ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល

ដោយៈ សៀមរាប ថ្ងៃទី 23 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 09:09 នាទី ចំនួនអានៈ 1358

នៅលើ​ចិញ្ចើម​ផ្លូវ​សា​ធារ​ណៈ ​តាម​បណ្តោយ​ផ្លូវ​ទល់​មុខ​សណ្ឋា​គារ​តាព្រហ្ម កែង​ផ្សាចាស់​ ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​ទី​តាំង​ជួល​ចត​រថ​យន្ត​យក​លុយ​ដាក់​ហោ​ប៉ៅ​ផ្ទាល់​ខ្លួន ជា​រៀង​រាល់​ខែ​ ដែល​បណ្តាល​អោយ​មាន​ការ​ កក​ស្ទះ​ចរាចរណ៍ ជា​រៀង​រាល់​ថ្ងៃក្នុង​ក្រុង​សៀម​រាប។

ប្រ​ភព​ប្រ​ជា​ពល​រដ្ឋ​​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា ការ​ចត​រថ​យន្ត​លើ​ដង​ផ្លូវ​សា​ធារ​ណៈ​នេះ​ មិន​មែន​ជា​ការ​រៀប​ចំ​អោយ​មាន​សណ្តាប់​ធ្នាប់​នោះ​ទេ គឺ​ជួល​យក​លុយ​ក្នុង​មួយ​ខែ​១០​ម៉ឺន​រៀល​ ឬ​ស្មើនឹង​២៥​ដុល្លារ​អាមេរីក​កាំង។ ប្រ​ភព​អះ​អាង​ថា ជា​រៀង​រាល់​ព្រឹក​និង​ល្ងាច នៅ​ជុំ​វិញ​ផ្សា​ចាស់​ដែល​ជា​តំ​បន់​ទេស​ចរណ៍ជាតិ និង​អន្តរជាតិ នេះ តែង​តែ​កក​ស្ទះ​ចរាចរណ៍​ ដោយ​សា​តែ​ការ​បើក​កន្លែង​ចត​រថ​យន្ត​ខាង​លើ រញេ​រញៃ​ពេញ​​ដង​ផ្លូវ ដែល​ជា​ហេតុ​នាំ​អោយ​ពិ​បាក​ធ្វើ​ដំ​ណើរ​ ហើយ​ថែម​ទាំង​មាន​ការ​រំ​ខាន​ដល់​ភ្លៀវ និង​អាច​ប៉ះពៀ​គ្នា​ទៀត​ផង។​

ថ្មី​ៗ​នេះ​លោក អឿន​ពៅ ​អភិ​បាល​រង​ក្រុង​ ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់​ក្រុង​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា រឿង​ជួល​ចត​រថ​យន្ត​ខាង​លើ​មិន​ពាក់​ព័ន្ធ​ជា​មួយ​សាលា​ក្រុង​ទេ​ សុំ​សួរ​ទៅ​ប្រ​ធាន​ផ្សាចាស់ចុះ។

លោក សំភ័ត្រ្តា ប្រ​ធាន​ផ្សា​ចាស់​ បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៣​នេះ​ថា ការ​ផ្ញើ​រថ​យន្ត​នេះ​ មិន​ពាក់​ព័ន្ធ​ជា​មួយ​លោក​ទេ បើ​ចង់​ដឹង​ទៅ​សួរ​អ្នក​យាម​នៅ​ក្រោម​ដើម​ពោធិ៍​មុខ​សណ្ឋា​គារ​តា​ព្រហ្មទៅ។

ប្រ​ភព​ពី​កម្ម​ករ​យាម​កន្លែង​ចត​រថ​យន្ត​ខាង​លើ​បាន​អោយ​ដឹង​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែ​មករា​ ឆ្នាំ​២០១៣​នេះ​ថា ការ​ជួល​អោយ​ចត​រថ​យន្ត​ខាង​លើ​គឺ​១ខែ​ ១០​ម៉ឺន​រៀល​ក្នុង​រថ​យន្ត​១។ កម្ម​ករ​រូប​នោះ​បន្ត​​ថា សូម​កុំ​ភ័យ​១​ខែ​១០​ម៉ឺនរៀង​ អាច​ដាក់​បាន​ទាំង​យប់​ទាំង​ថ្ងៃគឺ​២៤​ម៉ោង។ កម្ម​ករ​បន្ថែម​ថា បើ​លោក​ចង់​ដឹង​រឿង​ជួល​ចត​រថ​យន្ត​ទូរ​ស័ព្ទ​ទៅ​មេ​ខ្ញុំ គាត់​ឈ្មោះ​ តាថន ទើប​ដឹង​រឿង​ច្បាស់។

តា​ថន​​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ម៉ោង​៣និង​១០​នាទី​ថ្ងៃ​ទី២៣​មករា​នេះថា លោក​ជា​បុគ្គលិក​បំ​រើ​ការ​អោយ​សណ្ឋា​គារ​តា​ព្រហ្ម ការ​ជួល​អោយ​ចត​រថ​យន្ត​នេះ​គឺ​លោក​យក​១​ថ្ងៃ​តែ​១៥០០រៀល​រថ​យន្ត​១​ក្នុង​១​ថ្ងៃ តែ​បើ​គេ​បង់​ខែ​គឺ​យក​៤ម៉ឺន​រៀល​ក្នុង​១​ខែ មិន​មែន​១០ម៉ឺន​រៀល​ទេ។ លោក​ថន​បន្ត​ថា ដី​ដែល​ជួល​ដាក់​រថ​យន្ត​ខាង​លើ​នេះ ជា​ដី​សួន​ច្បារ​របស់​សណ្ឋា​គារ​តា​ព្រហ្ម ដែល​សាលា​ខេត្ត​សៀម​រាប​បាន​ប្រ​គល់​អោយ​។ លោក​ថន​បន្ថែថា គេ​ផ្ញើរ​រថ​យន្ត​វា​អាច​មាន​ការ​បាត់​បង់​ ឬ​ខូច​ខាត​ បើ​មិន​យក​លុយ​សំ​រាប់​ត្រៀម​ការ​ពារ​ទេ​ម្តេច​នឹង​កើត។

លោក​ថន​ហាក់​មាន​ការ​លាក់​លៀម​ ព្យា​យាម​មិន​បញ្ចេញ​ឈ្មោះ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ ការ​បើ​កន្លែង​ជួល​រថ​យន្ត​ខាង​លើ​នេះ​ទេ។

មជ្ឈ​ដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​រិះ​គន់​ថា បើ​ដី​មុខ​សណ្ឋា​គា​តា​ព្រហ្ម អាច​ជួល​ដាក់​កន្លែង​ផ្ញើរ​រថ​យន្ត​បាន ដូច្នេះ​ពួក​គេ​ចង់​បើ​ក​កន្លែង​ផ្ញើរ​រថ​យន្ត​នៅ​តាម​សួន​ច្បារ​មុខ​សណ្ឋា​គារ​ផ្សេង​ ឬ​មុខ​ផ្ទះ​របស់​ពួក​គេ ដែល​មាន​ទី​តាំង​ជាប់​តាម​ដង​ផ្លូវ​សាធារណៈ ដើម្បី​បាន​កំរៃបន្ថែម​ពី​មុខ​របរ​ផ្ទាល់​ខ្លួន​។

យើ​ង​ពុំ​ទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ឈឹម​ម៉ា ថៅ​កែ​សណ្ឋា​គារ​ខាង​លើ​បាន​ទេ ព្រោះ​យើង​មិន​ទាន់​អាច​រក​​លេខ​ទូរ​ស័ព្ទ​របស់​គាត់​បាន៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តណ្ហាក្រាសនាំប្រុសសម្លាប់ប្តី និងចង​កូនព័តស្លាបសេកឃុំទុកក្នុងផ្ទះ   អាន1518ដង រដ្ឋមន្រ្តីក្រសួងសាធារណការ និងកូនប្រសាររដ្ឋមន្រ្តី រងការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុ?...    អាន1374ដង ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ   អាន1738ដង កូនប្រុសបាញ់សម្លាប់ប៉ាៗខ្លួនឯងព្រោះ​ទឹកប្តូរនិស្ស័យ   អាន1427ដង អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន1706ដង តំណាងសាលាបង្រៀនទាន់សម័យមិនចូលខ្លួនបំភ្លឺតាមដីការរបស់ប៉ូលីស   អាន1454ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៥ខែតុលាឆ្នាំ២០១២   អាន1462ដង ឯកឧត្តមជាចំរើនម្ចាស់កាសែតវិទ្យាសាស្រ្តខ្មែរថាបើកលុយឲ្យបុគ្គលិកនៅចុងខែមករា   អាន1796ដង ក្រុមជនដៃដល់មួយក្រុមបានបើកឡានទៅពួនស្ទាក់វាយបុរស់ម្នាក់ជិតស្លាប់   អាន1553ដង សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីន?...    អាន2254ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36539នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    139710នាក់
ខែនេះ    522990នាក់
ឆ្នាំនេះ   1905222នាក់
សរុប   51265148នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 18:43