លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ

ដោយៈ CCK ខេត្តសៀមរាប ថ្ងៃទី 04 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 09:18 នាទី ចំនួនអានៈ 2135

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ពុករលួយ ជា​ប្រព័ន្ធ ​ហើយ​ជា​ពិសេស​មាន​ការបើក​ដៃ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ពី​សំណាក់​លោក  ​យូ សុធា ដែល​ជា​មេ​ប៉ុស្តិ៍​ព្រំដែន អន្តរជាតិ​ដាក់​ដាំ ​ដែល​មិនគួរ​ថ្នាក់លើ​មើលរំលង​នោះទេ ។​

​បើ​តាមប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹង​ថា ​ក្រុម​​​ឈ្មួញ​អាច នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ពី​ស្រុក​យួន​ ចូលមក​​ស្រុក​ខ្មែរ​ដូចជា ៖ ​ប្រេង​សាំង​ ទំនិញ​ចាប់ ហួយ​គ្រប់​ប្រភេទ នំ​កញ្ចប់  ​មី គ្រឿង​កំប៉ុង  ​ប្រេង​សណ្តែក ទឹក​ស៊ុប សាច់​ជ្រូគ និង​ស្រា​បៀរ​ជាដើម……។​

​ប្រភព​បាន​ឱ្យដឹងទៀតថា ​លោក ញ៉ែម វ៉ាន់​នី ដែល​ជា​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី និង​លោក តូច យន់ ស្នងការរង​ទទួលបន្ទុក កិច្ចការ​ព្រំដែន​ប្រហែលជា​អាច​ទទួលបាន​ផល​ប្រយោជន៍​យ៉ាងច្រើន​ពី​លោក យូ សុធា នោះ​ក៏​អាច​ថា​បាន ទើប​បណ្តោយឱ្យ មន្ត្រី​រូប​នេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ជាន់ឈ្លី​កំណែទម្រង់​ថ្នាក់លើ​យ៉ាង​ព្រហើន ដែល​គួរតែ​ក្រសួង​មហាផ្ទៃ​ពិនិត្យ​ពី​ការ​អ​សមត្ថ ភាព​របស់ ស្នងការរង តូច យន់ និង​ស្នងការ​ខេត្ត​មណ្ឌល​គី​រី ញ៉ែម វ៉ាន់​នី ដែល​សំបូរ​រឿងអាស្រូវ និង​កំពុង​ប្រញាប់ ប្តឹង​ពី​មន្ត្រី​ក្រោម ឱវាទ​ពីបទ​ពុករលួយ និង​បក្ខពួក​គ្រួសារ​និយម​នេះ​ផង ។​

​មាន​ការលើកឡើង​ពី​មន្ត្រី​ក្នុង​ស្នងការដ្ឋាន​ខេត្ត​នេះ​ថា លោក​ យូ សុធា ក្នុងនាម​ជា​ប្រធាន​ប៉ុស្តិ៍​ព្រំដែន​អន្តរជាតិ​ទ្វេភាគី ដាក់​ដាំ​ កំពុងតែ​ក្រអឺតក្រទម​យ៉ាង​ល្បីឈ្មោះ​បំផុត​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​គាបសង្កត់​លើ​ញើស​ឈាម​ប្រជាពលរដ្ឋ និង​ឈ្មួញ​ប្រមូល​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ ដឹកឈើ​ប្រណិត​ទៅ​លក់​នៅ​ស្រុក​យួន​ និង​ប្រមូល​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​ខុស​ច្បាប់​ចូល​ស្រុក​ខ្មែរ វិញ។​

​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះដែរ ក៏​មាន​ក្រុម​មន្ត្រី​ស្នើសុំ​ឱ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ ច្រក​ដាក់​ដាំ ​ដែល​មាន​ចម្ងាយ​ប្រមាណ​២០​គី​ទ្បូ​ម៉ែត្រ ស្ថិន​នៅ​ប៉ែក​ខាងត្បូង​ឆៀង​ខាងកើ​ត​ទី​រួម​ខេត្ត​មណ្ឌលគិរី កំពុង​កើតមាន​បទល្មើស​ឆ្លងដែន​យ៉ាង​ពេញបន្ទុក​ក្រោម​ក្លៀក​របស់​ឈ្មោះ យូ សុធា និង​ក្រោម​ក្លៀក​ការធ្វើ​មិនដឹងមិនឮ​របស់ ស្នងការរង តូច យន់ និង​ស្នងការ ញ៉ែម វ៉ាន់​នី  ហើយក៏​មាន​សំណូមពរ​ឱ្យ​ថ្នាក់លើ​គួរតែ​ចុះ​ត្រួតពិនិត្យ​នូវ​ភាព​មិន​ប្រក្រតី របស់​ច្រកទ្វារ​ភាគី​ដាក់​ដាំ​នេះ​ជា​បន្ទាន់​ផង ។ ជាពិសេស គឺ​ការ​នាំចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​ខុសច្បាប់​នោះ តែម្តង ដែល​គេ​គណនា​ពី​មេ​ប៉ុស្តិ៍​ខាងលើ​កេង​បំបាត់​ពន្ធ​រដ្ឋ​ក្នុង​មួយ​យប់​មួយ​ថ្ងៃ​ឬ​មួយ​ខែៗ ស្មើនិង​រាប់សែន​ដុល្លារ ដែល​ធ្វើឱ្យ​មេ​ប៉ុស្តិ៍​ដាក់​ដាំ យូ សុធា គ្រប់ទឹក​ត្រូវប៉ាន់​បំផុត ​ហើយ​​មិន​គួរ​លោក សុខ ផល មើលរំលង​នោះទេ ។​

​ដូចជា ជុំវិញ​សកម្មភាព​នាំចេញ​ឈើ​ប្រណិត​ទៅ​ស្រុក​យួន​ និង​សកម្មភាព​នាំ​ទំនិញគេចពន្ធ​ចូល ស្រុក​ខ្មែរ ពុំ​មាន​ការថយចុះ​នោះ ទេ បាន​ធ្វើឱ្យ​លោក យូ សុធា និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​ប្រចាំ​ច្រក​ដាក់​ដាំ​បាន​ឃុបឃិត​គ្នា​ធ្វើ អ្វីៗ​ដើម្បី​តែ​ផលប្រយោ ជន៍​ផ្ទាល់ខ្លួន​ទុក​រក្សា​​កៅអីតែ​ប៉ុណ្ណោះ​។​

​ដោយឡែក​ជុំវិញ ករណី​នេះ​គួរតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​មាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរតែ​ចាត់​វិធាន ការស៊ើបអង្កេត​ជា​បន្ទាន់ ដើម្បី​កុំឱ្យ​លោក យូ សុធា និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ដាក់​ដាំ​ប្រព្រឹត្ត​អំពើ​ពុករលួយ តាមតែ​ទំនើងចិត្ត​ជាន់ឈ្លី​កិត្តិយស​ប៉ូលិស​ថ្នាក់​ជាតិ​ជា​បន្តទៅទៀត ។

កម្ពុជាសុវណ្ណភូមិ ​ពុំ​ទាន់​អាច​សុំ​ការ​បក​ស្រាយ​ពី​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ខាង​លើ​បាន​ទេនៅ​ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥នេះ ព្រោះ មិន​មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយរឿងអាស្រូវរបស់អធិការនគរបាលស្រុកវ៉ារិន ត្រូវបានកូនចៅផ្តិតមេដៃទំលាក់ពីតំណែង   អាន2101ដង ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ   អាន1987ដង បំភ្លឺ: ពាក្យថាអ្នកជាប់គុគឬចេញពីគុគមិនធ្វើលិខិតបញ្ជាក់កិរិយាមាយាទគឺជាការយល់ច្រឡំ   អាន1772ដង គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង   អាន2057ដង សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល   អាន2453ដង អ្នកកាសែតមួយរូបត្រូវបាន ប៉ូលីសចរាចរណ៏គំរាមដកកាមេរ៉ា   អាន1382ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន2352ដង ភរិយាលោកមិនចន្ថាអធិការស្រុកប្រាសាទបាគង និងបក្ខពួក៤នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន?...    អាន1630ដង នឹកសង្សាចាស់   អាន1745ដង តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន1611ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2442នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    13679នាក់
ខែនេះ    120757នាក់
ឆ្នាំនេះ   2578660នាក់
សរុប   51938586នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 14:17