ឃាតកម្មដ៏សាហាវលើអ្នកសារពត៌មាន

ដោយៈ ភួង-ផុន ខេត្តរតនគិរី ថ្ងៃទី 12 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 04:30 នាទី ចំនួនអានៈ 1346

ភ្នាក់ងារឆ្លើយឆ្លងពត៌មាន អោយការសែតវីរៈជនខែ្មរ បោះពុម្ពផ្សាយក្នុងស្រុក ម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ រកឃើញសាកសព្វ នៅក្នុងគូថឡានរបស់ខ្ឡួន ដែល ឃាតករសម្លាប់រួច ញាត់ក្នុងគូថឡានរួចបើកយកទៅផ្លុងចោលក្នុងចំការស្វាយចន្ទី តាមផ្លូវចេញ ពីខេត្តរតនគិរី ទៅភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូជុំ ខេត្តរតនគិរី។

តាមសំដី ប្រពន្ធជនរងគ្រោះបានអោយដឹងថា កាលពីថ្ងៃអាទិត្យទី០៩ ខែកញ្ញា ឆ្នាំ២០១២ នៅចន្លោះពីម៉ោង៦ ទៅម៉ោង៧យប់ លោកហង្ស សេរីឧត្តម បានចេញពីផ្ទះ ដោយប្រាប់ថា ខ្ញុំទៅជួបគេមួយភ្លេត លុះគាត់ចេញបាត់ទៅប្រហែល ១៥នាទីក្នុងម៉ោង៦ ទៅម៉ោង៧ដដែល ប្រពន្ធគាត់ក៏នឹកចង់ពិសារទឹកក្រឡុកក៏ទូរស័ព្វ ទៅប្តីមានគោលបំណងចង់អោយគាត់ទិញទឹក ក្រឡុកមកផ្ញើរ តែពេលចុចទូរស័ព្វចូល ហើយក៏មិនដឹងថាគាត់ចុចទទួល ឬក៏នរណាចុច ទទួលទេ ស្រាប់តែឭសម្លេងមនុស្សប្រុសស្រែក ហើយក៏បិទទូរស័ព្វទៅ តាំងពីពេលនៅមកក៏ចុច លែងចូលរហូត។លុះស្អែកឡើងថ្ងៃច័ន្ទទី១០ ក៏នៅតែចុចមិនចូល រីឯអ្នកសារពត៌មានក៏ដូចគ្នាដែរ ធ្លាប់តែជួបគ្នាក៏ចុចទូរស័ព្វមិនចូល បាត់ដំណឹងឈឹង ដល់ព្រឹកថ្ងៃអង្គារ ទើបប្រពន្វជនរងគ្រោះទៅប្តឹង អាជ្ញាធរខេត្ត និងប្រាប់អ្នកសារពត៌មានដូចគ្នា រហូតដល់ម៉ោងប្រមាណជា ១០ ទៅ ១១ ថ្ងៃត្រង់ ទើបមានអ្នកភូមិជនជាតិភាគតិចក្នុងភូមិធួយអំពិល បានផ្តល់ដំណឹង ដល់ក្រុមអ្នកសារពត៌មាន និងសមត្ថកិច្ចថាបាន ឃើញរថយន្តកាមរី ចំលែកនៅក្នុងចំការចន្ទីខាងលើ ដោយក្រុមអ្នក សារពត៌មានបានទៅដល់ ទើបស្គាល់ថាជារថយន្តរបស់លោក ហង្ស សេរីឧត្តម ជាអ្នក សារពត៌មានវីរៈជនខ្មែរ ដែលបានបាត់ខ្លួននោះមែន ហើយក៏រាយការជូនសមត្ថកិច្ច ។

ក្រោយមកទៀតសមត្ថកិច្ចជាច្រើនស្ថាប័នបានទៅដល់ពិនិត្យ និងគាស់ទ្វាររថយន្តបានប្រើរយពេលយ៉ាងយូរ ទើបបើកទ្វាបាន។ មុនពេលបើកទ្វាររថយន្តបាន គេសង្កេតឃើញមានរុយ ហើរក្រឡឹង និងមានក្លិនស្អុយចេញមកក្រៅ ក៏នាំគ្នាសន្និដ្ឋានថាប្រាកដជាមានសាកសព្វនៅក្នុង គូថឡានហើយ។ លុះបើកសោរទ្វារឡានបាន ក៏បើកឃ្លុបខាងក្រោយ ឃើញសាកសព្វដាក់ ផ្កាប់មុខចុះក្រោមមានក្លិនស្អុយរលួយនៅក្នុងនោះ ប៉ូលីសជំនាញធ្វើការពិនិត្យ និងលើកសាកសព្វរបស់លោក ហង្ស សេរីឧត្តម ភេទប្រុស អាយុប្រហែល ៤៥ឆ្នាំ នៅភូមិ១ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាភ្នាក់ងារសារពត៌មានវីរៈជនខ្មែរ ត្រូវបានសំលាប់ ដោយឃាតករមិនស្គាល់មុខ ហើយដាក់ក្នុងឃ្លុបក្រោយរថយន្តកាម៉ារី សេរី៩៥ របស់ខ្លួន ដែលមានផ្លាកលេខ ភ្នំពេញ 2A. 5905 ។

ប៉ូលីសជំនាញបានពិនិត្យឃើញថាជនរងគ្រោះ ត្រូវសំលាប់ដោយកាប់នឹងពូថៅ ឬនឹង ឈើបួនជ្រុង ពុំមានការបាញ់សំលាប់នឹងគ្រាប់កាំភ្លើងទេ ហើយស្នាមកាប់ជញ្រ្ជាំលើផ្ទៃមុខ ធ្វើអោយមើលស្ទើរមិនស្គាល់។ តាមការសន្និដ្ឋាន របស់មន្ត្រីប៉ូលីសជំនាញ បានអោយដឹងថា នេះមិនមែនជាអំពើប្លន់ទេ គឺជាគំនុំរឿងអ្វីផ្សេងៗ ពីព្រោះរបស់របរសម្ភារៈសារពត៌មាននៅទាំងអស់រថយន្តក៏នៅ។ ឯឃាតករមានគ្នាចាប់ពីបីនាក់ឡើងទៅ ហើយសំលាប់នេះ នៅក្នុងផ្ទះដីឡូដាច់ស្រយាលពីគេ សំលាប់ហើយទើបលើកដាក់ក្នុងគូថរថយន្ត រួចបើកទៅផ្លុងចោលនៅចំនុច ខាងលើ រួចចាក់សោរជាប់ទ្វារទាំងអស់ យកសោរក្រវាត់ចោល ។

ក្រោយពិនិត្យសាកសព្វរួចសមត្ថកិច្ចក៏ប្រគល់សាកសព្វអោយក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី រីឯរយន្តត្រូវយកទៅរក្សាទុកពិនិត្យ និងស្រាវជ្រាវបន្ត ដើម្បីតាមចាប់ជន ដៃដល់មក ផ្តន់ទាទោសតាមច្បាប់។
គួរបញ្ជាក់ផងដែរថាករណីនេះ អាជ្ញារខេត្តពិសេសលោកស្នងការខេត្ត គួរចាត់វិធានការ យ៉ាងណា រកឃាតករដៃដល់អោយឃើញ ដើម្បីបញ្ជាក់ថាករណីឃាតកម្មនេះជារឿងគំនុំ សំលាប់បំបិតមាត់ រឿងជំលោះ ឬក៏សំលាប់ដើម្បី ព្រមានអ្នកសារពត៌មានទាំងអស់៕
ដោយ ភួង-ផុន

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក យឹម សារីន ត្រូវបានពលរដ្ឋចោទថាឈូសផ្ទះ និងឈូសផលដំណាំរបស់ពួកគាត់   អាន1862ដង គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត និងបង្កើត​គណៈកម្មការ​ ចម្រុះ​ស៊ើបអង្កេត​   អាន1517ដង ឱសថនិងសេរ៉ូមក្លែងក្លាយខូចគុណភាពត្រូវបានមន្រ្តីជំនាញដុតចោល    អាន1556ដង លោក ទិត្យ ណារ៉ុង អធិការក្រុង ត្រូវបានតែងតាំងទៅជាស្នងការ ក្រោមការរិះគន់យ៉ាងទ្រហឹងអើងកងពី...    អាន1773ដង បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង   អាន1419ដង មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ   អាន1379ដង សំណង់ក្រុមហ៊ុនបាលីរីសតជិត១០០បន្ទប់ត្រូវ អគ្គិភ័យឆេះទាំងស្រុង   អាន1400ដង សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន   អាន1958ដង លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន1883ដង លោក ហាក់ ឈ្មួញដឹកឈើប្រណិតវ័យក្មេងល្បីពេញខេត្ត តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយ   អាន1464ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      256នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    28109នាក់
ខែនេះ    337277នាក់
ឆ្នាំនេះ   2347816នាក់
សរុប   51707742នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 00:10