ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ

ដោយៈ សហការី ខេត្តមណ្ឌលគីរី ថ្ងៃទី 31 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 08:02 នាទី ចំនួនអានៈ 1845

សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​ខាង​រកស៊ី​ឈើ​ប្រណិត តែ​ពុំ​ដែល​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ឬ​ស្ថាប័ន​ពាក់​ពន្ធ័ ណា​ចុះ​ពិនិត្យ​និង​បង្ក្រាប​ម្តងណា​ឡើយ បើទោះបីជា​ដឹងថា​ស្ត្រី​រូប​នេះ​ប្រកប​អាជីវកម្ម​គ្មាន​ច្បាប់​ក៏ ដោយ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​និង​សហគមន៍​ជាច្រើន​បាន​បង្ហើប​ឲ្យដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ​ថា សព្វថ្ងៃ​នេះ​យាយ​ម៉ាប់​មាន​សិប្បកម្ម​លក់​ឈើ និង​កែច្នៃ​ឈើ​ទ្រង់ទ្រាយ​ធំ​គ្មាន​ច្បាប់​នៅ​ឃុំ​មេ​ម៉ង់​ស្តុក​ឈើប្រណិត​មានមុខកាត់​ធំៗ​កែច្នៃ​លំៗ​រួច​ដឹក​ជញ្ជូន​ចូល​ខេត្ត​ទាំង​ឈើ​កែច្នៃ​ទាំង​ឈើមូល​និង​ឈើ​ជ្រុង​ធំៗ​តាមរយៈ​អា​បង្កុង​ធំ​រថយន្ត​កែច្នៃ​និង​រថយន្ត​ឡង់​គ្រីស័រ​ហើយគេ​មិន​ដែល​ឃើញ​ជំនាញ​មេព្រៃ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ទៅ​អើត​ឈ្ងោគ​មើល​ឥ​វ៉ាន់​របស់​យាយ​ម៉ាប់​ឡើយ មិនដឹង​ថា​យាយ​ម៉ាប់​ថ្វាយ​សំណែន​ក្នុង​មួយ​ខែ​ប៉ុន្មាន​ឡើយ​ដល់​អស់លោក​អន្ត្រីៗ​ក្នុង​ខេត្ត​នោះ​ទៅ​បាន​ជា​យាយ​ម៉ាប់​ក្អេងក្អាង​បែបនេះ​ មិនតែប៉ុណ្ណោះ​យាយ​ម៉ាប់​ក៏មាន​ដឹកឈើ​ប្រណិត​ចេញ​ទៅ​កាន់​ខេត្ត​ក្រចេះ​ផងដែរ​។​

​ប្រភព​ច្បាស់ការ​មួយ​បាន​ទម្លាយ​ថា ក្នុង​មួយ​ខែៗ​យាយ​ម៉ាប់​បាន​ចំណាយ​ប្រាក់​រាប់ពាន់​ដុល្លារ ដើម្បី​បង់ ឲ្យ​មន្ត្រី​ជាច្រើន​ស្ថាប័ន​មានដូចជា នគរបាល​សេដ្ឋកិច្ច​ខេត្ត​​​ក្រសួង នគរបាល​ស្រុក ប៉េអឹម​ស្រុក មន្ត្រី បរិស្ថាន ពិសេស​គឺ​អស់លោក​មេព្រៃ​តែម្តង មិន​សែនព្រេន​ឲ្យអស់​លោក​ទាំងនេះ​បាន​ដិតដល់​ទេ​ច្បាស់ មិនបាន​១​ម៉ោង​ទាន់​ឡើង អាជីវកម្ម​របស់​គាត់​គឺ​ត្រូវ​បិតទ្វា​និង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ដេញ​ចាប់​ប្រផាប់ ប្រភីង​ជាក់​ជាមិនខាន​។​

​ប្រជាពលរដ្ឋ​និង​សហ​គន៍​ជាច្រើន សំណូមពរ​ដល់​លោក អេង ប៊ុន​ហៀ​ង អភិបាល​ខេត្ត​មណ្ឌល​គី​រី ដែលជា​អាជ្ញា​ធរមាន​សមត្ថកិច្ច បើ​លោក​ពុំ​ជាប់​ពាក់​ពន្ធ័​រឿង​ផលប្រយោជន៍ រឿង​បទល្មើស​ព្រៃឈើ​នេះ ទេ លោក​គួរ​មាន​វិធី​ទប់ស្កាត់​ផង បើ​នៅ​តែ​ធូ​រលុង​បែបនេះ​ព្រៃឈើ​ដ៏​ស្អាត​ក្នុង​ខេត្ត មួយ​នេះ​នឹង​ក្លាយជា​វាលរ​ហោ​ដ្ឋា​ន​មិនខានឡើយ​ ហើយរាល់ថ្ងៃ​នេះ​មន្ត្រី​គោលដៅ​របស់​លោក​ទំនង​ជា​ខ្លាច​ឥទ្ធិពល​ដុល្លា​របស់ ឈ្មួញ ឬ​មួយ​ឈ្មួញ​រកស៊ី​កាប់​ឈើ ដឹក​ឈើ​ខុសច្បាប់​មាន​ខ្សែ​ធំ​អន្តរាគមន៍ ទើប​គ្មាន​នរណា​ហ៊ាន​បង្ក្រាប​បែបនេះ​។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើ​នេះ​អ្នក​យក​ព័ត៌យើង មិនអាច​សុំ​ការបំភ្លឺ​ពី​ឈ្មោះ ទូ ហៀ​ង (​ហៅ​យាយ​ម៉ាប់​)​បានទេ​។​

ជុំវិញ​ករណី​នេះ លោក សំ​រ៉ង ឌី​វិចិត្រ នាយក​ដែន​ជម្រោក​សត្វព្រៃ​ភ្នំព្រិច​ខេត្ត​មណ្ឌលគីរី កម្ពុជាសុវណ្ណភូមិ​ មិនអាច​សុំ​ការអធិប្បាយ​បានទេ ព្រោះ​ទូរ​សព្ទ័​មិន​អាច​ទំនាក់ទំនង​បានឡើយ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​   អាន1447ដង លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាប   អាន1724ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ    អាន1451ដង ពុលមើមដំឡូងមីមួយគ្រួសារស្លាប់ម្នាក់៩នាក់ធ្ងន់និងស្រាល   អាន1505ដង ភូមិគ្រឹះមួនប៊ីមអង្គរ ទើបបើក​ថ្មីនៅកណ្តាល​ទីក្រុង​សៀមរាប ទទួល​ទាំង​ភ្ញៀវជាតិ និង​ភ្ញៀ?...    អាន2210ដង លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែ?...    អាន1717ដង កម្លាំងចម្រុះចុះឃាត់គ្រឿងចក្រកាយដីលក់ក្រោមលេសថាធ្វើបារាយណ៍   អាន1638ដង សង្ឃអភ័ព្វដុះដុំសាច់ក្នុងពោះអង្វរសុំការសង្គ្រោះ   អាន1474ដង បណ្តុះបណ្តាយ អជ្ញាកណ្តាល ចៅក្រម កីឡាវាយសី ថ្នាក់ជាតិ ត្រៀមស៊ីហ្គេមឆ្នាំ២០២៣   អាន1678ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន នៅតែប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ...    អាន966ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2465នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    13702នាក់
ខែនេះ    120780នាក់
ឆ្នាំនេះ   2578683នាក់
សរុប   51938609នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 14:26