ព័ត៌មានក្ដៅ

    លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម

    ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 11 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 01:12 នាទី ចំនួនអានៈ 3518

    ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង បឹង​ទន្លេសាប​ ដូចជា​​ឆ្នុក​ដាក់​អំពូល​​ដូច​ផ្កាយ​រះព្រោង​ព្រាត ​នៅ​តាម​មាត់​បឹង​ទន្លេសាប ​ពេលយប់​ ហើយ​ភ្លើង​ឆ្នុក​ទាំង​នោះ​ភ្លឺ​មិន​ចាញ់​ទីក្រុង​ភ្នំពេញ​ដែល​លោក​នាយក​រដ្ឋ​មន្រ្តីរស់​​នៅ​​សព្វ​ថ្ងៃនោះឡើយ។

    ប្រភព​ពត៌មាន បានឲ្យដឹងថា លោក ញ៉ឹម ស៊ី​វ័ន្ត ជា​នាយ​សង្កាត់រដ្ឋបាល​ជលផល ជី​ក្រែង បាន​ខំ​បើកភ្លើង​ខៀវ​ឲ្យ​ក្រុម​អ្នកនេសា​ត្រី​ខុសច្បាប់ ដោយ​ប្រមូល​លុយ​រាប់រយ​លាន​រៀល ដើម្បី​វិច​ជូន​លោក ព្រិន សាវិន នាយខ​ណ្ទ​រដ្ឋបាល​ជលផលខេត្ត​​សៀមរាប ជា​ថ្នូរ​នឹង​ការ​ដាក់​ឆ្នុក ដាក់​សាច់ រុញ​ស៊ី​ប នៅក្នុង​បឹង​ទន្លេសាប ដោយ​ពុំ​មាន​ការ​ខ្វាយខ្វល់​ពី​ការបាត់បង់​មច្ឆា​ជាតិ​នោះទេ​។​

    ​ជាក់ស្តែង​នៅក្នុង​ភូមិ​មាត់​ខ្លា ភូមិ​ពេជ្រ​ក្រី ស្ទឹង​ជ្រៅ នៅក្នុង​ពេល​រាត្រី ភ្លើង​ឆ្នុក​ដែល​ជា​បទល្មើស​ហាមឃាត់​ត្រូវ​បាន​ជនល្មើស​ដាក់​ដោយ​សេរី រាប់ពាន់​អំពូល​ដូច​គេ​បណ្តែតប្រទីប​ធ្វើអោយ​ទិដ្ឋភាព​បឹង​ទន្លេសាប​នាពេល​រាត្រី​ភ្លឺ​មួយ​ចំហៀង​មេឃ​។ តាម​ប្រភព​ពត៌មាន​ពី​ប្រជា​នេសាទ​និយាយថា​៖ ការដាក់​ឆ្នុក​ត្រូវ​ទៅ​តាម  ខែរនោច​រឺ​ខ្នើត  ខែ​ខ្នើត ឆ្នុក​មួយ​អាច​នេសាទ​ត្រី​ចាប់ពី ១០០​គីឡូក្រាម ទៅ​៥០០​គីឡូក្រាម ​ខែរនោច​ចាប់ពី​៣០០​គីឡូក្រាម​ទៅ​១​តោន​ក្នុង​មួយ​ឆ្នុក​។ ​ក្នុង​មួយ​យប់​អ្នកនេសាទ​នៅ​តំបន់​នេះ​អាច​នេសាទ​ត្រី​បាន​សរុប​ទាំងអស់គ្នា មិនតិច​ជាង​២០​តោននោះទេ​។ 

    ​អ្នក​ដែល​ប្រមូល​ទិញ​ត្រី​ល្អិត​ច្រើន​ជាង​គេ​យក​ទៅ​ចែកចាយ​តាម​បែ រឺ​ក៏​តាម​ស្រះ​ដែល​ចិញ្ចឹម​ត្រី​ឆ្តោរ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ  កង  ជនជាតិ​វៀតណាម  សញ្ជាតិ​ខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​អន្លង់​ចំបក់ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប  ការប្រើ​ឧបករណ៍​ឆ្នុក​មក​ប្រើប្រាស់​ក្នុង​ការនេសាទ​ត្រី​ខុសពី​ច្បាប់រដ្ឋបាល​ជលផល​។​

    ​ជុំវិញ​ការចោទប្រកាន់​ថា លោក ញឹម ស៊ី​វ័ន្ត បើកភ្លើង​ខៀវ​ឲ្យ​អ្នក​នេសាទ​ខុសច្បាប់ ដើម្បី​ប្រមូល​លុយ​ចូល​ហោប៉ៅ និង​ផ្គាប់ផ្គន់​មេ អ្នក​សារពត៌មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ​ញឹម ស៊ី​វ័ន្ត ប្រធាន​សង្កាត់​រដ្ឋបាល​ជលផល​ឃុំ​អន្លង់​សំណរ​បានទេ​ទោះបីជា​ទូរស័ព្ទ​ទៅ​គាត់​ក៏​គាត់​មិន​ដែល​ធ្លាប់បាន​លើក​ដែរ​។ 

    ប៉ុន្តែ​មាន​ប្រភព​ពត៌មាន​វាយតម្លៃ​ផ្សេងៗ គ្នា​ចំពោះ​រដ្ឋបាល​ជលផល  និង​មន្ត្រី​ពាក់ព័ន្ធ   ខ្លះ​និយាយថា​អសម្ថភាព  ខ្លះ​ទៀត​និយាយ​ថា​ពុករលួយ ខ្លះ​ទៀត​និយាយ​ថា ​ធ្វើការ​គ្មាន​អាថ៌កំបាំង  ព្រោះ​ជុំវិញ​ខ្លួន​របស់​លោក  ញឹម ស៊ី​វ័ន្ត អ្នក​ខ្លះ​គឺជា​ខ្សែរយៈ​របស់​អ្នកនេសាទ ដែល​ប្រើ​ឧបករណ៍​ឆ្នុក​។   

    ​ទន្ទឹមនឹងនោះ​ដែរ ប្រជាពលរដ្ឋ​ស្ទើរតែ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ពាក្យ​២​ឃ្លា​និយាយថា ​«​បើ​ចង់​រកស៊ី​ឈើ​អោយ​សែន​មេព្រៃ បើ​ចង់​រកស៊ី​ត្រី​អោយ​សែន​ជលផល មិនបាច់​រក​ក្បាលជ្រូក មិនចាំបាច់​អុជ​ធូប មិនចាំបាច់​រក​ក្បាលមាន់ ក្បាល​ទា សែន​តែ​នឹង​ដុល្លា​រកស៊ី​បាន​ហើយ »​។

    ពលរដ្ឋ​អ្នក​រក​ស៊ី​ដាក់​លប រាយ​មង ចងសន្ទូច ស្រប​ច្បាប់​សូម​អំពាវនាវ​ដល់​លោក ព្រិន សាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជន​ផល​ខេត្ត​សៀមរាប មេត្តា​ចាត់​វិធាន​ការ​ទៅ​លើ​បទ​ល្មើស​ខាង​លើ និង​ចាត់​ការ​មន្រ្តី​ក្រោម​ឱវាត​របស់​លោក​ផង ព្រោះ​កំពុង​តែ​សប្បាយ​ចាយ​លុយ​បទ​ល្មើស​ហើយ បាន​ជា​មិន​មាន​សកម្ម​ភាព​បង្រ្កាប​បទ​ល្មើស​បែបនេះ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣   អាន1017ដង ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន   អាន1836ដង សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន747ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1215ដង លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហ?...    អាន2131ដង កម្មវិធីទទួលទានអាហារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន   អាន331ដង ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប   អាន4623ដង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់   អាន1483ដង តូចចិត្តប្រពន្ធរត់ចោលផឹកស្រាស្រវឹងដេកតាមផ្លូវ   អាន834ដង មហាសេដ្ឋី បៀល ហ្គេត នឹងបង្កើតស្រោមអនាម័យ ម៉ូដែលថ្មីសម្រាប់បុរស់   អាន736ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
    ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំតំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
    ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀងប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌនៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
    បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
    ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយបើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
    យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវយុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
    វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4119នាក់
    ម្សិលមិញ    10642នាក់
    សប្ដាហ៍នេះ    26476នាក់
    ខែនេះ    124058នាក់
    ឆ្នាំនេះ   3778266នាក់
    សរុប   34444512នាក់
    ថ្ងៃទី 17 ខែ 10 ឆ្នាំ 2019 ម៉ោង 14:37