លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 30 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 07:24 នាទី ចំនួនអានៈ 1811

លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ៍​ពិ​សេស​​របស់​​នាយកដ្ឋាន​​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហារ​ផ្ទៃ រាល់​ថ្ងៃនេះ​កំពុង កាក់​កប​​ជា​មួយ​ការប្រមូល​លុយ​ពី​ឈ្មួញ​រកស៊ី​ខុសច្បាប់ រថយន្ត​ដឹកឈើ ហើយ​គាបសង្កត់​ប្រជាពលរដ្ឋ ទន់ខ្សោយ​ដែលជា​អ្នករកស៊ី​ដឹក​ទំនិញ​បន្តិចបន្តួច​ពី​ជាយ​ដែន​ទៅ​លក់​តាម​ខេត្ត យក​ទៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​ដោយ​មិន​ខ្វល់​ពី​ភាព​ក្តៅក្រហាយ​របស់​ប្រជាពលរដ្ឋ​ឡើយ​។​

​ក្រុម​ឈ្មួញ​រកស៊ី​ក្នុង​ទឹកដី​ខេត្ត​ឧត្តមានជ័យ និង​ខេត្ត​សៀមរាប បាន​បង្ហើយ​ឲ្យដឹងថា រាល់ថ្ងៃ​នេះ​ពួក​គាត់ ​ពិបាក​រក​ស៊ី​ណាស់ ព្រោះ​​មាន​​សមត្ថកិច្ច​មិន​តិច​​ជាង​១០​​ស្ថាប័ន​​ទេ​ដាក់​​ប៉ិស្តិ៍​ជជុះ​ឃាត់​​រថ​យន្ត​ពួក​គាត់​យក​លុយ​ ក្នុង​នោះ​គេ​​សង្គេត​ឃើញ​ស្ថាប័ន​​នគរបាល​​សេដ្ឋកិច្ច​​ក្រ​សួង ក្រោម​​ការគ្រប់​គ្រង​របស់​លោក សក្តិ​៤ ឡុង​សំអឿន ដាក់​ប៉ុស្តិ៍​ច្រើនជាងគេ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ប៉ុស្តិ៍​ដែល​លោក ឡុងសំអឿន ឈរជើង​នៅ​ខេត្តសៀមរាប ខេត្ត​ឧត្តរមានជ័យ គឺជា​ប៉ុស្តិ៍​លេខ​១ ដែល​មាន​បទល្មើស​ជំនួញ​ឈើប្រណិត​ខុសច្បាប់​ច្រើន​បំផុត ព្រោះតែ​ការ​ពូកែ​អេប​អប​យកចិត្តយកថ្លើម​មេ​កើយ បាន​ធ្វើឲ្យ ឡុងសំអឿន ល្បីឈ្មោះ​និង​លេចមុខ​ជាង​គេ​ល្បី​ពូកែ​ក្ដោប​សេដ្ឋកិច្ច​ខ្លាំងជាងគេ ប្រមូល​លុយ​ពី​ឈ្មួញ​បាន​ច្រើន​យកទៅ​ជូន​លោក យិន ប្រសិទ្ធ មួយខែៗ​រាប់ ម៉ឺន​ដុល្លា​។​ ដោយសារតែ​រឿង​នេះ​ហើយ​ធ្វើឲ្យ ឡុងសំអឿន ឡើង​សក្តិ​៤​ក្នុង​មួយ​ប៉ប្រិចភ្នែក និង​មាន សិទ្ធ​ដើរ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បាន​ដល់​ទៅ​២​ខេត្ត​។​

​ដើម្បី​បញ្ចៀស​ពី​ការស្តីបន្ទោស និង​ដក​ទៅ​នៅ​ខេត្ត​ផ្សេង​ដែល​ជា​ខេត្ត​អត់​ខ្លាញ់ លោក ឡុងសំអឿន បានដើ​គោះ​លុយ​ពី​ក្រុម​ឈ្មួញ​និង​រឹតបណ្តឹង​ប៉ូលិស​នៅ​តាម​គោលដៅ​ឲ្យ​គៀប​ឈ្មួញ​តាមរបៀប​បង្ខំ​ដើម្បី​ប្រមូល​លុយ​ឲ្យ​ថ្នាក់លើប​ន្តតាម​ការគ្រោ​ង​ទុក​រៀងរាល់​ខែ​។ បើទោះបីជា​ដឹងថា ពិបាក​រក​ប្រាក់​ក៏ ដោយ ដើម្បី​បាន​មក​នៅ​តាម​ប៉ុស្តិ៍​ល្អ ដែល​មាន​ខ្លាញ់​ដូចជា​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ ពួកគេ សុទ្ធតែ​ត្រូវបាន​ដេញថ្លៃ​។​

​គួរបញ្ជាក់​ថា បច្ចុប្បន្ន​នេះ ​ឡុង​សំអឿន​ បាន​ពុះពារ​​គ្រប់ឧ​ស័គ្គ​សព្វបែបយ៉ា​ង​ដើម្បី​ទិញ​តំណែង​ខ្លាញ់​មួយ​នេះ​ឲ្យបាន​គ្មា​ននណា​ហ៊ាន​ប៉ះពាល់​រូបគេ​បាន​ឡើយ បើ​ទោះបីជា​មន្ត្រី​តាម​ខេត្ត​ផ្សេងៗ ត្រូវ​ថ្នាក់លើ​ធ្លាប់​ដក​បញ្ឈ​ជើង​ជា​បន្តបន្ទាប់​ក៏​ដោយ សម្រាប់​លោក​សក្តិ​៤ ឡុងសំអឿន គឺជា​បុរស​ផ្កា​រីក​គ្រប់​រដូវ​។​

​ពាក់ព័ន្ធទៅនិង​ករណីខាង​លើ​​នេះ​អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​​​សុំ​ការអធិប្បាយ​ពី​លោក ឡុង សំអឿន នគរបាល​សេដ្ឋកិច្ច​ក្រ សួង​គ្រប់គ្រង​ពីរ​ខេត្ត​បានទេ ព្រោះ​ទូរ​សព្ទ័​មិន​ចូល​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក កឹម វិក្រា​​ នៅតែប្រព្រឹត្តអំពើពុករលួយ នៅក្រុមហ៊ុនទូរគមនាគមន៏កម្ពុជាដូច​​​លោក​ ឡៅ​ ?...    អាន1438ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹងអំពីរបៀបបង្កាទឹកជំនន់ឆ្នាំនេ?...    អាន1525ដង សារថ្វាយព្រះពរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្?...    អាន1973ដង ព្រឹត្តិ​បត្រព័ត៌​មាន និង​ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី៣០   អាន1555ដង លោក មិក សាផាណារ៉េត ហៅជ័យ ប្រើស្បែក ឥទ្ធិពលមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា កាប់បំផ្លាញព្រៃឈើ   អាន1459ដង លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1411ដង ដើមរាំងទឹក២៦ដើមធំៗត្រូវបានលោកឧកញ៉ាម្នាក់ដកទំាងឬសពីព្រៃលិចទឹកក្បែរបឹងអភិរក្ស   អាន1688ដង កញ្ញា ទា ស៊ីវហ្កិច ចេញវីដេអូឃ្លីបគំរាមប្តឹងម្ចាស់អាខោនហ្វេសប៊ុគឈ្មោះ កែវឈីឡូ (Keo Chilo) ថានិយា...    អាន1394ដង ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំស...    អាន1792ដង យកកូនទាហ៊ានអោយទៅយាមក្រុមហ៊ុនឯកជន ហើយធ្វើទារុណកម្មដូចសត្វធាតុ   អាន1727ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2051នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    148535នាក់
ខែនេះ    531815នាក់
ឆ្នាំនេះ   1914047នាក់
សរុប   51273973នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 01:43