ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់

ដោយៈ ឡុង សៅ ខេត្តសៀមរាប ថ្ងៃទី 27 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 08:29 នាទី ចំនួនអានៈ 1967

ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជាដើម​ ដឹកចេញពីក្រុងបានលុង ខេត្តរតនគិរីឆ្ពោះទៅតាមផ្លូវជាតិលេខ៧៨  ច្រកទ្វារ​អន្តរ​ជាតិ​ព្រំដែន​អូរ​យ៉ាដាវ ​ដើម្បីលក់នៅប្រទេសវៀតណាម ដោយមិនស្របច្បាប់។

ប្រភពពីឈ្មួញម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា រថយន្តសាំយ៉ុងដឹកឈើប្រណិតចេញទៅច្រកព្រំដែនអូរយ៉ាដាវគឺមានដឹកឈើ និងខ្លះទៀតបង្កប់ឈើប្រណិតដោយកែបាតរថយន្តលាក់ទុកឈើប្រណិតនៅខាងក្រោមកៅអីរថយន្ត និងឈើប្រណិតទាំងនោះលាក់នៅជញ្ជាំងសង់ខាងរថយន្ត កែដំបូលរថយន្តសាំយ៉ុងខាងលើដើម្បីដាក់ផ្ទុកឈើប្រណិតទាំងអស់នោះ។ 

ឈ្មួញដែលរកស៊ីដឹកជញ្ជូនឈើក៏បានបង្ហើបប្រាប់អ្នកយកពត៌មាន​យើង​ថា​ ដោយ​សារ​តែ​ខ្លួន​ខឹង​ដល់​ពួក​មន្ត្រី ​នគរបាល​​​សមត្ថ​កិច្ច​ នៅតាមផ្លូវដែល​ ឈរចាំយក​លុយបង់​អោយគ្រប់​ជំនាញ​សមត្ថកិច្ច​នៅទីនោះ ​ដោយរូប​គេ​ដឹក​ជញ្ជូនឈើ​ប្រណិតតាម​រថយន្ត​សាំយ៉ុង ពីក្រុងបាន​លុងឆ្ពោះទៅព្រំ​ដែនអូរយ៉ា​ដាវ ទៅលក់​នៅប្រទេសវៀត​ណាម បើគិត​ជាប្រាក់ចំណេញ​ស្ទើរមិនចង់រួច​ដើមផងនោះ។

គួរបញ្ជាក់ផងដែរថា ឈើប្រណិតប្រភេទធ្នង់ដែលកំពុងដឹកជញ្ជូនតាមរយៈម៉ូតូពីព្រៃចូលមកក្នុងក្រុងបានលុងតាមផ្លូវស្រុកអូរជុំ និងផ្លូវភូមិតឺន ដើម្បីដឹកជញ្ជូនមកអោយក្រុមឈ្មួញ ឡានសាំយ៉ុង និងរថយន្តស៊េរីទំនើបខាងលើ។ រថយន្តដឹកឈើប្រណិតសាំយ៉ុង និងប្រភេទរថយន្តស៊េរីទំនើបដែលកំពុងដឹកជញ្ជូនឈើប្រណិតយ៉ាងគគ្រឹកគគ្រេងអាណាធិបតេយ្យនោះត្រូវគេឃើញថា នៅក្នុងមួយថ្ងៃដឹកជញ្ចូនឈើប្រណិតយ៉ាងតិចពីរជើង ឯរថយន្តស៊េរីទំនើបមួយគ្រឿងវិញនោះដឹកជញ្ជូនឈើប្រណិត ដឹកបាន៤ទៅ៥ជើងក្នុងរយៈពេល១ថ្ងៃ។

ជុំវិញករណីខាងលើនេះផងដែរ មានមន្ត្រីមួយរូប​បានខ្សឹប​ប្រាប់អ្នកសារពត៌​មានយើងអោយ​ដឹងថា រថយន្ត​​ដែលដឹក​ឈើប្រណិត​ខុសច្បាប់​ទាំងអស់​នោះ គេបានរត់ការ​បង់លុយ​ទៅអោយខាង​មន្ត្រីជំនាញ​ក្នុង​​ខេត្ត​និងនៅតាម​ដងផ្លូវជាតិ​លេខ៧៨​ទាំងនោះអស់​ទៅហើយ។​ គេដឹកឈើបទល្មើសតាម​រថយន្តខាង​លើ​ ទើបគេមិនបង្ក្រាប។  រីឯសមត្ថកិច្ចច្រក​ទ្វារព្រំដែនអន្តរ​ជាតិអូរ​យ៉ាដាវ-ឡេថាញ់​សុទ្ធតែ​ត្រូវរ៉ូវគ្នា​​អស់​​ទៅ​ហើយ​ដែរ ទើប​គេបើក​ភ្លើងខៀវ​អោយឈ្មួញ​រក​ស៊ីដឹក​ជញ្ជូន​ឈើខុសច្បាប់​ឆ្លងកាត់​ មិនបង្ក្រាប​ដូច្នេះ​​ អ្នករកស៊ី​​ដឹកជញ្ជួន​ឈើប្រណិតល្មើស​ច្បាប់ មិនខ្លាច​ក្រុមអ្នកសារពត៌មានចុះផ្សាយ​ឡើយ​ ព្រោះគេ​​បានបង់​លុយអោយ​សមត្ថកិច្ចក្នុងក្រុង​ ក្រៅក្រុងរហូតទៅដល់​ព្រំដែនប្រទេសវៀត​ណាមថ្នាក់ធំ​ ថ្នាក់តូច ​តាមតួនាទី​អស់ទៅ​ហើយ ទើបពួក​គេមិនខ្លាចក្រុមអ្នក​សារពត៌មានចុះ​ផ្សព្វផ្សាយនោះទេ។

ពួក​ក្រុម​ឈ្មួញរក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ខាង​លើនេះ ពួគគេ​បាន​ដើរ​អួត​អាង​ថា គ្មាន​អ្នក​ណា​ចាប់​ឈើ​របស់​ពួកគេ​ទេ ព្រោះ​ថ្នាក់ដឹក​នាំ​បាន​ត្រូវ​រូវ​គ្នា​ ដោយ​វប្បធម៌សន្ទា រវាង​គណបក្ស​ប្រ​ជាជន​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗនេះ។ ពួក​គេ​បន្ថែមថា ឥលូវ​មេដឹក​នាំត្រូវ​គ្នា មាន​អ្នក​ណា​រិះ​គន់​ទៀត ដូច្នេះទាន់​ឱកាសល្អគិតតែពីដឹកទៅ មាន​លុយ​ជួលខ្មោច​អោយ​កិន​ម្សៅក៏បានដែរ ម្យ៉ាង​ទៀត​អ្នក​ដឹក​ខុស​ច្បាប់​មាន​ដែល​ឃើញជាប់​គុគឯណា៕​ ឡុង សារ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា?...    អាន3153ដង ពលរដ្ឋផ្អើលមើលព្រះភក្រ្កសម្តេចឪនៅលើព្រះច័ន្ទ   អាន1530ដង លោក មិក សាផាណារ៉េត ហៅជ័យ ប្រើស្បែក ឥទ្ធិពលមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា កាប់បំផ្លាញព្រៃឈើ   អាន1490ដង ព្រះករុណាព្រះ​បាទសម្តេចព្រះ​នរោត្តម​សី​ហនុ​បាន​សោយទី​វង្គត​នៅ​ទីក្រុង​ប៉េកាំង   អាន1461ដង ចងកសម្លាប់ខ្លួន គេសង្ស័យថាខូចចិត្តព្រោះរឿងស្នេហា   អាន1494ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ទនឹងអំពើលួចដែលមានស្ថានទម្ងន់ទោស   អាន1459ដង ចៅសង្កាត់ និង ក្រុមប្រឹក្សាសង្កាត់ជ្រាវម្នាក់ជំពាក់លុយគេជាង៣០ម៉ឺងនដុល្លារអត់ព្រមសង   អាន1631ដង រដ្ឋមន្ត្រីទេសចរណ៍៖ ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី ដែ?...    អាន1467ដង បែកធ្លាយរឿងលោក គង់ គ្រឹង បង់លុយអោយអាជ្ញាធរនិងសមត្ថកិច្ច ជាថ្នូរក្នុងការបិតបាំងមុខជំនួញ?...    អាន1435ដង យុវជនម្នាក់ជាប់ខ្នោះសង្សាប្តឹងថាចាប់រំលោភ៣ដង   អាន1413ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5230នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    22268នាក់
ខែនេះ    129346នាក់
ឆ្នាំនេះ   2587249នាក់
សរុប   51947175នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 18:21