​ឃើញ​ថា ទាំង​ម្ចាស់​អំណោយ ទាំង​មន្ត្រីរាជ​ការ ព្រះសង្ឃ លោក​យាយ​លោកតា សិស្សានុសិស្ស មានទឹក​សប្បាយ​រីក​រាយយ៉ាង​ក្រៃលែង៕ ដោយ៖ មុន្នីរ័ត + ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ   អាន1370ដង លោ​ក ​ប៉ែន​ ស៊ី​ម៉ន​ចូល​និវត្ត​ន៍​នៅ​ថ្ងៃ​ទី​១៥ ​កញ្ញា ​ឆ្នាំ​២០​១៤​ កំពង់​សុំ​ពន្យា​កំ...    អាន807ដង ប្រកាស តំណែងស្នងការភ្នំពេញ និងស្វាយរៀង   អាន843ដង សហជីព​ដាក់​ញ្ញត្តិ​ជូន​លោក អូ​បា​ម៉ា មេដឹ​នាំ​ចិន និង​កម្ពុជា​   អាន819ដង លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង   អាន2234ដង ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើប?...    អាន613ដង ស្ថានីយ៍ថ្លឹងរថយន្ត ខេត្តបន្ទាយមានជ័យ ពុករលួយ    អាន683ដង ឡានដឹកលើសទម្ងន់បំផ្លាញផ្លូវនិងស្ពានមន្រ្តីជំនាញគ្មានវិធានការ    អាន851ដង ផ្លូវមួយចំនួនលោកអភិបាលក្រុងភ្នំពេញសម្ប ទានឲ្យប្រធានផ្សារដើមគដើរយកលុយផាស៊ីស្រេចតែចិត្?...    អាន685ដង យកកូនទាហ៊ានអោយទៅយាមក្រុមហ៊ុនឯកជន ហើយធ្វើទារុណកម្មដូចសត្វធាតុ   អាន19986ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
    មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
    ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
    កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីកអ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
    តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារសមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀនលោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
    បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
    ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយមេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
    តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
    លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      5031នាក់
    ម្សិលមិញ    10642នាក់
    សប្ដាហ៍នេះ    27388នាក់
    ខែនេះ    124970នាក់
    ឆ្នាំនេះ   3779178នាក់
    សរុប   34445424នាក់
    ថ្ងៃទី 17 ខែ 10 ឆ្នាំ 2019 ម៉ោង 16:02