តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា

ដោយៈ សហការី ភ្នំពេញ ថ្ងៃទី 18 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 04:12 នាទី ចំនួនអានៈ 3392

យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Development និង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្ត​ទៀត។ 

លោក សុខ ប៊ុន ត្រូវបាន​លោក​ព្រះរាជអាជ្ញារង ហ៊ឹ​ង ប៊ុនថន ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស តាម​មាត្រា​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល ។​

លោក សុខ ប៊ុន អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ ​១០៩ ផ្លូវ​៩៩​កែង​ផ្លូវ​លេខ​៤៩៨​សង្កាត់​បឹងត្របែក ខណ្ឌចំការមន បាន​ត្រូវ​កញ្ញា​សា​សា ដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​មហាផ្ទៃ ដោយ​ចោទប្រកាន់​ពីបទ ប្រើ​អំពើហិង្សា ដោយ​ភ្ជាប់​យក​ហេតុការណ៍​ដែល​កើតឡើង​កាលពី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្លឹប​កំសាន្ត​ឡា​ហ្គេន​បា ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ជាដើម​ចម ដាក់បន្ទុក​ក្នុង​ការចោទប្រកាន់​នេះ​។

ក្រុម​ប្រ​ជាពល​រដ្ឋ​អ្នក​លេង​បណ្តាញ​សង្គម (facebook) បាន​រិះ​គន់ថា វា​ជា​រឿង​អយុត្តិ​ធម៌​ណាស់ ​​ចំ​ពោះ​ក្រុម​កម្ម​ករ​រោងចក្រ​នៅ​ផ្លូវ​វេង​ស្រេង ​ដែល​ត្រូវបាន​​ក្រុម​បាទដៃ​ទីបី​បាញ់​ប្រ​ហាកាល​ពី​ឆ្នាំ​២០១៣ខណៈពួកគេ​ធ្វើ​បាតុកម្ម​ដោយ​អហឹង្សា តែ​តុលាការ​មិន​អាច​ចាប់​ជន​ដៃដល់​បាន និង​កម្ម​កររោង​ចក្រនៅ​ក្រុង​បាវិត​ដែល​លោក ​ឈូកបណ្ឌិត បាន​​បាញ់​អោយ​របួសស្ទើរ​តែ​បាត់​បង់​ជីវិតជា​ច្រើន​នាក់​ តុលាការ​ក៏មិន​អាច​ចាប់​លោក​ ឈូកបណ្ឌិត​ មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់​បាន សំ​ណុំ​រឿង​លោក ជាវិជា ប្រធាន​សហជីព​កម្មករ និង​សុំ​ណុំ​រឿង​តួកុន​ អ្នក​ចម្រៀង ជា​ច្រើន​នាក់​ទៀត​ ក៏តុលាការ​វែក​មុខ​ឃាត្ត​ករ​មិន​ឃើញ​ដែរ តែ​ចំ​ណែក​លោក​ សុខ​ប៊ុន វិញ​គឺ​ងាយ​ជាង​បក​ចេក​ទៅ​ទៀត ដោយ​គ្រាន់​តែលោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ស្រែក​តែមួយ​មាត់​តែប៉ុណ្ណោះ នេះ​សរបញ្ជាក់​អោយ​ឃើញ​ថា តុលាការ​មិន​ឯករាជ ហើយ​ស្ថិត​នៅ​ក្រោម​សំ​ពាធ​របស់​អ្នក​នយោបាយ។

ពលរដ្ឋ​កម្ពុជាចង់​អោយ​លោក នាយករដ្ឋ​មន្ត្រី​ ហ៊ុន​សែន ស្រែក​បញ្ជា​អោយ​សមត្ថ​កិច្ច​តាម​ចាប់​លោក ឈូកបណ្ឌិត អោយ​បាន​ដូច​ស្រែក​អោយ​លោក សុខ​ប៊ុន​ ចូល​ខ្លួន​អោយ​តុលាការ​ឃុំ​ខ្លួន​ដូច្នេះដែរ ទើប​ពួកគាត់​មាន​ជំ​នឿថា ប្រ​មុខ​រាជ​រដ្ឋាភិបាល​ជាមនុស្ស​មាន​ភាព​យុត្តិធម៌៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  តារា  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លិខិត​ជូនដំណឹង​ ដល់សាធារណជន សមត្ថកិច្ច និង​មន្រ្តីរាជការ   អាន1459ដង ព្រះរាជអាជ្ញា​ និង​នគរបាល​ចាប់ផ្តើម​វែកមុខ​ក្រុម​ឃាតក ​ដែល​រៀប​គម្រោង​សម្លាប់​លោក ហង្?...    អាន1544ដង ផ្ទះ៣ខ្នងត្រូវភ្លើងឆេះខ្ទេចទៀតហើយ   អាន1546ដង ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣   អាន1341ដង សហព័ន្ធសហជីបទៅសាលា​ក្រុង​ទាមទារឲ្យសកម្មជនសហជីបចូលធ្វើការវិញ    អាន1384ដង ក្រសួងមហាផ្ទៃ អនុញ្ញាតិឲសហជីពហែក្បួន   អាន1723ដង ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ   អាន1535ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1647ដង ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល   អាន1381ដង លោក ​សូ ចាន់​ណារី​ ​លួ​ច​បង្កើត​​ច្រក ​ដើ​ម្បីនាំ​ទំនិញ​គេច​ពន្ធ​និង​ពល​ករចំ​ណា​កស្រុក?...    អាន1587ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1768នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    13005នាក់
ខែនេះ    120083នាក់
ឆ្នាំនេះ   2577986នាក់
សរុប   51937912នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 12:20