បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 11 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 09:52 នាទី ចំនួនអានៈ 1865

បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្នាំនេះ​សាសា​ខេត្ត​សៀម​រាប​និង​រៀប​ចំ​ប្រា​រព្វ​ពិ​ធី​បុណ្យ​អ៊ំ​ទូក​នៅ​ថ្ងៃ​ទី​០៥​-០៦​ខែ​វិច្ឆការ​ឆ្នាំ២០១៤​នៅ​ដង​ស្ទឹង​សៀម​រាប ដែល​​មាន​ចំណារ​ពី​ឯកឧត្តម​ ឃឹម-ប៊ុនសុង អោយ​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​ទទួល​បន្ទុក​ខាង​សាង​សង់​វេទិកាដែល​និង​ត្រូវ​ចំ​ណាយ​ឈើ​អស់​ចំ​នួន​១៥០​ម៉ែត្រ​គូប​ដោយ​អនុញ្ញាអោយ​ឈ្មោះ អ៊ំ​វឌ្ឈនៈ ហៅ​(ពៅ​ប្រ​ជ្រុយ)​ជា​អ្នក​រ៉ាប់​រង​ខាង​ផ្នែក​ដឹក​ជញ្ជួនតាម​ដង​ផ្លូវជាតិលេខ​៦ ផ្លូវ​លេខ៦៧ និង​ផ្លូវលេខ​៦៤។

យោង​តាម​ប្រ​ភព​ព័ត៌​មាន​ពី​ក្រុម​អ្នក​តាម​ដាន​ការ​ដឹក​ឈើ​ធ្វើ​វេទិការ​បាន​អះអាង​ថា ការ​ដឹក​ឈើ​យក​មក​ធ្វើ​វេទិការ​បុណ្យ​អ៊ំ​ទូក​ជា​រៀង​រាល់​ឆ្នាំកន្លង​ទៅពួក​​គេ​សង្កេត​ឃើញ​ថា ហាក់​មាន​ការ​ឃុប​ឃិត​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ដោយ​ក្រុម​ឈ្មួញ​ដែល​ដេញ​ថ្លៃ​ដឹក​ឈើ​ខាង​លើ​នេះ​ បាន​ដឹកឈើ​​លើស​ចំ​នួន​កំណត់​រាប់​រយ​ម៉ែត្រ​គូប យក​ទៅ​លក់​ចែក​ចាយតាម​ដេប៉ូទាំង​ធំទាំង​តូច​នៅ​ក្នុង​ក្រុង​សៀម​រាប។

ប្រ​ភព​បាន​លួច​បង្ហើប​ពី​​កលល្បិច​របស់​អ្នក​ដេញ​ថ្លៃដឹក​ឈើ​ធ្វើ​វេទិការ​ថា ដំ​បូង​ពួក​គេ​យក​លេស​ថា ដឹក​ឈើ​មក​ធ្វើ​វេទិការ​មិន​ទាន់​ ដូច្នេះសុំ​ខ្ចី​ឈើ​ពី​ដេប៉ូលក់​ឈើ​សិន រួច​ចាំ​ដឹក​ឈើ​ពី​ព្រៃ​មក​សង​វិញតាម​ក្រោយ។ ការ​ខ្ចី​ឈើ​ពី​ដេប៉ូ​មក​ធ្វើ​វេទិការ​សិន​វាមិន​មែន​ជា​រឿង​គួរ​អោយ​ចាប់​អារម្មណ៍នោះទេ តែ​រឿង​ដែល​គួរ​អោយ​ចាប់​អា​រម្មណ៍​នោះគឺ ពួ​គេ​ខ្ចី​ឈើ​មួយ​ដេប៉ូ១០ម៉ែត្រគូប(ឧទាហរណ៍)​តែ​ដល់​ពេល​ដឹក​ឈើ​សង​ដេប៉ូវិញគឺ​រាប់​រយ​ម៉ែត្រ​គូប​ ដឹក​រាប់​ខែ​មិន​ចេះ​គ្រប់​ ហើយ​បើ​មាន​អ្នក​ណាសាកសួរ​គឺ​គេ​ឆ្លើយ​ថា ដឹក​ឈើ​សង​ដេប៉ូ ព្រោះ​ជំ​ពាក់​កាល​ពី​ធ្វើ​វេទិការ​បុណ្យអ៊ំទូក។

ប្រ​ភព​បន្តថា បើ​ពួក​គេ​ដឹក​ឈើ​ពី​ព្រៃយក​ទៅ​ដាក់​កន្លែង​ធ្វើ​វេទិការ​បុណ្យ​អ៊ំ​ទូក​ដោយ​ផ្ទាល់​វា​ពិបាក​និង​ធ្វើ​ការ​ចល័ត​ឈើ​ចេញ​ទៅ​លក់​តាម​ដេប៉ូ ម្យ៉ាង​ទៀត​វា​ពិបាក​ក្នុង​ការ​ដឹកឈើ​​លើស​ចំ​នួន​កំណត់​ ដូច្នេះទើ​អ្នក​ដឹក​ឈើ​ធ្វើ​វេទិការ​បុណ្យអ៊ំ​ទូក​ជ្រើស​រើស​យក​វិធីខូច​​ខាង​លើ។​

ប្រ​ភព​បន្ថែមថា ការ​ដឹក​ឈើ​លើស​កំណត់​នេះមិន​មែន​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​មិន​ដឹង​នោះ​ទេ ជា​ពិសេស​មេព្រៃ​តាម​ដង​ផ្លូវ និង​លោក​នាយ​ខណ្ឌ តែ​ការ​សែន​ព្រេន ឬការ​ចែក​រំ​លែក​ក្រោម​តុត្រូវ​បាន​ដំ​ណើរ​ការ​យ៉ាង​រលួលន​ទើប​អ្វី​ៗ​អាច​ប្រ​ព្រឹត្តិ​ទៅ​បាន​យ៉ាង​ស្ងប់​ស្ងាត់​ឥត​មាន​ល្អក់កករបែបនេះ។

ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​មាន​ការ​រិះ​គន់​ថា គ្រាន់​តែធ្វើ​វេទិការ​បុណ្យ​អ៊ំ​ទូក​មួយ​ត្រូវ​ចំ​ណាយ​ថវិការ​ជាតិ​អស់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ជា​រៀង​រាល់​ឆ្នាំ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ចូល​រួម​បំ​ផ្លាញ​ព្រៃ​ឈើ​អស់​រាប​រយ​ម៉ែត្រ​គូប​ទៀត​ផង​ នេះ​មក​ពី​ថ្នាក់​ដឹក​នាំខេត្ត​ទាំង​នេះខ្វះការ​ពិចារណា ហើយ​ធ្វើ​អ្វី​គ្មាន​ការ​សិក្សា​ច្បាស់​លាស់​ ចាំ​ស្តាប់​តែ​ក្រុម​អាទិនអាតយដែល​​ពូកែ​វៃ​អែប​ស៊ី​អប​អោយ​យោបល់ដើម្បី​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួនតែប៉ុណ្ណោះ។

ក្រុម​ប្រ​ជា​ពល​រដ្ឋ​បាល​លើក​ឡើង​ថា បើគង់​តែ​ប្រ​រព្វ​ធ្វើ​ពិធីបុណ្យ​អ៊ំ​ទូក​ជា​រៀង​រាល់​ឆ្នាំដដែលៗបែបនេះ ម្តេច​មិន​សង់​វេទិការ​ជាថ្ម​ អោយ​វាមាន​អាយុ​រាប់​រយ​ឆ្នាំតែម្តង​ទៅ ចំ​ណាយ​លុយ​តែ​ម្តង​វា​ជាការ​ស្រេច ចាំបាច់​ចំ​ណា​យ​លុយជា​ច្រើន​​រាល់​ឆ្នាំធ្វើ​អី ​មិន​តែ​ប៉ុណ្ណោះ​ហាក់​ទុក​ឱកាស​អោយ​ក្រុម​ខ្មូត​ឆ្លៀត​ឱកាស​កេង​ចំ​ណេញ​ពី​ក្រោយ​ខ្នង​ទៀតផង​ ដែល​នាំ​អោយ​មាន​ការ​សើច​ចំ​អក​ថា ថ្នាក់​ដឹក​នាំខេត្ត​មិន​សូវ​ឆ្លាតវៃ អោយ​ឈ្មួញ​ប្រើ​ក្បាច់​ហុង​កុង​កុង​ហ្វូពីក្រោយ​ខ្នង។

បើ​ទោះ​ជា​មាន​ការ​រិះ​គន់​ពី​សំ​ណាក់​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​ក៏ដោយ ក៏នៅ​មាន​ប្រ​ជា​ពល​រដ្ឋ​ខ្លះ​និយាយ​ថា យើង​មិន​អាច​បន្ទោស​លោក​ ឃឹម-ប៊ុនសុង​ អភិបាល​ខេត្ត​ទាំង​ស្រុង​នោះ​ទេ ព្រោះ​លោក​ទើប​ឡើង​កាន់​ដំ​ណែង​ថ្មី មិន​ដែល​បាន​រៀប​ចំ​វេទិការ​បុណ្យ​អ៊ំ​ទូក​ពី​មុន​មក ដូច្នេះ​ប្រហែល​ជា​លោក​ ឃឹម-ប៊ុន​សុង​ មិន​ទាន់​បាន​ដឹង​ពី​ល្បិច​ត្រី​ងៀត​ឆ្លៀត​ពង​របស់​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹង​ឈើ​នៅ​ខេត្ត​សៀម​រាប​នៅ​ឡើយទេ តែ​លោក​ឃឹម​ប៊ុន​សុង​ត្រូវ​តែ​ក្តាប់​អោយ​បាន​នូវ​ទង្វើ​ខុស​ច្បាប់​ ទប​ល្មើស​ព្រៃ​ឈើ បទ​ល្មើស​នេសាទ ការ​ឃុប​ឃិត​គ្នា​ស៊ី​ក្រោម​តុ នៅ​ក្រោយ​ខ្នង​ជា​ដើម ព្រោះ​បរិវា​ក្រោម​ឱវាត​របស់​លោក​មួយ​ចំ​នួនជា​មនុស្ស​ដែល​ធ្វើ​ការ​ងារ​យូរឆ្នាំចេះគ្រប់​ល្បិច​កល់​ក្នុង​ការ​រក​លុយ មិន​តែ​ប៉ុណ្ណោះ​នៅ​មាន​អាទិន​អាតយ​នៅ​ចាំ​វៃ​អែប​ស៊ីអបអោប​ជើង​អោប​ដៃ ដើម្បី​តែ​លាភសការៈ ដោយ​មិន​បាន​គិត​ពី​ផល​ប៉ះ​ពាល់​ដល់​ថ្នាក់​លើ​នោះទេ។

សរុប​សេចក្តី​មក​លោក ឃឹម-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​ត្រូវ​តែ​តាម​ដានសិក្សា​អោយ​បាន​ច្បាប់​រាល់​ការ​ដឹក​ជញ្ជួន​ឈើ​យក​មក​ធ្វើ​វេទិការ​បុណ្យអ៊ំទូក​ឆ្នាំនេះ ជាស​វៀង​ក្រុម​ខ្មូត​ប្រើ​ល្បិច​រុញ​ទូក​បណ្តោយ​ទឹក ឬគេ​ហៅ​ថា ត្រី​ងៀត​ឆ្លៀត​ពង ដែល​ទង្វើ​ទាំង​នេះ​វា​អាច​ជះឥទ្ធិ​ពល​ដល់​កិត្តិ​យស​របស់​លោក​ ដែលកន្លង​មក​លោក​​​ធ្លាប់​តែ​មាន​កេរ​ឈ្មោះ​ល្អនៅ​ក្នុង​ខេត្ត​សៀម​រាបតាំង​ពី​មុន​លោក​ធ្វើ​ជា​ចៅ​ហ្វាយ​ខេត្ត​សៀម​រាប​មក​ម្លេះ​៕​ ដោយ៖ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1574ដង បរិយាយថ្ងៃនេះ៖ ប្រពៃណីជាន់កថែមនៅតែបន្តកើតមានក្នុងខួក្បាលមនុស្សអាត្មានិយម   អាន1505ដង ត្រកូល​​ប្រាក់​ចាប់ផ្តើមធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​អាងខ្នង ​លោក ​ស...    អាន1743ដង តំបន់​ចំ​នួន​៣ក្នុង​ទី​ក្រុង​បាង​កក​ត្រូវ​បាន​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន​   អាន1409ដង មេប៉េអឹមស្រុកត្រពាំងប្រាសាទឃាត់ខ្លួនអ្នកកាសែតគ្រាន់តែអ្នកកាសែថតរថយន្តរបស់ខ្លួន   អាន1559ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ   អាន1470ដង ព្រះរាជជីវប្រវត្តិរបស់សម្តេច ព្រះ​មហាវី​រក្សត្រ ​នរោត្តម ​សីហនុ   អាន2463ដង តុលាការសំរេចឃុំខ្លួនយោធាផ្កាយពីរ មនុស្សបីនាក់ទៀត ករណីជួញដូរគ្រឿងញៀន    អាន1499ដង កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព   អាន1815ដង លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ   អាន1618ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2867នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    14104នាក់
ខែនេះ    121182នាក់
ឆ្នាំនេះ   2579085នាក់
សរុប   51939011នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 16:47