អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 19 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 03:03 នាទី ចំនួនអានៈ 2097

អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត​សៀមរាប ចុះ​រុះរើផ្ទះប្រ​ជា​ពល​រដ្ឋ​ដែ​ល​រស់នៅ​ជិត​៣០​ឆ្នាំ ស្ថិត​នៅ​ក្នុង​ភូមិ​ដក់​ពោធិ៍ ក្រុម​ទី០៣ សង្កាត់ស្លក្រាម ក្រុង​សៀមរាប នៅ​ក្បែរ​ចញ្ចើម​ផ្លូវ​លោក​តាណឿយជាប់​និង​ផ្លូវ​ជាតិ​លេខ​៦ ដោយ​គ្មាន​សំ​ណង​សូម្បី​មួយ​កាក់​មួយ​សេន​លុយខ្មែរ ដែលនាំអោយ​ម្ចាស់ផ្ទះ​ស្ទើតែក្អួតឈាមស្លាប់ នៅ​ព្រឹក​ថ្ងៃទី១៩​នេះ។

លោក វ៉ាយ រ៉ាវុធ អាយុ​ប្រហែល​ជាង​៥០​ឆ្នាំបាន​រៀប​រាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃ​ទី១៩​នេះ​ទាំង​ទឹកភ្នែក​រលីង​រលោងថា លោក​និង​ក្រុម​គ្រួសារ​បាន​រស់​នៅ​ទី​នេះតាំង​ពី​ឆ្នាំ១៩៨៧​មក​ម្លេះ ហើយ​ថែម​ទាំង​មាន​សំបុត​កម្ម​សិទ្ធ​ដី​ពី​អាជ្ញាធរ​​ទៀត​ផង។ ឥលូវ​រដ្ឋ​ត្រូវ​ការ​ពង្រីក​ផ្លូវ​លោក​តាខៀវនឿយបែជា​ចោទថា លោក​ធ្វើ​ផ្ទះ​លើ​ដី​ផ្លូវ​ទៅ​វិញ ហើយ​មក​បង្ខំ​អោយ​លោក​រុះ​រើ ដោយ​មិន​មាន​សំណង​សូម្បី​មូយ​កាក់​មួយ​​សេន​ទាល់​តែ​សោះ។  លោក វ៉ាយ រ៉ាវុធ បន្តថា លោក​មិន​ប្រ​ឆាំង​និង​អាជ្ញាធរ​ទេ តែ​លោក​សូម​សំនូម​ពរ​ទៅ​អាជ្ញាធរអោយ​ជួយ​ដោះ​ស្រាយ​តាម​គោល​នយោ​បាយខ្លះៗជូន​គាត់ផង ព្រោះ​គាត់​គ្មាន​ដី​គ្មាន​ផ្ទះផ្សេង​សំ​រាប់​រស់​នៅ​ទេ បើ​អត់​ពី​ផ្ទះ​នេះទៅ​មាន​តែ​ដើរ​ដេក​តាម​ចិញ្ចើម​ផ្លូវ​ទាំង​គ្រូសារ​ជាមិន​ខាន។ ម្យ៉ាង​ទៀត​លោក លោក វ៉ាយ រ៉ាវុធ បន្ថែមថា បើ​អាជ្ញាធរ​រុះ​រើ​ផ្ទះ​គាត់​ហើយ សូម​រុះ​រើ​ផ្ទះដែល​នៅ​ម្ខាង​ផ្លូវ​ដែល​ជាប់​ចំ​ណី​ថ្នល់​ដូច​គ្នាផង​ កុំ​ធ្វើ​បាប​តែ​គាត់​ជាអ្នក​ក្រ ឯផ្ទះ​អ្នក​មាន​ខ្សែមាន​ខ្នង​ជាប់​ចំ​ណី​ថ្នលដែរ​តែបែជា​​មិន​រុះ​រើទៅ​វិញ។

លោក ខៀវ សត ចៅ​សង្កាត់​ស្លក្រាម​បាន​និយាយ​យ៉ាង​ខ្លីប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា រដ្ឋ​គ្មាន​គោល​ការណ៍​សង​ ឬ​ដោះ​ដូរ​អ្វី​ជូន​លោក វ៉ាយ រ៉ាវុធ ទេព្រោះ​គាត់​ធ្វើ​ផ្ទះ​លើ​ដី​ចំ​ណី​ផ្លូវ ម្យ៉ាង​ទៀត​អាជ្ញាធរ​បាន​ជូន​ដំ​ណឹង​ដល់​ម្ចាស់​ផ្ទះ​រូបនេះតាំង​ពី​២​ឆ្នាំ​មុន​មក​ម្លេះ ថា​ដី​នេះ​ជាដី​ចំ​ណីផ្លូវ។

លោក សោម សម្បត្តិ​ អភិបាល​រង​ក្រុង​បាន​អោយ​ដឹងថា លោក​ធ្វើ​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ ហើយ​ការ​ចុះ​រុះ​រើនេះ​គី​មាន​ចំ​ណា​ សជណ ពី​សាលាខេត្ត​ត្រឹម​ត្រូវ ក្នុង​ការ​ពង្រីកផ្លូវ​លោកតាខៀវ​នឿយដែលមាន​ទំ​ហំ៣៥ម៉ែត្រ។ លោក អភិបាលរង​ក្រុង​បាន​បន្ថែមថា អាជ្ញាធរ​មិន​មែន​រុះ​រើតែ​ផ្ទះ​លោក វ៉ាយ រ៉ាវុធ ទេ ផ្ទះ​ផ្សេង​ក៏រើដែរ​អោយ​តែ​ជាប់​ចំណី​ផ្លូវ​ដែល​ត្រូវ​ពង្រីក តែ​គេ​រើ​ផ្ទះ​លោក វ៉ាយ រ៉ាវុធ មុន​ព្រោះ​វា​ចំ​ផ្លូវ​ដាក់​លូបង្ហូរទឹកដែល​គេ​កំ​ពុង​តែ​សាង​សង់។

ដោយ​យោង​ទៅ​តាម​សំនូម​ពរ​របស់​លោក វ៉ាយ រ៉ាវុធ សុំ​ពន្យាពេល​មួយ​អាទិត្យ​ក្នុង​ការ​រើ​រៀប​ចំឥវ៉ាន់និង​ទ្រព្យ​សម្បត្តិនៅ​ក្នុង​ផ្ទះ អាជ្ញាធរ​សម្រេច​ចិត្ត​ដក​ខ្លួន​ថយដោយ​ទុក​ពេល​អោយ​ លោក វ៉ាយ រ៉ាវុធ ចំនួន​២ថ្ងៃក្នុង​ការ​រៀប​ចំ​យក​ទ្រព្យ​សម្បត្តិ​ចេញ ហើយ​២ថ្ងៃក្រោយអាជ្ញាធរ​និង​ចុះ​មក​ផ្តង​ទៀត​ដើម្បី​រុះ​រើ​ម្តង​ទៀត គឺ​រើ​ទាំង​សង​ខាង​ផ្លូវមិន​អោយ​មាន​ការ​ច្រណែនគ្នាទេ។

លោក វ៉ាយ រ៉ាវុធ សូម​សំ​នូមពរ​យ៉ាង​ទទួចដល់​លោក ឃឹម ប៊ុនសុង អភិបាល​ខេត្ត​សៀមរាប​មេត្តាជួយ​ផ្តល់​ជា​ថវិការ​ខ្លះៗដល់​ក្រុម​ក្រួសារ​លោកផង ព្រោះ​ផ្ទះ​របស់​គាត់​២ល្វែង​និង​ត្រូវ​វាយ​កម្ទេច​ចោល​កើត​ជាផេះ​ហើយ លោក​គ្មា​ន​កន្លែង​ជ្រកទេ មាន​តែនាំ​កូន​ចៅ​ដេក​តាម​ជញ្ចើម​ផ្លូវ​ដូច​អ្នក​សុំ​ទានមិន​ខាន បើរដ្ឋ​មិន​មាន​គោលការ​ណ៍​ដោះដូរ​ជូន​លោក​ទេនោះ។

ក្រុម​ប្រ​ជាពល​រដ្ឋ​ដែល​ឈរ​មើល​ក្រុម​កម្មករ​វាយ​កម្ទេច​ផ្ទះ​លោក វ៉ាយ រ៉ាវុធ មួយ​ល្វែង​ខាង​ក្រោម​កាល​ពី​ព្រឹក​មេញនោះ នាំគ្នា​និយាយ​ទាំង​ហួស​ចិត្ត​ថា អាជ្ញាធរ​ហាក់​គ្មាន​បេះ​ដូង ផ្ទះ​គាត់​រស់​នៅ​ជិត​៣០​ឆ្នាំ​ហើយ ឥលូវ​រដ្ឋ​ត្រូវ​ការ​បែជាមិន​មាន​ការ​ដោះដូរ​ជូន​គាត់ ហើយ​ប្រើ​អំ​ណាច​សមត្ថ​កិច្ច​រាប់​សិប​នាក់មក​ការ​ពារ​ក្នុង​ការ​រុះ​រើ​ដែល​រូប​ភាព​បែបនេះ ហាក់​មាន​ចេតនា​គំ រាម​កំ​ហែង​ដល់​ពល​រដ្ឋ​ក្រីក្រ​ស្លូត​ត្រង់អញ្ចឹង ដែល​ធ្វើ​អោយ​អ្នក​ធ្វើ​ដំ​ណើរ​ខ្លះស្មាន​តែ​គេ​ចាប់​គ្រឿង​ញៀន​ខ្នាតធំ ឬ​បង្ក្រាប​ក្រុម​ភារវកម្ម៕ដោយ៖​ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1491ដង ភាពសិចស៊ីធ្វើអោយ ឆៃលីដាឡែន ធ្លាក់កូដ   អាន1656ដង រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន1590ដង មេប៉េអឹមស្រុកត្រពាំងប្រាសាទឃាត់ខ្លួនអ្នកកាសែតគ្រាន់តែអ្នកកាសែថតរថយន្តរបស់ខ្លួន   អាន1559ដង សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង   អាន1474ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1537ដង សារថ្វាយព្រះពរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្?...    អាន2002ដង បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ   អាន1693ដង លោក ​គុណញឹម​ជាអគ្គនាយក​គយកំពុង​តែល្បីឈ្មោះ​ខាងប្រព្រឹត្តអំ​ពើពុករលួយ​លោក​នាយករដ្ឋមន្?...    អាន2255ដង បណ្តុះបណ្តាយ អជ្ញាកណ្តាល ចៅក្រម កីឡាវាយសី ថ្នាក់ជាតិ ត្រៀមស៊ីហ្គេមឆ្នាំ២០២៣   អាន1678ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5012នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    22050នាក់
ខែនេះ    129128នាក់
ឆ្នាំនេះ   2587031នាក់
សរុប   51946957នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 17:02