សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង

ដោយៈ សៀមរាប ថ្ងៃទី 23 ខែ 10 ឆ្នាំ 2013 វេលាម៉ោង 09:50 នាទី ចំនួនអានៈ 1474

នៅព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ២០១៣​នេះ សមត្ថ​កិច្ច​ចំរុះ​ដូចជា​មេព្រៃ​ ប៉ូលីស​សេដ្ឋ​កិច្ច អាជ្ញាធរ​ដែនដី ដែល​ដឹក​នាំកំលាំង​ដោយលោក សុខ-កែវបណ្ឌិត ព្រះរាជអាជ្ញារង​តំណាង​អេយ្យការ ដែល​បញ្ជា​ផ្ទាល់​ពីលោក​ទី​-វិនថាល់ ព្រះរាជ​អាជ្ញាសាលាដំបូងខេត្ត​សៀម​រាប ចុះ​រឹប​អូស​បាន​ឈើ​ក្រ​ញូង​ចំនួន​៣៣២៧គីឡូក្រាម ស្មើនិង​៩៦ដុំ និង​រថ​យន្ត​សេរីទំនើបចំនួន​២គ្រឿងនៅ​ចំនុច​ភូមិវិហ៊ារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀម​រាប​ខេត្ត​សៀម​រាប។

យោង​តាម​សម្តី​មន្រ្តី​ជំនាញ​បាន​អោយ​ដឹងថា រថ​យន្ត​ម៉ាក​ហៃលេនដឺ​ពណ៍​ខ្មៅពាក់​ស្លាកលេខ ភ្នំពេញ2U-8263 និង​រថ​យន្ត​ម៉ាក​បាឡែន​ពណ៍​ស្ករគ្មាន​ស្លាក​លេខ ផ្ទុក​ឈើ​ក្រញូង​ពេញៗ​ យក​មក​ជ្រក​ទុកក្នុង​ការាសជួស​ជុល​និង​ផ្ញើរ​ថ​យន្ត​ក្នុង​អាស័យ​ដ្ឋាន​ខាង​លើ។ មន្រ្តី​ជំនាញបាន​បន្តថា ក្រុម​ការ​ងារ​​​បាន​តាម​ដាន​រថ​យន្ត​ខាងលើ​ជា​យូរណាស់​មក​ហើយ​តែ​ពុំ​ទាន់​អាច​រក​ឃើញ​ព្រោះ​ឈ្មួញ​បាន​យក​មក​លាក់​ទុក​កន្លែង​ដែល​មាន​រថ​យន្ត​ផ្ញើ​ច្រើន​រញេរញៃបែបនេះ តែ​ជា​អកុសល់​ដល់​ថ្ងៃអន្សា ស្រាប់​តែ​នៅ​ព្រឹក​ដដែល​នេះ​មាន​អ្នក​កាសែត​មួយ​ក្រុម​រថ​យន្ត​ខូច​ ក៏យក​មក​ជួស​ជុល​ក្នុង​ការាស​ខាងលើ​ បណ្តាល​អោយ​ម្ចាស់​ឈើ​ភ័យ​បើក​រថ​យន្ត​ម៉ាក​បាឡែន​ពណ៍​ស្ករ​ដែលផ្ទុក​ឈើ​ក្រ​ញូង​ពេញ​រ​ត​គេច​អស់​មួយគ្រឿង​ ទើប​បែកការណ៍អ្នក​កាសែត​ក៏បាន​រាយណ៍​ជូន​ព្រះ​រាជ​អាជ្ញា និង​មន្រ្តី​ជំ​នាញ​អោយ​មក​ក្របួច​យក​បាន​រថ​យន្ត​២​គ្រឿង​ដែល​នៅ​សល់​ខាង​លើបានខណៈ​ឈ្មួញ​ដំ​ពុង​បំ​រុង​បើ​ក​រត​បន្ត​ទៀត។​

លោក ម៉ែន-វុទ្ធី មន្រ្តី​​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប បាន​អោយ​ដឹង​ថា ខាង​​រដ្ឋ​បាល​ព្រៃ​ឈើ​​បាន​កសាង​សំណុំ​រឿង​ និង​បញ្ជួនវត្ថុតាង​​ទៅ​តុលាការទៅ​តាម​ផ្លូវ​ច្បាប់ នៅ​រសៀល​ថ្ងៃទី​២៣​ដដែល​នេះ។  លោក​បាន​បន្ថែមថា ជា​បឋម​ពុំ​ទាន់​ដឹង​ថា​អ្នក​ណា​ជា​ម្ចាស់​ឈើ​នៅ​ឡើយ​ទេ ឯកន្លែង​ទុក​រថ​យន្ត​ដឹក​ឈើ​នេះ​ជា​កន្លែង​ជួល​ផ្ញើ​រថ​យន្ត ដែល​ម្ចាស់​ដី​មាន​ឈ្មោះ ថៃ-សារៀន ភេទប្រុស អតីត​ជា​ប្រធាន​ហិរញ្ញ​វត្ថុនៅ​សាលាខេត្ត​សៀម​រាប បច្ចុបន្ន​ចូល​និវឌ្ឍន៍។

នៅ​ពេល​សមត្ថ​កិច្ច​ហៅ​លោក​ ថៃ-សារៀន​ ដែល​ជា​ម្ចាស់​ដី​ឡូ​ខាង​លើ​មក​សួរ​នាំ លោក​ហាក់​ធ្វើ​ស្រលាំង​កាំង ថា​មិន​ដែល​ដឹង​ថា មាន​រថ​យន្ត​ដឹក​ឈើ​យក​មក​ចត​នៅ​ក្នុង​ដី​របស់​គាត់​ទេ។

បើ​យោង​តាម​ប្រ​ភព​ពល​រដ្ឋ​ជិត​ខាង​បាន​លួច​បង្ហើប​ថា រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះ​ តែ​តែ​យក​មក​ចត​នៅ​ក្នុង​ដី​ឡូ​នេះ​ជា​ញឹក​ញាប់​ តែ​មិន​ដែល​ឃើញ​មាន​សមត្ថ​កិច្ច​ណា​មក​ក្បែរ​នោះ​ទេ ជូន​ពេល​ខ្លះ​ចត​ពេញ​មួយ​យប់​ ជូន​ពេល​ខ្លះ​ចត​២-៣​ម៉ោង​ក៏​ចល័ត​ចេញ​បាត់​ទៅ។

សូម​បញ្ជាក់ថា នៅ​ក្នុង​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​សមត្ថ​កិច្ច​បាន​រក​ឃើញ​ បំពង់​ទីពមួយ​ដើម ទុយយោ​សំ​រាប់​ជក់​ថ្នាំ និង​វិក័យ​ប័ត្រ​ធ្វើ​បូម​រថ​យន្ត​ដែ​ល​​​ម្ចាស់​រថ​យន្ត​ឈ្មោះ តឿ និង​កន្លែង​ធ្វើ​បូមរថ​យន្ត​​ឈ្មោះ​ជាង​ដើម​ស្វាយ។

បើ​យោង​តាម​ប្រ​ភព​ក្រៅ​ផ្លូវ​ការណ៍​មួយ​បាន​អោយ​ដឹង​ថា ឈ្មោះ តឿ នេះជា​មេ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ដែល​ល្បី​ល្បាញ​ម្នាក់​នៅ​ផ្សា​ដើម​ក្រ​ឡាញ់​ខេត្ត​សៀម​រាប។ ប្រ​ភព​បន្ត​ថា មុន​ពេល​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខាង​លើ​ធ្វើ​ចរាចរណ៍​ម្តង​ៗ​ លោក តឿ តែង​តែ​ជិះ​រថ​យន្ត​ម៉ាក​ទី​កូ​ឆ្វែល​ចុះ​ឡើង​មើល​ផ្លូវជា​មុន ដឹង​ថា​មាន​សុវត្តិ​ភាព​ទើប​បញ្ជា​អោយ​រថ​យន្ត​ដឹក​ឈើ​ចេញ​ដំ​ណើរ។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​សង្ឃឹម​ថា សមត្ថ​កិច្ច​និង​តុលាការ​ខេត្ត​សៀម​រាប​ អាច​វែក​មុខ​រក​ម្ចាស់​ឈើ​ខាង​លើ​យក​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​ជាក់​ជា​មិន​ខាន៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ខ្សឹបដាក់មេក្រូៈ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋានខេត្តសៀមរាបគួរតែរំ?...    អាន1778ដង តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន1611ដង ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ   អាន2209ដង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងរងការចោទថាប្រើប្រព័ន្ធតុលាការគំរាមពលរដ្ឋ   អាន1697ដង ពលរដ្ឋបុរីកីឡា​ដែល​​មាន​ជំ​លោះ​ដីធ្លីដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការនៅ​ព្រឹកនេះ​   អាន1463ដង CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន   អាន1423ដង បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្...    អាន2035ដង លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ...    អាន2394ដង នាង កាតុ ឆេះ​ដុំ​នឹង​ព័ត៌មាន​លែងលះ​ប្តីព្រោះ​អត់មាន​កូន   អាន1489ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1565ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1762នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    18800នាក់
ខែនេះ    125878នាក់
ឆ្នាំនេះ   2583781នាក់
សរុប   51943707នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 08:36