ឃុបឃិតគ្នាជាប្រព័ន្ធ បង្វិលយកដីផ្លូវធ្វើផ្ទះ យកដីត្រូវធ្វើផ្ទះទៅធ្វើផ្លូវវិញ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 23 ខែ 10 ឆ្នាំ 2021 វេលាម៉ោង 05:58 នាទី ចំនួនអានៈ 1671

គ្រួសារលោក ង៉ែត ភារៈ កូនប្រុស​បង្កើត​របស់លោក​ ង៉ែត ងឹម (អតីតអនុភូមិដកពោធិ៍) សង្កាត់ស្លក្រាម ក្រុងសៀមរាប បានទទួល​រងអំពើអយុត្តិធម៌អស់រយៈពេល​ជាយូរឆ្នាំមក​ហើយ​ ពេល​នេះ​កំពុងតែលើកដៃ​សំពះ​​ស្រែកដង្ហើយ​ហៅសុំទៅ​លោក នួន ពុទ្ធារ៉ា អភិបាលគណៈអភិបាល​ក្រុងសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាល​គណៈអភិបាលខេត្តសៀមរាប មេត្តា​ជួយផ្តល់យុត្តិធម៌ជូនគ្រួសារ​ពួកគាត់ផង ពាក់ព័ន្ធជាមួយ​ដីមួយកន្លែងស្ថិតនៅក្រោយ​ផ្សារលើធំថ្មី​ដែល​មាន​ទំហំ ៤មx១២ម។

កាលឆ្នាំ១៩៨៤ក្រោយភ្លើងឆេះផ្សារលើរួចមក លោក ឈាវ ថៃ មេភូមិដកពោធិ៍បាន​បែងចែកដីអោយពលរដ្ឋអស់ នៅ​សល់តែដីដែលមានទំហំ(១២មx១២.៥ម) សម្រាប់ធ្វើ​ស្នាក់ការភូមិដកពោធិ៍ដោយខាងកើតទុកជាផ្លូវ។

លុះក្នុងឆ្នាំ១៩៩៤លោក ពឹង ឃៀង បាន​យកដីផ្លូវ​ខាងកើតនេះ សាងសងរោងលក់ថ្នាំពេទ្យ ហើយក៏មានទំនាស់ជាមួយមេភូមិ ព្រោះមេភូមិមិនអនុញ្ញាតិអោយសាងសង់ ហើយបាន​រាយការណ៍ជូនលោក ចៅ សែន អភិបាលស្រុកសៀមរាបនៅថ្ងៃដដែលនោះ។ លោកចៅសែនចុះមក​មើល​ហើយសួរនាំត្រួសៗ​ក៏ត្រឡប់ទៅវិញ។ លុះថ្ងៃស្អែក​លោក ចៅ សែន បាន​បើកអង្គប្រជុំ ពាក់ព័ន្ទរឿងលោក ពឹង ឃៀង សាងសង់រោងលក់​ថ្នាំពេទ្យលើ​ដីផ្លូវខាងលើនេះ ដែលមានអ្នក​ចូលរួមដូចខាងក្រោម៖
          ១.លោក ចៅ សែន អភិបាលស្រុក ជាប្រធាន
          ២.លោក ហ៊ូ ស៊ាប ប្រធានករិយាល័យភូមិបាល​ស្រុក
          ៣.លោក ណុប វណ្ណ ប្រធានយុត្តិធម៌ស្រុក និងជាលេខាកត់ត្រា
          ៤.លោក រស់ ហេង ចៅសង្កាត់លេខ១
          ៥.លោក រស់ សុខ ប្រធានគ្រប់គ្រងផ្សារលើ
          ៦.លោក ឈាវ ថៃ មេភូមិដកពោធិ៍
          ៧.លោក ង៉ែត ងឹម អនុភូមិដកពោធិ៍
          ៨.លោកស្រី គឹម​ អូន ម្ចាស់សំណង់

ក្រោយកិច្ចប្រជុំខាងលើ លោក ចៅ សែន អភិបាលស្រុកសៀមរាប បាន​សម្រេចកាត់ដីដែលមានទំហំ ១២មx១២.៥ម ជាបីចំណែកដូចខាងក្រោម៖

          ១.ដីទំហំ ៤មx១២ម ប្រគល់អោយលោក ឈាវ ថៃ មេភូមិដកពោធិ៍ធ្វើលំនៅដ្ឋាន។
          ២.ដីទំហំ ៤មx១២ម ប្រគល់អោយលោក ង៉ែត ងឹម អនុភូមិដកពោធិ៍ធ្វើលំនៅដ្ឋាន។
          ៣.ដីទំហំ ៤មx១២.៥ម ទុកធ្វើ​ជាផ្លូវ (តែអនុញ្ញាតិអោយលោក ពឹង ឃៀង ធ្វើ​រោងលក់​ថ្នាំ
          ពេទ្យបណ្តោះអាសន្នសិន)។

ក្បាលដីលេខ ៤៣៧ ដែលលោក ង៉ែត ងឹម ទទួលបានស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានព្រំប្រទល់ខាងជើងជាប់ទៅនឹងផ្លូវ ខាងត្បូងជាប់នឹងលូទឹកស្អុយ ខាងកើតជាប់នឹងផ្លូវ ខាងលិចជាប់ក្បាលដីលេខ ៦៨០ (ដីលោកឈាវថៃមេភូមិដកពោធិ៍)។

ជាក់ស្តែងនៅពេលបច្ចុប្បន្ននេះលោក ពឹង ឃៀង អ្នក​សង់រោងលក់ថ្នាំពេទ្យលើដីផ្លូវបានកំពុងសាងសង់សំណង់ថ្មយ៉ាងស្គឹមស្គៃលើដីផ្លូវដោយខុសច្បាប់បានដោយរលូន តែអកុសល្យលោក ង៉ែត ភារៈ កូនប្រុសបង្កើតរបស់លោក ង៉ែត ងឹម ដែលមានដីមានប្លង់កម្មសិទ្ធត្រឹមត្រូវ​មិន​អាច​សាង​សង់លំនៅដ្ឋានបាន ព្រោះពួកក្រុម​លោកលន់ និងក្រុមពុករលួយ​នាំគ្នាបង្វិលយក​ដីរបស់គាត់​ធ្វើ​ជាផ្លូវវិញ។

លោក ង៉ែត ភារៈ កូន​ប្រុសរបស់លោក ង៉ែត ងឹម និងម្តាយ​ដែល​មាន​វ័យចំណាស់ បានលើកម្រាម​ដៃដប់សំពះ សុំអង្វរលោក នួន ពុទ្ធារ៉ា អភិបាលគណៈអភិបាលក្រុងសៀមរាប​ និងឯកឧត្តម ទៀ សីហា អភិបាល​គណៈអភិបាល​ខេត្តសៀមរាប មេត្តាស៊ើបអង្កេតពីប្រវត្តដីខាងលើនេះ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនពួកគាត់ផង កុំជឿតាម​ការរៀបចំ និងសម្តីរបស់មន្ត្រីគ្រាប់ល្ពៅមួយចំនួន​ដែលកំពុង​តែ​ឃុបឃិតគ្នាជាមួយលោក ពឹង ឃៀង យកដៃបាំងមេឃ អោយសប្រែទៅជាខ្មៅ ខ្លៅក្លាយទៅជាបណ្ឌិត ឯមនុស្សត្រង់ពិតរងទុក្ខវេទនា៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្មករដាក់សំណើរ៩ចំនុចឲក្រុមហ៊ុនក្តារបន្ទះលទ្ធផលទទួល៨សល់១ចំនុច    អាន1439ដង យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្ប...    អាន2084ដង អាដហុកបានរៀបចំ ការប្រជុំសន្ទនា ក្រោមគំរោងសំលេងសំរាប់នៃការផ្សះផ្សា   អាន1593ដង ព្រះ​រាជ​បណ្ដាំ​ព្រះ​មហា​វីរក្សត្រ​ចំពោះ​​ព្រះ​រាជវង្សានុវង្ស   អាន1398ដង លោក ទិត្យណារ៉ុង ស្នងការខេត្តសៀមរាបគ្មានសមត្ថភាពបញ្ឈប់ភ្ញៀវទេសចរណ៍បរទេសជួលម៉ូតូជិះដោយខ...    អាន1551ដង កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់   អាន1433ដង លោកគឹមឡេងទាហ៊ានសឹករងកំពុងប្រព្រឹត្តិអំពើពុករលួយផ្គើនបទបញ្ជាសម្តេចហ៊ុនសែន   អាន1443ដង លោក​ ​តេង សួន​ សំងំ​​ប្រពឹត្តអំពើពុក​រលួយ​ប្រមូលលុយពី បទល្មើសលើផ្ទៃ​​ស​មុ​ទ្រគ្រប់ប្រភ?...    អាន1563ដង ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប   អាន1423ដង មេឈ្មួញរកស៊ីឈើក្រញូងជនជាតិវៀតណាមបើករថយន្ដបំបុករថយន្ដអ្នកសាព័ត៍មានប៉ុនប៉ងធ្វើឃាតនគបា?...    អាន1407ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1268នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70859នាក់
ខែនេះ    177937នាក់
ឆ្នាំនេះ   2635840នាក់
សរុប   51995766នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:28