ព័ត៌មានក្ដៅ

    ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 08 ឆ្នាំ 2017 វេលាម៉ោង 11:40 នាទី ចំនួនអានៈ 39266

    ប៉ូលីស​ចរាចរណ៍ម្នាក់​យក​ដំបងសំរាប់ធ្វើ​ចរាចរណ៍ វាយអ្នករត់​ម៉ូតូឌុប​ម្នាក់​ បែកមុខ​ខ្ទេច នៅ​​ចំនុច​ផ្លូវ​៦០​ម៉ែត្រ ក្បែរស្ពាន​នាគ បណ្តាល​អោយ​មាន​ការ​ភ្ញាក់​កផ្អើល​ដល់​ប្រ​ជាពលរដ្ឋ ​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នេះ និង​មានការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​មហាជន កាលពីល្ងាច​ម៉ោង​ប្រហែល​០៤ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ម្សិលមិញនេះ។

    ប្រភព​ច្បាស់​ការ​បាន​រាយ​ការណ៍មក​អង្គភាព កម្ពុជាសុវណ្ណភូមិ នៅ​ពេល​កំពុង​កើត​ហេតុថា បុរស់​អ្នក​រត់ម៉ូឌុប​ម្នាក់​កពុង​ដឹក​ម៉ូយម្នាក់​ឆ្លងកាត់​តាម​ដង​ផ្លូវ​៦០ម៉ែត្រក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយ​ពើបប្រទះ​ឃើញ​ប៉ូលីស​ចរាចរណ៍​ កំពុង​ឈរចាំផាកពិន័យអ្នក​ល្មើស​ច្បាប់​ចរាចរណ៍ ក៏​ម៉ូ​តូ​ឌុប​រូប​នេះ​បាន​ជិះ​ម៉ូ​តូគេចចុះគេចឡើង ព្រោះភ្ញៀវ​ដែល​ជិះ​ខាង​ក្រោយ​មិនមាន​ពាក់​មួក​សុវត្ថិភាព​ទេ តែ​អ្នក​ម៉ូតូឌុប​ មាន​ពាក់​មួក​សុវត្ថិ​​ភាពហើយ។ ប្រភព​បន្តថា អ្នក​រត់ម៉ូតូឌុប​ប្រហែលគិតថា ​គេច​មិន​រួច​ពីប៉ូសីល ក៏ទំលាក់ភ្ញៀវ​អោយ​ចុះ​ទៅ​​ជិះម៉ូតូផ្សេង ហើយ​ខ្លួន​ជិះតែម្នាក់​ឯង តែ​ក៏នៅ​ត្រូវ​បាន​ក្រុមប៉ូលីស​ចរាចរណ៍ ស្ទាក់​ចាប់​បាន ហើយ​យក​ដំបងជ័រ​ដែល​ធ្វើ​សញ្ញាចរាចរណ៍ វាយអ្នករត់ម៉ូតូ​ឌុប​រូប​នេះបែក​ចង្កា​ជិតមួយចង្អុលដៃ បែក​ទាំង​ដំបង​ជ័រ​នោះខ្ទេច​ទៀត​ផង។ ប្រភព​បាន​បន្ថែមថា ក្រោយ​មក​ដោយ​សារ​មាន​ប្រជាពលរដ្ឋ​ឈរមើល​ច្រើន ហើយ​បានថត​រូប​ហេតុការណ៍​ខាង​លើ​នេះជាច្រើន​ ទើប​ធ្វើ​អោយ​ខាង​ប៉ូលីស​ដកថយ ហើយខាង​ជនរងគ្រោះត្រូវ​បាន​សាច់​ញាតិបញ្ជូន​ទៅ​សង្គ្រោះនៅ​ឯមន្ទីរ​ពេទ្យ​ខេត្តសៀមរាប (ពេទ្យធំ)។

    ប្រភពី​ពល​រដ្ឋ​ម្នាក់​ផ្សេងទៀត ដែល​បាន​តាម​ដាន​ហេតុការណ៍ខាង​លើ ហើយ​​បាន​ទៅ​ឃ្លាំ​មើល​ដល់​មន្ទីរ​ពេទ្យ​ខេត្ត​បាន​អោយ​ដឹង​ថា នៅ​ពេល​ជន​រងគ្រោះ​កំពុង​ត្រូវ​បាន​ក្រុម​គ្រូទពេទ្យ​ដេរមុខ​របួស គាត់​បាន​សង្កេតឃើញ​​មាន​ថ្នាក់លើ​របស់​ប៉ូលីស​ចរាចរណ៍​ទៅដល់​ទីនោះ​ផង​ដែរ តែគាត់​ពុំ​ដឹងថា ទៅ​តាម​ចាប់​អ្នក​រត់​ម៉ូតូឌុប​រងគ្រោះនោះ ឬទៅបង់​លុយ​បំបិតមាត់​នោះទេ។

    លោក ជឹម សុវណ្ណ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោគ​នៃ​ស្នង​ការដ្ឋាន​ខេត្តសៀមរាប បាន​ប្រាប់​ កម្ពុជាសុវណ្ណភូមិ តាម​ទូរស័ព្ទនៅ​ព្រឹក​ថ្ងៃទី១០ខែសីហាឆ្នាំ២០១៧​នេះថា លោក​រវល់​ជាប់ទៅ​ក្រុង​ភ្នំ​ពេញ​មិន​បាន​នៅ​ខេត្តសៀមរាប​ទេ តែ​ម្សិល​មិញ​កូន​ចៅ​របស់​លោក​បានរាយការណ៍ជូនលោកថា បន្ទាប់​ពី​កើត​ហេតុ​ ខាងប៉ូលីស​ចរាចរណ៍​ បានទៅ​បញ្ចប់​រឿង​ជាមួយជនរងគ្រោះរូច​រាល់ហើយ តែបើ​ចង់​ដឹង​អោយ​កាន់​តែ​ច្បាស់​​សូម​ទាក់​ទង​ទៅ​នាយ​រង​ការិយាល័យរបស់​លោក​ទៅ​។

    លោក ឡែម សុវណ្ណ នាយរង​ការិយាល័យចរាចរណ៍ផ្លូវ​គោគ បានបដិសេធន៍​តាមទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​នេះ​ថា  ខាង​ប៉ូលីសចរាចរណ៍មិន​បានវៃជន​រងគ្រោះ​នោះ​ទេ ហើយ​​លោក​បាន​បកស្រាយថា បន្ទាប់​ពី​អ្នក​រត់ម៉ូតូឌុប​រូប​នោះបាន​ទំលាក់​ម៉ូយចុះ ក៏ជិះ​ម៉ូតូ​ធ្វើជា​ទៅ​ទិញ​បារីជក់ នៅ​ក្បែរផ្លូវ​៦០ម៉ែត្រ​ក្បែរកន្លែង​កើត​ហេតុ​ ខ​ណៈ​នោះ​ប៉ូលីសចរាចរណ៍បានតាមទៅដល់ ហើយ​​សុំ​ដក​សោម៉ូតូ និង​ប្រាប់​ទៅ​អ្នក​រត់​ម៉ូតូឌុប​ ថា សុំ​អោយ​ធ្វើ​ការ​សហការណ៍ ដោយ​អោយ​ទៅ​យក​ប័ណ្ណពិន័យ តែ​អ្នក​រត់​ម៉ូតូឌុប​រូប​នេះបាន​ដក​សោម៉ូតូ​មួយផ្សេង​ទៀត​ចេញ​ពី​ហោប៉ៅ ចាក់​បើក​ម៉ូតូរត់​យ៉ាង​លឿន ឃើញ​ដូច្នេះខាង​ប៉ូលីស​បាន​យក​ដំ​បង​ជ័រ​ទៅ​រាំងផ្លូវ ​ក៏ត្រូវ​ចង្កាអ្នក​រត់​ម៉ូតូឌុបបែក​ប្រហែល​៤-៥ថ្នេរតែប៉ុណ្ណោះ។ លោក ឡែម សុវណ្ណ បាន​បន្ថែមថា ខាង​ប៉ូលីស​បាន​ប្រមានលោក សុង ប៊ុនហេង ឋានៈព្រិនបាលឯក ជាលាយលក្ខណ៍អក្សរ ហើយ​បាន​ទៅ​ចចារ​ជាមួយជនរងគ្រោះ និង​សាច់​ញាតិ​បង់​លុយ​សំណង​បញ្ចប់​រឿង​ចប់​សពគ្រប់​តាំង​ពី​ល្ងាចរួច​រាល់អស់​ហើយ​មិន​មាន​រឿង​ហេតុបន្តទៀតទេ។

    ខាង​សាច់​ញាតិជនរងគ្រោះ​បាន​ប្រាប់​តាម​ទូរស័ព្ទថា ប៉ូលីសចរាចរណ៍ឈ្មោះ សុង ប៊ុនហេង បាន​វាយ​ប្អូន​របស់លោក មិន​មែន​ដាក់​ដំបង​ឃាត់​ម៉ូតូប៉ះត្រូវ​ចង្កាដូចការ​បក​ស្រាយ​របស់​លោក ឡែម សុវណ្ណ នោះទេ តែ​ទោះ​ជាយ៉ាង​ណាក៏ដោយ ​ខាង​មេរបស់​គាត់​បាន​អោយ​លោក​ប៉ូលីស​ដែល​បង្ករហេតុខាង​លើ​នេះ មកសុំ​ទោសជនរងគ្រោះ ហើយ​បាន​បង់​លុយ​៥រយ​ដុល្លារអាមេរីកកាំង ដើម្បី​បញ្ចប់​រឿង​តាំងតែ​ពី​ល្ងាច​ថ្ងៃ​ទី​០៩​ម្សិល​​មិញ​មកម្លេះ។

    សូម​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប​ចូល​រួម​គោរពច្បាប់​ចរាចរណ៍អោយ​បាន​ខ្ជាប់​ខ្ជួនជាសវៀងបង្ករគ្រោះថ្នាក់​ចរាចរណ៍ដល់​ខ្លួនឯង និង​អ្នកដ៏ទៃ ហើយ​សូម​អស់​លោក​សមត្ថកិច្ចមេត្តាគោរពច្បាប់​អោយ​បាន​ត្រឹម​ត្រូវ ជាសវៀង​ការបង្ករហឹង្សាទៅ​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដោយ​កំហឹង​បុគ្គល។ ហើយក្នុង​នាយ​យើង​ជា​ពលរដ្ឋ​ខ្មែរ​ សង្ឃឹមថា លោក ជឹម សុវណ្ណ នាយការិយាល័យប៉ូលីសចរាចរណ៍ និង​លោក ឡែម សុវណ្ណ នាយ​រង​កា​រិ​យាល័យ​ចរាចរណ៍ផ្លូវ​គោគ នៃស្នងការដ្ឋាន​នគរបាលខេត្តសៀមរាប និង​ អប់រំបន្ថែមដល់មន្ត្រីចរាចរណ៍ ក្មេងៗ ថ្មីៗក្រោមឱវាទ អោយ​ចេះស្រលាញ់ប្រជារាស្ត្រដូចជាបង​ប្អូនសាច់ញាតិរបស់ខ្លួន កុំខុសដៃយកដៃ ខុសជើង​យកជើង ហើយ​សូម​កុំគិត​ទៅ​លើ​លុយ​ផាកពិន័យ​ជាធំពេក គិត​ពីអាយុជីវិត និង​សុវត្ថិ​ភាព​ប្រជា​រាស្ត្រជាចំបង​នោះទើប​ជាការ​ប្រសើរ ព្រោះបើ​ធ្វើ​តាម​កំហឹង​​វាអាច​ខាត​បង់​ទាំង​សង​ខាង​ដូច​ករ​ណី​ខាង​លើ​៕​ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ   អាន728ដង បទល្មើសប្រេងគេចពន្ធចរាចណ៍ឡើងគំហុកតែសមត្ថកិច្ចធ្វើមិនដឹង   អាន578ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន551ដង ជនដៃដល់ជិត១០នាក់ស្លៀកពាក់ប៉ារ៉ាតាំងខ្លួនជាប៉េអឹមដឹកឈើខុសច្បាប់ប្រើអំពើហឹង្សាលើអ្នកក?...    អាន510ដង លោក ហ៊ុន សែន ព្រមាន​ប្ដឹង​បក​ទៅ​សកម្មជន​បក្ស​សមរង្ស៊ី   អាន691ដង តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេបានផ្តល់យុត្តិធម៌ដល់ភាគីកម្ពុជា   អាន645ដង បាក់ស្រុតផ្ទះប្រជាពលរដ្ឋបីខ្នងទាំងកណ្តាលយប់    អាន459ដង បរិយាយថ្ងៃនេះ៖ អតីតព្រៃស្អាក បច្ចុប្បន្តក្លាយជាព្រៃស្អាត   អាន605ដង បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក...    អាន2655ដង លោកសុរិយាប្រាសាទស៊ូប៊ែឌី នឹងអមដំណើរលោកសមរង្ស៊ី និងលោកកឹមសុខា ទៅតុលាការក្រុង   អាន569ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀតយោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
    ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះយោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
    បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
    អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះImportant Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
    លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ)លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
    ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនាពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
    លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរីប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
    លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
    សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4042នាក់
    ម្សិលមិញ    5661នាក់
    សប្ដាហ៍នេះ    58508នាក់
    ខែនេះ    158694នាក់
    ឆ្នាំនេះ   3757255នាក់
    សរុប   27544889នាក់
    ថ្ងៃទី 22 ខែ 10 ឆ្នាំ 2017 ម៉ោង 18:52