លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍

ដោយៈ ប្រភពពី អង្គរថែម ខេត្តសៀមរាប ថ្ងៃទី 29 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 11:34 នាទី ចំនួនអានៈ 2106

មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃទី​១៣ ខែកក្កដា​ខាងមុខនេះ តាម​បណ្តឹង​របស់លោក​មេធាវី ច័ន្ទ វិចិត្រ តំណាង​ឲ្យ​ព្រះរាជអាជ្ញារង​មួយរូប និង​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប​មួយរូប ប្តឹង​ចោទ​ចំនួន​៣​បទល្មើស ដោយ​ភ្ជាប់​យក​ករណី​ធ្វើ​សន្និសីទកាសែត និង​ដាក់​ពាក្យបណ្តឹង​ទៅ​៤​ស្ថាប័ន ពាក់ព័ន្ធ​ការចាប់​ឃុំខ្លួន​ពលរដ្ឋ​ពីរ​នាក់ នៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ តាម​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ពាក្យបណ្តឹង​នេះ ចុះ​ថ្ងៃទី​២៧ ខែឧសភា និង​បានដាក់​ដល់​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៥​។

​ប្រភព​ដដែល បាន​អះអាងថា ពាក្យបណ្តឹង​នេះ បាន​ចោទប្រកាន់​លោក នី ចរិយា ចំនួន​៣​បទល្មើស គឺ​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បទ​ប្តឹង​បរិហារ​បង្កាច់​កេរ្តិ៍ និង​បទ​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ ដើម្បី​ធ្វើ​សម្ពាធ​លើ​យុត្តាធិការ​(​តុលាការ​) តាម​មាត្រា​៣០៥ មាត្រា​៣១១ និង​មាត្រា​៥២២ នៃ​ក្រមព្រហ្មទណ្ឌ​។

​ដើមចម​ដែល​នាំ​ឲ្យ​មានការ​ដាក់ពាក្យ​បណ្តឹង​នេះ គឺ​កើតឡើង​ដោយសារ​លោក នី ចរិយា បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​សមាគម​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥ ដោយ​ចោទ​មន្ត្រី​តុលាការខេត្ត​សៀមរាប​ថា ចាប់​ពលរដ្ឋ​ដាក់ពន្ធនាគារ​ខុស​នីតិវិធី​ច្បាប់​។

​លោក នី ចរិយា បានលើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា ព្រះរាជអាជ្ញារង លោក សុក កែវ​បណ្ឌិត និង​ចៅក្រម​ស៊ើបសួរ លោក គី ឬ​ទ្ធី បាន​ឃុបឃិត​គ្នា​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ យក​ដី​ពលរដ្ឋ​ខ្មែរ​ប្រគល់​ឲ្យ​សហគមន៍​ជនជាតិ​វៀតណាម និង​បាន​ចាប់ខ្លួន​ពលរដ្ឋ​ពីរ​នាក់ នៅ​ភូមិ​រំដេង ស្រុក​ស្វាយ​លើ ដាក់ពន្ធនាគារ ធ្វើឡើង​ខុស​នីតិវិធី​ច្បាប់​។

​បន្ទាប់មក អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បានចេញ​សេចក្តីប្រកាស​ព័ត៌មាន កម្រាស់​៥​ទំព័រ ចុះ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៥ ដោយ​ច្រានចោល​ការចោទប្រកាន់​នេះ​ថា ការចាប់ខ្លួន​ពលរដ្ឋ​ស្រុក​ស្វាយ​លើ​ពីរ​នាក់ ដាក់ពន្ធនាគារ កាលពី​ខែមករា ឆ្នាំ​២០១៥​កន្លងមក​នោះ ធ្វើឡើង​ទៅតាម​នីតិវិធី​ច្បាប់ ដោយ​មិនមាន​ការប្រព្រឹត្ត​អំពើពុករលួយ ឃុបឃិត​គ្នាយ​កដី​ពលរដ្ឋ​ខ្មែរ ប្រគល់​ឲ្យ​ជនជាតិ​វៀតណាម​នោះឡើយ​។

​លិខិត​បាន​ចាត់ទុកថា ការលើកឡើង​របស់​ស​មា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥ របស់លោក នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិមនុស្ស ជា​រូបភាព​មួយ​លាប​ពណ៌​គ្នា និង​មាន​ចរិត​ញុះញង់​ឲ្យ​មានការ​រើស​អើ​ស​ពូជសាសន៍ ដែល​ធ្វើ​ឲ្យ​ការផ្សព្វផ្សាយ​ព័ត៌មាន មានការ​យល់ច្រឡំ​ធ្ងន់ធ្ងរ​ទៅលើ​ស្ថាប័ន​អនុវត្ដ​ច្បាប់​។ អយ្យការ​អម សាលាដំបូង​ខេត្តសៀមរាប ស្នើ​យ៉ាងទទូច​ឲ្យ​សមាគមន៍​អាដហុក ជាពិសេស​លោក នី ចរិយា ងាក​មក​ចូលក្នុង​គន្លង​នៃ​ការ​អនុវត្ដ​ផ្លូវច្បាប់ ដើម្បី​ធានាបាន​នូវ​ការគោរព​សិទ្ធិ​បុគ្គល និង​ស្នើ​ឲ្យ​សារព័ត៌មាន​ផ្សេងៗ​ឈប់​ចុះផ្សាយ​តាម​ការលើកឡើង​របស់​សមាគម​អាដហុក​។

​ទោះជា​យ៉ាងនេះ​ក្តី នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ លោក នី ចរិយា បានដាក់​ពាក្យបណ្តឹង​ប្តឹង​លោក សុក កែវ​បណ្ឌិត លោក គី ឬ​ទ្ធី ទៅកាន់​ស្ថាប័ន​ចំនួន​៤ គឺ​ឧ​ត្ត​ម​ប្រឹក្សា​នៃ​អង្គចៅក្រម អគ្គព្រះរាជអាជ្ញា​អម​មហាអយ្យការ​សាលាឧទ្ធរណ៍ ប្រធាន​តុលាការ​កំពូល និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដោយ​យក​ករណី​ដែល​លាតត្រដាង​ក្នុង​សន្និសីទកាសែត​នាពេល​កន្លងមក ជា​ដើមចម​ដាក់បន្ទុក​ដដែល​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន2272ដង វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ   អាន1561ដង គយចល័ត ចាប់ទូរស័ព្ទគេចពន្ធមានតម្លៃ រ៉ាប់ម៉ឺនដុល្លា លាក់បាំងអ្នកកាសែត   អាន1448ដង រថយន្តដឹកឈើក្រញូង១គ្រឿងត្រូវបានប៉េអឹមផ្ទៃប្រទេសចាប់បាន   អាន1481ដង តុលាការ​កោះ​ហៅ​តំណាង​យុវជន​បក្ស​សមរង្ស៊ី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​៧ ធ្នូ   អាន1591ដង លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ   អាន1771ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន នៅតែប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ...    អាន966ដង សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន1575ដង ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត   អាន2451ដង បុណ្យចូលឆ្នាំខ្មែរ   អាន2586ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      988នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    18026នាក់
ខែនេះ    125104នាក់
ឆ្នាំនេះ   2583007នាក់
សរុប   51942933នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 05:09