ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 09:40 នាទី ចំនួនអានៈ 1903

ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោះ​​​សាលិខិត​ ​របស់​លោក ហោណាំហុង ដែល​ផ្ញើ​ទៅ​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​អង្គារថា មូលហេតុដែលឲ្យនាំជនជាតិវៀតណាមបាញ់ថ្នាំពុលបំផ្លាញដំណាំកសិករខ្មែរនៅខេត្តត្បូងឃ្មុំ គឺមកពីប្រជាពលរដ្ឋខ្មែរទាំងនោះបានដាំដំណាំលើទឹកដីវៀតណាមទៅ​វិញ ។

លិខិតរបស់ស ហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានសរសេរថា “សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា យល់ឃើញថា លោក ហោ ណាំហុង ប្រមុខការទូតរបស់កម្ពុជា បានធ្វើផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ ត្រង់មាត្រា៥២ ដែលចែងថា រដ្ឋាភិបាលកម្ពុជាត្រូវរក្សាការពារឯករាជភាព អធិបតេយ្យភាព បូរណភាពទឹកដី និងរដ្ឋាភិបាលត្រូវរក្សាការពារនីត្យានុកោលភាព និងយកចិត្តទុកដាក់ជាអាទិភាពចំពោះជីវភាពរស់នៅ និងសុខមាលភាពរបស់ពលរដ្ឋ” ។

កន្លង​ទៅ​ថ្មីៗនេះ​គេ​សង្កេត​ឃើញថា តំណាងរាស្ត្រមក​ពី​បក្សប្រឆាំង បានផ្ញើលិខិតទៅប្រធានរដ្ឋសភា ឲ្យចេញកិច្ចអន្តរាគមន៍ទៅក្រសួងការបទេស ក្រោយពីបានចុះពិនិត្យផ្ទាល់នៅកន្លែងកើតហេតុ​ដោយ​រក​ឃើញថា ដំណាំ១០ហិកតា របស់កសិករខ្មែរចំនួន​៩គ្រួសារនៅខេត្តត្បូងឃ្មុំ ត្រូវបានបំផ្លាញដោយជន​ជាតិ​ យួន​ (វៀតណាម) ។ តំណាងរាស្ត្រទាំងនោះបានចាត់ទុកករណីនេះថា កងកម្លាំងសមត្ថកិច្ចយួន បានរំលោភបំពានមាក់ងាយមកលើប្រជាពលរដ្ឋខ្មែរយ៉ាង​ធ្ងន់ធ្ងរ និងអធិបតេយ្យរបស់កម្ពុជា  ប៉ុន្តែលោក ហោ ណាំហុង បែ​ជា​អះអាងទាំង​ទទឹងទិស​ថា ដីនោះជារបស់វៀតណាមទៅវិញ។

កាល​ពី​ថ្ងៃពុធ​ម្សិលមិញ ក្រសួង​ការ​បរទេស​កម្ពុជាបាន ​បញ្ជាក់​ជាសា​ជា​ថ្មី​ថា ​ដីទំហំ​១០ហិកតា​ដែល​គណបក្ស​សង្រ្គោះជាតិ​បាន​អះ​អាង​​ថា ​ជាដី​របស់​កម្ពុជា​នោះ​ គឺ​ជាដី​​របស់​វៀតណាម​ដែល​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​បាន​ឯក​ភាព​គ្នា​ឲ្យ​ប្រជា​​​ពលរដ្ឋខ្មែរ​​ដាំដំ​ណាំ  នេះ​បើ​យោង​តាម​ការ​បំភ្លឺរបស់លោក កុយ​ គួង អ្នកនាំពាក្យក្រសួងការបរទេស បន្ថែម​ទៅ​លើ​លិខិត​របស់​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ លោក ​ហោ ណាំហុង ​ដែលបាន​​​ផ្ញើ​ទៅ ​​លោក ហេង សំរិន ​ប្រធាន​រដ្ឋ​សភា ​។

គូររំលឹកផង​ដែរថា កាលពីថ្ងៃ​ទី​១៩​ខែ​មេសា ឆ្នាំ​២០១៥កន្លងទៅថ្មីៗនេះ កម្លាំង​សមត្ថកិច្ច​វៀតណាមបាននាំ​ពលរដ្ឋ​ខ្លួន​ចុះធ្វើ​សកម្ម​ភាព​បាញ់​ថ្នាំពុល​​បំផ្លាញផល​ដំណាំរបស់កប្រ​ជា​ក​សិករខ្មែរ នៅ​ភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំអស់​ចំនួន១០​ហិកតា។

ករណីសារលិខិត​របស់​លោក ហោណាំហុង និង​ការ​បក​ស្រាយ​បំភ្លឺ​របស់​លោក កុយ គួង ដែល​បាន​សរសេរ​ទៅកាន់​ប្រ​ធាន​​រដ្ឋ​សភានេះ យើង​ជា​ពលរដ្ឋ​ខ្មែរ ដែល​ជា​ម្ចាស់​ទឹក​ដី មិន​អាច​ទទួល​យក​បាន​ទេ ហើយ​ក៏​សូម​ធ្វើ​ការ​សំនូម​ពរ​យ៉ាង​ទទួច​ទៅ​ លោកនាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន មេត្តា​ដក​លោក​ហោណាំហុង​ចេញ​ពី​តំ​ណែង​ជា​បន្ទាន់​ ជៀស​វាង​ធ្វើ​អោយ​រាស្រ្ត​ខ្មែរ​ និង​ប្រ​ទេស​លើ​សកល​លោកគេ​សើច​ចំ​អក​ថា រដ្ឋា​ភិបាល​កម្ពុជា​ យក​មនុស្ស​ដែល​គ្មាន​ឧត្តមគតិ​ស្នេហាជាតិ មក​ប្រើ​បែប​នេះទើប​ធ្វើ​អោយ​ប្រ​ទេសជាតិចេះតែហិន​ហោច បាត់​បង់​ទឹក​ដី និង​ធ្វើ​អោយ​ប្រទេស​ជិត​ខាង​កាន់តែបាន​ចិត្តពី​មួយថ្ងៃទៅ​មួយថ្ងៃក្នុង​ការ​ឈ្លានពានចង់​លេប​ត្រ​បាក់​យក​ទឹក​ដី​ខ្មែរដ៏កម្សត់​មួយនេះ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំតែថ្នាក់លើធ្វើមិនដឹង   អាន1607ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1678ដង តំណាងសាលាបង្រៀនទាន់សម័យមិនចូលខ្លួនបំភ្លឺតាមដីការរបស់ប៉ូលីស   អាន1461ដង ព្រះរាជអាជ្ញា​ និង​នគរបាល​ចាប់ផ្តើម​វែកមុខ​ក្រុម​ឃាតក ​ដែល​រៀប​គម្រោង​សម្លាប់​លោក ហង្?...    អាន1527ដង រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរទេស​អាមេ​រីក​ចង់ឃើញ ទំនាក់ទំនងស្អិតរមួតរវាងអាមេរិក-វៀតណាម   អាន1630ដង ដំណឹងជ្រើសរើសបុគ្គលិក    អាន1789ដង អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង   អាន1424ដង ក្របីញីមួយក្បាលដេញវ័តគេឯងបណ្តាលអោយផ្អើលពេញក្រុងសៀមរាប   អាន1570ដង ស្ត្រី​ខ្មែរ​នៅ​ថៃ​ ត្រូវ​គេ​​រំលោភ​រហូត​ដល់​មាន​ផ្ទៃពោះ​ និង​បាក់​ស្បាត   អាន1371ដង លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់   អាន1805ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5947នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    44989នាក់
ខែនេះ    354157នាក់
ឆ្នាំនេះ   2364696នាក់
សរុប   51724622នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 09:50