បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម

ដោយៈ សៀមរាប ថ្ងៃទី 04 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 05:10 នាទី ចំនួនអានៈ 1324

ការ​គ្រប់​គ្រង​មនុស្ស​គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ មនុស្ស​គ្រប់​រូប​មាន​ភាព​​វៃ​ឆ្លាត មាន​ការ​បទ​បែន​ មនុស្ស​ខ្លះ​មាន​ភាព​ក្រឡិច​ក្រឡុចលេម​លើមអោប​ជើង​អោប​ដៃ​ ហៃ​អើ​តម្រូវ​ចិត្ត​មេ ទោះ​ដឹង​ថា​មេ​កំ​ពុង​ដើរ​ផ្លូវ​ខុស​ក៏ដោយ​​ អ្នក​ខ្លះនិយាយ​ផ្សេង​ធ្វើ​ផ្សេង ដែល​ទង្វើ​ទាំង​នេះ​ធ្វើ​អោយ​អ្នក​ដឹក​នាំ​មាន​ការ​លំ​បាក​ក្នុង​ការ​គ្រប់​គ្រង់​ មិន​ថាអ្នក​ដឹក​នាំ​គ្រួសារ​ ឬដឹក​នាំ​ប្រ​ទេស​នោះ​ទេ។

គេស​ង្កេត​ឃើញ​ថា នៅ​អាណត្តិ​ទី០៥​នេះ ប្រ​ជា​ពល​រដ្ឋ​ហាក់​បាត់​បង់​ជំ​នឿ​ទៅ​លើ​គណបក្ស​កាន់​អំ​ណាច ព្រោះ​តែ​ពួក​គេ​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​ចំ​ពោះ​ទង្វើ​មន្រ្តី​ថ្នាក់​ក្រោមដែល​តែ​ង​តែ​ជិះ​ជាន់​កៀប​សង្កត់ អាង​អំ​ណាច​នៅ​ក្នុង​ដៃ​ឃើញ​សថាខ្មៅ ឃើញ​ខ្មៅ​ថាជាស។ មន្រ្តី​ក្រោម​ឱវាត​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​សែន តែ​ង​តែ​ធ្វើ​អ្វី​លើស​គោល​ការណ៍ ដែល​ថ្នាក់​ដឹក​នាំ​ដាក់​អោយ​​។

ជាក់​ស្តែង​ដូច​ជា គេ​អោយ​សមត្ថ​កិច្ច​ទៅ​ការ​ពារ​ក្បួន​បាតុកម្ម​របស់​កម្មករ​ រោងចត្រ អោយ​ទៅ​ការ​ពារ​ក្បួនបាតុកម្មរបស់​ពល​រដ្ឋ​បុរីកីឡា បឹង​កក់ ក្នុង​ការ​តវា​ទាម​ទា​រក​យុត្តិធម៌​អំ​ពី​ជំលោះ​ដី​ធ្លីជាដើម តែ​សមត្ថ​កិច្ច​តែ​ង​តែ​ធ្វើ​លើស​គោលការណ៍​ បែ​ជា​ទៅ​ប្រើ​អំ​ពើ​ហឹង្សា​ វាយដំ​ប្រ​ជា​ពល​រដ្ឋ​អោយ​បែក​ក្បាល​ហូរ​ឈាម ចាប់​ដាក់គុគ បាញ់ទឹក​ដាក់​ឡើង​របូត​ខោរបូត​អាវ​ ដុត​ផ្ទះ​សំបែង ដែល​ទង្វើ​ទាំង​នេះហាក់​សាហាវ​ព្រៃ​ផ្សៃ។

ម្យ៉ាង​វិញ​ទៀត​ក្រុម​ហ៊ុន​ដី​សម្បទានសេដ្ឋកិច្ច​ឯកជន​តាម​ខេត្ត​​​មួយ​ចំ​នួន តែ​ង​តែ​រំលោភ​បំ​ពាន​យក​ដី​ប្រ​ជា​ពល​រដ្ឋ​រហូត​មាន​ការ​តវា ប្តឹង​ផ្តល់​ទៅ​អាជ្ញា​ធរ​ដែន​ដី សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ តែ​អ្វី​ដែល​ពួកគេ​ទទួល​បាន​គឺ​ភាព​អយុត្តិ​ធម៌ តែ​ង​តែ​ចាញ់​ក្តី​ជា​មួយ​ពួក​វណ្ណៈអភិជន​តែ​រហូត។

ពល​រដ្ឋ​តែង​តែ​និយាយរិះគន់​​ជា​ចំហរ​ថា មន្រ្តី​ថ្នាក់​ក្រោម​តែ​ង​តែ​លើក​យក​រឿង​ល្អៗ​ ធ្វើ​ជា​របាយការណ៍​ដាក់​ជូន​ថ្នាក់​លើ ដើម្បី​ឡើង​បុណ្យ​ឡើង​សក្តិឡើង​ប្រាក់​ខែ ឯ​ទុក្ខ​លំ​បាក​របស់​រាស្រ្ត​គឺ​មិន​ដែល​រាយ​ការ​ណ៍​ជូន​ថ្នាក់​លើ​នោះ​ទេ។ រី​ឯ​ប្រ​ព័ន្ធ​ផ្សប​ផ្សាយ​ភាគច្រើន​ក៏​ផ្សាយ​តែ​ព័ត៌មាន​លើកជើង​ល្អៗ​តែ​រហូត​ មិន​ដែល​ផ្សាយ​រិះ​គន់​ទង្វើ​អាក្រក់​របស់​អ្នក​ដឹក​នាំ​ថ្នាក់​ក្រោម​អោយ​ថ្នាក់​ដឹក​នាំ​កំ​ពូល​បាន​ដឹង​នោះ​ដែរ ដល់​លទ្ធ​ផល​ចុង​ក្រោយ​គឺ​ធ្វើ​អោយ​ថ្នាក់​ដឹក​នាំ​បាត់​បង់​ការ​ជឿ​ជាក់​ពី​ប្រ​ជា​រាស្រ្ត។

ពាក្យ​ស្លោក​មួយ​ពោលថា ”សសើរ​អោយស្លាប់ បង្អាប់អោយរស់“ ពាក្យ​ស្លោក​នេះ​វាគ្រប់​គ្រាន់​សម្រាប់​អោយ​មនុស្ស​ទូទៅ​យក​ទៅ​ពិចារណា។ ប្រពៃ​ណី​លើក​ជើង​វា​មិន​ចាត់​ទុកថាមាន​កំ​ហុស​នោះ​ទេ តែ​សូម​លើក​ជើង​តែ​រឿង​ដែល​អ្នក​គិត​ថា ត្រឹម​ត្រូវ កុំ​ឃើញ​គាត់​ធ្វើ​ខុស​ហើយ​នៅ​តែ​លើក​ជើង​ទៀត នេះគឺ​វាមាន​ន័យ​ថា សសើរ​អោយ​ស្លាប់​ហើយ។

ពលរដ្ឋ​បាន​បញ្ចេញ​មតិ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​អាណត្តិ​ទី​០៥នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ២០១៣ថា ពួកគេ​មិន​បាន​ស្អប់​ថ្នាក់ដឹក​នាំកំពូល​ទេ តែ​ពលរដ្ឋ​ស្អប់​ថ្នាក់​ដឹក​នាំ​ថ្នាក់​ក្រោម ដែល​ចូល​ចិត្ត​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ កេង​ប្រ​វ័ញ ជិះ​ជាន់​ បក្ស​ពួក​និយម មិន​មាន​ភាព​យុត្តិ​ធម៌​ អ្នក​មាន ​អ្នក​មាន​អំ​ណាច​អាង​ខ្សែ​ស្រឡាយ រក​ស៊ី​ខុស​ច្បាប់ ទង្វើ​ទាំង​នេះហើយ​ដែល​ធ្វើ​អោយ​គណបក្ស​ប្រ​ជា​ជន​បាត់​បង់​ប្រ​ជា​ប្រិយ​ភាព។

នៅ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ទៀត​ដែល​រដ្ឋា​ភិបាល​មិន​បាន​ចាប់​អារម្មណនោះគឺ បញ្ហាប្រ​ជា​ពលរដ្ឋ​អត់​ការ​ងារ​ធ្វើ​ ទៅ​ធ្វើ​ការ​នៅ​ស្រុក​គេ ប្រ​ព័ន្ធ​អប់រំចុះ​ខ្សោយ​ហើយ​មាន​ភាព​ពុករលួយ តម្លៃ​កសិផល​ របស់​កសិករ​តែង​តែ​ធ្លាក់ចុះនៅ​ពេល​ដល់​រដូវ​ប្រ​មូល​ផល និស្សិត​បញ្ចប់​ការ​សិក្សា​គ្មាន​ការ​ងារ​ធ្វើ បើ​គ្មាន​បក្ស​ពួក ឬខ្សែ​ស្រ​ឡាយ តំ​លៃ​អគ្គីសនី​ថ្លៃ ​ក្រុម​ហ៊ុន​ឯក​ជន​ជា​អ្នក​គ្រប់គ្រង​ចំណូល​ធំៗ​ពី​វិស័យ​ទេសចរណ៍ យួន​អន្តោប្រវេស​ចូល​មក​រស់​នៅ​ខុស​ច្បាប់​ក្នុង​ស្រុក​ខ្មែរ តំលៃ​ប្រាក់​ឈ្នួល​របស់​មន្រ្តី​រាជ​ការ និង​ប្រាក់​ឈ្នួល​កម្ម​ករ​ទាប​មិន​អាច​រស់​បាន​ស្រួល មេទា​ហ៊ាន​កេងស្បៀងសំភារៈប្រើ​ប្រាស ​កាត់​ប្រាក់​ខែ​កង​ទ័ព បទល្មើស​ព្រៃ​ឈើ ក្មេង​ទំនើង ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ពង្វគ់ក្មេង​ជំនាន់​ក្រោយ​ដែល​ខុស​ពី​ការ​ចង់​បាន​របស់​អាណា​ព្យា​បាលជា​ដើម​ ។ល។ កត្តា​ទាំង​អស់​ខាងលើនេះ​ហើយ ដែល​ធ្វើ​អោយ​ពលរដ្ឋ​ហាក់​អស់​ជំ​នឿ​ទៅ​លើ​គណបក្ស​ប្រ​ជាជនដែល​ជា​អ្នក​កាន់អំណាច។

គ្មាន​អាណាព្យាបាល ឬថ្នាក់​ដឹក​នាំ​ណា​ម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិ​របស់​ខ្លួន​លិច​លង់​ ឬបាត់​បង់​ការ​ជឿ​ជាក់ពី​ពល​រដ្ឋ​របស់​ខ្លួន​​នោះទេ តែ​ដោយ​សា​តែ​មនុស្ស​នៅ​ក្រោម​ឱវាត​មិន​គោល​រព​គោលការណ៍ថ្នាក់លើ មាន​គំនិត​មិន​ស្មោះ​ត្រង់ ចង់​បាន​តែ​ផល​ចំ​ណេញផ្ទាល់​ខ្លួន រហូត​រំ​លោភ​បំ​ពាន​អ្នក​ដ៏ទៃ ដែល​ឥទ្ធិពល​អាក្រក់​ទាំង​អស់​នេះ​ វា​ជះ​ទៅ​លើ​ថ្នាក់​លើ​ដោយ​មិន​ដឹង​ខ្លួន​ទៅវិញ។ វាជាការ​ពិតណាស់​នៅ​ក្នុង​សង្គម​គ្រួសារ​ កូន​ចៅ​ធ្វើ​ខុស​ម៉ែឳជា​អ្នក​ទទួលកំហុស ដូច​ពាក្យ​ស្លោកមួយ​បាន​ពោលថា ”ហាទៅ​វាស្លាក់ ខ្ជាក់ទៅ​វា​ស្លែង ស្តោះទៅ​វា​លើ​ទ្រូង​ឯង“។

ពលរដ្ឋ​កម្ពុជា​កំ​ពុង​រង​ចាំមើល​លទ្ធ​ផល​ការ​បោះ​ឆ្នោត​អាណត្តិ​ទី០៥​កាល​ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣​ថ្មី​ៗនេះថា តើ​គណបក្ស​ប្រ​ជាជន​បន្ត​កាន់​អំណាច ឬ​គណបក្ស​សង្រ្គោះជាតិ​ជា​អ្នក​កាន់​អំ​ណាចវិញ?

ពលរដ្ឋ​ចង់​ដឹង​ទៀតថា បើគណបក្ស​ប្រ​ជាជន​បន្ត​ជាប់​ឆ្នោត តើ​ថ្នាក់​ដឹក​នាំ​និង​បំ​ពេញ​តម្រូវ​ការ​ដែល​ពលរដ្ឋ​ខ្មែរ​ចង់​បាន​​ ហើយ​អាច​លុប​បំ​បាត់​ទង្វើ​អាក្រក់​របស់​ថ្នាក់​ក្រោម​ដែ​ឬទេ នៅ​អាណត្តិ​ថ្មីនេះ? ហើយ​បើ​គណបក្ស​សង្រ្គោះជាតិ​ជា​អ្នក​ជាប់​ឆ្នោត​វិញ​ តើ​បក្ស​នេះ​គោរព​តាម​សន្យា​ដែល​បាន​លើក​ឡើង​ជា​ច្រើន​ចំណុច​ដែរ​ឬអត់៕ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សំណុំ​រឿង​លោក ឈូក បណ្ឌិត ​អាច​នឹង​ត្រូវ​ដក​ចេញ​   អាន1562ដង ព្រៃលិចទឹកពីរហិកតាត្រូវបានគេឃុបឃិតគ្នាកាប់បំផ្លាញក្នុងរយ:ពេលតែបីថ្ងៃ   អាន1484ដង អ្នក​ភូមិ​មួយ ក្នុង​តំបន់​ក្រហម នាំ​គ្នា​តវ៉ា​សុំ​ជំនួយ​​បន្ទាន់ ដោយ​សរសេរ​ថា ​«​ភូមិ​?...    អាន1556ដង កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប   អាន1689ដង វាយ​​កូនហើយ​យក​កាវវិទ្យា​សាស្រ្តបិត​ដៃ​ភ្ជាប់​​ជញ្ជាំង​ជាប់​គុគ​៩៩ឆ្នាំ   អាន1557ដង លោក ម៉ៅសារ៉េត ប្រើរថយន្តទាហ៊ានដឹកឈើអត់ច្បាប់ឆ្លងខេត្តគ្មានខ្លាចអ្វីទាំងអស់   អាន1569ដង សំណើ​របស់​លោក សម រង្ស៊ី ជា​លើក​ទី៣ត្រូវបានរដ្ឋាភិបាល​ច្រាន​ចោល​ទៀត   អាន1375ដង ពលរដ្ឋសង្ស័យថា លោក ថៃ-គឹមហេង ជំនួយការរបស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ រកស៊ីដឹកឈើគេចព...    អាន1432ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1558ដង តំណាងរាស្រ្តគណបក្ស​សង្គ្រោះជាតិ​ទៅ​ស្បថ​មុខ​ប្រាសាទអង្គរ​វត្ត   អាន1625ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1861នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    18899នាក់
ខែនេះ    125977នាក់
ឆ្នាំនេះ   2583880នាក់
សរុប   51943806នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 09:06