លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត

ដោយៈ សហការី ខេត្តបាត់ដំបង ថ្ងៃទី 21 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 11:45 នាទី ចំនួនអានៈ 1931

យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្លះ​ក៏​មានការ​នាំចូល​ប្រភេទ​គ្រឿងសំណង់ ភាគច្រើន​បង់ពន្ធ​តិចតួច ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ គេ​មិនដែល​ឃើញ​ជំនាញ​គយ​របស់លោក មាស សំអឿន ចាត់វិធានការ​បង្ការ​បង្ក្រាប​និង​ទប់ស្កាត់​ម្តងណា​ឡើយ​។

បើទោះបីជា​សមត្ថកិច្ច​ដ​ទៃ ឆែកឆេរ​រកឃើញ​ទំនិញ​មិន​ប្រក្រតី ក៏​ជំនាញ​គយ​របស់លោក មាស សំអឿន មិនដែល​ខ្វល់ខ្វាយ​ម្តងណា​ឡើយ ព្រោះ​ប្រាក់ចំណូល​ដែល​ពួកគេ​ទទួលបាន​ពី​អំពើពុករលួយ​ឃុបឃិត​ឲ្យ​ឈ្មួញ​ នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ត្រូវបាន​រៀបចំ​ជា​កញ្ចប់​ចែកជូន​ លោក​ប្រធាន​សាខាគយ​ជាប់​ជាប្រចាំ​ទើប​គេ​មិនដែល​ឃើញ​ថ្នាក់លើ​ដាក់ពិន័យ​លោក មាស សំអឿន​។​

ច្រករបៀង​ព្រំដែន​អូរ​អន្លក់ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​អូរ​អន្លក់​ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង មាន​សកម្មភាព​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង​ដោយសារតែ​លោក មាស សំអឿន ជា​ប្រធាន​គយ​ប្រចាំ​ច្រក​អូរ​អន្លក់​ឃុបឃិត​សម្របសម្រួល​ឲ្យ​មាន​ការហូរចូល ​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាមតែ​អំពើ​ចិត្ត​មិនដែល​ខ្វល់ខ្វាយ​ពី​ ការខាតបង់​ចំណូល​ថវិកាជាតិ​ ហើយ​គេ​ដឹងថា​លោក មាស សំអឿន  គឺជា​អ្នករក​ចំណូល​សេដ្ឋកិច្ច​ដ៏​សំខាន់​បង់​ជូន​លោក ប៉ាង វណ្ណ​ថា ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង​ទើប​លោក មាស សំអឿន មានអំណាច​ធ្វើតាម​អំពើ​ចិត្ត​។​

​ឈ្មួញដឺកពន្ធ​ទំនិញគេចពន្ធបាន​បង្ហើប​ឲ្យ​ដឹងថា កន្លងមក​ការរកស៊ី​ដឹកជញ្ជូន​ទំនិញ​របស់​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​មកពី​ស្រុក​ សៀម ចូល​តាម​ច្រក​អូរ​អន្លក់ ដែលជា​ច្រករបៀង​ជា​ប្រភេទ​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ព្រោះថា តាម​គោលការណ៍​របស់​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​បានកំណត់​ឲ្យ​ទំនិញ​ គ្រប់​ប្រភេទ​ត្រូវ​នាំចូល​តាម​ច្រកព្រំដែន​អន្តរជាតិ ដើម្បី​ឲ្យ​ភ្នាក់ងារ​គយ​ត្រួតពិនិត្យ​លើ​ការបង់ពន្ធ​នាំចូល​ឲ្យ​បាន​ ត្រឹមត្រូវ​។ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង ការដឹកជញ្ជូន​ទំនិញ​មិន​ប្រក្រតី ហូរ​ចូល​តាម​ច្រករបៀង​អូរ​អន្លក់​ច្រើនជាង​ការនាំ​ចូល​តាម​ច្រកព្រំដែន​ អន្តរជាតិ​ឬ​ច្រកព្រំដែន​ទ្វេភាគី ព្រោះ​លោក មាស សំអឿន បាន​សម្រួល​លើកទឹកចិត្ត​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ ខុសច្បាប់​តាមតែ​អំពើ​ចិត្ត​គ្រាន់តែ​ក្រុម​ឈ្មួញ​ត្រូវ​ទាក់ទង​បង់លុយ​ជូន​ លោក មាស សំអឿន ជាការ​ស្រេច​។

ច្រក​អូរ​អន្លក់​ដែល​គេ​ទទួលស្គាល់​ជាទូទៅ​ថា ជា​តំបន់​យុទ្ធសាស្ត្រ​ដែល​ក្រុម​ឈ្មួញ​ប្រើប្រាស់​សម្រាប់​នាំចូល​ ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​មកពី​ស្រុក​សៀម ក្រោម​ការសម្របសម្រួល​ឃុបឃិត​បិទ​ភ្នែក​ពី​លោក មាស សំអឿន ដែលជា​មេ​គយ​ដ៏​មានអំណាច​នៅ​ទីនោះ គេ​សង្កេតឃើញ​ប្រជាកសិករ​ខ្មែរ​ជាច្រើន បាន​រងគ្រោះ​ដោយសារ​អំពើ​ បង្ខំ​ឲ្យ​បង់លុយ​ក្រៅផ្លូវការ​និង​គ្មាន​ វិក្កយបត្រ​សម្រាប់​ការនាំចេញ​ពោត​សណ្តែក​ទៅ​ស្រុក​សៀម​តាម​ច្រក​អូរ​អន្លក់ ​ផងដែរ​។ ​ ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​តាម​ច្រក​អូរ​ អន្លក់​ចេះតែ​ទ្រាំ​បង់លុយ​ជូន​កូនចៅ​លោក មាស សំអឿន ទាំង​ទើសទាល់​ដើម្បី​កុំ​ឲ្យ​មានការ​រំខាន​មុខរបរ​រកស៊ី​ដឹកទំនិញ​របស់​ ពួកគេមិនដែល​ក្រែង​ញញើត​ចំណាត់ការរបស់​អង្គភាព​ប្រឆាំង​អំពើពុករលួយបន្តិចសោះឡើយ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកធ្វើដំណើររិះគន់រថយន្តក្រុងកាពីតូល ឡើងថ្លៃនៅថ្ងៃមានបុណ្យទាន   អាន1629ដង សារជូនពរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប   អាន1935ដង លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម   អាន2330ដង ពុកខ្ញុំជាប៉ូលីសចរាចរណ៍   អាន3744ដង សេចក្តីជូនដំណឹង   អាន2180ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន3250ដង ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន   អាន1887ដង លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1439ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន   អាន3191ដង ប្រជាពលរដ្ឋជាង៦៦០គ្រួសារ នៅសង្កាត់ជ្រាវទឹកភ្នែករហេករហាមព្រោះតែអាជ្ញាធរអប្សរា   អាន1531ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1741នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71332នាក់
ខែនេះ    178410នាក់
ឆ្នាំនេះ   2636313នាក់
សរុប   51996239នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:53