បុណ្យចូលឆ្នាំខ្មែរ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 09:11 នាទី ចំនួនអានៈ 2503

មនុស្ស​គ្រប់​ជាតិសាស​ទាំង​អស់​តែ​ង​ប្រា​រព្វ​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​គ្រប់​ៗគ្នា គ្រាន់​តែ​ការ​កំណត់​ពេល​ វេលា និង​លំ​នាំ​វិធី​ប្លែក​ពី​គ្នា​ស្រប​ទៅ​តាម​ជំ​នឿ ទំ​នៀម​ទំ​លាប់ និង​ ប្រ​ពៃ​ណី​របស់​ជន​ជាតិ​នីមួយៗ​តែ​ប៉ុណ្ណោះ។

            ជន​ជាតិ​ខ្មែរ​បាន​រៀប​ចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះរៀង​រហុត​មក តាំ​ងពី​បុរាណ​កាល​ តែ​ការ​កំ​ណត់​ពេល​វេលា​ប្លែក​ពីគ្នា។

            ប្រ​ទេស​ខ្មែរ​ពីដើម គឺ​ពី​ត្រឹម​សម័យ​ក្រុង​អង្គរ​ធំ​ឡើង​ទៅ គេ​ច្រើន​ប្រើ​ចន្ទ​គតិចូល​ឆ្នាម​នៅ​ខែ មិគសិរ។ ដូច​នេះ​បាន​ជា​គេ​រាប់​ខែ​មគសិរ​ជា​ខែទី០១ លុះ​ក្រោយ​មក​ទើប​គេ​ត្រ​ឡប់​ប្រើ​តាម​សូរិយាគតិវិញ ហើយ​គេ​កំ​ណត់​ចូល​ឆ្នាំ​នៅ​ខែ​ចេត្រ​វិញ។ កំណត់​យក​ព្រះ​ចូល​កាន់មេសរាសី​ដែល​ជា​សាមញ្ញ​សង្រ្កាន្ត គឺ​ព្រះ​អាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល ជា​សង្ក្រាន​វិញ គេ​មិន​យក​តាម​អាយន្ត​សង្ក្រាន្ត [ (ចន្ទគតិ) បេល​ដែល​ព្រះ​អាទិត្យ​ដើរ​បញ្ឈៀង​​មិន​ចំ​ពី​លើ​ក្បាល] ។ ឯថ្ងៃ​ចូល​ឆ្នាំ​មិន​បាន​ទៀត​ទាត់​ទេ ជូន​កាល​ត្រូវ​ថ្ងៃ​១៣មេសា ច្រើន​ជាង។ សព្វ​ថ្ងៃ​គេ​ប្រើ​ចន្ទគតិ​អម​គ្នា​នឹង​សុរិយាគតិ​ដែរ ព្រោះ​ចន្ទគតិ​មាន​ទំនាក់​ទំ​នង​នឹង​ពុទ្ធ បញ្ញតិជា​ច្រើន។​ចំ​ណែក​ការ​គិត​តាម​ចន្ទ​គតិនេះ មិន​បាន​ទៀង​ជាមួយ​ថ្ងៃ​ណា​មួយទេ ជូន​កាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជូន​កាល​ក្នុង​វេលា​រនោច​ ប៉ុន្តែ​មិន​មុន​ថ្ងៃ​៤កើត​ ខែចេត្រ​ មិន​ហួស​ថ្ងៃ​៤កើត​ខែ​ពិសាខទេ។ ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​ប្រារព្វ​ក្នុង​រយៈ​ពេល​​៣ថ្ងៃ។

                        -ថ្ងៃដំបូង​ហៅ​ថា​ថ្ងៃ​មហាសង្ក្រាន្ត​ ឬ​ថ្ងៃ​ចូល​ឆ្នាំកំណត់ពី​ដំ​ណាច់​ឆ្នាំ​ចាស់ មក​ចូល​ឆ្នាំ​ថ្មី

                        -ថ្ងៃទី​២ហៅ​ថា​ថ្ងៃវ័នបត ឬពារកណ្តាល (ថ្ងៃខ្វាក់)

                        -ថ្ងៃទី៣​ហៅ​ថា​ថ្ងៃឡើង​ស័ក ឬពារឡើង​ស័ក (ថ្ងៃផ្លាស់ស័កថ្មី)

            តាម​ទំ​នៀម​ថា​ថ្ងៃ​សង្ក្រាន្ត និង​ ថ្ងៃវ័នបត ជា​ថ្ងៃ​មិន​ល្អ​ទាំង​អស់ ឯថ្ងៃឡើង​ស័ក​ជា​ស្តេច​ថ្ងៃជា​ថ្ងៃល្អ។

ពិធីសង្ក្រាន្ត​ចូល​ឆ្នាំៈ

            សង្ក្រាន្ត ឬ​ សង្ក្រាន្តិ (សំស្រ្កឹត) មាន​ន័យ​ថា ដំ​ណើរ​ឃ្លាត​ចាកទី ការ​ឈាន​ចូល​ដល់​គឺ​ជាដំ​ណើរ​ដែល​ព្រះ​អាទិត្យ​ចរចូល​ដល់​ទីជួប​មួយ​ជុំរាសិចក្រ បាន​សេចក្តី​ថា​ជា​ដំណើរ​ដែល​ដើម និង​ចុង​នៃ​រាសិចក្រជួបគ្នា បេល​គ្រប់​មួយ​ឆ្នាំ (ដំណើរ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំថ្មី)។

            ឯការ​ចាប់​បដិសន្ធិនៃ​រាសី (ផ្កាយ) ទាំង​ប្រាំពីរ​ប្រចាំ​ក្នុង​សប្តាហ៍ មាន​ទំ​នាក់​ទំនង និង​ជំនឿ​ព្រេង​បុរាណ​មួយ​ឈ្មោះ​សង្ក្រាន្តសូត្រ ដែល​ដំ​ណាល​ពី​កបិល​ព្រហ្ម​បាន​មក​ចោទ​ជា​បញ្ហា ៣ខ ចំ​ពោះ​ធម្មបាល​កុម៉ារ។ បញ្ហាទាំង​ ៣ខ នោះ​គឺ៖

                        ១-តើ​វេលាព្រឹក​ សិរីស្ថិត​នៅ​ត្រង់​ណា?

                        ២-តើ​វេលាថ្ងៃ​ត្រង់ ​សិរីស្ថិត​នៅ​ត្រង់​ណា?

                        ៣-តើវេលា​ល្ងាច សិរីស្ថិត​នៅ​ត្រង់ណា?

            លុះ​រៀប​រណ្តាប់​រួច​ស្រេច​ហើយ នៅ​ពេល​ទេវតា​ចុះ គេមក​អង្គុយ​ជុំ​គ្នា​នៅ​កន្លែង​រៀប​ពលីការ​នោះ អុចធូប​បន់​ស្រន់​សុំ​សេច​ក្តី​សុខ​ចំ​រើន ពី​ទេវ​តា​ឆ្នាំថ្មី រួច​សូត្រ​នមស្សការ​ថ្វាយ​បង្គំព្រះរតនត្រ័យ ហើយ​ក៏​បែក​គ្នា ចាស់​ៗ​យក​ចង្ហាន់​ទៅ​វត្ត ក្មេង​ៗ​ទៅ​លេង​ល្បែង​ប្រ​ជា​ប្រិយ​ផ្សេងៗ​តាម​ចំ​ណង់។

            មុន​ពេល​ទេវតា​ចុះ គេ​នាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វាល​ចេតិយនៅ​ក្នុង​វត្ត​ត្រង់​កន្លែង​ណាមួយ តាម​ការ​រៀប​ចំ​ពី​អាចារ្យ​វត្ត។ គេ​និយម​ហៅ​វាលសាង​ចេតិយ​នេះថា ”ពិធីពួន​ភ្នំខ្សាច់“ ។ អ្នក​មិន​បាន​ចូល​រួម​ពិធី​ពួន​ភ្នំ​ខ្សាច់​ពេល​នោះ នៅ​ពេល​ជា​បន្ទាប់​មក​ យក​ដី​ខ្សាច់​ទៅ​ដាក់​បន្ថែម​ក៏​បាន​។ គេ​ទាំង​អស់​គ្នា​មាន​ជំ​នឿ​ថា ការ​ពូន​ភ្នំ​ខ្សាច់នេះ​បាន​អានិសង្ឃ​ច្រើន​ណាស់ ព្រោះ​អាច​អោយ​គេ​រួច​ចាកកម្ម​ពៀរ​វេរា។ គ្រួសារ​ខ្លះ​គេ​ពូន​ភ្នំ​ខ្សាច់​ជា​បែប​ឯកជន ដាក់ដី​ខ្សាច់ក្នុង​ថាស ដាក់​កន្លែង​សមរម្យ។

            ថ្ងៃទី១៖ ព្រឹក​ឡើង​ពួក​ឧបាសក ឧបាសិកា​នាំ​គ្នា​វេភត្តហារ​ប្រ​គេន​ព្រះ​សង្ឃ​រួច​ទើប​នាំ​គ្នា​ដើរហែ​ប្រ​ទស្សិណភ្នំ​ខ្សាច់​៣ជុំ។ រួច​ហើយ​អាចារ្យ​ប្រកាស​សុំ​សេច​ក្តី​សុខ​​ចំ​រើន​ចែក​ជូន​ទាយក ទាយិការ គ្រប់​ៗគ្នា រួច​ចូល​ទៅ​អុច​ធូប​ទៀន​ដោត​ត្រង់​ក្រដាស​ពណ៍ នៅ​ជើង​ភ្នំ​ខ្សាច់​ព្រម​ទាំង​ប្រស់​ព្រំ​ទឹក​អប់​ទឹក​ម្សៅ រមៀត​ និង​និមន្ត​ព្រះ​សង្ឃ​សូត្រ​មន្ត និង​ទេសនា។

            តំបន់ខ្លះគេមិន​យក​ខ្សាច់ទៅពូន​ភ្នំទេ គឺគេ​យក​ស្រូវ​អង្ករមក​ពូន រៀប​សាង​ភ្នំខ្សាច់ និង​យក​នុំចំណី​ទៅ​ថ្វាយ​ទេវតា។

និមិត្តរូប៖

            ភ្នំ​ខ្សាច់កណ្តាល តំ​ណាង​ព្រះ​សុមេរុ​រាជ ដែល​ជា​ស្នូរនៃ​ពិភពលោក ឯភ្នំតូច​នៅ​ទិស​ធំ​ទាំង​៥ តំណាង​ទ្វីប​ទាំង៤គឺ ឧត្តរកុរុទ្វីប នៅ​ខាង​ភ្នំ​ព្រះសុមេរុរាជ ជម្ពូទ្វីប នៅ​ខាង​ត្បូង​ព្រះ​សុមេរុរាជ បុព្វវិទេហទ្វីប នៅ​ខាង​កើត​ភ្នំព្រះសុមេរុរាជ អបរគោយានទ្វីប នៅ​ខាង​លិច​ភ្នំ​ព្រះ​សុមេរុរាជ។

            ថ្ងៃទី២៖ វេលាព្រឹក​វេរភត្តហារ​ប្រ​គេន​ព្រះសង្ឃ។ ក្នុង​ថ្ងៃទី២នេះ កូន​ចៅ​ជូន​សំ​លៀក​បំ​ពាក់ លុយកាក់​ដល់​អ្នក​មាន​គុណ។

            គេ​ធ្វើ​ទាន​ដល់​អ្នក​ក្រី​ក្រ ឬអ្នក​បំ​រើ​ថែម​ទៀត ពេល​រសៀល​ គេ​នាំគ្នា​ទៅ​ពូ​ភ្នំ​ខ្សាច់ ហើយ​សូត្រ​ធម៌​អធិដ្ឋាន​ភ្នំ​ខ្សាច់​ដែល​​​គេ​សន្មត់​ទុក​ដូច​ជា​ ចូឡាមណីចេតីយ​ និមន្ត​ព្រះ​សង្ឃ​បង្ស​កូល​ចេតិយ​បញ្ជូន​មគ្គ​ផល​ដល់​វិញ្ញាណ​ក្ខន្ធ​អ្នក​មាន​គុណ បង​ប្អូន​ដែល​បាន​ស្លាប់​ទៅ​ហើយ។

ពេល​ល្ងាច​និមន្ត​ព្រះ​សង្ឃ​ចំ​រើន​ព្រះ​បរិត្ត និង​ទេស​នា។

ថ្ងៃទី៣៖ និមន្ត​ព្រះ​សង្ឃ​ឆ្លង​ភ្នំ​ខ្សាច់។ ពេល​ល្ងាច​និមន្ត​ព្រះ​សង្ឃ​ស្រង់​ទឹក និង​ស្រង់​ព្រះ​ពុទ្ធ​រូប​ ដើម្បី​សុំ​អោយ​មាន​​ទឹក​ភ្លៀង។

ពេល​ល្ងាច​និមន្ត​ព្រះ​សង្ឃ​ចំ​រើន​ព្រះបរិត្ត និង​ទេស​នា​ឆ្លង​ជា​កិច្ច​បង្ហើយ​បុណ្យ។ ក្នុង​រយៈពេល​ចូល​ឆ្នាំ​

នោះ​អ្នក​ស្រុក​នាំ​គ្នា​លេង​ល្បែង​ប្រ​ជា​ប្រិយ​ដូច​ជា បោះ​ឈូង ទាញព្រ័ត បោះ​អង្គុញ រាំត្រុដិ (បាត់ដំបង សៀមរាប) ជាដើម៕ ដកស្រង់ចេញ​ពី​សៀវ​ភៅ Tourist Guide 2003

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  វប្បធម៌-អវិយធម៌ 

ព័ត៌មានដែលមានទំទាក់ទំទង

ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង   អាន1860ដង សមាគមអ្នកសារព័ត៌មានពីរ ត្រូវបានជ្រើសរើស ធ្វើជាដៃគូប្រឆាំងអំពើពុករលួយ   អាន1423ដង លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ   អាន1906ដង ព្រោះ​តែបណ្តាំ​ម៉ែ បែ​ជាមិន​ហ៊ាន​រួម​ភេទ   អាន1577ដង អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ   អាន2498ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន1525ដង ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)   អាន3867ដង ឧត្តម​សេនីយ៏យោធា ​​​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ​​ត្រូវ​បាន​​ដោះលែង​   អាន1344ដង គណៈបញ្ជការឯកភាពខេត្ត បង្រ្កាបបានរថយន្តដឹកឈើ១គ្រឿងដំបូង   អាន1622ដង ថ្ងៃនេះ​ជនបរទេស១០នាក់​ត្រូវ​បាន​បញ្ជូនខ្លួនមកតុលាការ បន្ទាប់​ពីសមត្ថកិច្ចឃាត់​ខ្លួនក?...    អាន1455ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32189នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    135360នាក់
ខែនេះ    518640នាក់
ឆ្នាំនេះ   1900872នាក់
សរុប   51260798នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 16:13