បរិយាយថ្ងៃនេះ៖ ប្រពៃណីជាន់កថែមនៅតែបន្តកើតមានក្នុងខួក្បាលមនុស្សអាត្មានិយម

ដោយៈ សៀមរាប ថ្ងៃទី 10 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 05:33 នាទី ចំនួនអានៈ 1503

ប្រ​ពៃណី​កាប់​ចាក់ ​ឈ្លោះ​ប្រ​កែក ហែក​ហួរ​ ជាន់​កថែម​ ព្រោះ​តែ​ផល​ប្រ​យោជន៍ផ្ទាល់​ខ្លួន បាន​កើន​មាន​ដដែល​ៗ​ មិន​ចេះ​ស្រាក​ស្រាន មិន​ចេះ​ជិ​ន​ណាយ ដែល​ទង្វើ​ទាំង​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូ​ទៅ​គេ​រិះ​គន់​ថា មនុស្សប្រ​ភេទ​នេះ​ មានច​រិត​ប្រហាក់​ប្រហែល​ទៅ​និង​សត្វ​តិរិច្ឆាន ដែល​តែង​តែ​ឈ្លោះ​ខាំ​គ្នា​ដណ្តើម​ឆ្អឹង​ ឬ​លាមក​ដ៏ស្អុយរលួយដែល​គេ​បញ្ចេញ​ចោល​ គួរ​អោយស្អប់​​ខ្ពើម។

បើ​ក្រលេក​មើល​ថយ​ក្រោយ​ទៅរឿង​រាវ​ប្រ​វត្តិ​សាស្រ្តកាល​ពី​​អតីតកាល​វិញ នោះ​យើង​ឃើញ​ថា ទឹក​ដី​សុវណ្ណ​ភូមិ​ដ៏ធំ​ល្វឹង​ល្វើយ​នេះ​ បាន​បាត់​បង់​ដោយ​សារ​តែ​ការ​ឈ្លោះ​ប្រ​កែក​គ្នា ការ​ចង់​ធ្វើ​ធំ​រៀង​ៗ​ខ្លួន ការ​និន្ទា​ឈ្នានីសគ្នា​ទៅ​វិញ​ទៅ​មក  ឃើញ​គ្នា​ខុស​មិន​ចេះ​នែនាំ​ចេះ​តែ​បន្ទុច​បង្អាប់​បន្ថែម ឃើញ​គ្នា​ធ្លាក់​អណ្តូង​មិន​ជួយ​ស្រង់​បែជា​ទំ​លាក់​ថ្មថែម តើ​ទង្វើ​បែប​នេះ កើត​ឡើង​ដោយ​សារ​មួល​ហេតុ​អ្វី? តើ​ចរិត​បែប​នេះ​ជា​ចរិត​របស់​មនុស្ស​លោក ឬ​ជា​ចរិត​សត្វ​តិរិច្ឆាន? សំ​នួរ​២នេះ​ទុក​អោយ​អ្នក​អាន​ពិចារណា​ដោយ​ខ្លួន​ឯង​ចុះ។

កើត​មក​ជា​មនុស្ស​រស់​បាន​តែ​មួយ​ជាតិ​ ស្លាប់​ទៅ​ធាតុ​តែ​មួយ​ចាន គួរ​ណាស់​ខិត​ខំ​សាង​អំ​ពើ​ល្អ កាន់​ធម៌ព្រះ​ពុទ្ធ​ជា​ត្រី​មុខ ជួយ​កសាង​សង្គម​ជាតិ​មាតុភូមិ អោយបាន​រីក​ចំ​រើន បន្សល់​ស្នាដៃល្អៗ​ទុក​អោយ​កូន​ចៅ​ជំ​នាន់​ក្រោយ បង្កើនមិត្ត​អោយ​ច្រើន​ជាង​បង្កើន​សត្រូវ ចេះ​កែលំ​អរ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ន័យ​ស្ថាបនា មិន​មែន​អាង​តែ​ខ្លួន​មាន​មាឌ​ធំ​ ដៃវែង​ចេះ​តែ​វាយ​ធ្វើ​បាប​អ្នក​តូច​តាចទន់​ខ្សោយ​ កុំ​អាង​ខ្លួន​ចេះ​ដឹងខ្ពង់​ខ្ពស់​បែ​ជា​មើ​ល​ងាយ​អ្នកល្ងិត​ល្ងង់ កុំ​ស៊ី​សំ​ណែន​ជន​ក្បត់​ជាតិ ឬ​ពពួក​ប្រ​ព្រឹត្តិ​ផ្ទុយ​និង​ច្បាប់ បែ​ជា​មក​សម្លាប់​ដៃ​គូ​រ​រួម​ឈាម​ខ្លួន​ឯង​ទៅ​វិញ ទង្វើ​ទាំង​នេះ​មាន​តែ​សត្វ​តិរិច្ឆាន​ទេ​ទើប​អាច​ធ្វើ​បាន។ ​

ជួន​ពេល​ខ្លះ​ ខ្លួន​ធ្វើ​ខុស ​តែ​មើ​លមិន​ដឹង​ថា ខ្លួន​ឯង​ធ្វើ​ខុស​នោះ​ទេ ទាល់​តែមាន​មនុស្ស​ទី​២ ប្រាប់​ថា ចំ​នុច​នេះ​អ្នក​ធ្វើ​ខុស​ហើយ ទើប​ភ្ញាក់​ខ្លួន​ព្រើត​ដឹងថា ឱ!​អញ្ញ​ធ្វើ​ខុស​ទេតើ។ អ្នក​ខ្លះ​លាង​អាចម៌ខ្លួន​ឯង​មិន​ជ្រះ​ផង​តែ​បែ​ជា​ចង់​ដុះ​ក្អែល​ខាត់​ស្បែក​អោយអ្នក​ដ៏​ទៃ។ ក្រុម​គ្រួសារ​សាច់​ញាតិ​ កូន​ចៅ ខ្លួនធ្វើ​ខុស​ មាន​កំ​ហុស​ប៉ុន​ភ្នំ​តែបែ​ជា​មើល​មិន​ឃើញ​​ តែ​អ្នក​ដ៏ទៃ​គេ​ធ្វើ​ខុស​ប៉ុន​សរសៃ​អំ​បោះ​ បែ​ជា​បំ​ភ្លើស​ បំ​ប៉ោង​សំ​លេង អោយ​បាន​លឺ​ខ្ទរ​ខ្ទា ដូច​ធំ​ដុំ​ណាស់​ មនុស្ស​ប្រ​ភេទ​នេះ ទង្វើ​ក្តិចត្រួយ​បែប​នេះហើយ​ ដែល​តែង​តែ​​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​បាត់​បង់​ភាព​យុត្តិធម៌ បាត់​បង់​សមភាព បាត់​ការ​ជឿទុក​ចិត្តរវាង​គ្នា​និង​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ជា​ហេតុ​បង្ករ​អោយ​មាន​ការ​ប្រ​កាន់​បក្ខ​ពួក​ ពណ៍​សម្បុរ ប្រកាន់​ឋានៈអ្នក​ធំ​អ្នក​តូចទាប​ខ្ពស់។

ក្នុង​នាម​យើង​ជា​កូន​ខ្មែររស់​នៅ​លើ​ទឹក​ដី​សុវណ្ណភូមិ បើមិន​បាន​ជួយ​ជាតិ​មាតុ​ភូមិ​ទេ កុំ​ជួយ​ជាន់​ពន្លិច បើ​មិន​បាន​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​ខុស​ច្បាប់​ទេ កុំ​នាំ​គ្នា​គាំ​ទ្រ​ ឬ​នៅ​ពី​ក្រោយ​ខ្នង​បទ​ល្មើស ដើម្បី​ទទួល​លាភសក្ការៈ បន្តិច​បន្ទួច ​ដែលសកម្ម​ភាព​​បែប​នេះ​លាក់​បាំង​បាន​តែ​មនុស្ស​មិន​ចេះ​ពិចារណា​តែ​ប៉ុណ្ណោះ មិន​អាចលាក់​បាំង​ជា​មួយ​មនុស្ស​ដែល​មាន​ការ​គិត​ពិចារណា មិន​អាច​លាក់​បាំង​ជា​មួយ​អ្នក​មាន​ខួក្បាល​ស្នេហាជាតិ​បានទែ។ កុំ​ព្យាយាម​ធ្វើ​ខ្លួន​ជា​សត្វ​សុណខ ដែល​ចាំ​តែ​ស៊ី​ឆ្អឹង​ និង​កាក​សំ​ណល់​សល់​ពី​គេ​បោះ​ចោល ហើយ​ហួង​ហែង ការពារ​ខាំ​គេ​ខាំ​ឯង ព្រោះ​តែ​ឆ្អឹង​១ដុំ។ ទង្វើ​បែប​នេះ ប្រ​ពៃណីជាន់​កថែម​​​នេះ​សុំ​អស់​លោក​បញ្ចប់​ទៅ ជាស​វាង​មហាជន​គេ​ដៀលថា បនុស្ស​លោកយក​ស្តាយ​សត្វ​តិរិច្ឆាន ហើយ​អ្វី​ដែល​គួរ​អោយ​ខ្មាស​សត្វ​តិរិច្ឆាននោះគឺ សត្វ​តិរិច្ឆាន​មិន​ដែល​យក​ស្តាយ​បនុស្ស​ទៅ​ប្រើទេ មាន​តែ​មនុស្ស​ខ្វះ​ការ​ពិចារណា​ទេ​ដែល​ប្រើ​ស្តាយ​ដូច​សត្វ​តិរិច្ឆាន៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1523ដង ចំនួន​ប្រជា​ជន​កម្ពុជា​តិច​ជាង ស៊ីម​កាតទូរស័ព្ទ   អាន1533ដង ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា បានត្រាស់បង្គាប់   អាន1376ដង អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត   អាន1390ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1574ដង ឃាតកម្មដ៏សាហាវលើអ្នកសារពត៌មាន    អាន1361ដង លោក ទិត្យណារ៉ុង ស្នងការខេត្តសៀមរាបគ្មានសមត្ថភាពបញ្ឈប់ភ្ញៀវទេសចរណ៍បរទេសជួលម៉ូតូជិះដោយខ...    អាន1543ដង លោក​ទេព-ពុំសែន​អធិការ​ស្រុកពួក​បាន​បញ្ជូន​សំណុំ​រឿង​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ថ្ងៃទី​២?...    អាន1549ដង លោក ធៀម ដែន ហៅ តក់ មេប៉ុស្តិ៍បឹងជ្រោង គាបជំរិតប្រជាពលរដ្ឋ និងរកស៊ីឈើគ្រញូងខុស ច្បាប់   អាន1482ដង អ្នកកាសែតបីរូបទារប្រាក់ពីម្ចាស់គ្រឿងចក្រប្រាំពាន់ដុល្លារមិនបាន រាយការណ៍កុហក់ចៅហ្វាយខ?...    អាន1630ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2870នាក់
ម្សិលមិញ    19243នាក់
សប្ដាហ៍នេះ    57167នាក់
ខែនេះ    98203នាក់
ឆ្នាំនេះ   2556106នាក់
សរុប   51916032នាក់
ថ្ងៃទី 11 ខែ 05 ឆ្នាំ 2024 ម៉ោង 10:25