អាដហុកបានរៀបចំ ការប្រជុំសន្ទនា ក្រោមគំរោងសំលេងសំរាប់នៃការផ្សះផ្សា

ដោយៈ សៀមរាប ថ្ងៃទី 01 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 11:12 នាទី ចំនួនអានៈ 1590

អង្គការ​អាដហុក​បាន​រៀប​ចំ​កម្ម​វិធី ការ​ប្រ​ជុំសន្ទនា ក្រោម​គំរោង​សំលេង​សំ​រាប់​នៃការ​ផ្សះផ្សា នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ២០១៤ នៅភូមិ​ចុង​កៅ​ស៊ូ​ សង្កាត​ស្ល​ក្រាម ក្រុង​សៀម​រាប ដែល​មាន​សមាស​ភាព​អ្នក​ចូល​រួម​មក​ពី​សមគមន៍ដីធ្លីស្រុក​បន្ទាយ​ស្រី-​ក្រុង​សៀម​រាប ក្រុម​ប្រឹក្សា​សង្កាត់ ចៅ​សង្កាត់​រង មន្រ្តី​ប៉ុស្តិ៍ ព្រះ​សង្ឃ និង​ដើម​​បណ្តឹង​រដ្ឋ​ប្ប​វេណីចំ​នួន​២៥នាក់​ផងដែរ។​

កញ្ញា​ ហ៊ាន-ជាវគុណ មន្រ្តី​និង​ជា​អ្នក​ធ្វើ​បទ​បង្ហាញក្នុង​កម្ម​វិធី​ខាង​លើ​ដែល​មក​ពី​អង្គការ​អាដហុកបាន​អោយ​ដឹង​ថា កន្លង​ទៅ​ខាង​អង្គការ​អាដហុក​ធ្លាប់​បាន​ជួយ​រៀប​ចំ​ឯក​សារ​ពាក្យ​បណ្តឹង​ អោយ​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​ដាក់​ប្តឹង​ទៅ​លើ​ជន​សង្ស័យ​ដែល​ជាមេ​ដឹង​នាំធំៗក្នុង​របប​ខ្មែរ​ក្រហមដូច​ជា លោក​អៀង-សារី អ្នក​ស្រី​អៀង-ធារិទ្ធ លោក​ខៀវ-​សំ​ផន និង​លោក​នួន​-ជា ជាដើម។ កញ្ញា​បន្តថា ការ​ជួប​ជុំ​ព្រឹក​នេះគឺ​ជា​ការ​ជជែក​សន្ទនាគ្នា​និង​ចង់​ដឹង​ថា តើ​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេ​ណី​មាន​អារម្មណ៍​ថា ទទួល​បាន​យុត្តិ​ធម៌​ខ្លះ​ហើយ​ឬនៅ ហើយ​តើ​ពួក​គាត់​មាន​សំ​នូម​ពរ​អ្វី​បន្ត​ទៀត និង​ជា​ការ​ស្ទាប​ស្ទង់​ថា ពួកគាត់​បាន​យល់​ដឹង​អ្វី​ខ្លះ​ពី​លាសាក្តី​ខ្មែរ​ក្រហម។

លោក​ ចាន់-ថន ជា​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេណី​មួយ​រូប​ក្នុង​ចំ​ណោម​២៥​រូប​បាន​អោយ​ដឹង​ថា នៅ​ខេត្ត​សៀម​រាប​មាន​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេ​ណី​ចំ​នួន​តែ​១១៥​នាក់​តែ​ប៉ុណ្ណោះ ដែល​បាន​ប្តឹង​ទាម​ទារក​យុ​ត្តិ​ធម៌​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម។ លោក​បន្ត​ថា មូល​ហេតុ​ដែល​មាន​ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រ​ហម​ដាក់​ពាក្យ​បណ្តឹង​តិច​តួច​បែប​នេះ​ព្រោះ​ទី​១ពល​រដ្ឋ​ខ្មែរ​រវល់​តែ​ខ្វាយ​ខ្វល់​ពី​ជីវ​ភាព​រស់នៅ ទី២ពួកគាត់​មិន​ដឹង​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ឯណា ព្រោះ​ការ​ផ្សព្វ​ផ្សាយ​ពី​ការ​ដាក់ពាក្យ​បណ្តឹង​មិន​បាន​ទូលំ​ទូលាយ។

ពល​រដ្ឋ​សហគមន៍​ និង​ដើម​បណ្តឹង​ដែល​មក​ចូល​រួមប្រ​ជុំ​សន្ទនា​ខាង​លើ​ពួក​គាត់​ភាគ​ច្រើន​ចង់​អោយ​សាលា​ក្តី​ខ្មែរ​ក្រហម​ពន្លឿន​ការ​កាត់​ទោស​មេ​ដឹង​នាំ​របប​ខ្មែរ​ក្រហម​​២នាក់​ទៀត ​(លោក​នួនជានិង​លោក​ខៀវសំ​ផន) អោយ​បាន​លឿន​ព្រោះ​ជន​សង្ស័យ​២រូប​នេះ​មាន​វ័យ​ចំ​ណាស់​ណាស់​ទៅ​ហើយ។ ពួកគាត់​ចាប់​អារម្មណ៍ទៅ​លើ​សម្តី​របស់​លោក នួនជា ដែល​និយាយ​ថា គេ​យក​តែ​ខ្លួន​ក្រពើ​មក​កាត់​ទោស​ ឯក្បាល​និង​កន្ទុយ​ក្រពើ​មិន​យក​មក​កាត់​ទោស។ ពល​រដ្ឋ​ចង់អោយ​សាលាក្តី​ខ្មែរ​ក្រហម​បន្ត​កាត់​ក្តី​សំណុំ​រឿង​លេខ​ ០០៣ និង​០០៤​ ហើយ​ជា​ពិសេស​ពួក​គាត់​ចង់​ដឹង​ថា អ្នក​ណា​ជា​ក្បាល​និង​កន្ទុយ​ក្រពើដូច​សម្តី​លោក​នួន​ជា​បាន​លើ​ក​ឡើង។​ ពល​រដ្ឋ​បាន​សម្តែង​មតិ​ថា ពួក​គាត់​ហាក់​ទើប​តែ​បាន​ទទួល​យុត្តិ​ធម៌​តិច​ទួច​ណាស់​ ក្នុង​ដំ​ណើរ​ការ​កាត់​ទោស​មេដឹង​នាំ​ខ្មែរ​ក្រ​ហម​កន្លង​ទៅ​នេះ។

ពល​រដ្ឋ​បាន​ធ្វើ​ការ​ប្រៀប​ធៀប​រវៀង​សាលា​ក្តី​ខ្មែរ​ក្រ​ហម​និង​តុលាការ​ក្នុង​ស្រុក​ថា សាលាក្តី​ខ្មែរ​ក្រហម​ហាក់​ធ្វើ​ការ​បាន​ល្អ​ មាន​ភាព​យុត្តិ​ធម៌ ព្រោះ​គេ​ធ្វើ​ការ​ស៊ើប​អង្កេត​រួច​ទើប​ធ្វើ​ការ​ឃាត់​ខ្លួន ប៉ុន្តែ​តុលាការ​នៅ​ក្នុង​ស្រុក​គេ​ធ្វើ​ការ​ចាប់​ខ្លួន​មនុស្ស​រួច​ទើប​ធ្វើ​ការ​ស៊ើ​ប​អង្កេតជា​ក្រោយ។

គេ​សង្កេត​ឃើញ​ថា ការ​ជួប​ជុំ​ប្រ​ជុំ​សន្ទនា​ខាងលើ​មាន​ន័យ​ខ្លឹម​សារ និង​មាន​សារៈសំ​ខាន់​ ដែល​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​មាន​ការ​យល់​ដឹង​អំ​ពី​ការ​កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រ​ហម​ និង​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​ចេះ​ស្វែង​រក​យុត្តិ​ធម៌​ដោយ​ខ្លួន​ឯង​ ចេះ​ប្រើ​ប្រាស​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ ដែល​ខ្លួន​មាន។ នៅ​មាន​ពល​រដ្ឋ​ដែល​មិន​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​សាលាក្តី​ខ្មែរ​ក្រហមទាន់​ពេល​វេលា ​ជា​ច្រើននាក់​​កំ​ពុង​តែ​ស្រេក​ឃ្លាន​ចង់​ដាក់​ពាក្យ​បណ្តឹង​រក​យុត្តិ​ធម៌​ជូន​សាច់​ញាតិ​ដែល​​ជា​ជន​រង​គ្រោះ​កាល​សម័យ​ខ្មែរ​ក្រហម៕ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកស៊ិក ប៊ុនហុក សម្រេចលាឈប់ពីតំណែងជាប្រធានគ.ជ.ប ដោយសារបញ្ហាសុខភាព   អាន1525ដង លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់   អាន2047ដង សាលាខេត្ត​សៀមរាប​និង​ប្តូរទីតាំងនៅថ្ងៃសុក្រនេះ   អាន1735ដង សូមតុលាការខេត្តសៀមរាបជួយផ្តល់យុត្តិធម៌ដល់ខ្ញុំបាទ និង ផ្តន្ទាទោសជនត្រូវចោទផង   អាន1549ដង ក្រុងសៀមរាប និង​ប្រាសាទបុរាណរង​ផល​ប៉ះពាល់ពីជំនន់ទឹកភ្លៀង   អាន1712ដង ប្រកាស តំណែងស្នងការភ្នំពេញ និងស្វាយរៀង   អាន1554ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន1552ដង ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន1895ដង សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងព?...    អាន1975ដង លិខិតឆ្លើយតប: ជូនចំពោះលោក គង់ បឹប ប្រធានក្រុមប្រឹក្សាសង្កាត់ជ្រាវ   អាន1750ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2273នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    19311នាក់
ខែនេះ    126389នាក់
ឆ្នាំនេះ   2584292នាក់
សរុប   51944218នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 10:24