នឹកសង្សាចាស់

ដោយៈ សៀមរាប ថ្ងៃទី 07 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 02:16 នាទី ចំនួនអានៈ 1697

កំណាព្យៈ នឹកសង្សាចាស់ (បទកគតិ)

នឹកសង្សាចាស់

ចិត្តមិន​ប្តូរផ្លាស់

នៅតែស្រលាញ់

បំភ្លេចមិនបាន

ចង់វិលក្រោយវិញ

បេះដូងចុះចាញ់

ជម្រៅស្នេហា។

នឹកសង្សាចាស់

បញ្ជាក់អោយច្បាស់

មិនផ្លាស់វាចារ

ចង់បានតែអ្នក

មករួមស្នេហា

សូមស្បថសច្ចារ

ថាមិនប្រែប្រួល។

នឹកសង្សាចាស់

ខ្ញុំសូមប្រកាស

លោកីយ៍ទាំងមូល

ប្រាប់អស់មនុស្សសត្វ

ក្រាញ់ក្រុសប្រាព្រួល

យាងត្រាចរំដួល

ព្រឹក្សាខៀវខ្ចី។

នឹកសង្សាចាស់

សែនស្រលាញ់ណាស់

ឥតផ្លាស់ពីរបី

ប្រាថ្នាគ្រប់ជាតិ

ទោះកើតជាអ្វី

ក្រោមមេឃលើដី

ជួបគ្នាអោយបាន។

នឹកសង្សាចាស់

ជាតិនេះកម្មក្រាស

ព្រាត់ប្រាសកល្យាណ

ខ្មាសអស់ធម្មជាតិ

ញាតិផៅសណ្តាន

ខ្មាសមនុស្សភូមិឋាន

ធ្លាប់ដឹងរឿងយើង។

នឹកសង្សាចាស់

ធ្លាប់សន្យាច្បាស់

នៅមុខភ្នគ់ភ្លើង

កណ្តាលរាត្រី

ក្បែររោងចំបើង

វាយោបក់​ប៉ើង

ស្លឹកឈើចាកមែក។

នឹកសង្សាចាស់

ដួងខែរះច្បាស់

សត្វជ្រឹងហើរជ្រែក

ហើររកចំណី

តោងជាប់ធាងចេក

អូនបងបើកភ្នែក

សម្លឹងតារា។

នឹកសង្សាចាស់

ផ្តាំថានឹកណាស់

មិនហ៊ានវាចារ

ផ្តាំតាមព្រះពាយ

ជួយប្រាប់ផងណា

ប្រាប់ដល់សង្សា

ថានៅតែស្នេហ៍៕

សៀមរាបថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤

និពន្ធដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម   អាន1598ដង តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន1566ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1539ដង លោកស៊ីមកំពុងប្រើរថយន្តយីឌុបដឹកឈើលើសទម្ងន់បំផ្លាញផ្លូវថ្នល់   អាន1392ដង គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូនិងក្របី   អាន1167ដង លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាព្រមានធ្វើបាតុកម្ម រឿងប្រាក់ខែ   អាន1353ដង មន្រ្តីក្រសួងការងារ ចាប់រំលោភកូនក្រមុំអ្នកភូមិទាំងថ្ងៃមិនត្រូវបានឃាត់ខ្លួន   អាន1329ដង បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរ?...    អាន1574ដង លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន1437ដង អនាគតពលរដ្ឋដែលបានទិញអចលនទ្រព្យមួយចំនួននឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ   អាន1457ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      18513នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    164997នាក់
ខែនេះ    548277នាក់
ឆ្នាំនេះ   1930509នាក់
សរុប   51290435នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 14:32