ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ

ដោយៈ ភ្នំពេញ ថ្ងៃទី 23 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 09:34 នាទី ចំនួនអានៈ 1535

មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ​ខៀវ​ កញារិទ្ធឹ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ ​កាល​ពី​រសៀល​ថ្ងៃទី​២២​ ខែ​តុលា​នេះ​ បាន​ថ្លែង​នៅ​ក្នុង​សនិ្នសិទ្ធ​សារព័ត៌​មាន​មួយ​ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីស្តី​ការ​ក្រសួង​ព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា​ ដើម្បី​បង្ហាញ​ពី​ភក្តី​ភាព​ក្នុង​ការ​ចូល​រួម​គោរព​ព្រះ​វិញ្ញាណ​ខ័ណ្ឌ នៃ​ព្រះ​មហាក្សត្រ​ខ្មែរ​ ដែល​បាន​យាង​ចូល​ទិវង្គត​អស់​រយៈ​ពេល​៧​ថ្ងៃ​កន្លង​មក​នេះ​ ក្រសួង​ព័ត៌​មាន​សូម​ជម្រុញ​ដល់​គ្រប់​បណ្តាញ​អង្គភាព​ផ្សព្វ​ផ្សាយ​ទាំង​អស់​ ត្រូវ​ចូល​រួម​អនុវត្ត​នូវ​សកម្មភាព​សំខាន់​៣​ចំណុច​ គិត​ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​បូជា​ព្រះ​បរម​សព​ព្រះ​មហាវីរក្ស​ត្រនរោត្តម​សីហនុ​។

Tuesday, 23 October 2012
ឃួន​ លក្ខិណា​
ភ្នំពេញ ប៉ុស្តិ៍

លោក ​ខៀវ​ កញារិទ្ធឹ​ បាន​មាន​ប្រសាសន៍​ថា​ នៅ​អំឡុង​ពេល​កាន់​ទុក្ខ​ព្រះ​បរមសព​ព្រះ​មហាក្សត្រ​នរោត្តម​សីហនុ​ គ្រប់​អង្គ​ភាព​ផ្សព្វ​ផ្សាយ​ទាំង​អស់​ ដែល​មាន​ស្ថានីយ៍​ទូរ​ទស្សន៍​ និង​វិទ្យុ​ក្តី​ រឺ​ប្រពន្ធ័​ផ្សព្វ​ផ្សាយ​ដទៃ​ទៀត​ក្តី​ ត្រូវ​តែ​ចូល​រួម​ប្រតិបត្តិ​នូវ​កត្តា​សំខាន់​៣​ចំណុច​ ដែល​ក្នុង​នោះ​រួម​មាន​៖​ ត្រូវ​រក្សា​ស្លាក​សញ្ញា​កាន់​ទុក្ខ​នៅ​តាម​អង្គ​ភាព​របស់​ខ្លួន​ ទី​២​ សម្រាប់​កម្មវិធី​ប្រគុំ​តន្ត្រី​ គឺ​មិន​ត្រូវ​ធ្វើ​ឲ្យ​ហួស​ហេតុ​ពេក​ទេ​ រឺ​ឯ​ការ​ស្លៀក​ពាក់​របស់​ក្រុម​អ្នក​សិល្បៈ​ករ​គឺ​មិន​ត្រូវ​ឆើត​ឆាយ​ស៊ិច​ស៊ី​ លិច​លើ​ក្រោម​ដែរ​ ទី​៣​ គ្រប់​ស្ថានីយ៍​ផ្សព្វផ្សាយ​ទាំង​អស់​ បើ​អាច​ធ្វើ​ទៅ​បាន​ ក្នុង​រយៈ​ពេល​១​សប្តាហ៍​ គួរ​តែ​ចាក់​ខ្សែវីដេអូ​ រឺ​បញ្ជាំង​រូប​ព្រះ​ឆាយ​លក្ខ័​ព្រះ​មហាវីរក្សត្រ​ ដើម្បី​ឲ្យ​ព្រះ​អង្គ​បាន​គង់​នៅ​ក្នុង​ដួង​ចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​។​

លោក​បញ្ជាក់​ថា​៖«​ក្រសួង​បាន​ដាក់​ប្រការ​៣​ចំណុច​នេះ​ ដល់​អង្គភាព​ផ្សព្វផ្សាយ​ទាំង​អស់​ គឺ​ដើម្បី​ជម្រុញ​ឲ្យ​មាន​ការ​អនុវត្ត​ ក្នុង​រយៈ​ពេល​៣​ខែ​ គិត​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ពិធី​បូជា​ព្រះ​រាជ​សព​ព្រះ​មហាវីរក្សត្រនរោត្តមសីហនុ​ត្រូវ​បាន​បញ្ចប់​ ទើប​គ្រប់​អង្គភាព​ទាំង​អស់​អាច​ដំណើរ​ការ​កម្មវីធី​ផ្សាយ​របស់​ខ្លួន​ដូច​ធម្មតា​វិញ​បាន​»​។​

លោក​បន្ថែម​ថា​ ពាក់​ពន្ធ័​និង​បញ្ហា​នេះ​គឺ​ដោយ​សារ​តែ​ ក្រសួង​មាន​ការ​យោគ​យល់​ពី​ការ​ចុះ​កិច្ច​សន្យា​ធ្វើ​អាជីវកម្ម​ រវាង​ស្ថានីយ៍នី​មួយ​ៗ​ជាមួយ​និង​ក្រុម​ហ៊ុន​ជា​ច្រើន​ទៀត​ ទើប​ក្រសួង​អនុញ្ញាត្តិ​ឲ្យ​មាន​ការ​ផ្សាយ​កម្មវិធី​របស់​ពួកគេ​ឡើង​វិញ​ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នេះ​ គឺ​មិន​ត្រូវ​ឲ្យ​មាន​សភាព​ហួស​ហេតុ​ពេក​ទេ​ ព្រោះ​ថា​ ស្ថាន​ភាព​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ កំពុង​ស្ថិត​នៅ​ក្នុង​ក្តី​ទុក្ខ​សោក​មហា​ក្រៀម​ក្រំ​។

បើ​តាម​មន្ត្រី​ដដែល​នេះ​បាន​បន្ថែម​ដែរ​ថា​ លោក​សូម​ធ្វើការ​សរ​សើរ​ចំពោះ​សិល្បៈករ​ សិល្បៈ​ការិនី​ស្ថានីយ៍​ទូរទស្សន៍​និង​វិទ្យុ​ទាំង​អស់​ ដែល​ក្នុង​រយៈ​ពេល​ជាង​៧​ថ្ងៃ​មក​នេះ​ គឺ​អាច​ រក្សា​បាន​នូវ​ការ​ស្លៀក​ពាក់​ ក៏​ដូច​ជា​ការ​ប្រើប្រាប់​ពាក្យ​ពេជច៍​បាន​ល្អ​ប្រសើរ​ផង​ដែរ​ ដែល​នេះ​ គឺជា​ផ្នែក​មួយ​ទៀត​ដែល​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​បាន​មើល​ឃើញ​ច្បាស់​ ពី​អរិយ​ធម៌​ ប្រពៃណី​ដ៍​ល្អ​របស់​ខ្មែរ​។

លោក​ថា​៖«​តាម​រយៈ​ប្រពន្ធ័​ផ្សព្វផ្សាយ​ផង​ដែរ​ ក៏​ជា​ចលនា​មួយ​បំផុស​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា​ បាន​មក​ថ្វាយ​បង្ខំ​ព្រះ​ករុណា​យើង​គ្រប់​ពេល​វេលា​ទាំង​អស់​ដែល​នេះ​គឺ​ដោយ​សារ​ប្រពន្ធ័ផ្សព្វ​ផ្សាយ​របស់​យើង​បាន​ដំណើរ​ការ​ល្អ​»​។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍អន្តរជាតិក្នុងខេត្តសៀម រាប ត្រូវផ្កាប់ឆ្នាំង   អាន1443ដង លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែន?...    អាន1796ដង សមេ្តច ហ៊ុនសែន ​បាន​ទទួលសំបុត្រពីលោក សមរង្ស៊ី   អាន1523ដង ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ   អាន1623ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន1846ដង អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ   អាន1384ដង បែកធ្លាយរឿងពុករលួយ​ នៅមន្ទីរទេស​ចរណ៍​ខេត្ត​បាត់​ដំបង   អាន1407ដង លោកជំទាវឧកញ្ញាបណ្ឌិត លី អ៊ុំអេង ចែកអំណោយអ្នកសារពត៌មានជាងមួយរយគ្រួសារនៅខេត្តសៀមរាប ថ្ងៃ?...    អាន10185ដង បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?   អាន3390ដង ប្រធានស្តីទីបណ្តាញសហគមន៍សុខដុមរមនារងការចោទថា ដកលុយចាយស្ងាត់ៗ គ្មានការឯកភាព   អាន1514ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4687នាក់
ម្សិលមិញ    5330នាក់
សប្ដាហ៍នេះ    64323នាក់
ខែនេះ    105359នាក់
ឆ្នាំនេះ   2563262នាក់
សរុប   51923188នាក់
ថ្ងៃទី 12 ខែ 05 ឆ្នាំ 2024 ម៉ោង 19:33