ព័ត៌មានក្ដៅ

    ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 09 ខែ 10 ឆ្នាំ 2019 វេលាម៉ោង 06:32 នាទី ចំនួនអានៈ 311

    លោក ប៉ែន យ៉ែម កំពុង​ស្រែកយំដង្ហើយហៅ​សម្តេច ហ៊ុន សែន នាយក​រដ្ឋ​​ មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា អោយ​ជួយ​គ្រួសារដ៏កម្សត់របស់​គាត់​ផង ព្រោះ​អាជ្ញាធរខេត្ត​សៀម​រាប បាន​ចេញ​សេចក្តីជូន​ដំ​ណឹង(ស.ជ.ណ) អោយ​គាត់​រុះ​រើផ្ទះចេញ​ពីដី​មួយ​កន្លែង​​ដែល​គាត់​បាន​រស់​នៅ​ជិត​១០​​ឆ្នាំហើយ ស្ថិត​នៅ​ក្នុង​ភូមិ​ចុងកៅ​ស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប។

    លោក ប៉ែន យ៉ែម មានវ័យ​ ៦០ឆ្នាំ មានមុខ​របរជាជាងជួសជុល​ម៉ូតូ ជាងប៉ះកង់ មាន​ភរិយា​ម្នាក់អាយុស្របាគ្នា និង​កូន​ស្រីតូចៗចំនួន ០៣នាក់ ដែល​កំពុង​រស់​ក្នុង​បន្ទុកគ្រួរសារ​ហាមាត់​ដូច​ចាប​រងចាំចំណី ហើយ​បច្ចុប្បន្ន ខ្ទម​ប្រក់​ស័ង្កសីដ៏តូច​ចង្អៀត​របស់គាត់ ​ស្ថិត​នៅ​លើ​ដងផ្លូវ​៦០ម៉ែត្រ ខាងលិចថ្នល់ ខាងជើងតារ៉ាង​បាល់​ទាត់​ប្រហែល២០០ម៉ែត្រ មាន​ក្បាល​ដី​ប្រ​វែង ០៦ម៉ែត្រ និង​ បណ្តោយ ៣៥ម៉ែត្រ ក្នុង​ភូមិ​ឃុំ​ខាងលើ។

    លោក ប៉ែន យ៉ែម និង ភរិយា ព្រមជាមួយកូនៗតូចៗ​ បាន​លើក​ម្រាម​ដៃ១០ សំពះ លាយ​ឡំ​ជា​​មួយទឹក​ភ្នែក​ហូររហាម ប្រាប់​អ្នក​កាសែតកម្ពុជាសុវណ្ណភូម​ថា លោកបាន​មក​រស់​លើដីនេះ អស់​រយះពេល​០៩ឆ្នាំហើយ កាលដើម​ឡើយ​ដី​ដែល​គាត់​រស់​នៅនេះ ជា​ដី​ព្រៃ​ក្រឡិច​ក្រ​ឡុក គ្មាន​អ្នក​ណាគេ​ចាប់​អារម្មណ៍ទេ ឃើញ​ដូច្នេះ ស្រប​គ្នា​ជាមួយ​ជី​ភាព​ក្រី​ក្រ​ គ្មាន​ផ្ទះសំបែង គ្មាន​ដី​ធ្លី លោក​ក៏បាន​សម្រេច​ចិត្តមក​ធ្វើ​ខ្ទម​នៅ​ទីនេះ ហើយ​ប្រកប​របរជាជាងប៉ះកង់ ជាង​ជួស​ជុល​ម៉ូតូ​រហូត​ដល់សពថ្ងៃ។ លោកប៉ែនយ៉ែមបាន​បន្តថា កាលពីពីរឆ្នាំមុន លោក​ធ្លាប់​បាន​ដាក់​សំ​ណើរ​​ទៅ​មេភូមិ​ចុង​កៅស៊ូ និង​ចៅសង្កាត់​ស្លក្រាម សុំ​ធ្វើ​កម្ម​សិទ្ធិកាន់​កាប់​ដី​នេះដោយ​ស្រប​ច្បាប់ តែ​មេភូមិ​មិន​ធ្វើ​អោយ ចំណែក​ចៅ​សង្កាត់​វិញ​ថា នៅ​សិន​ទៅវាមិន​អី​ទេ និយាយ​ ដដែលៗ​ជាច្រើន​ដង។ លុះ​ដល់​ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ២០១៩ លោក​ ប៉ែន យ៉ែម​ បាន​ធ្វើ​លិខិត​មួយ​​ច្បាប់​ដាក់​ទៅ​រដ្ឋ​បាល​​ខេត្ត​សៀម​​រាប តាម​រយះ​​លោកមេ​ភូមិ​ចុងកៅស៊ូ លោក​ចៅ​សង្កាត់​​ស្លក្រាម និង​លោក​​អភិបាលក្រុង ដើម្បី​​ស្នើសុំ​​ធ្វើ​កម្ម​សិទ្ធិកាន់កាប់​សាជាថ្មី​ម្តងទៀត តែ​ជាអកុសល្យ ត្រូវ​បាន​ឯកឧត្តម​ លី សំរិទ្ធ អភិបាល​រង​ខេត្តសៀមរាប បាន​ចេញ​លិខិត​ជូន​ដំណឹង ដ៏រន្ធត់​មួយ ដែល​មាន​ខ្លឹម​សារក្នុង​កម្ម​វត្ថុថា ត្រូវ​ធ្វើ​ការ​រុះ​រើ​សំណង់​របស់​លោក​ស្ថិត​លើ​ក្បាល​ដី​លេខ ៣៨៩៧ ដែល​ជាក្បាល​ដី​របស់​រដ្ឋ ស្ថិត​ក្នុង​ភូមិ​ចុង​កៅ​ស៊ូ សង្កាត់​ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្នុង​រយះ​ពេល​​១៥ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​ទទួល​ដំណឹង​នេះ។

    ​ស.ជ.ណ របស់​រដ្ឋបាល​ខេត្តសៀមរាប លេខ ១២០៤/១៩ ចុះ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ចុះ​ហត្ថលេខាដោយ ឯកឧត្តម​ លី សំរិទ្ធ បាន​ប្រគល់​អោយ​លោក​ ប៉ែន យ៉ែម នៅ​ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។

    កាល​ពី​រសៀល​ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ លោក ខៀវ សត ចៅ​សង្កាត់​ស្លក្រាម បាន​ប្រាប់​ចាងហ្វាងកាសែត កម្ពុជា​សុវណ្ណភូមិ​ថា ដី​ដែល​លោក​ ប៉ែន យ៉ែម រស់​នៅ​នេះ បាន​ដោះ​ស្រាយ​​គោល​នយោបាយជាមួយអាជ្ញាធរ​អប្សរារួចហើយ ដូច​នេះដី​នេះ ក្លាយ​ជាដី​របស់​រដ្ឋ ពុំ​អាច​ប្រគល់​អោយ​លោក ប៉ែម យ៉ែម បាន​ទេ ព្រោះ​លោក​ប៉ែនយ៉ែម​រស់​នៅលើ​ដី​រដ្ឋ ហើយ​ក៏​គ្មាន​គោល​នយោបាយ​ដោះ​ដូរអ្វីដែរ។

    លោក ប៉ែន យ៉ែម និង ភរិយា ព្រម​ទាំង​កូន​តូចៗ បាន​ស្នើសុំ​ទៅ​ សម្តេច​ ហ៊ុន សែន មេត្តា​ជួយ​ដោះ​ស្រាយ​ជូន​គាត់​ផង បើ​អាជ្ញាធរ​ដេញ​ពួកគាត់​ តើ​អោយ​ពួកគាត់​ទៅរស់​នៅឯណា ព្រោះ​មិន​មាន​ផ្ទះសំបែង ដី​ធ្លី​ផ្សេងទៀតទេ។

    សូម​រំលឹងផងដែរថា សម្តេច​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជាធ្លាប់​មាន​ប្រសាសន៍ថា បើ​ពលរដ្ឋគាត់​រស់នៅអាស្រ័យ​ផងយូរ​ឆ្នាំហើយ អោយ​ពួកគាត់​ទៅ ព្រោះ​ដី​នោះ​ជាដី​របស់​រដ្ឋ មិន​ដី…លោកឯងឯណា៕ ដោយ: ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន574ដង ក្រុមនិស្សិបាតផ្សាមួយក្រុម បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ?   អាន10811ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន921ដង ឈ្មួញដឹកឈើក្រញូងខុសច្បាប់បានដកកាំភ្លើងគំរាមបាញ់សំលាប់អ្នកកាសែត   អាន954ដង នាយរងប៉េអឹមស្រុកត្រពាំងប្រាសាទប្រវាយប្រតប់អ្នកកាសែតខណៈខឹងអ្នកកាសែតថតរូបខ្លួន រួចចាប់?...    អាន3857ដង ដីពុះឡូដ៍លក់ ក្នុងតំលៃធូថ្លៃ   អាន1813ដង មហាសេដ្ឋី បៀល ហ្គេត នឹងបង្កើតស្រោមអនាម័យ ម៉ូដែលថ្មីសម្រាប់បុរស់   អាន748ដង រថយន្តប្រណីតកាត់តួ ឈ្មួញលួចនាំ ចូលរាល់ថ្ងៃ លក់ចែកចាយ ពេញប្រទេស ដោយអត់បង់ ពន្ធចូលរដ្ឋ មួយ?...    អាន852ដង លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន855ដង សមេ្តច ហ៊ុនសែន ​បាន​ទទួលសំបុត្រពីលោក សមរង្ស៊ី   អាន2477ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោលប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
    សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
    សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផងច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
    សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយមាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
    សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផលយោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
    តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេចនៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
    រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្តរទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
    ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាចអ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
    លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      10949នាក់
    ម្សិលមិញ    10910នាក់
    សប្ដាហ៍នេះ    84970នាក់
    ខែនេះ    95603នាក់
    ឆ្នាំនេះ   4210662នាក់
    សរុប   34876908នាក់
    ថ្ងៃទី 08 ខែ 12 ឆ្នាំ 2019 ម៉ោង 22:33