បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 06 ខែ 08 ឆ្នាំ 2015 វេលាម៉ោង 03:29 នាទី ចំនួនអានៈ 1969

ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង់ ធ្លាក់បុណ្យធ្លាក់សក្តិ ធ្លាក់​ប្រាក់ខែ ឬបាត់​បង់​កិត្តិយស បាត់​បង់​ប្រជាប្រិយភាពនោះ​គេ​តែង​ពោលថា ថ្ងៃ​ខែ​ឆ្នាំ​នេះ​រា​សី​ស្រុត​ចុះ ឬយីអ៊ុន​ដាក់ហ្នឹងហើយ។

ពល​រដ្ឋ​កម្ពុជា​ភាគច្រើន​គោរព​ព្រះពុទ្ធសាសនា ហើយ​មួយ​ចំ​នួន​តូច​គោរព​ព្រហ្មញ្ញសាសនា និង​សាសនា​នានាជាដើម។ល។ អ្នក​ខ្លះ​ចូល​ចិត្តយក​ទៀន​ធូប​ទៅ​គោរព​បូរជា​ព្រះ​ពុទ្ធបដិមា ដើម្បី​សុំ​សេច​ក្តី​សុខ​សប្បាយ អ្នក​ខ្លះ​ចូល​ចិត្ត​រក​គ្រូម៉ស្រោច​ទឹករំដោះ​គ្រោះ​លើក​រាសីដែល​ជា​ជំ​នឿតាម​បែប​ព្រហ្មញ្ញ​សា​សា​នា​ជាដើម។

ថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៣ ជា​ថ្ងៃបោះ​ឆ្នោត​អាណត្តិទី៥ជ្រើសតាំង​តំណាង​រាស្រ្តនៅ​កម្ពុជា គេ​សង្កេត​ឃើញថា គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​ជា​កណបក្ស​កាន់​អំ​ណាច​ដែល​មាន​លោក ហ៊ុន​សែន ជា​ស៊ីម ហេងសំរិន ជាអ្នក​ដឹក​នាំ​នោះ​ បាន​បាត់​បង់​ប្រ​ជា​ប្រិយ​ភាព បាត់​បង់​កៅ អី​នៅ​ក្នុង​រដ្ឋ​សភា​​ជា​ច្រើន ហើយ​គណបក្ស​សង្គ្រោះជាតិដែល​មាន​លោក​ សមរង្ស៊ី និង​លោក គឹមសុខា ជា​អ្នក​ដឹក​នាំ​បាន​កើន​កៅ​អី​នៅ​ក្នុ​ង​រដ្ឋ​សភា​ហួស​ពីការស្មាន។

នៅ​ខែកក្កដា ឆ្នាំ២០១៥នេះលោក ហ៊ុនសែន បាន​ប្រកាស​អោយ​លោកឧកញ្ញា សុខប៊ុន ដែល​ជា​អ្នក​មាន​លុយ​រាប់​រយលាន​ដុល្លារ និង​ជា​កូន​ប្រ​សា​របស់លោក កែវជុតតិម៉ា អតីតអភិបាល​ក្រុង​ភ្នំពេញ អោយ​ចូល​ខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ បន្ទាប់ពី​លោក​ សុខប៊ុន បាន​ប្រើ​អំ​ពើរ​ហឹង្សាទៅ​លើ​កញ្ញា សាសា រួច​បាន​រត​គេចខ្លួន​ទៅ​ក្រៅ​ប្រ​ទេស​កម្ពុជា។ ការ​ប្រ​កាស​របស់​លោក ហ៊ុនសែន នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រ​ជាពល​រដ្ឋ​កម្ពុជា​កំពុង​តែ​ខឹង​សម្បាចំពោះ​ការ​ប្រើ​ហឹង្សា​របស់​លោក​សុខ​ប៊ុន​ដែល​ជា​ជន​មាន​លុយ​មាន​អំ​ណាច​ទៅ​លើ​ស្ត្រី​ភេទទន់​ខ្សោយ ហើយ​អោយ​មេធាវី​របស់​ខ្លួន​ទៅ​ចចារ​បញ្ចប់​រឿង​ដោយ​ប្រើ​ទឹក​ប្រាក់។ ការ​ប្រ​កាស​របស់​លោក នាយករដ្ឋ​មន្ត្រី​ ហ៊ុន​សែន នេះ​ហាក់​ធ្វើ​ឡើង​ដោយ​យុទ្ធសាស្រ្ត​រុញទូក​បណ្តោ​យ​ទឹក​ ដើម្បី​ទាក់​ទាញ​ប្រ​ជាប្រិយ​ភាព​ពី​ពល​រដ្ឋ​កម្ពុជា ជាពិសេស​ស្ត្រី​ភេទដែល​គេ​ចាត់ទុកថា ជាមាតា​ពិភព​លោក។

បន្ទាប់​ពី​លោក​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ប្រ​កាស​អោយ​លោក​ សុខ​ប៊ុន ចូល​ខ្លួន​មក​ដោះ​ស្រាយ​រឿង​វិវាទ​ជាមួយ​កញ្ញា​​សាសានោះ ប្រជា​ពល​រដ្ឋ​កម្ពុជា សង្គម​សីវិល ជា​ពិសេស​អ្នក​លេង​​បណ្តាញ​សង្គម (Facebook) បាន​ធ្វើ​ការ​វាយ​ប្រ​ហា​ រិះ​គន់​ យ៉ាង​ចាស់​ដៃ​ទៅ​លើ​លោក​ ហ៊ុន​សែន ថា ហាក់​មាន​ភាព​លំអៀង និង​ជ្រៀត​ជ្រែករឿង​តុលាការ ដោយ​គេ​យក​ករណី​រឿង​លោក ឈូកបណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ដែល​បាន​បាញ់​កម្មការីនីបី​នាក់​អោយ​រង​របួស​ស្ទើ​តែ​បាត់​បង់​ជីវិតទៅ​ហើយ​នោះ ហើយ​សមត្ថ​កិច្ច​ តុលាការ មិន​អាច​ចាប់​ខ្លួន​លោក​ឈូក​បណ្ឌិត​បាន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំរហូត​ទល់ពេល​​បច្ចុប្បន្ននេះ។

អ្នក​ណា​ក៏គេ​ដឹង​ដែរថា លោកឈូកបណ្ឌិត ជា​ក្មួយ​របស់​លោក​ជុំ​​ទាវ ម៉ែនសំ​អន ហើយ​លោក​ទំទាវ​ម៉ែន​សំ​អន ជា​ឧប្ប​នាយក​រដ្ឋ​មន្ត្រី ដែល​អាច​ហៅ​បាន​ថា ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋា​ភិបាល​លោក ហ៊ុន​សែន។

ពាក្យ​ចាស់​មួយឃ្លាបាន​ពោល​ថា ˝បើ​វៃ​ឆ្កែអោយ​មើល​ម្ចាស់˝ ប្រហែល​ជា​ដោយ​សា​រ​លោក​ ឈូក​បណ្ឌិត​ ជា​ក្មួយ​របស់​លោក​ ជុំ​ទាវ​ ម៉ែន​សំ​អន នេះហើយ បាន​ជា​កន្លងមក​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន មិន​ដាច់​ចិត្ត​ប្រ​កាស​អោយ​គេ​ចាប់​ខ្លួន​លោក​ឈូកបណ្ឌិត​មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់ តែ​ចុង​ក្រោយ​លោក​ ហ៊ុន​សែន​ នៅ​តែ​ប្រ​កាស​អោយ​លោក​ ឈូក​បណ្ឌិត​ ចូល​ខ្លួន​មក​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​ដដែល ទៅ​តាម​ការ​សំ​នូម​ពរ​របស់​កម្មការីនី រោង​ចក្រដែល​ជា​ដើមបណ្តឹង និង​តាម​ការ​សំ​នូម​ពរ​របស់​ប្រ​ជាពល​រដ្ឋ​កម្ពុជា។ ករណី​នេះដែល​គេ​សង្គេត​ឃើញ​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ហាក់​ត្រូវ​បាន​គេ​កាត់​កន្ទុយ​ញាត់​មាត់ ដែល​មិន​អាច​និយាយបាន ដូច​ពាក្យ​ចាស់​ពោលថា ˝ហាទៅ​វាស្លាក់ ខ្ជាក់ទៅ​វាស្លែង ស្តោះទៅ​វាត្រូវ​តែទ្រូង​ឯង˝។

កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន​ បាន​ប្រើ​ពាក្យ​សម្តី​មិន​សម​រម្យទៅ​លើ​ស្រ្តី​ភេទខណៈពេល​ដែល​លោក ហ៊ុន​សែន​ ទៅ​សម្ពោធស្ពាន​មិត្តភាព ចិន​-កម្ពុជ តាខ្មៅ។ ពាក្យ​សម្តីប៉ុន្មានម៉ាត់ដែល​លោក​ ហ៊ុន​សែន បាន​និយាយជាសាធារណៈនោះគឺ ˝មី មីស្រី មីស្រីមួយហ្នឹង ឬមីស្រីមីញី˝ ដោយ​លោក​ផ្តោត​ទៅ​លើ ឬអះអាងថា ​ស្រ្តី​បឹង​កកម្នាក់​នោះ​ ដែល​តែង​តែ​ប្រើ​ហឹង្សា​ទៅ​លើ​សមត្ថ​កិច្ច​ និង​ក្រុម​សន្តិសុខ ដោយប្រើ​ជើង​​ទាត់​ធាក់ ដូច​ប្រុសៗអញ្ចឹង។

គេ​ពុំ​ដឹងថា ការប្រើ​ពាក្យ ˝មី មីស្រី មីស្រីមួយហ្នឹង ឬមីស្រីមីញី˝ សម្តីប៉ុន្មាន​ម៉ាត់​របស់​លោក​ផ្កាយ​៥​ផុត​លេខ​រូប​នេះ កើត​ចេញ​ដោយ​ចេតនា ឬ​ដោយ​អចេតនានោះទេ? តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក៏​ត្រូវ​បាន​ប្រ​ជាពលរដ្ឋ​ខ្មែរ សង្គម​ស៊ីវិល អ្នក​លេង​បណ្តាញ​សង្គម​ គេ​បាន​រិះ​គន់​យ៉ាង​ខ្លាំងផង​ដែរ ដោយ​គេ​ចោទថា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន មើល​ងាយស្រ្តី​ភេទ ហើយ​អ្នក​ខ្លះ​បាន​សរសេរចោទសួរថា ˝ហេតុអ្វី​លោក​ហ៊ុន​សែន ធ្វើ​ដល់​ទៅ​ជា​នាយក​រដ្ឋ​មន្ត្រី​ទៅ​ហើយ បែជា​ប្រើ​ភាសា មិន​សមរម្យ​ មើល​ងាយ​ស្រ្តី​ ជាសាធារណបែបនេះ? ចុះ​ម្តាយ​របស់​លោក ក៏ជាស្រ្តី ភរិយារបស់​លោកក៏ជាស្រ្តីផងដែរ ហេតុ​អ្វី​លោក​មិន​អោយ​តំ​លៃ​ស្ត្រី​ ដែល​ជា​មាតាពិភពលោក​ដូច្នេះ?˝

ជុំ​វិញ​ការ​រិះគន់​លោក​ ហ៊ុន​សែន ខាងលើនេះ ក៏មាន​សង្គម​ស៊ី​វិល មួយចំ​នួន​បាន​រិះ​គន់​​តាម​វិទ្យុបរទេសថា បើ​ទោះ​ជា​ស្រ្តី​បឹង​កកនោះ​ប្រ​ព្រឹត្តិដូច​ការ​ចោទប្រ​កាន់​ក៏ដោយ ក៏​លោក​ ហ៊ុន​សែន​ មិន​ត្រូវ​ប្រើ​ពាក្យ​សម្តី​មើល​ងាយ​នោះទេ សូម្បី​តែ​អ្នក​ទោស​ក៏គេ​មាន​សេចក្តី​ថ្លៃថ្នូររបស់​គេ​ដែរ មិន​អាច​ប្រើ​ពាក្យ​សម្តី​តិះដៀល​ មើល​ងាយ​មើ​ថោក​បែបនេះ​នោះ​ទេ។

មាន​បណ្តាញ​សង្គម​ខ្លះ​សរសេរដោយ​ចម្ងល់​ថា ˝នៅ​ទី​សាធារណៈ លោក​ហ៊ុន​សែន​ហ៊ាន​ប្រើ​ពាក្យ​សម្តី​អសុរស់បែបនេះ ចុះ​នៅ​ផ្ទះ​មិន​ដឹង​ជា​ជេរគេ​ជេរឯង​គុំ​រោះគុំ​រើយ​យ៉ាង​ណានោះទេ?˝

បើ​តាម​ការ​វិភាគ ការ​ប្រើ​ពាក្យ​សម្តី​មិន​សម​រម្យ​ ទៅ​លើ​ស្រ្តី​បឹង​កក់​រូបនោះ​គឺ​ប្រ​ហែល​ជា​លោក ហ៊ុនសែន ចង់​លើក​ទឹក​ចិត្ត​ក្រុម​សមត្ថ​កិច្ច និង​ពពួក​សន្តិ​សុខ​ស៊ី​ឈ្នួល អោយ​មាន​ទឹក​ចិត្ត​ក្លា​ហាន​ក្នុង​ការ​តតាំងជាមួយក្រុម​បាតុករខ្មែរ ដែល​គ្មាន​អាវុធ គ្មាន​ដំ​បងឆកនៅ​​ក្នុង​ដៃនោះហើយ​មើលទៅ តែអ្វី​ដែល​គួរ​អោយ​សោក​ស្តាយ​នោះ ការ​លើក​ទឹក​ចិត្ត​ម្ខាង បែជាធ្វើ​អោយ​ប៉ះ​បាល់​ដល់ភាគីម្ខាង​ទៀត​ និង​ប៉ះ​ពាល់​ដល់​ស្ត្រី​លើ​ពិភពលោក​ទៅវិញ។

បើ​យោង​តាម​ការ​សង្កេត​តាម​ដាន សរបញ្ជាក់​អោយ​ឃើញថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​ ហ៊ុនសែន បាន​បាត់​បង់​ប្រ​ជាប្រិយ​ភាព បាត់​បង់​ការ​គាំទ្រពី​ប្រ​ជាពល​រដ្ឋ​កម្ពុជា នេះ​បើ​ប្រៀប​ធៀបកាល​ពី​ប៉ុន្មាន​ឆ្នាំមុន មិន​តែ​ប៉ុណ្ណោះ​ការ​និយាយស្តីរបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហាក់​ឆេវឆាវ ខឹង​ច្រឡោត​តោតតូង រីឯផ្ទៃមុខ​ហាក់​មិន​សប្បាយ​រីករាយ ម្យ៉ាង​ទៀតតាំង​ពី​មាន​បណ្តាញសង្គម (facebook) ម៉ោ គេ​ជេរដៀល​ត្មេះ អ្នកខ្លះ​កាត់​រូប​លោក ហ៊ុនសែន ទៅ​តជាមួយក្បាលឆ្កែ អ្នក​ខ្លះ​កាត់​រូប​យក​ជើង​ជាន់​ក្បាល​ ជេរប្រមាត ដាក់​ទំ​នាយជា​ច្រើន​រាប់​មិន​អស់។

ប្រជា​ពល​រដ្ឋ​ខ្មែរតែង​និយាយតៗគ្នាថា ˝អោយ​តែ​រាសីស្រុតចុះ ឬយីអ៊ុន​ដាក់​ រក​អីក៏ខាត ធ្វើ​អី​ក៏ខុស ដើរ​ទៅ​ណាមកណាសូម្បី​តែឆ្កែក៏វាមិន​ព្រុះ​ដែរ បើ​រាសីឡើងវិញ អង្គុយនៅ​តែ​ផ្ទះក៏មាន​គេ​ហៅ​អោយ​លុយដែរ ការ​ងាររត​រក​មនុស្ស​ ទៅ​ណា​ក៏គេ​ហៅ នៅ​ឯណាក៏គេ​រលឹក˝។ ដូច្នេះ​កត្តា​ទាំងអស់​ខាង​លើ​នេះហើយ ដែលសរបញ្ជាក់​អោយ​ឃើញថា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ប៉ុន្មានឆ្នាំចុងក្រោយ​នេះ រាសីស្រុត​ចុះ ឬយី​អ៊ុន​ដាក់៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួ?...    អាន2188ដង ស៊ើបអង្កេត៖ លោក អ៊ំអមរ៉ា ស្នងការរងខេត្ត ទទួលរងការរិះគន់ថា ទទួលផលពីបទល្មើសព្រៃឈើ ហើយកាងរ?...    អាន1452ដង បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរ?...    អាន1611ដង បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន   អាន1575ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន2232ដង លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា   អាន981ដង ចំណងដៃថ្ងៃអាទិទ្យ៖ ចុច អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក?...    អាន3103ដង ព្រះយសមុនីវង្សី រិត សុីធីម បាននិមន្តចូលរួមនាំយកស្បៀងអាហារ ផ្តល់ជូនដល់អាជ្ញាធរចំនួន៤សង្?...    អាន2188ដង រថយន្តដឹកឈើក្រញូង១គ្រឿងត្រូវបានប៉េអឹមផ្ទៃប្រទេសចាប់បាន   អាន1483ដង ព្រែកជីកហ្វូណន ត្រូវតែជីកឱ្យបាន   អាន5765ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1268នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70859នាក់
ខែនេះ    177937នាក់
ឆ្នាំនេះ   2635840នាក់
សរុប   51995766នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:28