សង្ឃអភ័ព្វដុះដុំសាច់ក្នុងពោះអង្វរសុំការសង្គ្រោះ

ដោយៈ ខេត្តកំពង់ចាម ថ្ងៃទី 14 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 08:27 នាទី ចំនួនអានៈ 1476

ព្រះភិក្ខុសង្ឃមួយអង្គដែលទ្រាំ រស់នឹងជំងឺដុះដុំសាច់ក្នុងពោះ ឬហៅថា អណ្តើក អស់រយៈពេលប្រមាណ២០ឆ្នាំមកនោះ នៅពេលនេះព្រះអង្គកំពុងប្រវេប្រវា សុំរកការជួយសង្គ្រោះ ខណៈដែលសាច់ក្នុងដុំពោះរបស់ ព្រះអង្គកាន់រីកធំទៅៗ ស្ទើរផ្ទុះ ហើយត្រូវបានគ្រូពេទ្យបង្ហើបប្រាប់ សាច់ញាតិថា បើមិនធ្វើការវះកាត់ភ្លាមៗនៅពេល នេះទេប្រហែលមួយឆ្នាំក្រោយ ព្រះអង្គនឹងគ្មាន ព្រះជន្មលើភពផែនដីនេះ ទៀតទេ។

ព្រះអង្គសុខ តុញ មានវ័យ២៣ព្រះវស្សា សព្វថ្ងៃព្រះអង្គជាសង្ឃកំពុងគង់នៅវត្តសុខារាម ហៅវត្ត ទ្រមូង ស្ថិតនៅក្នុងភូមិជាំទោក ឃុំរូង ស្រុកមេមត់ ខេត្តកំពង់ចាម ហើយព្រះអង្គនឹងធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីស្វែងរកការវះកាត់នៅសប្តាហ៍ក្រោយនេះ។

ព្រះភិក្ខុ សុខ តុញ បានមានសង្ឃដីកាថា៖ «អាត្មាកើតជំងឺនេះ តាំងពីអាត្មានៅតូចមកម្ល៉េះ ប៉ុន្តែវាមិនដែលធ្វើទុក្ខយើងទេ ទើបតែក្នុងអំឡុងពេលអាត្មាមកបួសជានេនក្នុងវត្តនេះ ទើបវាចាប់ផ្តើមធ្វើទុកខ្លាំង។ វាចាប់ផ្តើមចុកពោះរាល់ថ្ងៃ»។ ព្រះអង្គបានបន្តថា៖ «ដោយសារបញ្ហានេះ អាត្មាក៏បានទៅពិនិត្យមើល ពេទ្យគេថា អាត្មាដុះដុំសាច់ក្នុងពោះ ឬគេហៅថា អណ្តើក។ អាត្មាអស់សង្ឃឹមណាស់នៅពេលពេទ្យប្រាប់ថា ជំងឺអាត្មាមិនអាចព្យាបាលបានទេ»។

នៅពេលពេទ្យប្រាប់បែបនេះ ព្រះអង្គក៏ស្វែងរកការព្យាបាលតាមបែបគ្រូខ្មែរបុរាណវិញ ហើយគ្រូខ្មែរតែងព្យាយាមព្យាបាលព្រះអង្គដោយការប្រើដុំធូបដុតលើ រាងកាយធ្វើឲ្យព្រះអង្គក្តៅរលាកញ័រសាច់ រលួយស្បែកសាច់ ហេតុតែចង់ជាសះស្បើយព្រះអង្គក៏ចេះតែទ្រាំពីគ្រូខ្មែរមួយទៅ គ្រូមួយ ហើយបច្ចុប្បន្នព្រះអង្គរលួយមានស្លាកស្នាមពេញសាច់ទាំងពោះ ខ្នង ខ្លួន និងក។

ដើម្បីជាក់ច្បាស់កាលពីសប្តាហ៍មុននេះព្រះអង្គ បាន មកពិនិត្យជាថ្មីម្តងទៀតនៅរាជធានីភ្នំពេញ ពេទ្យបានឆ្លុះអេកូហើយប្រាប់ថា ព្រះអង្គពិតជាកើតជំងឺអណ្តើកមែន ហើយព្រះអង្គក៏មានសង្ឃឹមឡើងវិញនៅពេលដែលពេទ្យប្រាប់ថា ជំងឺនេះនឹងជាសះស្បើយក្រោយវះកាត់ តែក្តីសង្ឃឹមនោះ ក៏បានរលាយទៅវិញដូចអំបិលត្រូវទឹក នៅពេលដែលការវះកាត់មានតម្លៃខ្ពស់ ខណៈព្រះអង្គគ្មានលទ្ធភាពទាល់តែសោះនោះ។

ព្រះសង្ឃដែលកើតនៅ ក្នុងត្រកូលអ្នកក្តីក្រអង្គនេះបានបន្តថា៖«តាមតម្លៃនៃការវះ កាត់ហ្នឹង ពេទ្យប្រាប់ថា ប្រហែលចន្លោះជាង១ពាន់ទៅ២ពាន់ដុល្លារ។ ពេទ្យប្រាប់ថា សាច់នោះកាន់តែដុះធំទៅៗ ហើយពេទ្យបានប្រាប់ថា កុំឲ្យអាត្មាដួល ឬមានគេរត់បុក បើដូច្នោះវានឹងបែក បើបែកហើយអាត្មានឹងស្លាប់ភ្លាមៗតែម្តង»។ សង្ឃអង្គនេះបានបញ្ជាក់ថា៖«ឥឡូវនេះ វាធ្វើទុក្ខខ្លាំងណាស់ ធ្វើឲ្យអាត្មាឆាន់លែងកើត ឆាប់ហត់ សឹងមិនលក់ ហើយបើវាចុកគឺអាត្មាកម្រើកខ្លួនលែងរួចតែម្តង»។

ក្នុងសភាព ស្លេកស្លាំង រាងស្គមស្គាំង មុខអស់សង្ឃឹម ព្រះសង្ឃអង្គ សុខ តុញ បានមានថេរដីកាថា៖«នៅពេលនេះអាត្មាអស់សង្ឃឹមតែម្តង ញោម(ឪពុកម្តាយ) អាត្មា សុទ្ធតែមានជីវភាពលំបាក បងប្អូនក៏យ៉ាប់ អាត្មាចង់វះកាត់តែគ្មានប្រាក់ មិនដឹងជាត្រូវពឹងអ្នកណាទេ។ ឥឡូវនេះដុំសាច់ហ្នឹងវាចាប់ផ្តើមរីកកាន់តែធំ រឹង អាត្មាបារម្ភណាស់។ អាត្មាសំណូមពរថា សុំឲ្យបងៗ ញោមទាំងអស់ជួយអាត្មាផង អាត្មាខ្វះខាតខ្លាំងណាស់ គ្មានលទ្ធភាពមើលខ្លួនទេ»។ ព្រះអង្គបញ្ជាក់ថា៖«អាត្មាអត់ទាន់ហ៊ានកំណត់ថានឹងទៅវះថ្ងៃណា ទេ ព្រោះអត់មានលុយ»។

លោក សាន ម៉ានុត ដែលជាអ្នកភ្នំពេញជួយស្វះស្វែងរកអ្នកជួយព្រះសង្ឃអង្គនេះ និងគ្រោងនាំលោកមកទទួលការវះកាត់នោះ បានឲ្យដឹងថា កាលពីរដូវភ្ជុំបិណ្ឌ លោកបានទៅលេងនៅវត្តនោះ ក៏បានជួបនឹងព្រះសង្ឃអង្គនេះ ឃើញលោកមានសភាពស្លេកស្លាំងខ្លាំង ពេលសួរនាំទើបដឹងថា លោកមានជំងឺអណ្តើក ហើយលោកក៏បានជួយនាំលោកមកពិនិត្យនៅភ្នំពេញ ដោយពេទ្យបានប្រាប់ថា សង្ឃអង្គ តុញ ត្រូវតែធ្វើការវះកាត់នៅក្នុងរយៈពេលដ៏ខ្លីនេះ បើមិនដូច្នេះទេ ដុំសាច់នោះនឹងធ្លាយបែកជាក់ជាមិនខាន។

លោក ម៉ានុត បាននិយាយថា៖«ពេទ្យបានលួចប្រាប់ខ្ញុំថា លោកតុញមានពេលមិនយូរទេ បើមិនធ្វើការវះកាត់ភ្លាមៗនោះ។ ដូច្នេះខ្ញុំគ្រោងនឹងនាំលោកមកភ្នំពេញវះកាត់តែលោកអត់លុយ ហើយឥឡូវខ្ញុំក៏គ្មានលទ្ធភាពដែរ តែខ្ញុំក៏ស្វះស្វែងរកអ្នកជួយលោកដែរ គឺខ្ញុំបានផ្សព្វផ្សាយតាមហ្វេសប៊ុក ហើយពេលនេះក៏មានអ្នកចូលរួមចំណែកតិចតួចខ្លះដែរ ហើយក៏សូមអរគុណពួកគាត់ដែរ»។

ដោយមុខស្ងួតនិយាយមួយៗលោក ម៉ានុត បាននិយាយថា៖ «សូមបងប្អូនទាំងអស់គ្នាជួយលោកផង ព្រះអង្គពិតជាត្រូវការការជួយដ៏ចាំបាច់បំផុត »៕


ក្រុមការងារ ខេមបូឌាផេក និងចូលរួមវិភាគទាន សង្រ្គោះព្រះសង្ឃ សុខ តុញ ចំនួន ២០០០០ រៀល។
ចំពោះប្រិយមិត្តដែលមានបំណងចង់ចូលវិភាគទានសង្គ្រោះព្រះសង្ឈអង្គនេះ សូមទាក់ទងមក
លេខទូរស័ព្ទ 023 65 22227 រឺក៍ 010-668669 ។ ចំពោះប្រិយមិត្តដែលនៅក្រៅប្រទេស ដែល
មានបំណងជួយ សូមអ៊ីមែលមក samol@cambodiapage.info

*** ថវិការដែលប្រិយមិត្តចូលរួមជួយ និងប្រគេនជូនព្រះសង្ឈ សុខ តុញ នៅថ្ងែសៅរ៍ ទី១៧ វេលា ម៉ោង ៩ ព្រឹក
នៅវត្តបុទុម កុដលេខ៥ ។

នាមសប្បុរសជន ចូលរួមថវិកាជួយសង្គ្រោះព្រះសង្ឈ សុខ តុញ៖

១- គេហទំព័រខេមបូឌាផេក  ២០០០០រៀល
២- កញ្ញា ណាង ឃុននៀង នៅភ្នំពេញ ១០០០០រៀល
៣- កញ្ញា រត័នីដា នៅភ្នំពេញ ៥ ដុល្លាអាមេរិក
៤- លោក សារ៉ាត នៅបាត់ដំបង ២០០០០រៀល

ប្រភពដើមះ គេហទំព័រខេមបូឌាផេក

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1559ដង សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន1561ដង មន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ ស្នើរសុំអភិបាលខេត្តសៀមរាបជួយពន្លឿនការដោះស្រាយ ក្រុមហ៊ុ...    អាន1518ដង លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ   អាន667ដង ឃុបឃិតគ្នាជាប្រព័ន្ធ បង្វិលយកដីផ្លូវធ្វើផ្ទះ យកដីត្រូវធ្វើផ្ទះទៅធ្វើផ្លូវវិញ   អាន1667ដង ព្រះករុណាព្រះ​បាទសម្តេចព្រះ​នរោត្តម​សី​ហនុ​បាន​សោយទី​វង្គត​នៅ​ទីក្រុង​ប៉េកាំង   អាន1461ដង ត្រួតពិនិត្យរថយន្តលោក ខេមរៈ សិរីមន្ត រកភ្លើងឡាហ្សែរ    អាន1540ដង ពលរដ្ឋរាយការណ៍មកថា ឧកញ្ញា គិតម៉េង កំពង់យកដៃបាំងមេឃកាត់ឈើប្រណិតខុសច្បាប់ពីក្រៅចូលក្រុម?...    អាន1881ដង ពលរដ្ឋ និងយុវជនរាប់រយនាក់ ឈរឃ្លាំមើលនៅមុខតុលាការខេត្តសៀមរាប   អាន1761ដង បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ   អាន1382ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6822នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    23860នាក់
ខែនេះ    130938នាក់
ឆ្នាំនេះ   2588841នាក់
សរុប   51948767នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 22:59