ព័ត៌មានក្ដៅ

    តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល

    ដោយៈ មករា ភ្នំពេញ ថ្ងៃទី 10 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 07:10 នាទី ចំនួនអានៈ 1950

    លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​ពី​បទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការចែក​ខិត្តប័ណ្ណ​ជាច្រើន​រយ​សន្លឹក ដែល​ខ្លឹមសារ គឺ​មាន​គោលបំណង​ញុះញង់​ឲ្យមាន​ការ​ផ្តួលរំលំ​រាជរដ្ឋាភិបា​ល​ស្របច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

    ប៉ុន្តែ ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ រូបនេះ បាន​បដិសេធ​មិន​ចូលរួម​សវនាការ​នោះទេ តែ​នឹង​ឲ្យ​មេធាវី ចូលរួម​ដើម្បី​តតាំង​នីតិវិធី​ក្នុងពេល​សួរដេញដោល​។​ ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជ​អា​ជ្ញរង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ឲ្យចូល​ខ្លួន​នៅក្នុង​សវនាការ ទាក់ទង​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៣​។

    ក្នុង​ដីកា​នោះ បានបញ្ជាក់​ថា «​បង្គាប់​ឲ្យឈ្មោះ សួន សេរី​រដ្ឋា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជាតិខ្មែរ ទីលំនៅ​កំណើត​នៅ​ឃុំ​ខ្នាច​រមាស ស្រុក​ប​វិល ខេត្ត​បាត់ដំបង ឲ្យចូល​ទៅកាន់​សាលាដំបូង​រាជ​ធា​នី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤ វេលា​ម៉ោង​៨​ព្រឹក ដើម្បី​ឆ្លើយ​ដោះសារ​ពី​ការចោទប្រកាន់​មកលើ​ខ្លួន​»​។​   ​

    លោក សួន សេរី​រដ្ឋា ជាប់ចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តបទ​ឧក្រឹដ្ឋជា​អា​ទិ៍ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រៅប្រទេស កាលពី​អំឡុង​ឆ្នាំ​២០១១, រួមគំនិត​ក្បត់​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៣, រួមគំនិត​ក្បត់​, អំពើ​ប្រឆាំង​ប្រជាពលរដ្ឋ ដែល​មាន​សិទ្ធិ​បោះឆ្នោត​មិនឲ្យ​ទៅ​បោះឆ្នោត និង​ការរំខាន​មិនឲ្យ​ដំណើរការ​បោះឆ្នោត បាន​ប្រព្រឹត្ត​នៅ​ខេត្ត​តាកែវ រាជធានី​ភ្នំពេញ ក្រុង​ប៉ោយប៉ែត និង​ខេត្ត​បន្ទាយមានជ័យ ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០០៧ រហូត​ដល់​អំឡុង​ឆ្នាំ​២០១៣​។ ​ ​ពាក់ព័ន្ធ​បញ្ហា​នេះ លោក សួន សេរី​រដ្ឋា បាន​ប្រាប់​គេហទំព័រ​ក្នុងស្រុក​មួយ​ថា «​ខ្ញុំ​ត្រៀម​ចូលខ្លួន​ទៅ​តតាំង​ក្តីនេះ​គ្រប់​ពេល​ទាំងអស់​ឲ្យតែ​រដ្ឋាភិបាល ព្រម​ទទួល​នូវ​លក្ខខ័ណ្ឌ​ចំនួន​៣​ចំណុច របស់​ខ្ញុំ​នោះ គឺ​១-​ដោះលែង​សកម្មជន​របស់​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​ជាប់​ឃុំឃាំង​ឲ្យមាន​សេរីភាព ដោយ​គ្មាន​លក្ខខ័ណ្ឌ​។ ២-​អនុញ្ញាត​ឲ្យ ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ចុះបញ្ជី​ជា​គណបក្ស​នយោបាយ​ស្របច្បាប់ នៅក្នុង​ប្រទេស​ខ្មែរ ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​ប្រកួតប្រជែង​គ្នា​ដោយ​ចំហ និង​ស្មើភាព និង​៣-​មិន​ត្រូវ​ចាប់ខ្លួន​ខ្ញុំ ឬក៏​ឃុំខ្លួន​ខ្ញុំ​ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​តតាំង​ក្តី​នៅក្នុង​តុលាការ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ខ្លួនឯង​។

    តែ​បើ​រដ្ឋាភិបាល​នេះ មិន​យល់ព្រម​តាម​លក្ខខណ្ឌ​៣​ខាងលើ​នេះ​ទេ នោះ​មាន​តែ​មេធាវី​របស់​ខ្ញុំ​លោក សុខ សំអឿន ទេ ដែល​ចូល​ទៅ​ការពារ​ខ្ញុំ​ក្នុង​តុលាការ​»​។​   ​គួរបញ្ជាក់​ថា កាលពី​ខែ​សីហា ឆ្នាំ​២០១៣​កន្លងទៅ យុវជន​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លួន​រហូត​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ តែ​ក្រោយមក​បាន​ដោះ​លែងឲ្យ​មាន​សេរីភាព​ឡើងវិញ​។ យុវជន​ទាំងនេះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ការចែក​ខិត្តប័ណ្ណ ដែល​មាន​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន860ដង លោ​ក ​ប៉ែន​ ស៊ី​ម៉ន​ចូល​និវត្ត​ន៍​នៅ​ថ្ងៃ​ទី​១៥ ​កញ្ញា ​ឆ្នាំ​២០​១៤​ កំពង់​សុំ​ពន្យា​កំ...    អាន888ដង សហជីព​ដាក់​ញ្ញត្តិ​ជូន​លោក អូ​បា​ម៉ា មេដឹ​នាំ​ចិន និង​កម្ពុជា​   អាន858ដង ព្រះករុណា​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ស្តេចយាង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ អ្នកឧកញ៉ា​មហា​ភ?...    អាន746ដង លោក ភោគវីរៈ បើកដៃអោយ​រទេះដឹកឈើ​ហែកឋិនទាន   អាន714ដង អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប   អាន513ដង តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន2983ដង ស្នងការ​រងខេត្ត​កំពង់ចាម​បុក​​ក្មេង​ប្រុស​ម្នាក់​ស្លាប់ រួច​បើក​រថយន្ត​ចេញ​​ទៅធ្វើ​ម?...    អាន893ដង ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក   អាន2408ដង សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន1567ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
    សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
    ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
    សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាមឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
    មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័នប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
    ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាចអ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
    លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌនៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
    លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយបែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
    សេចក្តីជូនដំណឹងយើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
    ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផងចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      239នាក់
    ម្សិលមិញ    6407នាក់
    សប្ដាហ៍នេះ    26790នាក់
    ខែនេះ    36603នាក់
    ឆ្នាំនេះ   2289069នាក់
    សរុប   37445174នាក់
    ថ្ងៃទី 07 ខែ 08 ឆ្នាំ 2020 ម៉ោង 02:10